បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ប្រវត្តិហេតុទី២ ២៣
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីប្រវត្តិហេតុទី២

      • យេហូយ៉ាដា​ធ្វើ​អន្តរាគមន៍។ យេហូអាស​បាន​ត្រូវ​លើក​ឲ្យ​ធ្វើ​ជា​ស្ដេច (​១​-​១១​)

      • អាថាលៀ​បាន​ត្រូវ​សម្លាប់ (​១២​-​១៥​)

      • ការ​រៀបចំ​ឡើង​វិញ​របស់​យេហូយ៉ាដា (​១៦​-​២១​)

ប្រវត្តិហេតុទី២ ២៣:១

ឯកសារយោង

  • +២បស ១១:៤

ប្រវត្តិហេតុទី២ ២៣:២

ឯកសារយោង

  • +២ប្រ ៨:១៤

ប្រវត្តិហេតុទី២ ២៣:៣

ឯកសារយោង

  • +២សាំ ៥:៣
  • +២សាំ ៧:៨, ១២; ១បស ២:៤; ៩:៥; ចសព ៨៩:២០, ២៩

ប្រវត្តិហេតុទី២ ២៣:៤

ឯកសារយោង

  • +១ប្រ ២៤:៣
  • +២បស ១១:៥-៨; ១ប្រ ៩:២២-២៥; ២៦:១

ប្រវត្តិហេតុទី២ ២៣:៥

ឯកសារយោង

  • +១បស ៧:១
  • +១បស ៧:១២

ប្រវត្តិហេតុទី២ ២៣:៦

ឯកសារយោង

  • +១ប្រ ២៣:២៨, ៣២

ប្រវត្តិហេតុទី២ ២៣:៨

ឯកសារយោង

  • +២បស ១១:៩-១២
  • +១ប្រ ២៤:១; ២៦:១

ប្រវត្តិហេតុទី២ ២៣:៩

ឯកសារយោង

  • +២សាំ ៨:៧
  • +១ប្រ ២៦:២៦, ២៧; ២ប្រ ៥:១
  • +២បស ១១:៤

ប្រវត្តិហេតុទី២ ២៣:១១

ឯកសារយោង

  • +២បស ១១:២
  • +បច ១៧:១៨
  • +១សាំ ១០:១, ២៤

ប្រវត្តិហេតុទី២ ២៣:១២

ឯកសារយោង

  • +២បស ១១:១៣-១៦

ប្រវត្តិហេតុទី២ ២៣:១៣

ឯកសារយោង

  • +២ប្រ ២៣:១
  • +១បស ១:៣៩, ៤០

ប្រវត្តិហេតុទី២ ២៣:១៦

ឯកសារយោង

  • +២បស ១១:១៧, ១៨; ២ប្រ ៣៤:១, ៣១

ប្រវត្តិហេតុទី២ ២៣:១៧

ឯកសារយោង

  • +២បស ១០:២៧, ២៨
  • +បច ១២:៣; ២ប្រ ៣៤:១, ៤
  • +បច ១៣:៥; ១បស ១៨:៤០

ប្រវត្តិហេតុទី២ ២៣:១៨

ឯកសារយោង

  • +១ប្រ ២៣:៦, ៣០, ៣១
  • +ដច ២៩:៣៨; ជប ២៨:២

ប្រវត្តិហេតុទី២ ២៣:១៩

ឯកសារយោង

  • +១ប្រ ៩:២៦; ២៦:១, ១៣

ប្រវត្តិហេតុទី២ ២៣:២០

ឯកសារយោង

  • +២បស ១១:៩
  • +១បស ៧:៧; ២បស ១១:១៩, ២០

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

២ប្រ. ២៣:១២បស ១១:៤
២ប្រ. ២៣:២២ប្រ ៨:១៤
២ប្រ. ២៣:៣២សាំ ៥:៣
២ប្រ. ២៣:៣២សាំ ៧:៨, ១២; ១បស ២:៤; ៩:៥; ចសព ៨៩:២០, ២៩
២ប្រ. ២៣:៤១ប្រ ២៤:៣
២ប្រ. ២៣:៤២បស ១១:៥-៨; ១ប្រ ៩:២២-២៥; ២៦:១
២ប្រ. ២៣:៥១បស ៧:១
២ប្រ. ២៣:៥១បស ៧:១២
២ប្រ. ២៣:៦១ប្រ ២៣:២៨, ៣២
២ប្រ. ២៣:៨២បស ១១:៩-១២
២ប្រ. ២៣:៨១ប្រ ២៤:១; ២៦:១
២ប្រ. ២៣:៩២សាំ ៨:៧
២ប្រ. ២៣:៩១ប្រ ២៦:២៦, ២៧; ២ប្រ ៥:១
២ប្រ. ២៣:៩២បស ១១:៤
២ប្រ. ២៣:១១២បស ១១:២
២ប្រ. ២៣:១១បច ១៧:១៨
២ប្រ. ២៣:១១១សាំ ១០:១, ២៤
