បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បណ្ដាស្ដេចទី១ ១៦
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីបណ្ដាស្ដេចទី១

      • ការ​វិនិច្ឆ័យ​របស់​ព្រះ​យេហូវ៉ា ទាស់​នឹង​បាអាសា (​១​-​៧​)

      • អេឡា​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល (​៨​-​១៤​)

      • ស៊ីមរី​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល (​១៥​-​២០​)

      • អំរី​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល (​២១​-​២៨​)

      • អាហាប់​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល (​២៩​-​៣៣​)

      • ហ៊ីអែល​សង់​ក្រុង​យេរីខូ​ឡើង​វិញ (​៣៤​)

បណ្ដាស្ដេចទី១ ១៦:១

ឯកសារយោង

  • +២ប្រ ១៩:២; ២០:៣៤
  • +២ប្រ ១៦:៧

បណ្ដាស្ដេចទី១ ១៦:២

ឯកសារយោង

  • +១សាំ ២:៨
  • +១បស ១៣:៣៣

បណ្ដាស្ដេចទី១ ១៦:៣

ឯកសារយោង

  • +១បស ១៤:១០, ១១; ១៥:២៩

បណ្ដាស្ដេចទី១ ១៦:៦

ឯកសារយោង

  • +១បស ១៥:២១, ៣៣

បណ្ដាស្ដេចទី១ ១៦:៧

កំណត់សម្គាល់

  • *

    គាត់​ជា​កូន​របស់​យេរ៉ូបោម

ឯកសារយោង

  • +១បស ១៥:២៥-២៩

បណ្ដាស្ដេចទី១ ១៦:១០

ឯកសារយោង

  • +២បស ៩:៣១

បណ្ដាស្ដេចទី១ ១៦:១២

ឯកសារយោង

  • +១បស ១៦:១-៣

បណ្ដាស្ដេចទី១ ១៦:១៣

ឯកសារយោង

  • +បច ៣២:២១; ១សាំ ១២:២១; ២បស ១៧:១៥; អេ ៤១:២៩

បណ្ដាស្ដេចទី១ ១៦:១៥

ឯកសារយោង

  • +យ៉ូស ១៩:៤៤, ៤៨; ២១:២០, ២៣; ១បស ១៥:២៧

បណ្ដាស្ដេចទី១ ១៦:១៦

ឯកសារយោង

  • +២បស ៨:២៦; មីកា ៦:១៦

បណ្ដាស្ដេចទី១ ១៦:១៨

ឯកសារយោង

  • +អសក ៩:៥៣, ៥៤; ១សាំ ៣១:៤; ២សាំ ១៧:២៣

បណ្ដាស្ដេចទី១ ១៦:១៩

ឯកសារយោង

  • +១បស ១២:២៨-៣០; ១៤:៧, ៩

បណ្ដាស្ដេចទី១ ១៦:២៤

កំណត់សម្គាល់

  • *

    មួយ​ថាលិន​ស្មើ​នឹង​៣៤,២​គីឡូ​ក្រាម។ មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ខ​១៤

  • *

    មាន​ន័យ​ថា​«​កម្មសិទ្ធិ​របស់​ក្រុម​គ្រួសារ​សិមមើ​»​

ឯកសារយោង

  • +១បស ២០:១; ២បស ១៧:២៤; អេម ៦:១; សកម្ម ៨:៥

បណ្ដាស្ដេចទី១ ១៦:២៥

ឯកសារយោង

  • +មីកា ៦:១៦

បណ្ដាស្ដេចទី១ ១៦:២៦

ឯកសារយោង

  • +១បស ១២:២៨-៣០; ១៣:៣៣

បណ្ដាស្ដេចទី១ ១៦:២៨

ឯកសារយោង

  • +១បស ១៦:៣៣; ២១:៤, ២០-២២; ២បស ១០:១

បណ្ដាស្ដេចទី១ ១៦:២៩

ឯកសារយោង

  • +១បស ១៦:២៣, ២៤; អេ ៧:៩

បណ្ដាស្ដេចទី១ ១៦:៣០

ឯកសារយោង

  • +១បស ១៦:២៥; ២១:២៥; ២បស ៣:១, ២

បណ្ដាស្ដេចទី១ ១៦:៣១

ឯកសារយោង

  • +១បស ១២:២៨-៣០
  • +១បស ១៨:៤, ១៩; ២១:៧; ២បស ៩:៣០; បប ២:២០
  • +ដក ១០:១៥
  • +អសក ២:១១; ១០:៦; ២បស ១០:១៩; ១៧:១៦

បណ្ដាស្ដេចទី១ ១៦:៣២

ឯកសារយោង

  • +២បស ១០:២១, ២៧

បណ្ដាស្ដេចទី១ ១៦:៣៣

កំណត់សម្គាល់

  • *

    មើល​និយម​ន័យ​ពាក្យ​«​បង្គោល​ឈើ​ពិសិដ្ឋ​»​

ឯកសារយោង

  • +ដច ៣៤:១៣; ២បស ១០:២៦, ២៨; ១៣:៦

បណ្ដាស្ដេចទី១ ១៦:៣៤

ឯកសារយោង

  • +យ៉ូស ៦:២៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១២/១៩៩៨, ទំ.  ៣០-៣១

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

១បស. ១៦:១២ប្រ ១៩:២; ២០:៣៤
១បស. ១៦:១២ប្រ ១៦:៧
១បស. ១៦:២១សាំ ២:៨
១បស. ១៦:២១បស ១៣:៣៣
១បស. ១៦:៣១បស ១៤:១០, ១១; ១៥:២៩
១បស. ១៦:៦១បស ១៥:២១, ៣៣
១បស. ១៦:៧១បស ១៥:២៥-២៩
១បស. ១៦:១០២បស ៩:៣១
១បស. ១៦:១២១បស ១៦:១-៣
១បស. ១៦:១៣បច ៣២:២១; ១សាំ ១២:២១; ២បស ១៧:១៥; អេ ៤១:២៩
១បស. ១៦:១៥យ៉ូស ១៩:៤៤, ៤៨; ២១:២០, ២៣; ១បស ១៥:២៧
១បស. ១៦:១៦២បស ៨:២៦; មីកា ៦:១៦
១បស. ១៦:១៨អសក ៩:៥៣, ៥៤; ១សាំ ៣១:៤; ២សាំ ១៧:២៣
១បស. ១៦:១៩១បស ១២:២៨-៣០; ១៤:៧, ៩
១បស. ១៦:២៤១បស ២០:១; ២បស ១៧:២៤; អេម ៦:១; សកម្ម ៨:៥
១បស. ១៦:២៥មីកា ៦:១៦
១បស. ១៦:២៦១បស ១២:២៨-៣០; ១៣:៣៣
១បស. ១៦:២៨១បស ១៦:៣៣; ២១:៤, ២០-២២; ២បស ១០:១
១បស. ១៦:២៩១បស ១៦:២៣, ២៤; អេ ៧:៩
១បស. ១៦:៣០១បស ១៦:២៥; ២១:២៥; ២បស ៣:១, ២
១បស. ១៦:៣១១បស ១២:២៨-៣០
១បស. ១៦:៣១១បស ១៨:៤, ១៩; ២១:៧; ២បស ៩:៣០; បប ២:២០
១បស. ១៦:៣១ដក ១០:១៥
១បស. ១៦:៣១អសក ២:១១; ១០:៦; ២បស ១០:១៩; ១៧:១៦
១បស. ១៦:៣២២បស ១០:២១, ២៧
១បស. ១៦:៣៣ដច ៣៤:១៣; ២បស ១០:២៦, ២៨; ១៣:៦
១បស. ១៦:៣៤យ៉ូស ៦:២៦
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
បណ្ដាស្ដេចទី១ ១៦:១-៣៤

បណ្ដាស្ដេចទី១

១៦ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទាស់​នឹង​បាអាសា តាម​រយៈ​យេហ៊ូ+ជា​កូន​ហាណាណៃ+ថា​៖ ២ ​«​ខ្ញុំ​បាន​លើក​អ្នក​ពី​ធូលី​ដី​មក ហើយ​ឲ្យ​អ្នក​គ្រប់​គ្រង​លើ​បណ្ដា​ជន​អ៊ីស្រាអែល។+ ប៉ុន្តែ អ្នក​បាន​ដើរ​តាម​គន្លង​របស់​យេរ៉ូបោម ហើយ​បាន​នាំ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​ខ្ញុំ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​មាន​កំហឹង​នឹង​ពួក​គេ។+ ៣ ដូច្នេះ ខ្ញុំ​នឹង​បំផ្លាញ​បាអាសា​និង​ពូជ​ពង្ស​ទាំង​អស់​របស់​គាត់​ឲ្យ​សាប​សូន្យ។ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ពូជ​ពង្ស​របស់​គាត់​ដូច​ពូជ​ពង្ស​របស់​យេរ៉ូបោម+ជា​កូន​ណេបាត​ដែរ។ ៤ បើ​អ្នក​ណា​ម្នាក់​ពី​ពូជ​ពង្ស​របស់​បាអាសា​ស្លាប់​នៅ​ក្នុង​ក្រុង ឆ្កែ​នឹង​ហែក​ស៊ី ហើយ​បើ​ពូជ​ពង្ស​ណា​ម្នាក់​របស់​គាត់​ស្លាប់​នៅ​ឯ​ទី​វាល នោះ​សត្វ​ហើរ​លើ​អាកាស​នឹង​ចឹក​ស៊ី​»។

៥ ឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​បាអាសា​បាន​ធ្វើ រួម​ទាំង​ភាព​ខ្លាំង​ពូកែ​របស់​គាត់ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល។ ៦ រួច​មក បាអាសា​បាន​ស្លាប់​ទៅ ហើយ​គេ​បាន​បញ្ចុះ​សព​គាត់​នៅ​ក្រុង​ធើសា។+ ក្រោយ​មក អេឡា​ជា​កូន​បាន​គ្រប់​គ្រង​ជា​ស្ដេច​បន្ទាប់​ពី​គាត់។ ៧ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទាស់​នឹង​បាអាសា​រួម​ទាំង​ពូជ​ពង្ស​របស់​គាត់ តាម​រយៈ​យេហ៊ូ​ជា​អ្នក​ប្រកាស​ទំនាយ ជា​កូន​របស់​ហាណាណៃ។ ពី​ព្រោះ​គាត់​បាន​ប្រព្រឹត្ត​អំពើ​គ្រប់​យ៉ាង​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត ដែល​នាំ​ឲ្យ​លោក​ខឹង​នឹង​គាត់ ហើយ​គាត់​ក៏​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដូច​ពូជ​ពង្ស​របស់​យេរ៉ូបោម​ដែរ។ មួយ​វិញ​ទៀត គាត់​បាន​សម្លាប់​ណាដាប។*+

៨ ក្នុង​ឆ្នាំ​ទី​២៦​នៃ​រាជ្យ​អេសា​ជា​ស្ដេច​ស្រុក​យូដា អេឡា​ជា​កូន​បាអាសា បាន​ក្លាយ​ទៅ​ជា​ស្ដេច​លើ​ស្រុក​អ៊ីស្រាអែល​នៅ​ក្រុង​ធើសា ហើយ​គាត់​បាន​គ្រប់​គ្រង​អស់​រយៈ​ពេល​ពីរ​ឆ្នាំ។ ៩ អេឡា​មាន​អ្នក​បម្រើ​ម្នាក់​ឈ្មោះ​ស៊ីមរី គាត់​ជា​មេ​លើ​កង​រទេះ​ចម្បាំង​ចំនួន​ពាក់​កណ្ដាល។ ស៊ីមរី​បាន​ឃុប​ឃិត​ក្បត់​នឹង​អេឡា ពេល​អេឡា​កំពុង​ពិសា​ស្រា​ស្រវឹង​នៅ​ផ្ទះ​របស់​អាសា ដែល​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ក្នុង​ក្រុម​គ្រួសារ​របស់​ស្ដេច​នៅ​ក្រុង​ធើសា។ ១០ ស៊ីមរី​បាន​ចូល​ទៅ​សម្លាប់​អេឡា+ ហើយ​គាត់​បាន​ក្លាយ​ទៅ​ជា​ស្ដេច​ជំនួស​អេឡា​វិញ។ នេះ​កើត​ឡើង​ក្នុង​ឆ្នាំ​ទី​២៧​នៃ​រាជ្យ​អេសា​ជា​ស្ដេច​ស្រុក​យូដា។ ១១ ក្រោយ​ពី​គាត់​បាន​ក្លាយ​ទៅ​ជា​ស្ដេច​ភ្លាម គាត់​បាន​សម្លាប់​ពូជ​ពង្ស​ទាំង​អស់​របស់​បាអាសា។ គាត់​មិន​បាន​ប្រណី​ជីវិត​បុរស​ណា​ម្នាក់​ឡើយ សូម្បី​តែ​សាច់​ញាតិ ឬ​មិត្ត​ភក្ដិ​របស់​បាអាសា​ក៏​គាត់​មិន​ប្រណី​ដែរ។ ១២ យ៉ាង​នេះ ស៊ីមរី​បាន​បំផ្លាញ​ពូជ​ពង្ស​ទាំង​អស់​របស់​បាអាសា​ឲ្យ​សាប​សូន្យ គឺ​ដូច​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​តាម​រយៈ​យេហ៊ូ​ជា​អ្នក​ប្រកាស​ទំនាយ​មែន។+ ១៣ នេះ​គឺ​ដោយ​សារ​បាអាសា និង​អេឡា​ជា​កូន​របស់​គាត់ បាន​ធ្វើ​អំពើ​ខុស​ឆ្គង​ច្រើន​ក្រៃ​លែង ព្រម​ទាំង​នាំ​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ជា​ច្រើន​ដែរ។ ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ខឹង​ពួក​គេ​ជា​ខ្លាំង ដោយ​សារ​ពួក​គេ​បាន​គោរព​បូជា​ដល់​រូប​ព្រះ​ឥត​ប្រយោជន៍។+ ១៤ ឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​អេឡា​បាន​ធ្វើ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល។

១៥ ក្នុង​ឆ្នាំ​ទី​២៧​នៃ​រាជ្យ​អេសា​ជា​ស្ដេច​ស្រុក​យូដា ស៊ីមរី​បាន​ក្លាយ​ទៅ​ជា​ស្ដេច គាត់​គ្រប់​គ្រង​បាន​៧​ថ្ងៃ​នៅ​ក្រុង​ធើសា។ គាត់​បាន​ក្លាយ​ទៅ​ជា​ស្ដេច ពេល​ដែល​ពល​ទ័ព​បោះ​ជំរំ​ដើម្បី​ច្បាំង​នឹង​ក្រុង​គីបេថន+ជា​ទឹក​ដី​របស់​ពួក​ភីលីស្ទីន។ ១៦ ក្រោយ​មក ពល​ទ័ព​ដែល​បោះ​ជំរំ​បាន​ឮ​ដំណឹង​ថា​៖ ​«​ស៊ីមរី​បាន​ក្បត់​ហើយ ថែម​ទាំង​បាន​សម្លាប់​ស្ដេច​ផង​»។ ដូច្នេះ បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់​បាន​លើក​អំរី+ដែល​ជា​មេ​ទ័ព ឲ្យ​ធ្វើ​ជា​ស្ដេច​នៅ​ថ្ងៃ​នោះ​ក្នុង​ជំរំ​តែ​ម្ដង។ ១៧ អំរី​និង​បណ្ដា​ជន​អ៊ីស្រាអែល​បាន​ធ្វើ​ដំណើរ​ពី​ក្រុង​គីបេថន​ឡើង​ទៅ​ឡោម​ព័ទ្ធ​ក្រុង​ធើសា។ ១៨ រួច​ដណ្ដើម​យក​ក្រុង​នោះ ពេល​ស៊ីមរី​ឃើញ​ដូច្នោះ គាត់​ក៏​ចូល​ទៅ​ក្នុង​បន្ទប់​រឹង​មាំ​ក្នុង​វិមាន​ស្ដេច ហើយ​ដុត​វិមាន​នោះ រួច​គាត់​ក៏​ស្លាប់​ក្នុង​ភ្លើង​នោះ​ទៅ។+ ១៩ នេះ​គឺ​ដោយ​សារ​ស៊ីមរី​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​តាម​គន្លង​យេរ៉ូបោម គឺ​ជា​អំពើ​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត។ ម្យ៉ាង​វិញ​ទៀត គាត់​ក៏​បាន​បណ្ដាល​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​តាម​គាត់​ដែរ។+ ២០ ឯ​កិច្ចការ​ទាំង​ប៉ុន្មាន​របស់​ស៊ីមរី និង​ការ​ក្បត់​របស់​គាត់ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល។

២១ គ្រា​នោះ បណ្ដា​ជន​អ៊ីស្រាអែល​បាន​បែក​បាក់​គ្នា​ទៅ​ជា​ពីរ​ក្រុម។ បណ្ដា​ជន​មួយ​ក្រុម​បាន​គាំទ្រ​ធីបណាយ​ជា​កូន​គីណាត ហើយ​ពួក​គេ​ចង់​លើក​គាត់​ឡើង​ជា​ស្ដេច។ ឯ​មួយ​ក្រុម​ទៀត​បាន​គាំទ្រ​អំរី។ ២២ ប៉ុន្តែ បណ្ដា​ជន​ដែល​គាំទ្រ​អំរី​បាន​វាយ​ឈ្នះ​ពួក​អ្នក​ដែល​គាំទ្រ​ធីបណាយ​ជា​កូន​គីណាត។ ដូច្នេះ ធីបណាយ​បាន​ស្លាប់ ហើយ​អំរី​បាន​ក្លាយ​ទៅ​ជា​ស្ដេច។

២៣ ក្នុង​ឆ្នាំ​ទី​៣១​នៃ​រាជ្យ​អេសា​ជា​ស្ដេច​ស្រុក​យូដា អំរី​បាន​ក្លាយ​ទៅ​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល ហើយ​គាត់​បាន​គ្រប់​គ្រង​អស់​រយៈ​ពេល​១២​ឆ្នាំ។ គាត់​បាន​គ្រប់​គ្រង​នៅ​ក្រុង​ធើសា​អស់​រយៈ​ពេល​៦​ឆ្នាំ។ ២៤ គាត់​បាន​ទិញ​ភ្នំ​សាម៉ារី​ពី​សិមមើ​ក្នុង​តម្លៃ​ជា​ប្រាក់​ពីរ​ថាលិន* ហើយ​គាត់​បាន​សង់​ក្រុង​មួយ​នៅ​លើ​ភ្នំ​នោះ។ គាត់​បាន​ដាក់​ឈ្មោះ​ក្រុង​នោះ​ថា​សាម៉ារី*+ តាម​ឈ្មោះ​សិមមើ​ជា​ម្ចាស់​ភ្នំ។ ២៥ អំរីតែង​តែ​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត ហើយ​គាត់​បាន​ប្រព្រឹត្ត​អាក្រក់​លើស​អស់​អ្នក​ដែល​នៅ​មុន​ៗ​គាត់​ទៅ​ទៀត។+ ២៦ អំរី​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​តាមគន្លង​របស់​យេរ៉ូបោម​ជា​កូន​ណេបាត។ យេរ៉ូបោម​នោះ​ហើយ​ដែល​បាន​បណ្ដាល​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង ពោល​គឺ​គោរព​បូជា​ដល់​រូប​ព្រះ​ឥត​ប្រយោជន៍ ជា​ហេតុ​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ខឹង​នឹង​ពួក​គេ​យ៉ាង​ខ្លាំង។+ ២៧ ឯ​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​អំរី​បាន​ធ្វើ និង​ភាព​ខ្លាំង​ក្លា​របស់​គាត់ សុទ្ធតែ​បាន​ត្រូវ​កត់​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​បណ្ដា​ស្ដេច​ស្រុក​អ៊ីស្រាអែល។ ២៨ ក្រោយ​មក អំរី​បាន​ស្លាប់​ទៅ ហើយ​គេ​បាន​បញ្ចុះ​គាត់​នៅ​ក្រុង​សាម៉ារី។ រួច​មក អាហាប់​ជា​កូន​របស់​គាត់+ ក៏​បាន​គ្រប់​គ្រង​ជា​ស្ដេច​បន្ទាប់​ពី​គាត់។

២៩ ក្នុង​ឆ្នាំ​ទី​៣៨​នៃ​រាជ្យ​អេសា​ជា​ស្ដេច​ស្រុក​យូដា អាហាប់​ជា​កូន​អំរី បាន​ក្លាយ​ទៅ​ជា​ស្ដេច​លើ​ស្រុក​អ៊ីស្រាអែល ហើយ​គាត់​គ្រប់​គ្រង​លើ​ជន​ជាតិ​អ៊ីស្រាអែល​ក្នុង​ក្រុង​សាម៉ារី+អស់​រយៈ​ពេល​២២​ឆ្នាំ។ ៣០ អាហាប់​បាន​ប្រព្រឹត្ត​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត គឺ​អាក្រក់​លើស​អស់​អ្នក​ដែល​នៅ​មុន​ៗ​គាត់​ទៅ​ទៀត។+ ៣១ គាត់​មិន​គ្រាន់​តែ​បាន​ប្រព្រឹត្ត​តាម​អំពើ​ខុស​ឆ្គង​របស់​យេរ៉ូបោម+ជា​កូន​ណេបាត​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​យក​យេសិបិល+ជា​កូន​របស់​អេតបាល​ជា​ស្ដេច​ជន​ជាតិ​ស៊ីដូន+មក​ធ្វើ​ជា​ភរិយា ហើយ​បាន​ក្រាប​គោរព​និង​បម្រើ​ព្រះ​បាល​វិញ។+ ៣២ បន្ថែម​ទៅ​ទៀត គាត់​បាន​ធ្វើ​ទី​បូជា​សម្រាប់​ព្រះ​បាល+ នៅ​ឯ​វិហារ​ដែល​គាត់​បាន​សង់​សម្រាប់​ព្រះ​បាល​នៅ​ក្រុង​សាម៉ារី។ ៣៣ អាហាប់​ថែម​ទាំង​បាន​ធ្វើ​បង្គោល​ឈើ​ពិសិដ្ឋ*ដែរ។+ គាត់​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​លើស​អស់​ទាំង​ស្ដេច​ក្នុង​ស្រុក​អ៊ីស្រាអែល​ដែល​នៅ​មុន​ៗ​គាត់​ទៅ​ទៀត ហើយ​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល​ខឹង​ជា​ខ្លាំង។

៣៤ ក្នុង​រាជ្យ​អាហាប់ ហ៊ីអែល​ជា​អ្នក​មក​ពី​បេតអែល​បាន​សង់​ក្រុង​យេរីខូ​ឡើង​វិញ។ នៅ​ពេល​គាត់​ដាក់​គ្រឹះ​ក្រុង អាបាយរ៉ាម​ជា​កូន​ច្បង​របស់​គាត់​បាន​ស្លាប់ ហើយ​ពេល​គាត់​ដាក់​ទ្វារ​ក្រុង នោះ​សេកឺប​កូន​ពៅ​របស់​គាត់​បាន​ស្លាប់ ដូច​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​តាម​រយៈ​យ៉ូស្វេ​ជា​កូន​នុន។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក