បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • g23 លេខ ១ ទំ. ១២-១៤
  • ខ្យល់អាកាស

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ខ្យល់អាកាស
  • ភ្ញាក់រឭក! ២០២៣
  • ចំណងជើងតូច
  • កត្តា​ដែល​បង្ខូច​ខ្យល់​អាកាស
  • ផែន​ដី​បាន​ត្រូវ​បង្កើត​ឲ្យ​នៅ​ស្ថិត​ស្ថេរ
  • អ្វី​ដែល​មនុស្ស​ព្យាយាម​ធ្វើ
  • យើង​អាច​មាន​សេចក្ដី​សង្ឃឹម អ្វី​ដែល​គម្ពីរ​ចែង
ភ្ញាក់រឭក! ២០២៣
g23 លេខ ១ ទំ. ១២-១៤
ប្ដីប្រពន្ធមួយគូដើរនៅកន្លែងដែលមានទឹកកក ហើយកំពុងសម្លឹងមើលបឹងមួយ។ នៅជុំវិញបឹងនោះ មានភ្នំដែលពេញទៅដោយព្រៃឈើ ហើយមេឃស្រឡះ។

តើ​ផែន​ដី​យើង​អាច​នៅ​ស្ថិត​ស្ថេរ​ឬ​ទេ?

ខ្យល់​អាកាស

យើង​ត្រូវ​ការ​ខ្យល់​មិន​មែន​គ្រាន់​តែ​សម្រាប់​ដក​ដង្ហើម​ប៉ុណ្ណោះ​ទេ។ ខ្យល់​ជួយ​ការ​ពារ​ផែន​ដី​ពី​កាំរស្មី​ព្រះ​អាទិត្យ​ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់។ ប្រសិន​បើ​គ្មាន​ខ្យល់​ទេ នោះ​ធ្វើ​ឲ្យ​សីតុណ្ហភាព​នៅ​ផែន​ដី​ចុះ​ត្រជាក់​ខ្លាំង។

កត្តា​ដែល​បង្ខូច​ខ្យល់​អាកាស

ខ្យល់​ពុល​អាច​បំផ្លាញ​ជីវិត​នៅ​ផែន​ដី។ យោង​ទៅ​តាម​អង្គការ​សុខភាព​ពិភព​លោក​បាន​រៀប​រាប់​ថា មាន​មនុស្ស​ភាគ​តិច​ណាស់​ដែល​មាន​ខ្យល់​បរិសុទ្ធ​សម្រាប់​ដក​ដង្ហើម។

ខ្យល់​ពុល​អាច​បង្ក​ឲ្យ​មាន​ជំងឺ​រលាក​ផ្លូវ​ដង្ហើម មហា​រីក​សួត និង​ជំងឺ​បេះ​ដូង​ជា​ដើម។ ខ្យល់​ពុល​បាន​ធ្វើ​ឲ្យ​មនុស្ស​ជាង​៧​លាន​នាក់​ស្លាប់​មុន​អាយុ​ជា​រៀង​រាល់​ឆ្នាំ។

ផែន​ដី​បាន​ត្រូវ​បង្កើត​ឲ្យ​នៅ​ស្ថិត​ស្ថេរ

ផែន​ដី​យើង​បាន​ត្រូវ​បង្កើត​មក​ឲ្យ​មាន​សមត្ថភាព​ធ្វើ​ឲ្យ​ខ្យល់​បរិសុទ្ធ​សម្រាប់​ភាវរស់​ទាំង​ឡាយ​នៅ​លើ​ផែន​ដី។ ផែន​ដី​អាច​ធ្វើ​ដូច្នេះ​កាន់​តែ​ល្អ​ប្រសើរ​ជាង ពេល​មនុស្ស​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​បរិស្ថាន។ សូម​ពិចារណា​ឧទាហរណ៍​មួយ​ចំនួន។

  • មនុស្ស​ជា​ច្រើន​ស្គាល់​ថា​ព្រៃ​ឈើ​មាន​សមត្ថភាព​ស្រូប​យក​ឧស្ម័ន​កាបូន​ឌីអុកស៊ីត​ពី​ខ្យល់​អាកាស។ ប៉ុន្តែ​ពួក​គេ​មិន​សូវ​ដឹង​ទេ​ថា ព្រៃ​កោង​កាង​ដែល​ដុះ​នៅ​ក្បែរ​មាត់​សមុទ្រ​មាន​សមត្ថភាព​ប្រសើរ​ជាង​នោះ​ទៅ​ទៀត ដោយ​សារ​វា​អាច​ស្រូប​យក​ឧស្ម័ន​កាបូន​ឌីអុកស៊ីត​ច្រើន​ជាង​ព្រៃ​ត្រូពិច​ដល់​ទៅ​ប្រាំ​ដង។

  • យោង​តាម​ការ​ស្រាវ​ជ្រាវ​ថ្មី​ៗ​បង្ហាញ​ថា មាន​សារាយ​សមុទ្រ​ធំ​ៗ​ខ្លះ​ដែល​មិន​គ្រាន់​តែ​ស្រូប​យក​ឧស្ម័ន​កាបូន​ឌីអុកស៊ីត​ពី​បរិយាកាស​ប៉ុណ្ណោះ​ទេ តែ​ក៏​យក​វា​ទៅ​កប់​ចោល​ដែរ។ សារាយ​នោះ​មាន​ប្លោក​តូច​ៗ​ពេញ​ទៅ​ដោយ​ខ្យល់​ដែល​ធ្វើ​ឲ្យ​វា​អណ្ដែត​ចេញ​ឆ្ងាយ​ពី​ឆ្នេរ​ទៅ​កណ្ដាល​សមុទ្រ។ ក្រោយ​មក​ប្លោក​តូច​ៗ​ទាំង​នោះ​ក៏​បែក ហើយ​សារាយ​ដែល​ពោរ​ពេញ​ទៅ​ដោយ​ឧស្ម័ន​កាបូន​ឌីអុកស៊ីត​ក៏​លិច​ទៅ​បាត​សមុទ្រ ហើយ​កប់​នៅ​ទី​នោះ​អស់​ជា​ច្រើន​សតវត្សរ៍។

  • ផែន​ដី​របស់​យើង​មាន​សមត្ថភាព​ធ្វើ​ឲ្យ​ខ្យល់​ក្នុង​បរិយាកាស​លែង​មាន​ជាតិ​ពុល។ នេះ​បាន​ត្រូវ​ស​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ក្នុង​អំឡុង​កូវីដ​-​១៩​ពេល​មាន​ការ​បិទ​ខ្ទប់។ ក្នុង​ឆ្នាំ​២០២០ ពេល​រោង​ចក្រ​បិទ​ទ្វារ ហើយ​មនុស្ស​មិន​សូវ​ប្រើ​យាន​ជំនិះ​ច្រើន​ដូច​ពី​មុន នោះ​គុណភាព​ខ្យល់​បាន​ល្អ​ប្រសើរ​ជាង​យ៉ាង​ឆាប់​រហ័ស។ ​«​របាយការណ៍​អំពី​គុណភាព​ខ្យល់​នៅ​ទូ​ទាំង​ពិភព​លោក​ឆ្នាំ​២០២០​»​ បាន​បញ្ជាក់​ថា នៅ​ប្រទេស​ជាង​៨០​ភាគ​រយ​ដែល​គេ​បាន​ស្រាវ​ជ្រាវ មាន​ខ្យល់​បរិសុទ្ធ​ជាង​ក្នុង​អំឡុង​ពេល​មាន​ការ​បិទ​ខ្ទប់។

    តើ​អ្នក​ដឹង​ទេ?

    ខ្យល់​របស់​យើង​អាច​បរិសុទ្ធ​ឡើង​វិញ

    តារាងមួយបង្ហាញអំពីកម្រិតភាគល្អិតនិចល (PM2.5) នៃខ្យល់នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា។ នៅខែមករា ឆ្នាំ២០២០ កម្រិតភាគល្អិតតូចៗដែលនៅក្នុងខ្យល់បានធ្លាក់ចុះពី១២០.១ ជាកម្រិតដែលមិនល្អសម្រាប់សុខភាពមនុស្សទាំងអស់ ទៅក្រោម៣៥.៥ ជាកម្រិតមធ្យម នៅខែសីហា ឆ្នាំ២០២០។

    ដោយ​សារ​ការ​បិទ​ខ្ទប់​ក្នុង​អំឡុង​កូវីដ​-​១៩ ផ្សែង​ពុល​ដែល​ចេញ​ពី​រោង​ចក្រ និង​យាន​ជំនិះ​បាន​ត្រូវ​កាត់​បន្ថយ​យ៉ាង​ខ្លាំង​នៅ​ទី​ក្រុង​ញូវ​ដេ​លី ប្រទេស​ឥណ្ឌា។ កម្រិត​ភាគ​ល្អិត​និចល (​PM​2.5​) នៃ​ខ្យល់​បាន​ធ្លាក់​ចុះ​យ៉ាង​លឿន។ ភាគ​ល្អិត​តូច​ៗ (​.0025 mm ឬ​តូច​ជាង​នេះ​) ដែល​នៅ​ក្នុង​ខ្យល់​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​រលាក​ផ្លូវ​ដង្ហើម និង​ជំងឺ​ធ្ងន់​ធ្ងរ​ផ្សេង​ៗ​ទៀត។ ទោះ​ជា​ការ​ផ្លាស់​ប្ដូរ​នេះ​គឺ​បណ្ដោះ​អាសន្ន​ក៏​ដោយ តែ​នេះ​បង្ហាញ​ថា​ខ្យល់​ក្នុង​បរិយាកាស​របស់​យើង​មាន​សមត្ថភាព​កម្ចាត់​ចោល​ជាតិ​ពុល​យ៉ាង​ឆាប់​រហ័ស។

    មានផ្សែងពុលយ៉ាងខ្លាំងនៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា នៅចុងឆ្នាំ២០១៩។

    © Amit kg/Shutterstock

    ចុង​ឆ្នាំ​២០១៩

    ដោយសារការបិទខ្ទប់ក្នុងអំឡុងកូវីដ-១៩ ផ្សែងពុលដែលចេញពីរោងចក្រ និងយានជំនិះបានត្រូវកាត់បន្ថយយ៉ាងខ្លាំង ដូច្នេះយើងអាចឃើញភាពខុសគ្នារវាងពីមុននិងក្រោយការបិទខ្ទប់។

    © Volobotti/Shutterstock

    ក្នុង​អំឡុង​កូវីដ​-​១៩​ពេល​មាន​ការ​បិទ​ខ្ទប់

អ្វី​ដែល​មនុស្ស​ព្យាយាម​ធ្វើ

បុរសម្នាក់ជិះកង់ទៅធ្វើការក្រោយមកយកកង់ទៅផ្ញើ។

ការ​ធ្វើ​ដំណើរ​ដោយ​ជិះ​កង់​អាច​ជួយ​កាត់​បន្ថយ​ការ​បំពុល​ខ្យល់

រដ្ឋាភិបាល​បាន​ស្នើ​ទៅ​ក្រុម​ហ៊ុន​ឧស្សាហកម្ម​ផ្សេង​ៗ​ឲ្យ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ពុល។ ដំណាល​គ្នា​នោះ អ្នក​វិទ្យា​សាស្ត្រ​ក៏​ព្យាយាម​ស្រាវ​ជ្រាវ​រក​វិធី​ថ្មី​ៗ​ដើម្បី​កាត់​បន្ថយ​ឧស្ម័ន​ពុល​ដែរ។ ជា​ឧទាហរណ៍ អ្នក​វិទ្យា​សាស្ត្រ​ប្រើ​មីក្រុប​ដើម្បី​បំលែង​សារធាតុ​ពុល​ផ្សេង​ៗ​ទៅ​ជា​អ្វី​ដែល​មិន​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់។ អ្នក​ជំនាញ​បាន​លើក​ទឹក​ចិត្ត​មនុស្ស​ឲ្យ​កាត់​បន្ថយ​កុំ​ប្រើ​ប្រាស់​ថាមពល​ច្រើន​ពេក​ក្នុង​ផ្ទះ​របស់​ពួក​គេ និង​លើក​ទឹក​ចិត្ត​ឲ្យ​មនុស្ស​ដើរ​ឬ​ជិះ​កង់​ជា​ជាង​ប្រើ​យាន​ជំនិះ។

ស្ត្រីម្នាក់អង្គុយធ្វើម្ហូបនៅក្នុងផ្ទះតូចរបស់គាត់។ ចង្ក្រានដែលគាត់កំពុងប្រើគឺសាមញ្ញ តែមិនបញ្ចេញផ្សែងច្រើនឡើយ។

រដ្ឋាភិបាល​ខ្លះ​បាន​ផ្ដល់​ឲ្យ​ប្រជា​ពលរដ្ឋ​នូវ​ចង្ក្រាន​ដែល​ជួយ​កាត់​បន្ថយ​ខ្យល់​ពុល ប៉ុន្តែ​មនុស្ស​ជា​ច្រើន​នៅ​តែ​មិន​អាច​ទិញ​ចង្ក្រាន​បែប​នោះ​ទេ

ប៉ុន្តែ​ការ​ធ្វើ​ដូច្នេះ​ប៉ុណ្ណោះ​គឺ​មិន​គ្រប់​គ្រាន់​ទេ យើង​ត្រូវ​ធ្វើ​ច្រើន​ជាង​នោះ​ទៀត។ នេះ​ស្រប​ទៅ​តាម​ភ័ស្តុតាង​ដែល​បាន​បញ្ជាក់​ក្នុង​របាយការណ៍​ឆ្នាំ​២០២២ ដែល​បាន​រៀប​ចំ​ដោយ​ស្ថាប័ន​និង​អង្គការ​ផ្សេង​ៗ​នៅ​ទូ​ទាំង​ពិភព​លោក ដែល​រួម​មាន​អង្គការ​សុខភាព​ពិភព​លោក និង​ធនាគារ​ពិភព​លោក។

របាយការណ៍​នេះ​បាន​រៀប​រាប់​ថា នៅ​ឆ្នាំ​២០២០ ប្រមាណ​មួយ​ភាគ​បី​នៃ​មនុស្ស​នៅ​ទូ​ទាំង​ពិភព​លោក​បាន​ប្រើ​បច្ចេកវិទ្យា និង​ចម្អិន​ម្ហូប​អាហារ​ដោយ​ប្រើ​ប្រាស់​អ្វី​ដែល​បំពុល​ខ្យល់។ នៅ​កន្លែង​ជា​ច្រើន មាន​មនុស្ស​តិច​ណាស់​ដែល​មាន​លទ្ធភាព​អាច​ទិញ​ចង្ក្រាន​ថ្មី ឬ​ប្រើ​ប្រភេទ​ហ្គាស​ដែល​មិន​សូវ​បង្ខូច​បរិស្ថាន។

យើង​អាច​មាន​សេចក្ដី​សង្ឃឹម អ្វី​ដែល​គម្ពីរ​ចែង

​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​ពិត . . . លោក​ជា​អ្នក​បង្កើត​មេឃ ហើយ . . . លោក​លាត​សន្ធឹង​ផែន​ដី និង​បង្កើត​របស់​សព្វសារពើ​នៅ​លើ​នោះ លោក​ផ្ដល់​ខ្យល់​ដង្ហើម​ដល់​មនុស្ស​ទាំង​ឡាយ ហើយ​ផ្ដល់​កម្លាំង​ជីវិត​ដល់​អ្នក​ដែល​ដើរ​នៅ​ផែន​ដី​ដែរ​»។—អេសាយ ៤២:៥

ព្រះ​បាន​បង្កើត​ខ្យល់​ដែល​យើង​ដក​ដង្ហើម និង​វដ្ដ​ធម្មជាតិ​ដែល​សម្អាត​ខ្យល់ ហើយ​លោក​មាន​ឫទ្ធានុភាព​គ្មាន​កម្រិត​និង​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្សជាតិ។ ដូច្នេះ​គឺ​សម​ហេតុ​សម​ផល​ឲ្យ​យើង​ជឿ​ថា លោក​នឹង​បំបាត់​អ្វី​ដែល​បង្ខូច​ខ្យល់ មែន​ទេ? សូម​មើល​អត្ថបទ​«​ព្រះ​សន្យា​ថា​ផែន​ដី​យើង​នឹង​នៅ​ស្ថិត​ស្ថេរ​»។

ដើម្បី​រៀន​ថែម​ទៀត។

ផែនដីនៅក្នុងលំហអាកាស។

តើ​បរិយាកាស​របស់​យើង​កើត​ចេញ​ពី​ណា? សូម​ទស្សនា​វីដេអូ តើ​សកល​លោក​នេះ​មាន​អ្នក​បង្កើត​ឬ​ទេ? នៅ​jw.org។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក