បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ច្បាប់លេវី ៨
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីច្បាប់លេវី

      • ការ​តែង​តាំង​ពួក​សង្ឃ​ដែល​ជា​កូន​ចៅ​អេរ៉ុន (​១​-​៣៦​)

ច្បាប់លេវី ៨:២

ឯកសារយោង

  • +ដច ២៨:១
  • +ដច ២៨:៤; ៣៩:៣៣, ៤១
  • +ដច ៣០:២៣-២៥; ៤០:១៥
  • +ដច ២៩:១, ២

ច្បាប់លេវី ៨:៦

កំណត់សម្គាល់

  • *

    ប្រហែល​ជា​ម៉ូសេ​ប្រាប់​ឲ្យ​ពួក​គាត់​ងូត​ទឹក​សម្អាត​ខ្លួន

ឯកសារយោង

  • +ដច ២៩:៤; ៤០:១២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/១១/២០១៤, ទំ.  ៩-១១

ច្បាប់លេវី ៨:៧

ឯកសារយោង

  • +ដច ២៨:៣៩
  • +ដច ៣៩:២៧, ២៩
  • +ដច ៣៩:២២
  • +ដច ២៨:៦; ៣៩:២
  • +ដច ២៨:៨; ២៩:៥; ៣៩:២០

ច្បាប់លេវី ៨:៨

ឯកសារយោង

  • +ដច ២៨:១៥; ៣៩:៩
  • +ដច ២៨:៣០

ច្បាប់លេវី ៨:៩

កំណត់សម្គាល់

  • *

    ឬ​«​ស្លាក​សញ្ញា​នៃ​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​»​

ឯកសារយោង

  • +ដច ២៩:៦; ៣៩:២៧, ២៨
  • +ដច ២៨:៣៦; ៣៩:៣០

ច្បាប់លេវី ៨:១០

ឯកសារយោង

  • +ដច ៣០:២៦-២៨

ច្បាប់លេវី ៨:១២

ឯកសារយោង

  • +ដច ២៩:៤, ៧; ៣០:៣០; ៤០:១៣; ចល ២១:១០; ចសព ១៣៣:២

ច្បាប់លេវី ៨:១៣

ឯកសារយោង

  • +ដច ២៨:៤០; ២៩:៨, ៩

ច្បាប់លេវី ៨:១៤

ឯកសារយោង

  • +ដច ២៩:១០-១៤; ចល ៤:៣, ៤; ១៦:៦

ច្បាប់លេវី ៨:១៥

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ជម្រះ​ទី​បូជា​ពី​ភាព​ខុស​ឆ្គង​»​

ឯកសារយោង

  • +ហេ ៩:២១, ២២

ច្បាប់លេវី ៨:១៦

ឯកសារយោង

  • +ចល ៤:៨, ៩

ច្បាប់លេវី ៨:១៧

ឯកសារយោង

  • +ចល ៤:១១, ១២; ១៦:២៧

ច្បាប់លេវី ៨:១៨

ឯកសារយោង

  • +ដច ២៩:១៥-១៨; ចល ១:៤

ច្បាប់លេវី ៨:២០

កំណត់សម្គាល់

  • *

    ឬ​«​ខ្លាញ់​ជុំវិញ​តម្រង​នោម​»​

ច្បាប់លេវី ៨:២១

កំណត់សម្គាល់

  • *

    ឬ​«​ក្លិន​ដែល​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​»​

ច្បាប់លេវី ៨:២២

ឯកសារយោង

  • +ចល ៨:៣៣
  • +ដច ២៩:១៩, ២០

ច្បាប់លេវី ៨:២៣

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/១១/២០១៤, ទំ.  ១១

ច្បាប់លេវី ៨:២៤

ឯកសារយោង

  • +ដច ២៤:៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/១១/២០១៤, ទំ.  ១១

ច្បាប់លេវី ៨:២៥

ឯកសារយោង

  • +ដច ២៩:២២-២៥

ច្បាប់លេវី ៨:២៦

ឯកសារយោង

  • +ចល ២:៤
  • +ដច ២៩:១, ២

ច្បាប់លេវី ៨:២៨

កំណត់សម្គាល់

  • *

    ឬ​«​ក្លិន​ដែល​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​»​

ច្បាប់លេវី ៨:២៩

ឯកសារយោង

  • +ចល ៧:២៩, ៣០
  • +ដច ២៩:២៦, ២៧; ចល ៧:៣៤, ៣៥

ច្បាប់លេវី ៨:៣០

ឯកសារយោង

  • +ដច ៣០:៣០
  • +ដច ២៩:២១; ជប ៣:២, ៣

ច្បាប់លេវី ៨:៣១

ឯកសារយោង

  • +ចល ៦:២៨
  • +ដច ២៩:៣១, ៣២; ១កូ ៩:១៣

ច្បាប់លេវី ៨:៣២

ឯកសារយោង

  • +ដច ២៩:៣៤

ច្បាប់លេវី ៨:៣៣

ឯកសារយោង

  • +ដច ២៩:៣០, ៣៥; ជប ៣:២, ៣

ច្បាប់លេវី ៨:៣៤

ឯកសារយោង

  • +ដច ២៩:៣៦; ចល ១៧:១១

ច្បាប់លេវី ៨:៣៥

ឯកសារយោង

  • +ដច ២៩:៣៧
  • +ជប ១:៥៣

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ចល. ៨:២ដច ២៨:១
ចល. ៨:២ដច ២៨:៤; ៣៩:៣៣, ៤១
ចល. ៨:២ដច ៣០:២៣-២៥; ៤០:១៥
ចល. ៨:២ដច ២៩:១, ២
ចល. ៨:៦ដច ២៩:៤; ៤០:១២
ចល. ៨:៧ដច ២៨:៣៩
ចល. ៨:៧ដច ៣៩:២៧, ២៩
ចល. ៨:៧ដច ៣៩:២២
ចល. ៨:៧ដច ២៨:៦; ៣៩:២
ចល. ៨:៧ដច ២៨:៨; ២៩:៥; ៣៩:២០
ចល. ៨:៨ដច ២៨:១៥; ៣៩:៩
ចល. ៨:៨ដច ២៨:៣០
ចល. ៨:៩ដច ២៩:៦; ៣៩:២៧, ២៨
ចល. ៨:៩ដច ២៨:៣៦; ៣៩:៣០
ចល. ៨:១០ដច ៣០:២៦-២៨
ចល. ៨:១២ដច ២៩:៤, ៧; ៣០:៣០; ៤០:១៣; ចល ២១:១០; ចសព ១៣៣:២
ចល. ៨:១៣ដច ២៨:៤០; ២៩:៨, ៩
ចល. ៨:១៤ដច ២៩:១០-១៤; ចល ៤:៣, ៤; ១៦:៦
ចល. ៨:១៥ហេ ៩:២១, ២២
ចល. ៨:១៦ចល ៤:៨, ៩
ចល. ៨:១៧ចល ៤:១១, ១២; ១៦:២៧
ចល. ៨:១៨ដច ២៩:១៥-១៨; ចល ១:៤
ចល. ៨:២២ចល ៨:៣៣
ចល. ៨:២២ដច ២៩:១៩, ២០
ចល. ៨:២៤ដច ២៤:៦
ចល. ៨:២៥ដច ២៩:២២-២៥
ចល. ៨:២៦ចល ២:៤
ចល. ៨:២៦ដច ២៩:១, ២
ចល. ៨:២៩ចល ៧:២៩, ៣០
ចល. ៨:២៩ដច ២៩:២៦, ២៧; ចល ៧:៣៤, ៣៥
ចល. ៨:៣០ដច ៣០:៣០
ចល. ៨:៣០ដច ២៩:២១; ជប ៣:២, ៣
ចល. ៨:៣១ចល ៦:២៨
ចល. ៨:៣១ដច ២៩:៣១, ៣២; ១កូ ៩:១៣
ចល. ៨:៣២ដច ២៩:៣៤
ចល. ៨:៣៣ដច ២៩:៣០, ៣៥; ជប ៣:២, ៣
ចល. ៨:៣៤ដច ២៩:៣៦; ចល ១៧:១១
ចល. ៨:៣៥ដច ២៩:៣៧
ចល. ៨:៣៥ជប ១:៥៣
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
  • ១៨
  • ១៩
  • ២០
  • ២១
  • ២២
  • ២៣
  • ២៤
  • ២៥
  • ២៦
  • ២៧
  • ២៨
  • ២៩
  • ៣០
  • ៣១
  • ៣២
  • ៣៣
  • ៣៤
  • ៣៥
  • ៣៦
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ច្បាប់លេវី ៨:១-៣៦

ច្បាប់លេវី

៨ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ម៉ូសេ​បន្ត​ទៀត​ថា​៖ ២ ​«​ចូរ​នាំ​អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់​មក+ ហើយ​យក​សម្លៀក​បំពាក់+ និង​ប្រេង​សម្រាប់​ចាក់​តែង​តាំង+ គោ​ឈ្មោល​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង ចៀម​ឈ្មោល​ពីរ និង​កញ្ជើ​ដែល​មាន​នំ​ឥត​ដំបែ។+ ៣ រួច​ត្រូវ​ប្រមូល​បណ្ដា​ជន​ទាំង​អស់​ឲ្យ​មក​ជួប​ជុំ​គ្នា​នៅ​ត្រង់​ច្រក​ចូល​ត្រសាល​ជំនុំ​»។

៤ បន្ទាប់​មក ម៉ូសេ​បាន​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា ហើយ​ប្រមូល​បណ្ដា​ជន​ទាំង​អស់​ឲ្យ​មក​ជួប​ជុំ​គ្នា​នៅ​ត្រង់​ច្រក​ចូល​ត្រសាល​ជំនុំ។ ៥ រួច​ម៉ូសេ​បាន​ប្រាប់​ពួក​គេ​ថា​៖ ​«​នេះ​ជា​អ្វី​ដែល​ព្រះ​យេហូវ៉ា​បង្គាប់​ឲ្យ​យើង​ធ្វើ​»។ ៦ ដូច្នេះ ម៉ូសេ​បាន​នាំ​អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់​មក ហើយ​លាង​ជម្រះ​កាយ​ពួក​គាត់។*+ ៧ បន្ទាប់​មក ម៉ូសេ​យក​អាវ​វែង​មក​បំពាក់​ឲ្យ​អេរ៉ុន+ ហើយ​យក​ខ្សែ​ក្រវាត់​មក​ក្រវាត់​ចង្កេះ​គាត់។+ រួច​គាត់​យក​អាវ​វែង​អត់​ដៃ​មក​បំពាក់​ឲ្យ​អេរ៉ុន+ ហើយ​បំពាក់​អាវ​អេផូឌ+ពី​លើ រួច​ចង​ខ្សែ​ក្រវាត់​អេផូឌ។+ ៨ រួច​មក ម៉ូសេ​យក​ប្រដាប់​បាំង​ទ្រូង+មក​បំពាក់​ឲ្យ​អេរ៉ុន ហើយ​ដាក់​យូរីម​និង​ធូមីម+នៅ​ខាង​ក្នុង​នោះ។ ៩ បន្ទាប់​មក ម៉ូសេ​យក​ឈ្នួត+មក​បំពាក់​លើ​ក្បាល​អេរ៉ុន ហើយ​យក​ស្លាក​មាស​ដែល​ខាត់​យ៉ាង​ភ្លឺ ជា​ស្លាក​សញ្ញា​បរិសុទ្ធ*+មក​ចង​លើ​ឈ្នួត​នោះ ដូច​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ម៉ូសេ។

១០ ក្រោយ​នោះ ម៉ូសេ​បាន​យក​ប្រេង​សម្រាប់​ចាក់​តែង​តាំង ទៅ​ចាក់​លើ​ត្រសាល​ជំនុំ​និង​ប្រដាប់​ប្រដា​ទាំង​អស់​ដែល​នៅ​ក្នុង​នោះ+ ដើម្បី​ញែក​អ្វី​ទាំង​នោះ​ជា​បរិសុទ្ធ។ ១១ បន្ទាប់​មក គាត់​យក​ប្រេង​នោះ​ទៅ​ប្រោះ​លើ​ទី​បូជា​អស់​៧​ដង ហើយ​ប្រោះ​លើ​ប្រដាប់​ប្រដា​សម្រាប់​ប្រើ​ប្រាស់​នៅ​ទី​បូជា ព្រម​ទាំង​អាង​ទឹក​និង​ជើង​ទ្រ ដើម្បី​ញែក​អ្វី​ទាំង​នោះ​ជា​បរិសុទ្ធ។ ១២ រួច​មក ម៉ូសេ​ចាក់​ប្រេង​នោះ​លើ​ក្បាល​អេរ៉ុន​ដើម្បី​តែង​តាំង​គាត់។ យ៉ាង​នេះ អេរ៉ុន​បាន​ត្រូវ​ញែក​ជា​បរិសុទ្ធ។+

១៣ បន្ទាប់​ពី​នោះ ម៉ូសេ​បាន​នាំ​កូន​ប្រុស​ៗ​របស់​អេរ៉ុន​មក ហើយ​បំពាក់​អាវ​វែង​ឲ្យ​ពួក​គាត់ រួច​យក​ខ្សែ​ក្រវាត់​មក​ក្រវាត់​ចង្កេះ ថែម​ទាំង​យក​មួក​មក​បំពាក់​លើ​ក្បាល​ពួក​គាត់+ ដូច​ព្រះ​យេហូវ៉ា​បាន​បង្គាប់។

១៤ ក្រោយ​មក ម៉ូសេ​បាន​យក​គោ​ឈ្មោល​ជា​គ្រឿង​បូជា​សម្រាប់​អំពើ​ខុស​ឆ្គង​មក ហើយ​អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់​ដាក់​ដៃ​លើ​ក្បាល​គោ​នោះ។+ ១៥ បន្ទាប់​មក ម៉ូសេ​សម្លាប់​គោ​នោះ ហើយ​ជ្រលក់​ចុង​ម្រាម​ដៃ​ក្នុង​ឈាម​វា+ រួច​យក​ទៅ​លាប​លើ​ស្នែង​ទី​បូជា ដើម្បី​ជម្រះ​ទី​បូជា​ឲ្យ​បរិសុទ្ធ។* ឯ​ឈាម​ដែល​នៅ​សល់ គាត់​យក​ទៅ​ចាក់​នៅ​ជើង​ទី​បូជា។ យ៉ាង​នេះ ម៉ូសេ​ញែក​ទី​បូជា​ជា​បរិសុទ្ធ​សម្រាប់​ជម្រះ​ភាព​ខុស​ឆ្គង។ ១៦ ក្រោយ​ពី​នោះ ម៉ូសេ​យក​ខ្លាញ់​ដែល​នៅ​ជាប់​នឹង​ពោះ​វៀន ខ្លាញ់​ដែល​ស្រោប​ថ្លើម ព្រម​ទាំង​តម្រង​នោម​ទាំង​ពីរ​និង​ខ្លាញ់​រុំ​ជុំ​វិញ ទៅ​ដុត​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង។+ ១៧ ឯ​ផ្នែក​ដែល​នៅ​សល់ ដូច​ជា​ស្បែក សាច់ និង​លាមក គាត់​ឲ្យ​គេ​យក​ទៅ​ដុត​នៅ​ខាង​ក្រៅ​ជំរំ+ ដូច​ព្រះ​យេហូវ៉ា​បាន​បង្គាប់។

១៨ បន្ទាប់​មក ម៉ូសេ​បាន​យក​ចៀម​ឈ្មោល​សម្រាប់​ជូន​ជា​គ្រឿង​បូជា​ដុត​មក ហើយ​អេរ៉ុន​និង​កូន​ប្រុស​ៗ​គាត់​ដាក់​ដៃ​លើ​ក្បាល​វា។+ ១៩ រួច​ម៉ូសេ​សម្លាប់​ចៀម​នោះ ហើយ​យក​ឈាម​វា​ទៅ​ប្រោះ​នៅ​លើ​ជញ្ជាំង​ទាំង​បួន​នៃ​ទី​បូជា។ ២០ គាត់​ក៏​កាប់​ចៀម​នោះ​ជា​ដុំ​ៗ ហើយ​យក​ក្បាល ដុំ​សាច់ និង​ខ្លាញ់* ទៅ​ដុត​ឲ្យ​ផ្សែង​ហុយ​ឡើង។ ២១ រួច​គាត់​យក​ទឹក​មក​លាង​ពោះ​វៀន និង​ជើង​របស់​វា ហើយ​គាត់​ដុត​ចៀម​នោះ​ទាំង​មូល​នៅ​លើ​ទី​បូជា​ឲ្យ​ផ្សែង​ហុយ​ឡើង។ នេះ​ជា​គ្រឿង​បូជា​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ​ជូន​ព្រះ​យេហូវ៉ា។* ម៉ូសេ​បាន​ធ្វើ​ដូច​ព្រះ​យេហូវ៉ា​បាន​បង្គាប់។

២២ បន្ទាប់​មក ម៉ូសេ​បាន​យក​ចៀម​ឈ្មោល​មួយ​ទៀត​មក ដើម្បី​ជូន​ជា​គ្រឿង​បូជា​សម្រាប់​ការ​តែង​តាំង+ ហើយ​អេរ៉ុន​និង​កូន​ប្រុស​ៗ​គាត់​ដាក់​ដៃ​លើ​ក្បាល​វា។+ ២៣ រួច​ម៉ូសេ​សម្លាប់​ចៀម​នោះ ហើយ​យក​ឈាម​វា​ទៅ​លាប​លើ​ទង​ត្រចៀក​ស្ដាំ មេ​ដៃ​ស្ដាំ និង​មេ​ជើង​ស្ដាំ​របស់​អេរ៉ុន។ ២៤ ក្រោយ​នោះ ម៉ូសេ​នាំ​កូន​ប្រុស​ៗ​របស់​អេរ៉ុន​ចូល​មក ហើយ​យក​ឈាម​ចៀម​នោះ​ទៅ​លាប​លើ​ទង​ត្រចៀក​ស្ដាំ មេ​ដៃ​ស្ដាំ និង​មេ​ជើង​ស្ដាំ​របស់​ពួក​គាត់។ ឯ​ឈាម​ដែល​នៅ​សល់ ម៉ូសេ​យក​ទៅ​ប្រោះ​នៅ​លើ​ជញ្ជាំង​ទាំង​បួន​នៃ​ទី​បូជា។+

២៥ បន្ទាប់​មក ម៉ូសេ​យក​ខ្លាញ់​ទាំង​អស់ គឺ​ខ្លាញ់​កន្ទុយ ខ្លាញ់​ជាប់​ពោះ​វៀន ខ្លាញ់​ជាប់​ថ្លើម តម្រង​នោម​ទាំង​ពីរ​និង​ខ្លាញ់​ជុំ​វិញ ព្រម​ទាំង​ជើង​ស្ដាំ​របស់​សត្វ​នោះ។+ ២៦ រួច​គាត់​យក​នំ​ឥត​ដំបែ​ពី​ក្នុង​កញ្ជើ​ដែល​នៅ​ចំពោះ​ព្រះ​យេហូវ៉ា គឺ​នំ​កង​មួយ+ នំ​កង​លាយ​ប្រេង​មួយ+ និង​នំ​ស្រួយ​មួយ ទៅ​ដាក់​លើ​ខ្លាញ់​និង​ជើង​ស្ដាំ​សត្វ​នោះ។ ២៧ បន្ទាប់​ពី​នោះ ម៉ូសេ​ដាក់​របស់​ទាំង​នោះ​លើ​ដៃ​អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់ ហើយ​លើក​រេ​ចុះ​រេ​ឡើង​ជូន​ជា​គ្រឿង​បូជា​សម្រាប់​លើក​ចុះ​ឡើង​នៅ​ចំពោះ​ព្រះ​យេហូវ៉ា។ ២៨ រួច​ម៉ូសេ​យក​ពី​ដៃ​ពួក​គាត់ ហើយ​ដាក់​លើ​គ្រឿង​បូជា​ដុត​នៅ​លើ​ទី​បូជា ដើម្បី​ដុត​ឲ្យ​ផ្សែង​ហុយ​ឡើង។ នេះ​ជា​គ្រឿង​បូជា​សម្រាប់​ការ​តែង​តាំង ដែល​ដុត​ឲ្យ​មាន​ក្លិន​ឈ្ងុយ​ជូន​ព្រះ​យេហូវ៉ា។*

២៩ រួច​មក ម៉ូសេ​យក​សាច់​ទ្រូង​មក​លើក​រេ​ចុះ​រេ​ឡើង​ជា​គ្រឿង​បូជា​សម្រាប់​លើក​ចុះ​ឡើង នៅ​ចំពោះ​ព្រះ​យេហូវ៉ា។+ សាច់​ទ្រូង​ពី​ចៀម​ដែល​ត្រូវ​ជូន​ជា​គ្រឿង​បូជា​សម្រាប់​ការ​តែង​តាំង​នោះ បាន​ទៅ​ជា​ចំណែក​របស់​ម៉ូសេ ដូច​ព្រះ​យេហូវ៉ា​បាន​បង្គាប់។+

៣០ បន្ទាប់​មក ម៉ូសេ​យក​ឈាម​ដែល​នៅ​លើ​ទី​បូជា​និង​ប្រេង​សម្រាប់​ចាក់​តែង​តាំង+ ទៅ​ប្រោះ​លើ​អេរ៉ុន​និង​កូន​ប្រុស​ៗ​គាត់ ថែម​ទាំង​លើ​សម្លៀក​បំពាក់​របស់​ពួក​គាត់​ផង​ដែរ។ យ៉ាង​នេះ ពួក​គាត់​និង​សម្លៀក​បំពាក់​របស់​ពួក​គាត់​បាន​ទៅ​ជា​បរិសុទ្ធ។+

៣១ ក្រោយ​នោះ ម៉ូសេ​បាន​ប្រាប់​អេរ៉ុន​និង​កូន​ប្រុស​ៗ​គាត់​ថា​៖ ​«​ចូរ​ស្ងោរ+សាច់​នៅ​ត្រង់​ច្រក​ចូល​ត្រសាល​ជំនុំ ហើយ​ត្រូវ​បរិភោគ​នៅ​កន្លែង​នោះ ជា​មួយ​នឹង​នំ​ប៉័ង​ដែល​នៅ​ក្នុង​កញ្ជើ​សម្រាប់​ជូន​ជា​គ្រឿង​បូជា​សម្រាប់​ការ​តែង​តាំង ព្រោះ​ខ្ញុំ​បាន​ទទួល​បង្គាប់​ថា​៖ ‹អេរ៉ុន​និង​កូន​ប្រុស​ៗ​គាត់​ត្រូវ​បរិភោគ​របស់​ទាំង​នោះ›។+ ៣២ ឯ​សាច់​និង​នំ​ដែល​នៅ​សល់ អ្នក​រាល់​គ្នា​ត្រូវ​ដុត​ចោល។+ ៣៣ អ្នក​រាល់​គ្នា​ត្រូវ​នៅ​ក្បែរ​ច្រក​ចូល​ត្រសាល​ជំនុំ​អស់​រយៈ​ពេល​៧​ថ្ងៃ ហើយ​មិន​ត្រូវ​ចាក​ចេញ​មុន​ចប់​ថ្ងៃ​ទាំង​នោះ​ទេ ទាល់​តែ​ពិធី​តែង​តាំង​អ្នក​រាល់​គ្នា​ចប់​សព្វ​គ្រប់​សិន ព្រោះ​ត្រូវ​ការ​រយៈ​ពេល​៧​ថ្ងៃ​ដើម្បី​តែង​តាំង​អ្នក​រាល់​គ្នា​ជា​សង្ឃ។+ ៣៤ ព្រះ​យេហូវ៉ា​បាន​បង្គាប់​ឲ្យ​យើង​ធ្វើ​ពិធី​ដូច​យើង​បាន​ធ្វើ​នៅ​ថ្ងៃ​នេះ ដើម្បី​ជម្រះ​ភាព​ខុស​ឆ្គង​ឲ្យ​អ្នក​រាល់​គ្នា។+ ៣៥ អ្នក​រាល់​គ្នា​ត្រូវ​នៅ​ក្បែរ​ច្រក​ចូល​ត្រសាល​ជំនុំ​ទាំង​យប់​ទាំង​ថ្ងៃ​អស់​រយៈ​ពេល​៧​ថ្ងៃ+ ហើយ​បំពេញ​ភារកិច្ច​របស់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា+ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​ស្លាប់។ នេះ​ជា​បង្គាប់​ដែល​ខ្ញុំ​បាន​ទទួល​ពី​លោក​»។

៣៦ អេរ៉ុន​និង​កូន​ប្រុស​ៗ​របស់​គាត់​បាន​ធ្វើ​តាម​បង្គាប់​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រាប់​ម៉ូសេ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក