បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • បទចម្រៀងសាឡូម៉ូន ១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីបទចម្រៀងសាឡូម៉ូន

    • ស្ត្រី​ក្រុង​ស៊ូឡាម​នៅ​ក្នុង​ជំរំ​របស់​ស្ដេច​សាឡូម៉ូន (​១:១–៣:៥​)

        • បទ​ចម្រៀង​ដ៏​ពីរោះ​បំផុត (​១​)

        • ស្ត្រី​វ័យ​ក្មេង (​២​-​៧​)

        • កូន​ស្រី​នៃ​ក្រុង​យេរូសាឡិម (​៨​)

        • ស្ដេច (​៩​-​១១​)

          • ‹យើង​នឹង​ធ្វើ​គ្រឿង​អលង្ការ​មាស​ឲ្យ​នាង› (​១១​)

        • ស្ត្រី​វ័យ​ក្មេង (​១២​-​១៤​)

          • «​ម្ចាស់​ស្នេហ៍​ខ្ញុំ​ប្រៀប​ដូច​ជា​ថង់​ជ័រ​ល្វីង​ទេសដែល​ពេញ​ដោយ​ក្លិន​ពិដោរ​»​ (​១៣​)

        • គង្វាល (​១៥​)

          • «​ស្ងួន​ភ្ងា​បង​អើយ អូន​ស្អាត​ខ្លាំង​ណាស់​»

        • ស្ត្រី​វ័យ​ក្មេង (​១៦, ១៧​)

          • «​មាស​ស្នេហ៍​អូន​អើយ បង​សង្ហា​ម្ល៉េះ​ទេ​»​ (​១៦​)

បទចម្រៀងសាឡូម៉ូន ១:១

ឯកសារយោង

  • +១បស ៤:២៩, ៣២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១២/២០០៦, ទំ.  ៨

បទចម្រៀងសាឡូម៉ូន ១:២

ឯកសារយោង

  • +សាឡូ ៤:១០

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/១/២០១៥, ទំ.  ៣០

    ១/១២/២០០៦, ទំ.  ៨-៩

បទចម្រៀងសាឡូម៉ូន ១:៣

ឯកសារយោង

  • +សុភ ២៧:៩; អទ ៩:៨; សាឡូ ៥:៥
  • +អទ ៧:១

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/១/២០១៥, ទំ.  ៣០

    ១/១២/២០០៦, ទំ.  ៨-៩

បទចម្រៀងសាឡូម៉ូន ១:៤

កំណត់សម្គាល់

  • *

    ឬ​«​មក​សរសើរ​»​

បទចម្រៀងសាឡូម៉ូន ១:៥

កំណត់សម្គាល់

  • *

    សព្វ​ថ្ងៃ​នេះ​ហៅ​ថា​ហ៊្សេរុយសាឡិម

ឯកសារយោង

  • +ចសព ១២០:៥; អេគ ២៧:២១
  • +ដច ៣៦:១៤

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១២/២០០៦, ទំ.  ៩

បទចម្រៀងសាឡូម៉ូន ១:៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១៥/១/២០១៥, ទំ.  ៣២

បទចម្រៀងសាឡូម៉ូន ១:៧

កំណត់សម្គាល់

  • *

    ឬ​«​ពាក់​ស្បៃ​កាន់​ទុក្ខ​»​

ឯកសារយោង

  • +សាឡូ ៦:៣

បទចម្រៀងសាឡូម៉ូន ១:៩

ឯកសារយោង

  • +១បស ១០:២៨; ២ប្រ ១:១៦, ១៧; សាឡូ ៦:៤

បទចម្រៀងសាឡូម៉ូន ១:១០

កំណត់សម្គាល់

  • *

    ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​សម​នឹង​សក់​ក្រង​»​

បទចម្រៀងសាឡូម៉ូន ១:១២

កំណត់សម្គាល់

  • *

    ន័យ​ត្រង់​«​ដើម​ស្ពេកណាត​»​

ឯកសារយោង

  • +សាឡូ ៤:១៣, ១៤

បទចម្រៀងសាឡូម៉ូន ១:១៣

ឯកសារយោង

  • +ដច ៣០:២៣, ២៥; អេធ ២:១២; ចសព ៤៥:៨; សាឡូ ៤:៦; ៥:១៣

បទចម្រៀងសាឡូម៉ូន ១:១៤

ឯកសារយោង

  • +សាឡូ ៤:១៣
  • +យ៉ូស ១៥:២០, ៦២; ១សាំ ២៣:២៩; ២ប្រ ២០:២

បទចម្រៀងសាឡូម៉ូន ១:១៥

ឯកសារយោង

  • +សាឡូ ៤:១; ៥:២

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/១២/២០០៦, ទំ.  ៩

បទចម្រៀងសាឡូម៉ូន ១:១៦

ឯកសារយោង

  • +សាឡូ ៥:១០

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

សាឡូ. ១:១១បស ៤:២៩, ៣២
សាឡូ. ១:២សាឡូ ៤:១០
សាឡូ. ១:៣សុភ ២៧:៩; អទ ៩:៨; សាឡូ ៥:៥
សាឡូ. ១:៣អទ ៧:១
សាឡូ. ១:៥ចសព ១២០:៥; អេគ ២៧:២១
សាឡូ. ១:៥ដច ៣៦:១៤
សាឡូ. ១:៧សាឡូ ៦:៣
សាឡូ. ១:៩១បស ១០:២៨; ២ប្រ ១:១៦, ១៧; សាឡូ ៦:៤
សាឡូ. ១:១២សាឡូ ៤:១៣, ១៤
សាឡូ. ១:១៣ដច ៣០:២៣, ២៥; អេធ ២:១២; ចសព ៤៥:៨; សាឡូ ៤:៦; ៥:១៣
សាឡូ. ១:១៤សាឡូ ៤:១៣
សាឡូ. ១:១៤យ៉ូស ១៥:២០, ៦២; ១សាំ ២៣:២៩; ២ប្រ ២០:២
សាឡូ. ១:១៥សាឡូ ៤:១; ៥:២
សាឡូ. ១:១៦សាឡូ ៥:១០
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
  • ១៤
  • ១៥
  • ១៦
  • ១៧
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
បទចម្រៀងសាឡូម៉ូន ១:១-១៧

បទចម្រៀងសាឡូម៉ូន

១ នេះ​ជា​បទ​ចម្រៀង​ដ៏​ពីរោះ​បំផុត ដែល​តែង​ឡើង​ដោយ​សាឡូម៉ូន​៖+

 ២ ​«​សូម​បង​ថើប​អូន​មក សូម​ផ្អឹប​បបូរ​មាត់​បង​លើ​បបូរ​មាត់​របស់​អូន

ដោយ​សារ​សេចក្ដី​ស្រឡាញ់​របស់​បង​វិសេស​ជាង​ស្រា​ទំពាំង​បាយ​ជូរ។+

 ៣ ប្រេង​អប់​របស់​បង​មាន​ក្លិន​ក្រអូប​សាយ+

ឈ្មោះ​របស់​បង​ប្រៀប​ដូច​ជា​ប្រេង​ក្រអូប​ចាក់​លើ​ក្បាល។+

ហេតុ​នេះ​ហើយ​បាន​ជា​ក្រមុំ​ៗ​ស្រឡាញ់​បង។

 ៤ ស្ដេច​បាន​នាំ​អូន​ចូល​បន្ទប់​ខាង​ក្នុង​ហើយ!

សូម​បង​ប្រញាប់​នាំ​អូន​រត់

តោះ​បង​មក​រីករាយ​ត្រេក​អរ​ជា​មួយ​គ្នា

មក​រៀប​រាប់​អំពី*ស្នេហា​ដែល​បង​មាន​ចំពោះ​អូន ព្រោះ​សេចក្ដី​ស្រឡាញ់​របស់​បង​វិសេស​ជាង​ស្រា​ទំពាំង​បាយ​ជូរ។

សម​ហើយ​ដែល​ក្រមុំ​ៗ​ស្រឡាញ់​បង។

 ៥ ឱ​កូន​ស្រី​នៃ​ក្រុង​យេរូសាឡិម*អើយ ខ្ញុំ​ខ្មៅ​មែន​ពិត តែ​ខ្មៅ​ស្រស់​ល្អ

ប្រៀប​ដូច​ជា​ត្រសាល​របស់​ពួក​កេដា+ និង​ក្រណាត់​ត្រសាល+របស់​សាឡូម៉ូន។

 ៦ សូម​កុំ​សម្លឹង​មើល​ខ្ញុំ ដោយ​សារ​តែ​ស្បែក​ខ្ញុំ​ស្រគាំ​ឡើយ

ព្រោះ​ខ្ញុំ​តែង​តែ​ត្រូវ​ពន្លឺ​ថ្ងៃ។

បង​ប្អូន​របស់​ខ្ញុំ ពួក​គេ​បាន​ខឹង​ខ្ញុំ។

ពួក​គេ​ឲ្យ​ខ្ញុំ​ទៅ​ចាំ​ថែ​ចម្ការ​ទំពាំង​បាយ​ជូរ

តែ​ចម្ការ​របស់​ខ្ញុំ​វិញ ខ្ញុំ​មិន​បាន​នៅ​មើល​ថែ​ទេ។

 ៧ ឱ​បណ្ដូល​ចិត្ត​អើយ សូម​ប្រាប់​អូន​មក

តើ​បង​នាំ​ហ្វូង​សត្វ​ទៅ​ស៊ី​ស្មៅ​នៅ​ឯ​ណា?+

នៅ​ពេល​ថ្ងៃ​ត្រង់ តើ​បង​នាំ​ពួក​វា​ទៅ​សម្រាក​នៅ​កន្លែង​ណា?

សូម​ប្រាប់​អូន​មក ដើម្បី​កុំ​ឲ្យ​អូន​ដើរ​ក្នុង​ហ្វូង​សត្វ​របស់​មិត្ត​ភក្ដិ​បង

ដូច​ស្ត្រី​ដែល​ពាក់​ស្បៃ​បាំង​មុខ​»។*

 ៨ ​«​ឱ​នាង​ដែល​មាន​សម្រស់​ស្អាត​បំផុត​អើយ

បើ​នាង​មិន​ដឹង​ទេ សូម​ដើរ​តាម​ដាន​ជើង​របស់​ហ្វូង​ចៀម​ទៅ

ហើយ​សូម​នាំ​ហ្វូង​កូន​ពពែ​របស់​នាង​ទៅ​ស៊ី​ចំណី ក្បែរ​ត្រសាល​របស់​ពួក​គង្វាល​ចុះ​»។

 ៩ ​«​ឱ​សំណព្វចិត្ត​អើយ រូប​ឆោម​របស់​នាង​ប្រៀប​ដូច​ជា​សេះ​ញី​ដែល​ទឹម​រទេះ​ចម្បាំង​របស់​ផារ៉ូ។+

១០ ថ្ពាល់​របស់​នាង​សែន​ផូរ​ផង់​សម​នឹង​គ្រឿង​អលង្ការ*

ក​របស់​នាង​កាន់​តែ​ស្អាត​ដោយ​ខ្សែ​អង្កាំ។

១១ យើង​នឹង​ធ្វើ​គ្រឿង​អលង្ការ​មាស

រំលេច​ដោយ​ប្រាក់​ឲ្យ​នាង​ពាក់​»។

១២ ​«​ពេល​ដែល​ស្ដេច​កំពុង​អង្គុយ​នៅ​តុ

ទឹក​អប់*+របស់​អូន​បាន​សាយ​ក្លិន​ក្រអូប​ភាយ។

១៣ ម្ចាស់​ស្នេហ៍​ខ្ញុំ​ប្រៀប​ដូច​ជា​ថង់​ជ័រ​ល្វីង​ទេស​ដែល​ពេញ​ដោយ​ក្លិន​ពិដោរ+

នៅ​លើ​ដើម​ទ្រូង​របស់​អូន​ពេញ​មួយ​យប់។

១៤ ម្ចាស់​ស្នេហ៍​ខ្ញុំ​ប្រៀប​ដូច​ជា​កញ្ចុំ​ផ្កា​ហេនណា+

ដែល​ដុះ​នៅ​កណ្ដាល​ចម្ការ​ទំពាំង​បាយ​ជូរ​ក្រុង​អេនកេឌី​»។+

១៥ ​«​មើល! ស្ងួន​ភ្ងា​បង​អើយ អូន​ស្អាត​ខ្លាំង​ណាស់។

មើល! អូន​ស្អាត​អ្វី​ម្ល៉េះ។ នេត្រា​របស់​អូន​ប្រៀប​បាន​នឹង​ភ្នែក​ព្រាប​»។+

១៦ ​«​មើល! មាស​ស្នេហ៍​អូន​អើយ បង​សង្ហា​ម្ល៉េះ​ទេ បង​ជា​ទី​គាប់​ចិត្ត​របស់​អូន។+

ស្លឹក​ឈើ​ជា​គ្រែ​គេង​របស់​ពួក​យើង។

១៧ ចំណែក​ឯ​ឈើ​ស៊ីដារ​ជា​ធ្នឹម​ផ្ទះ​របស់​ពួក​យើង

ហើយ​ឈើ​យូនីពើ​ក៏​ជា​ធ្នឹម​ដំបូល​របស់​ពួក​យើង​ដែរ។

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក