បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ការបំភ្លឺច្បាប់ ២០
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីការបំភ្លឺច្បាប់

      • ច្បាប់​សម្រាប់​ធ្វើ​សង្គ្រាម (​១​-​២០​)

        • ករណី​លើក​លែង​សម្រាប់​ការ​ធ្វើ​ទាហាន (​៥​-​៩​)

ការបំភ្លឺច្បាប់ ២០:១

ឯកសារយោង

  • +បច ៣:២២; ៣១:៦; ចសព ២០:៧; សុភ ២១:៣១

ការបំភ្លឺច្បាប់ ២០:២

ឯកសារយោង

  • +ជប ៣១:៦

ការបំភ្លឺច្បាប់ ២០:៤

ឯកសារយោង

  • +ដច ១៤:១៤; យ៉ូស ២៣:១០

ការបំភ្លឺច្បាប់ ២០:៧

ឯកសារយោង

  • +បច ២៤:៥

ការបំភ្លឺច្បាប់ ២០:៨

ឯកសារយោង

  • +អសក ៧:៣
  • +ជប ១៣:៣៣; ១៤:១-៣; ៣២:៩; បច ១:២៨

ការបំភ្លឺច្បាប់ ២០:១០

ឯកសារយោង

  • +យ៉ូស ១១:១៩

ការបំភ្លឺច្បាប់ ២០:១១

ឯកសារយោង

  • +ចល ២៥:៤៤, ៤៦; យ៉ូស ៩:២២, ២៧

ការបំភ្លឺច្បាប់ ២០:១៤

ឯកសារយោង

  • +២ប្រ ១៤:១៣
  • +យ៉ូស ២២:៨

ការបំភ្លឺច្បាប់ ២០:១៦

កំណត់សម្គាល់

  • *

    ឬ​«​អ្វី​ទាំង​ឡាយ​ដែល​មាន​ដង្ហើម​ជីវិត​»​

ឯកសារយោង

  • +យ៉ូស ៦:១៧; ១០:២៨; ១១:១១

ការបំភ្លឺច្បាប់ ២០:១៧

ឯកសារយោង

  • +បច ៧:១

ការបំភ្លឺច្បាប់ ២០:១៨

ឯកសារយោង

  • +ដច ៣៤:១៥; បច ៧:៤; យ៉ូស ២៣:១២, ១៣; អេ ២:៦; ១កូ ៥:៦; ១៥:៣៣

ការបំភ្លឺច្បាប់ ២០:១៩

ឯកសារយោង

  • +នេហ ៩:២៥

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ចូល​ទៅ​ជិត​ព្រះ, ទំ.  ១៣៥

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

បច. ២០:១បច ៣:២២; ៣១:៦; ចសព ២០:៧; សុភ ២១:៣១
បច. ២០:២ជប ៣១:៦
បច. ២០:៤ដច ១៤:១៤; យ៉ូស ២៣:១០
បច. ២០:៧បច ២៤:៥
បច. ២០:៨អសក ៧:៣
បច. ២០:៨ជប ១៣:៣៣; ១៤:១-៣; ៣២:៩; បច ១:២៨
បច. ២០:១០យ៉ូស ១១:១៩
បច. ២០:១១ចល ២៥:៤៤, ៤៦; យ៉ូស ៩:២២, ២៧
បច. ២០:១៤២ប្រ ១៤:១៣
បច. ២០:១៤យ៉ូស ២២:៨
បច. ២០:១៦យ៉ូស ៦:១៧; ១០:២៨; ១១:១១
បច. ២០:១៧បច ៧:១
បច. ២០:១៨ដច ៣៤:១៥; បច ៧:៤; យ៉ូស ២៣:១២, ១៣; អេ ២:៦; ១កូ ៥:៦; ១៥:៣៣
បច. ២០:១៩នេហ ៩:២៥
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ការបំភ្លឺច្បាប់ ២០:១-២០

ការបំភ្លឺច្បាប់

២០ ​«​ពេល​អ្នក​រាល់​គ្នា​ទៅ​ធ្វើ​សង្គ្រាម​នឹង​ពួក​សត្រូវ បើ​ឃើញ​កង​ទ័ព ទ័ព​សេះ និង​ទ័ព​រទេះ​ចម្បាំង​ខាង​ពួក​គេ មាន​ចំនួន​ច្រើន​ជាង​ខាង​អ្នក​រាល់​គ្នា នោះ​ចូរ​កុំ​ខ្លាច​ពួក​គេ​ឡើយ។ ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេហ្ស៊ីប លោក​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ហើយ។+ ២ មុន​អ្នក​រាល់​គ្នា​ទៅ​ធ្វើ​សង្គ្រាម សង្ឃ​ត្រូវ​ចូល​ទៅ​និយាយ​ជា​មួយ​នឹង​កង​ទ័ព+ ៣ ហើយ​ប្រាប់​ពួក​គេ​ថា​៖ ‹ចូរ​ស្ដាប់​ចុះ ឱ​ទ័ព​អ៊ីស្រាអែល​អើយ! អ្នក​រាល់​គ្នា​ហៀបនឹង​ទៅ​ប្រយុទ្ធ​នឹង​ពួក​សត្រូវ​ហើយ។ ចូរ​កុំ​តក់​ស្លុត កុំ​ញ័រ​រន្ធត់ កុំ​ភ័យ​ឬ​ខ្លាច​ពួក​គេ​ឡើយ ៤ ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដើម្បី​ច្បាំង​នឹង​សត្រូវ​ជំនួស​អ្នក​រាល់​គ្នា ហើយ​លោក​នឹង​សង្គ្រោះ​អ្នក​រាល់​គ្នា›។+

៥ ​«​ពួក​មេ​ដឹក​នាំ​ក៏​ត្រូវ​ប្រាប់​កង​ទ័ព​ដែរ​ថា​៖ ‹បើ​អ្នក​ណា​ទើប​សង់​ផ្ទះ ហើយ​មិន​ទាន់​ចូល​ទៅ​ស្នាក់​នៅ ចូរ​ឲ្យ​អ្នក​នោះ​ត្រឡប់​ទៅ​ផ្ទះ​ខ្លួន​វិញ​ចុះ ខ្លាច​ក្រែង​គាត់​ស្លាប់​ក្នុង​សង្គ្រាម ហើយ​អ្នក​ផ្សេង​នឹង​ចូល​ទៅ​រស់​នៅ​ក្នុង​ផ្ទះ​គាត់។ ៦ បើ​អ្នក​ណា​ដាំ​ចម្ការ​ទំពាំង​បាយ​ជូរ ហើយ​មិន​ទាន់​បាន​បរិភោគ​ផ្លែ ចូរ​ឲ្យ​អ្នក​នោះ​ត្រឡប់​ទៅ​ផ្ទះ​ខ្លួន​វិញ​ចុះ ខ្លាច​ក្រែង​គាត់​ស្លាប់​ក្នុង​សង្គ្រាម ហើយ​អ្នក​ផ្សេង​នឹង​បរិភោគ​ផល​ដំណាំ​របស់​គាត់។ ៧ បើ​អ្នក​ណា​ទើប​ភ្ជាប់​ពាក្យ ហើយ​មិន​ទាន់​រៀប​ការ ចូរ​ឲ្យ​អ្នក​នោះ​ត្រឡប់​ទៅ​ផ្ទះ​ខ្លួន​វិញ​ចុះ+ ខ្លាច​ក្រែង​គាត់​ស្លាប់​ក្នុង​សង្គ្រាម ហើយ​អ្នក​ផ្សេង​នឹង​រៀប​ការ​ជា​មួយ​នឹង​គូ​ដណ្ដឹង​របស់​គាត់›។ ៨ ពួក​មេ​ដឹក​នាំ​ក៏​ត្រូវ​សួរ​ទ័ព​ទាំង​នោះ​ដែរ​ថា​៖ ‹តើ​មាន​អ្នក​ណា​ភ័យ​ខ្លាច​និង​តក់​ស្លុត​ឬ​ទេ?+ បើ​មាន ចូរ​ឲ្យ​អ្នក​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទៅ ដើម្បី​កុំ​ឲ្យ​អ្នក​ឯ​ទៀត​បាក់​ទឹក​ចិត្ត​តាម​គាត់​ដែរ›។+ ៩ ក្រោយ​សួរ​រួច ពួក​អ្នក​ដឹក​នាំ​ត្រូវ​តែង​តាំង​មេ​ទ័ព​ឲ្យ​ដឹក​នាំ​ទ័ព​ទៅ​ប្រយុទ្ធ។

១០ ​«​មុន​នឹង​ប្រយុទ្ធ​នឹង​ក្រុង​ណា​មួយ អ្នក​រាល់​គ្នា​ត្រូវ​ស្នើ​ឲ្យ​ពួក​គេ​ចុះ​ចូល​ជា​មុន​សិន។+ ១១ បើ​ពួក​គេ​ព្រម​ចុះ​ចូល ហើយ​បើក​ទ្វារ​ក្រុង​ឲ្យ​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​អាច​កែន​ពួក​គេ​ឲ្យ​ធ្វើ​ការ​ឲ្យ​អ្នក​រាល់​គ្នា ហើយ​ឲ្យ​បម្រើ​អ្នក​រាល់​គ្នា។+ ១២ ប៉ុន្តែ បើ​ពួក​គេ​មិន​ព្រម​ចុះ​ចូល ហើយ​ចង់​ប្រយុទ្ធ​នឹង​អ្នក​រាល់​គ្នា​វិញ នោះ​ចូរ​ឡោម​ព័ទ្ធ​ក្រុង​នោះ​ទៅ ១៣ ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​នឹង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​ត្រូវ​ប្រហារ​ពួក​បុរស​ទាំង​អស់​ដោយ​ដាវ។ ១៤ ឯ​ពួក​ស្ត្រី កូន​ក្មេង ហ្វូង​សត្វ និង​អ្វី​ៗ​ទាំង​អស់​ដែល​មាន​ក្នុង​ក្រុង​នោះ អ្នក​រាល់​គ្នា​ត្រូវ​រឹប​អូស​ទុក​ជា​របស់​ខ្លួន។+ អ្នក​រាល់​គ្នា​ត្រូវ​រឹប​អូស​របស់​មាន​តម្លៃ​ទាំង​អស់​ពី​ពួក​សត្រូវ ព្រោះ​អ្វី​ទាំង​នោះ​ព្រះ​យេហូវ៉ា​បាន​ប្រគល់​ឲ្យ​ដល់​អ្នក​រាល់​គ្នា​ហើយ។+

១៥ ​«​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ដូច្នេះ​ចំពោះ​តែ​បណ្ដា​ក្រុង​ដែល​នៅ​ឆ្ងាយ​ពី​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ មិន​មែន​បណ្ដា​ក្រុង​នៃ​ប្រជា​ជាតិ​ដែល​នៅ​ជិត​ៗ​នេះ​ទេ។ ១៦ ចំពោះ​បណ្ដា​ក្រុង​របស់​ប្រជា​ជាតិ​ទាំង​នេះ​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​ទុក​ជា​មត៌ក អ្នក​រាល់​គ្នា​មិន​ត្រូវ​ទុក​ឲ្យ​អ្នក​ណា​ម្នាក់*រួច​ជីវិត​ឡើយ។+ ១៧ ប៉ុន្តែ អ្នក​រាល់​គ្នា​ត្រូវ​បំផ្លាញ​ពួក​គេ​ចោល​ទាំង​អស់ គឺ​ជន​ជាតិ​ហេត ជន​ជាតិ​អាម៉ូរី ជន​ជាតិ​កាណាន ជន​ជាតិ​ពេរិស៊ីត ជន​ជាតិ​ហេវី និង​ជន​ជាតិ​យេប៊ូស+ ដូច​ដែល​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​បាន​បង្គាប់ ១៨ ដើម្បី​កុំ​ឲ្យ​ពួក​គេ​បង្រៀន​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ​តាម​ការ​ប្រព្រឹត្ត​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម ដែល​ពួក​គេ​ធ្វើ​សម្រាប់​ព្រះ​នា​នា​របស់​ពួក​គេ​ឡើយ។ ទង្វើ​នោះ​នឹង​បណ្ដាល​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា។+

១៩ ​«​បើ​អ្នក​រាល់​គ្នា​ឡោម​ព័ទ្ធ​ក្រុង​មួយ​ដើម្បី​ចាប់​យក​ក្រុង​នោះ ហើយ​អ្នក​រាល់​គ្នា​បាន​ច្បាំង​នឹង​ក្រុង​នោះ​អស់​ជា​ច្រើន​ថ្ងៃ អ្នក​រាល់​គ្នា​មិន​ត្រូវ​កាប់​បំផ្លាញ​ដើម​ឈើ​ឡើយ។ អ្នក​រាល់​គ្នា​អាច​បរិភោគ​ផ្លែ​វា​បាន តែ​មិន​ត្រូវ​កាប់​បំផ្លាញ​ដើម​ទាំង​នោះ​ទេ។+ អ្នក​រាល់​គ្នា​មិន​ត្រូវ​វាយ​ប្រហារ​ដើម​ឈើ​ដូច​វាយ​ប្រហារ​មនុស្ស​ទេ។ ២០ អ្នក​រាល់​គ្នា​អាច​កាប់​បំផ្លាញ​តែ​ដើម​ឈើ​ណា​ដែល​មិន​អាច​បរិភោគ​ផ្លែ​បាន​ប៉ុណ្ណោះ។ អ្នក​រាល់​គ្នា​អាច​កាប់​បាន ហើយ​យក​ទៅ​សង់​របាំង​ដើម្បី​ឡោម​ព័ទ្ធ​ក្រុង​នោះ​រហូត​ដល់​វាយ​យក​បាន។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក