អេសាយ
៤ នៅគ្រានោះ ស្ត្រី៧នាក់នឹងចាប់តោងបុរសម្នាក់+ ហើយនិយាយថា៖
«សូមយកពួកយើងធ្វើជាប្រពន្ធ ហើយរាប់តាមឈ្មោះអ្នកផង
ដើម្បីកុំឲ្យពួកយើងរងការអាម៉ាស់*តទៅទៀត
ពួកយើងនឹងរកអាហារបរិភោគដោយខ្លួនឯង ហើយក៏រកសម្លៀកបំពាក់ដោយខ្លួនឯងដែរ»។+
២ នៅគ្រានោះ ព្រះយេហូវ៉ានឹងធ្វើឲ្យរុក្ខជាតិលូតលាស់យ៉ាងស្រស់បំព្រង។ ឯពួកអ៊ីស្រាអែលដែលបានរួចជីវិត នឹងមានមោទនភាព ហើយមានអំណរ ព្រោះតែផលផ្លែនៅក្នុងស្រុកនោះ។+ ៣ អ្នកដែលនៅសេសសល់ក្នុងក្រុងស៊ីយ៉ូននិងក្រុងយេរូសាឡិម នឹងត្រូវហៅថាជាអ្នកបរិសុទ្ធ គឺអស់អ្នកដែលមានឈ្មោះក្នុងបញ្ជី ដើម្បីឲ្យពួកគេបន្តរស់នៅក្នុងក្រុងយេរូសាឡិម។+
៤ ព្រះយេហូវ៉ានឹងលាងសម្អាតឈាមដែលបានត្រូវកម្ចាយពីក្រុងយេរូសាឡិម ហើយសម្អាតភាពស្មោកគ្រោករបស់ពួកកូនស្រីនៃស៊ីយ៉ូន*+ ពេលដែលលោកបញ្ចេញកំហឹងទាស់នឹងក្រុងយេរូសាឡិម ហើយវិនិច្ឆ័យក្រុងនោះ។+ ៥ នៅពេលនោះដែរ ព្រះយេហូវ៉ានឹងធ្វើឲ្យមានពពកនិងផ្សែងនៅលើភ្នំស៊ីយ៉ូនទាំងមូល និងនៅលើកន្លែងប្រជុំគ្នានៅពេលថ្ងៃ ហើយលោកនឹងធ្វើឲ្យមានភ្លើងឆេះសន្ធោសន្ធៅនៅពេលយប់។+ រួចនឹងមានជម្រកនៅលើកន្លែងដ៏រុងរឿងនោះ។ ៦ នៅពេលថ្ងៃ នឹងមានរោងសម្រាប់បាំងកម្ដៅថ្ងៃ+ ហើយជាទីជ្រកកោន និងជាទីការពារឲ្យរួចពីព្យុះភ្លៀងផង។+