បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ជំរឿនបណ្ដាជន ៣៦
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

សេចក្ដីសង្ខេបពីជំរឿនបណ្ដាជន

      • ច្បាប់​អំពី​អាពាហ៍​ពិពាហ៍​របស់​ស្ត្រី​ដែល​ត្រូវ​ទទួល​មត៌ក (​១​-​១៣​)

ជំរឿនបណ្ដាជន ៣៦:១

ឯកសារយោង

  • +ជប ២៦:២៩

ជំរឿនបណ្ដាជន ៣៦:២

ឯកសារយោង

  • +ជប ២៦:៥៥; ៣៣:៥៤
  • +ជប ២៧:១-៧

ជំរឿនបណ្ដាជន ៣៦:៤

ឯកសារយោង

  • +ចល ២៥:១០

ជំរឿនបណ្ដាជន ៣៦:៨

ឯកសារយោង

  • +១ប្រ ២៣:២២

ជំរឿនបណ្ដាជន ៣៦:១០

ឯកសារយោង

  • +ជប ៣៦:៦

លិបិក្រម

  • ជំនួយស្រាវជ្រាវ

    ប៉មយាម,

    ១/២/២០០៨, ទំ.  ៩-១០

ជំរឿនបណ្ដាជន ៣៦:១១

ឯកសារយោង

  • +ជប ២៧:១

ជំរឿនបណ្ដាជន ៣៦:១៣

ឯកសារយោង

  • +ជប ២៦:៣; ៣៣:៥០; ៣៥:១

ការបកប្រែដែលស្របគ្នា

ចុចខគម្ពីរដើម្បីមើលខនេះក្នុងគម្ពីរផ្សេង។

ទូទៅ

ជប. ៣៦:១ជប ២៦:២៩
ជប. ៣៦:២ជប ២៦:៥៥; ៣៣:៥៤
ជប. ៣៦:២ជប ២៧:១-៧
ជប. ៣៦:៤ចល ២៥:១០
ជប. ៣៦:៨១ប្រ ២៣:២២
ជប. ៣៦:១០ជប ៣៦:៦
ជប. ៣៦:១១ជប ២៧:១
ជប. ៣៦:១៣ជប ២៦:៣; ៣៣:៥០; ៣៥:១
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
  • ១
  • ២
  • ៣
  • ៤
  • ៥
  • ៦
  • ៧
  • ៨
  • ៩
  • ១០
  • ១១
  • ១២
  • ១៣
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ជំរឿនបណ្ដាជន ៣៦:១-១៣

ជំរឿនបណ្ដាជន

៣៦ រីឯ​ប្រមុខ​គ្រួសារ​នៃ​កូន​ចៅ​គីលាត ដែល​ត្រូវ​ជា​កូន​ម៉ាគា+ ពី​កុលសម្ព័ន្ធ​ម៉ាណាសេ ដែល​ត្រូវ​ជា​កូន​យ៉ូសែប ពួក​គេ​បាន​ចូល​ទៅ​ជួប​ម៉ូសេ​និង​ពួក​មេ​ដឹក​នាំ​កុលសម្ព័ន្ធ​នៃ​អ៊ីស្រាអែល។ ២ ពួក​គេ​បាន​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​បង្គាប់​លោក​ម្ចាស់​ឲ្យ​បែង​ចែក​ដី​ធ្លី​ជា​មត៌ក​ឲ្យ​ដល់​បណ្ដា​ជន​អ៊ីស្រាអែល​ដោយ​ការ​ចាប់​ឆ្នោត+ ហើយ​លោក​ម្ចាស់​បាន​ទទួល​បង្គាប់​ពី​ព្រះ​យេហូវ៉ា​ឲ្យ​ប្រគល់​មត៌ក​របស់​ស្លូផិហាត​ជា​បង​ប្អូន​ពួក​ខ្ញុំ ឲ្យ​ដល់​កូន​ស្រី​ៗ​របស់​គាត់​ដែរ។+ ៣ ប៉ុន្តែ បើ​ពួក​នាង​រៀប​ការ​ជា​មួយ​នឹង​បុរស​ពី​កុលសម្ព័ន្ធ​ផ្សេង​ទៀត នោះ​មត៌ក​របស់​ពួក​នាង​នឹង​ត្រូវ​កាត់​ចេញ​ពី​ចំណែក​របស់​បុព្វ​បុរស​ពួក​ខ្ញុំ ហើយ​នឹង​ត្រូវ​បន្ថែម​ទៅ​ឲ្យ​កុលសម្ព័ន្ធ​ដែល​ពួក​នាង​រៀប​ការ​នោះ​វិញ។ ជា​លទ្ធផល មត៌ក​ទាំង​នេះ​នឹង​ត្រូវ​កាត់​ចេញ​ពី​ចំណែក​របស់​ពួក​ខ្ញុំ​ហើយ។ ៤ ដូច្នេះ ពេល​ដល់​ឆ្នាំ​សោមនស្ស+សម្រាប់​បណ្ដា​ជន​អ៊ីស្រាអែល មត៌ក​របស់​ពួក​នាង​នឹង​ត្រូវ​បន្ថែម​ទៅ​លើ​កុលសម្ព័ន្ធ​ដែល​ពួក​នាង​រៀប​ការ​ជា​មួយ​នោះ​វិញ។ យ៉ាង​នេះ មត៌ក​របស់​ពួក​នាង​នឹង​ត្រូវ​កាត់​ចេញ​ពី​មត៌ក​នៃ​កុលសម្ព័ន្ធ​ពួក​ខ្ញុំ​ជា​មិន​ខាន​»។

៥ បន្ទាប់​មក ម៉ូសេ​បាន​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​តាម​បង្គាប់​ព្រះ​យេហូវ៉ា​ថា​៖ ​«​កុលសម្ព័ន្ធ​នៃ​កូន​យ៉ូសែប​និយាយ​ត្រូវ។ ៦ នេះ​ជា​ប្រសាសន៍​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់​កូន​ស្រី​របស់​ស្លូផិហាត​ថា​៖ ‹ពួក​នាង​អាច​រៀប​ការ​ជា​មួយ​អ្នក​ណា​ក៏​បាន ឲ្យ​តែ​រៀប​ការ​ជា​មួយ​នឹង​ពួក​បុរស​ដែល​មក​ពី​កុលសម្ព័ន្ធ​របស់​ឪពុក​ពួកនាង។ ៧ យ៉ាង​នេះ មត៌ក​របស់​បណ្ដា​ជន​អ៊ីស្រាអែល​នឹង​មិន​ត្រូវ​ផ្ទេរ​ពី​កុលសម្ព័ន្ធ​មួយ​ទៅ​កុលសម្ព័ន្ធ​មួយ​ទៀត​ទេ ព្រោះ​បណ្ដា​ជន​អ៊ីស្រាអែល​ត្រូវ​រក្សា​មត៌ក​នៃ​កុលសម្ព័ន្ធ​របស់​បុព្វ​បុរស​ខ្លួន។ ៨ ដូច្នេះ កូន​ស្រី​ៗ​ណា​ដែល​មាន​សិទ្ធិ​ទទួល​មត៌ក​ក្នុង​ចំណោម​កុលសម្ព័ន្ធ​នៃ​អ៊ីស្រាអែល ពួក​នាង​ត្រូវ​រៀប​ការ​ជា​មួយ​នឹង​កូន​ចៅ​នៃ​កុលសម្ព័ន្ធ​របស់​ឪពុក​ពួក​នាង+ ដើម្បី​អាច​រក្សា​កេរ​មត៌ក​របស់​បុព្វ​បុរស​ខ្លួន។ ៩ ម្ល៉ោះ​ហើយ មត៌ក​នៃ​កុលសម្ព័ន្ធ​មួយ​មិន​ត្រូវ​ផ្ទេរ​ទៅ​កុលសម្ព័ន្ធ​មួយ​ទៀត​ទេ ព្រោះ​កុលសម្ព័ន្ធ​នៃ​អ៊ីស្រាអែល​ត្រូវ​នៅ​ជាប់​នឹង​មត៌ក​របស់​ខ្លួន›​»។

១០ កូន​ស្រី​របស់​ស្លូផិហាត បាន​ធ្វើ​តាម​ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ម៉ូសេ។+ ១១ ដូច្នេះ កូន​ស្រី​របស់​ស្លូផិហាត​គឺ ម៉ាឡា ធើសា ហុកឡា មីលកា និង​ណូអេ+ ពួក​នាង​បាន​រៀប​ការ​ជា​មួយ​នឹង​កូន​ប្រុស​ៗ​របស់​បង​ប្អូន​ឪពុក​ខ្លួន។ ១២ ពួក​នាង​បាន​ទៅ​ជា​ប្រពន្ធ​របស់​ពួក​បុរស​ដែល​មក​ពី​កុលសម្ព័ន្ធ​ម៉ាណាសេ​ជា​កូន​យ៉ូសែប ដើម្បី​ឲ្យ​មត៌ក​នៃ​កុលសម្ព័ន្ធ​របស់​ឪពុក​ពួក​នាង​នៅ​គង់​វង្ស។

១៣ នេះ​ហើយ​ជា​ច្បាប់​និង​បញ្ញត្តិ​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ដល់​បណ្ដា​ជន​អ៊ីស្រាអែល​តាម​រយៈ​ម៉ូសេ នៅ​ឯ​តំបន់​វាល​ម៉ូអាប់​ក្បែរ​ទន្លេយ៉ូដាន់ ទល់​មុខ​ក្រុង​យេរីខូ។+

សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
ចេញពីគណនី
ចូលគណនី
  • ខ្មែរ
  • ចែករំលែក
  • ជម្រើស
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • ល័ក្ខខ័ណ្ឌប្រើប្រាស់
  • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
  • កំណត់ឯកជនភាព
  • JW.ORG
  • ចូលគណនី
ចែករំលែក