២ប្រ. ២៣:១២២បស ១១:១៣-១៦
២ប្រ. ២៣:១៣២ប្រ ២៣:១
២ប្រ. ២៣:១៣១បស ១:៣៩, ៤០
២ប្រ. ២៣:១៦២បស ១១:១៧, ១៨; ២ប្រ ៣៤:១, ៣១
២ប្រ. ២៣:១៧២បស ១០:២៧, ២៨
២ប្រ. ២៣:១៧បច ១២:៣; ២ប្រ ៣៤:១, ៤
២ប្រ. ២៣:១៧បច ១៣:៥; ១បស ១៨:៤០
២ប្រ. ២៣:១៨១ប្រ ២៣:៦, ៣០, ៣១
២ប្រ. ២៣:១៨ដច ២៩:៣៨; ជប ២៨:២
២ប្រ. ២៣:១៩១ប្រ ៩:២៦; ២៦:១, ១៣
២ប្រ. ២៣:២០២បស ១១:៩
២ប្រ. ២៣:២០១បស ៧:៧; ២បស ១១:១៩, ២០
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ប្រវត្តិហេតុទី២ ២៣:១-២១

ប្រវត្តិហេតុទី២

២៣ លុះ​ដល់​ឆ្នាំ​ទី​៧ យេហូយ៉ាដា​បាន​ចាត់​វិធានការ​យ៉ាង​ក្លាហាន ដោយ​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ពួក​មេ​លើ​១០០​នាក់+ ពោល​គឺ​អាសារៀ​ជា​កូន​យេរ៉ូហាំ អ៊ីសម៉ាអែល​ជា​កូន​យេហូហេណាន អាសារៀ​ជា​កូន​អូបិឌ ម៉ាអាសៀ​ជា​កូន​អាដាយ៉ា និង​អេលីសាផាត​ជា​កូន​ស៊ីកក្រាយ។ ២ បន្ទាប់​មក ពួក​គេ​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​ទាំង​ឡាយ​ក្នុង​ស្រុក​យូដា ដើម្បី​ប្រមូល​ពួក​លេវី+និង​ពួក​ប្រមុខ​លើ​វង្ស​ត្រកូល​នៃ​អ៊ីស្រាអែល ឲ្យ​មក​ជួប​ជុំ​គ្នា។ ពេល​ពួក​គេ​ទាំង​អស់​បាន​មក​ដល់​ក្រុង​យេរូសាឡិម ៣ ពួក​គេ​ធ្វើ​កិច្ច​ព្រម​ព្រៀង+ជា​មួយ​នឹង​ស្ដេច នៅ​ក្នុង​វិហារ​របស់​ព្រះ​ពិត។ ក្រោយ​មក​យេហូយ៉ាដា​បាន​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖

​«​មើល! កូន​របស់​ស្ដេច​នឹង​ឡើង​គ្រប់​គ្រង ដូច​ជា​ព្រះ​យេហូវ៉ា​បាន​សន្យា​ស្ដី​អំពី​កូន​ចៅ​ដាវីឌ។+ ៤ ចូរ​អ្នក​រាល់​គ្នា​ធ្វើ​ដូច​ត​ទៅ​៖ ចូរ​បែង​ចែក​ពួក​សង្ឃ​និង​ពួក​លេវី​ដែល​មាន​ភារកិច្ច+នៅ​ថ្ងៃ​ឈប់​សម្រាក ជា​បី​ក្រុម។ ក្រុម​មួយ​ឲ្យ​ធ្វើ​ជា​អ្នក​យាម​ទ្វារ+ ៥ ក្រុម​មួយ​ទៀត​យាម​នៅ​វិមាន​ស្ដេច+ និង​ក្រុម​មួយ​ទៀត​យាម​នៅ​ខ្លោង​ទ្វារគ្រឹះ។ ឯ​បណ្ដា​ជន​ទាំង​អស់ ពួក​គេ​ស្ថិត​នៅ​ទី​ធ្លា​វិហារ​របស់​ព្រះ​យេហូវ៉ា។+ ៦ ចូរ​កុំ​ឲ្យ​អ្នក​ណា​ម្នាក់​ចូល​ក្នុង​វិហារ​ព្រះ​យេហូវ៉ា​ឡើយ លើក​លែង​តែ​ពួក​សង្ឃ​និង​ពួក​លេវី​ដែល​បម្រើ​នៅ​ទី​នោះ​ប៉ុណ្ណោះ។+ ពួក​គេ​អាច​ចូល​បាន ដោយ​សារ​ពួក​គេ​ជា​ក្រុម​បរិសុទ្ធ។ ចំណែក​បណ្ដា​ជន​វិញ ពួក​គេ​ទាំង​អស់​គ្នា​ត្រូវ​ធ្វើ​តាម​ភារកិច្ច​របស់​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា។ ៧ ពួក​លេវី​ត្រូវ​កាន់​អាវុធ​ការពារ​ជុំវិញ​ស្ដេច ហើយ​ត្រូវ​នៅ​ជាប់​ជា​មួយ​នឹង​ស្ដេច​ជា​និច្ច។ បើ​មាន​អ្នក​ណា​ចូល​ក្នុង​វិហារ ចូរ​សម្លាប់​អ្នក​នោះ​ចោល​ទៅ​»។

៨ ពួក​លេវី​និង​បណ្ដា​ជន​យូដា​ទាំង​អស់ បាន​ធ្វើ​តាម​បង្គាប់​យេហូយ៉ាដា​ជា​សង្ឃ។ ដូច្នេះ ពួក​មេ​ក្រុម​បាន​ដឹក​នាំ​ក្រុម​រៀង​ៗ​ខ្លួន គឺ​ទាំង​អ្នក​ដែល​មាន​វេន​យាម​នៅ​ថ្ងៃ​ឈប់​សម្រាក ទាំង​អ្នក​ដែល​មាន​វេន​យាម​នៅ​ថ្ងៃ​ផ្សេង+ ព្រោះ​យេហូយ៉ាដា​ជា​សង្ឃ​មិន​ឲ្យ​ក្រុម​ណា​មួយ+ទំនេរ​ឡើយ។ ៩ បន្ទាប់​មក យេហូយ៉ាដា​ជា​សង្ឃ​បាន​យក​ខែល​និង​លំពែង​របស់​ដាវីឌ+ពី​វិហារ​ព្រះ​ពិត+ ទៅ​ចែក​ឲ្យ​ពួក​មេ​លើ​១០០​នាក់។+ ១០ រួច​គាត់​ឲ្យ​ពួក​គេ​ទាំង​អស់​គ្នា​កាន់​អាវុធ​ឈរ​យាម​ចាប់​ពី​ខាង​ឆ្វេង​រហូត​ដល់​ខាង​ស្ដាំ​វិហារ នៅ​ក្បែរ​ទី​បូជា និង​ក្បែរ​វិហារ ដើម្បី​ឈរ​ជុំវិញ​ការពារ​ស្ដេច។ ១១ បន្ទាប់​មក យេហូយ៉ាដា​បាន​នាំ​យេហូអាស​ជា​កូន​ស្ដេច+ចេញ​មក ហើយ​បំពាក់​មកុដ​ឲ្យ​គាត់ រួច​ក៏​យក​រមូរ​ដែល​មាន​ច្បាប់​ព្រះ+ មក​ដាក់​លើ​ក្បាល​គាត់​ដែរ។ រួច​យេហូយ៉ាដា​និង​កូន​ៗ​របស់​គាត់​បាន​ចាក់​ប្រេង​តែង​តាំង​យេហូអាស​ឲ្យ​ធ្វើ​ជា​ស្ដេច ហើយ​ពួក​គេ​និយាយ​ថា​៖ ​«​សូម​ឲ្យ​ស្ដេច​មាន​អាយុ​វែង!​»។+

១២ ឯ​អាថាលៀ​វិញ ពេល​នាង​បាន​ឮ​សំឡេង​បណ្ដា​ជន​លើក​តម្កើង​ស្ដេច និង​សំឡេង​រត់​ឈូឆរ នាង​ក៏​ប្រញាប់​ទៅ​មើល​ថា​មាន​អ្វី​កើត​ឡើង​នៅ​ឯ​វិហារ​ព្រះ​យេហូវ៉ា។+ ១៣ ពេល​ទៅ​ដល់ នាង​ក៏​ឃើញ​ស្ដេច​កំពុង​ឈរ​នៅ​ក្បែរ​សសរ​ខាង​មុខ​ទ្វារ​ចូល​វិហារ។ ពួក​អ្នក​ដឹក​នាំ+និង​ពួក​អ្នក​ផ្លុំ​ត្រែ​បាន​ឈរ​អម​ស្ដេច ហើយ​បណ្ដា​ជន​ទាំង​អស់​បាន​ផ្លុំ​ត្រែ​ដោយ​អរ​សប្បាយ។+ ពួក​អ្នក​ចម្រៀង​និង​អ្នក​លេង​ភ្លេង​បាន​នាំ​មុខ​ច្រៀង​សរសើរ​តម្កើង​ព្រះ។ ភ្លាម​នោះ អាថាលៀ​ក៏​ហែក​អាវ ហើយ​ស្រែក​ឡើង​ថា​៖ ​«​នេះ​ជា​ការ​ក្បត់! នេះ​ជា​ការ​ក្បត់​ហើយ!​»។ ១៤ ពេល​នោះ យេហូយ៉ាដា​ជា​សង្ឃ​បាន​បញ្ជា​ពួក​មេ​លើ​១០០​នាក់​ដែល​ត្រួត​ត្រា​ក្រុម​ទាហាន​ថា​៖ ​«​ចូរ​ចាប់​នាង​ចេញ​ពី​ទី​នេះ​ទៅ។ បើ​អ្នក​ណា​តាម​នាង ចូរ​សម្លាប់​អ្នក​នោះ​ចោល​ដែរ!​»។ យេហូយ៉ាដា​ក៏​ប្រាប់​ទៀត​ថា​៖ ​«​កុំ​សម្លាប់​នាង​នៅ​ក្នុង​វិហារ​ព្រះ​យេហូវ៉ា​ឡើយ​»។ ១៥ ដូច្នេះ ពួក​គេ​ក៏​ចាប់​នាង ហើយ​ពេល​នាំ​ទៅ​ដល់​ខ្លោង​ទ្វារសេះ​ចូល​វិមាន​ស្ដេច ពួក​គេ​ក៏​សម្លាប់​នាង​ចោល​ទៅ។

១៦ យេហូយ៉ាដា​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​រវាង​គាត់​និង​ស្ដេច​រួម​ទាំង​បណ្ដា​ជន គឺ​ថា​ពួក​គេ​នឹង​បន្ត​ធ្វើ​ជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា។+ ១៧ ក្រោយ​មក បណ្ដា​ជន​ទាំង​អស់​ចូល​ទៅ​វាយ​បំផ្លាញ​វិហារ+ និង​ទី​បូជា​របស់​ព្រះ​បាល ថែម​ទាំង​បំផ្លាញ​រូប​សំណាក​ទាំង​ឡាយ​របស់​ព្រះ​បាល។+ ពួក​គេ​ក៏​បាន​សម្លាប់​ម៉ាថាន​ជា​សង្ឃ​របស់​ព្រះ​បាល+ នៅ​មុខ​ទី​បូជា​ទាំង​នោះ​ដែរ។ ១៨ បន្ទាប់​មក យេហូយ៉ាដា​បាន​តែង​តាំង​ពួក​សង្ឃ​និង​ពួក​លេវី​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​វិហារ​ព្រះ​យេហូវ៉ា។ ពួក​គេ​ជា​អ្នក​ដែល​ដាវីឌ​បាន​បែង​ចែក​ជា​ក្រុម​ៗ ឲ្យ​បំពេញ​ភារកិច្ច​នៅ​វិហារ​ព្រះ​យេហូវ៉ា ដើម្បី​ជូន​គ្រឿង​បូជា​ដុត​ដល់​ព្រះ​យេហូវ៉ា+ ស្រប​ទៅ​តាម​ច្បាប់​ម៉ូសេ។+ ពួក​គេ​បំពេញ​ភារកិច្ច​នោះ​ដោយ​អរ​សប្បាយ​និង​ច្រៀង​ចម្រៀង​តាម​ការ​ណែនាំ​ពី​ដាវីឌ។ ១៩ បន្ថែម​ទៅ​ទៀត យេហូយ៉ាដា​បាន​ដាក់​ពួក​អ្នក​យាម+ ឲ្យ​យាម​ទ្វារ​វិហារ​ព្រះ​យេហូវ៉ា ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ដែល​មិន​ស្អាត​បរិសុទ្ធ​ចូល​បាន​ឡើយ។ ២០ គាត់​បាន​បង្គាប់​ពួក​មេ​លើ​១០០​នាក់+ ពួក​អ្នក​មាន​ឋានៈ​ខ្ពស់ និង​ពួក​អ្នក​គ្រប់​គ្រង​លើ​បណ្ដា​ជន ព្រម​ទាំង​បណ្ដា​ជន​ទាំង​អស់​ឲ្យ​ចូល​រួម​ដង្ហែ​ស្ដេច​ពី​វិហារ​ព្រះ​យេហូវ៉ា​មក​វិមាន។ ក្បួន​ដង្ហែ​នោះ​ធ្វើ​ដំណើរ​ចូល​វិមាន តាម​ខ្លោង​ទ្វារ​ខាង​លើ។ ពេល​មក​ដល់​វិមាន ស្ដេច​ក៏​ឡើង​អង្គុយ​លើ​បល្ល័ង្ក។+ ២១ ដូច្នេះ បណ្ដា​ជន​ទាំង​អស់​បាន​អរ​សប្បាយ​ក្រៃ​លែង។ ក្នុង​ក្រុង​មាន​សេចក្ដី​សុខ​សាន្ត ព្រោះ​គេ​បាន​សម្លាប់​អាថាលៀ​ហើយ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក