សំនួរសិក្សាសំរាប់សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
រឿងទី១
ព្រះអង្គចាប់ផ្ដើមបង្កើតរបស់សព្វសារពើ
១. តើរបស់សព្វសារពើដ៏ល្អៗបានមកពីណា? តើអាចឲ្យឧទាហរណ៍មួយបានទេ?
២. តើព្រះបានបង្កើតអ្វីមុនដំបូង?
៣. ហេតុអ្វីក៏ទេវតាទីមួយដែលព្រះបានបង្កើតគឺពិសេសម្ល៉េះ?
៤. ចូររៀបរាប់នូវស្ថានភាពផែនដីនៅដើមដំបូង។ (សូមមើលរូបភាព)
៥. តើព្រះចាប់ផ្ដើមរៀបចំផែនដីសំរាប់សត្វនិងមនុស្សយ៉ាងដូចម្ដេច?
សំនួរបន្ថែម:
១. សូមអានយេរេមា ១០:១២
តាមរយៈការបង្កើតរបស់ទ្រង់ តើយើងឃើញនូវគុណសម្បត្ដិណាខ្លះរបស់ព្រះ? (អេសា. ៤០:២៦; រ៉ូម ១១:៣៣)
២. សូមអានកូល៉ុស ១:១៥-១៧
តើព្រះយេស៊ូមានតួនាទីយ៉ាងណាចំពោះការបង្កើត? ហើយដោយដឹងនូវតួនាទីដែលទ្រង់មានចំពោះការបង្កើត តើយើងគួរមានទស្សនៈយ៉ាងណាចំពោះទ្រង់? (កូល. ១:១៥-១៧)
៣. សូមអានលោកុប្បត្តិ ១:១-១០
(ក) តើអ្នកណាបង្កើតផែនដី? (លោ. ១:១)
(ខ) នៅថ្ងៃបង្កើតទីមួយ តើអ្វីកើតឡើង? (លោ. ១:៣-៥)
(គ) សូមរៀបរាប់នូវព្រឹត្ដិការណ៍នៅថ្ងៃបង្កើតទីពីរ។ (លោ. ១:៧, ៨)
រឿងទី២
សួនច្បារដ៏ល្អបំព្រងមួយ
១. តើព្រះបានរៀបចំផែនដីសំរាប់ជាលំនៅរបស់យើងយ៉ាងដូចម្ដេច?
២. ចូររៀបរាប់ឈ្មោះសត្វផ្សេងៗដែលព្រះបានបង្កើត។ (សូមមើលរូបភាព)
៣. ហេតុអ្វីក៏សួនច្បារអេដែនជាកន្លែងដ៏ពិសេស?
៤. តើព្រះមានព្រះហឫទ័យចង់ឲ្យផែនដីទាំងមូលក្លាយទៅជាអ្វី?
សំនួរបន្ថែម:
១. សូមអានលោកុប្បត្តិ ១:១១-២៥
(ក) នៅកំឡុងថ្ងៃបង្កើតទីបី តើព្រះបានបង្កើតអ្វីខ្លះ? (លោ. ១:១២)
(ខ) នៅក្នុងកំឡុងថ្ងៃបង្កើតទីបួន តើមានព្រឹត្ដិការណ៍អ្វី? (លោ. ១:១៦)
(គ) តើព្រះបានបង្កើតសត្វប្រភេទណានៅថ្ងៃបង្កើតទីប្រាំនិងទីប្រាំមួយ? (លោ. ១:២០, ២១, ២៥)
២. សូមអានលោកុប្បត្តិ ២:៨, ៩
តើដើមឈើពីរដ៏ពិសេសអ្វីដែលព្រះដាំនៅសួនច្បារ? ហើយតើដើមឈើពីរនោះតំណាងអ្វី?
រឿងទី៣
បុរសនិងស្ត្រីទីមួយ
១. តើរូបភាពក្នុងរឿងទី៣ខុសគ្នានឹងរូបភាពនៅរឿងទី២យ៉ាងណា?
២. តើអ្នកណាបង្កើតបុរសទីមួយ? តើគាត់ឈ្មោះអ្វី?
៣. តើព្រះបានប្រទានឲ្យអ័ដាមធ្វើកិច្ចការអ្វីខ្លះ?
៤. ហេតុអ្វីក៏ព្រះបានធ្វើឲ្យអ័ដាមដេកលក់ស៊ប់?
៥. តើអ័ដាមនិងអេវ៉ាអាចរស់នៅបានប៉ុន្មានឆ្នាំ? តើព្រះយេហូវ៉ាចង់ឲ្យពួកគាត់ធ្វើកិច្ចការអ្វី?
សំនួរបន្ថែម:
១. សូមអានទំនុកដំកើង ៨៣:១៨
តើព្រះមានព្រះនាមអ្វី? ហើយតើទ្រង់មានឋានៈដ៏ពិសេសអ្វីចំពោះផែនដី? (យេ. ១៦:២១; ដា. ៤:១៧)
២. សូមអានលោកុប្បត្តិ ១:២៦-៣១
(ក) នៅថ្ងៃបង្កើតទីប្រាំមួយ តើព្រះបង្កើតអ្វី? ហើយតើនេះខុសគ្នានឹងសត្វយ៉ាងណា? (លោ. ១:២៦)
(ខ) តើព្រះយេហូវ៉ាបានផ្ដល់អ្វីទុកជាអាហារសំរាប់មនុស្សនិងសត្វ? (លោ. ១:៣០)
៣. សូមអានលោកុប្បត្តិ ២:៧-២៥
(ក) តើកិច្ចការរបស់អ័ដាមក្នុងការដាក់ឈ្មោះសត្វរួមបញ្ចូលអ្វីខ្លះ? (លោ. ២:១៩)
(ខ) តើលោកុប្បត្តិ ២:២៤ ជួយយើងឲ្យយល់ទស្សនៈរបស់ព្រះយេហូវ៉ាចំពោះអាពាហ៍ពិពាហ៍ ការរស់នៅដាច់ពីគ្នា និងការលែងលះគ្នាយ៉ាងដូចម្ដេច? (ម៉ាថ. ១៩:៤-៦, ៩)
រឿងទី៤
មូលហេតុដែលគេបានបាត់បង់លំនៅរបស់គេ
១. នៅក្នុងរូបភាពនេះ តើមានអ្វីកើតឡើងដល់អ័ដាមនិងនាងអេវ៉ា?
២. ហេតុអ្វីក៏ព្រះយេហូវ៉ាដាក់ទណ្ឌកម្មពួកគាត់?
៣. តើពស់មួយបានប្រាប់នាងអេវ៉ាឲ្យធ្វើអ្វី?
៤. តើអ្នកណាដែលបានធ្វើឲ្យពស់នោះចេះនិយាយជាមួយនឹងនាងអេវ៉ា?
៥. ហេតុអ្វីបានជាអ័ដាមនិងនាងអេវ៉ាបានបាត់បង់លំនៅរបស់ពួកគេ?
សំនួរបន្ថែម:
១. សូមអានលោកុប្បត្តិ ២:១៦, ១៧ និង ៣:១-១៣, ២៤
(ក) តើសំនួរដែលពស់នោះសួរនាងអេវ៉ា បាននិយាយបំភាន់អំពីព្រះយេហូវ៉ាយ៉ាងដូចម្ដេច? (លោ. ៣:១-៥; ១យ៉ូន. ៥:៣)
(ខ) តើនាងអេវ៉ាជាគំរូដែលទុកជាការព្រមានដល់យើងយ៉ាងដូចម្ដេច? (ភី. ៤:៨; យ៉ា. ១:១៤, ១៥; ១យ៉ូន. ២:១៦)
(គ) តើអ័ដាមនិងនាងអេវ៉ាមិនបានទទួលខុសត្រូវចំពោះការប្រព្រឹត្តរបស់ខ្លួនយ៉ាងដូចម្ដេច? (លោ. ៣:១២, ១៣)
(ឃ) តើការដាក់ចេរូប៊ីននៅខាងកើតសួនច្បារអេដែន លើកដំកើងការគ្រប់គ្រងរបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច? (លោ. ៣:២៤)
២. សូមអានវិវរណៈ ១២:៩
ចំពោះការធ្វើឲ្យមនុស្សប្រឆាំងនឹងការគ្រប់គ្រងរបស់ព្រះ តើសាតាំងទទួលបានជោគជ័យប៉ុនណា? (១យ៉ូន. ៥:១៩)
រឿងទី៥
ការចាប់ផ្ដើមជីវិតដ៏ពិបាក
១. ចំពោះអ័ដាមនិងនាងអេវ៉ា តើការរស់នៅក្រៅសួនច្បារអេដែនគឺយ៉ាងណាដែរ?
២. តើមានអ្វីចាប់ផ្ដើមកើតឡើងដល់អ័ដាមនិងនាងអេវ៉ា? ហេតុអ្វី?
៣. ហេតុអ្វីបានជាកូនចៅរបស់អ័ដាមហើយនាងអេវ៉ានឹងទៅជាចាស់ជរាហើយស្លាប់?
៤. បើអ័ដាមនិងនាងអេវ៉ាបានគោរពតាមព្រះយេហូវ៉ា តើពួកគាត់ហើយកូនចៅនឹងមានជីវិតបែបណា?
៥. តើនាងអេវ៉ាមានការឈឺចាប់យ៉ាងណា ដោយសារមិនគោរពតាមព្រះ?
៦. តើកូនប្រុសពីរដំបូងរបស់អ័ដាមនិងនាងអេវ៉ា ឈ្មោះអ្វី?
៧. តើកូនឯទៀតក្នុងរូបភាពជានរណា?
សំនួរបន្ថែម:
១. សូមអានលោកុប្បត្តិ ៣:១៦-២៣ និង ៤:១, ២
(ក) ដោយសារដីត្រូវបណ្ដាសា តើនេះមានឥទ្ធិពលលើជីវិតរបស់អ័ដាមយ៉ាងដូចម្ដេច? (លោ. ៣:១៧-១៩; រ៉ូម ៨:២០, ២២)
(ខ) ហេតុអ្វីក៏ឈ្មោះអេវ៉ា មានន័យថា«អ្នករស់រានមានជីវិត» តាមភាសាហេព្រើរគឺសមត្រឹមត្រូវ? (លោ. ៣:២០)
(គ) ក្រោយពីអ័ដាមនិងនាងអេវ៉ាបានប្រព្រឹត្តអំពើបាប តើព្រះយេហូវ៉ាបង្ហាញការយកចិត្តទុកដាក់នឹងពួកគាត់យ៉ាងដូចម្ដេច? (លោ. ៣:៧, ២១)
២. សូមអានវិវរណៈ ២១:៣, ៤
តើ«សេចក្ដីមុនទាំងប៉ុន្មាន»ណាខ្លះ ដែលអ្នកចង់ឲ្យកន្លងផុតទៅនោះ?
រឿងទី៦
កូនប្រុសល្អម្នាក់ និងអាក្រក់ម្នាក់
១. តើកាអ៊ីននិងអេបិលមានមុខងារអ្វី?
២. តើកាអ៊ីននិងអេបិលថ្វាយតង្វាយអ្វីជូនព្រះយេហូវ៉ា?
៣. ហេតុអ្វីបានជាព្រះយេហូវ៉ាពេញព្រះហឫទ័យនឹងតង្វាយរបស់អេបិល? ហើយហេតុអ្វីបានជាទ្រង់មិនពេញព្រះហឫទ័យនឹងតង្វាយរបស់កាអ៊ីន?
៤. តើកាអ៊ីនជាមនុស្សបែបណា? ហើយតើព្រះយេហូវ៉ាខំជួយកែតម្រង់គាត់យ៉ាងដូចម្ដេច?
៥. តើកាអ៊ីនធ្វើអ្វីពេលដែលនៅតែឯងជាមួយនឹងអេបិលនៅឯវាលស្រែ?
៦. ចូរពន្យល់នូវអ្វីដែលកើតឡើងដល់កាអ៊ីនក្រោយគាត់សម្លាប់ប្អូនរបស់គាត់។
សំនួរបន្ថែម:
១. សូមអានលោកុប្បត្តិ ៤:២-២៦
(ក) តើព្រះយេហូវ៉ាបានពណ៌នាអំពីសភាពដ៏គ្រោះថ្នាក់របស់កាអ៊ីនយ៉ាងដូចម្ដេច? (លោ. ៤:៧)
(ខ) តើកាអ៊ីនសឲ្យឃើញចិត្តគំនិតរបស់គាត់យ៉ាងដូចម្ដេច? (លោ. ៤:៩)
(គ) តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះការសម្លាប់មនុស្សគ្មានទោស? (លោ. ៤:១០; អេសា. ២៦:២១)
២. សូមអានយ៉ូហានទី១ ៣:១១, ១២
(ក) ហេតុអ្វីក៏កាអ៊ីនក្ដៅក្រហាយយ៉ាងខ្លាំង? ហើយតើនេះជាការព្រមានសំរាប់យើងសព្វថ្ងៃនេះយ៉ាងដូចម្ដេច? (លោ. ៤:៤, ៥; សុ. ១៤:៣០; យ៉ា. ៣:១៦)
(ខ) ទោះជាសមាជិកគ្រួសារយើងទាំងអស់ប្រឆាំងនឹងព្រះយេហូវ៉ាក៏ដោយ តើព្រះគម្ពីរបង្ហាញថាយើងនៅតែអាចរក្សាចិត្តស្មោះគ្រប់លក្ខណ៍យ៉ាងដូចម្ដេច? (ទំនុក. ២៧:១០; ម៉ាថ. ១០:២១, ២២)
៣. សូមអានយ៉ូហាន ១១:២៥
តើព្រះយេហូវ៉ាធានាយ៉ាងណាចំពោះអស់អ្នកដែលត្រូវស្លាប់ដោយសារសេចក្ដីសុចរិតនោះ? (យ៉ូន. ៥:២៤)
រឿងទី៧
បុរសដ៏ក្លាហានម្នាក់
១. តើហេណុកខុសប្លែកពីមនុស្សឯទៀតយ៉ាងដូចម្ដេច?
២. ហេតុអ្វីក៏មនុស្សនៅជំនាន់ហេណុកធ្វើអំពើអាក្រក់ច្រើនម្ល៉េះ?
៣. តើមនុស្សធ្វើអំពើអាក្រក់អ្វីខ្លះ? (សូមមើលរូបភាព)
៤. ហេតុអ្វីក៏ហេណុកត្រូវមានសេចក្ដីក្លាហាន?
៥. តើមនុស្សនៅជំនាន់នោះអាចរស់នៅបានប៉ុន្មានឆ្នាំ? ប៉ុន្តែ តើហេណុករស់នៅបានប៉ុន្មានឆ្នាំ?
៦. ក្រោយពីហេណុកស្លាប់ តើអ្វីកើតឡើងនៅផែនដី?
សំនួរបន្ថែម:
១. សូមអានលោកុប្បត្តិ ៥:២១-២៤, ២៧
(ក) តើហេណុកមានចំណងមេត្រីភាពបែបណាជាមួយនឹងព្រះយេហូវ៉ា? (លោ. ៥:២៤)
(ខ) យោងទៅតាមព្រះគម្ពីរ តើបុរសដែលមានអាយុច្រើនជាងគេដែលធ្លាប់រស់នៅជានរណា? តើគាត់មានអាយុប៉ុន្មានពេលដែលគាត់បានស្លាប់នោះ? (លោ. ៥:២៧)
២. សូមអានលោកុប្បត្តិ ៦:៥
ក្រោយពីហេណុកស្លាប់ទៅ តើស្ថានការណ៍ដែលមាននៅផែនដីកាន់តែអាក្រក់ឡើងៗយ៉ាងណា? ហើយបើប្រៀបធៀបស្ថានការណ៍គ្រានោះជាមួយនឹងសម័យយើង តើយ៉ាងណាដែរ? (២ធី. ៣:១៣)
៣. សូមអានហេព្រើរ ១១:៥
តើហេណុកមានគុណសម្បត្ដិអ្វីដែល«ព្រះទ្រង់សព្វព្រះហឫទ័យ»នោះ? ហើយមានលទ្ធផលយ៉ាងណា? (លោ. ៥:២២)
៤. សូមអានយូដាស ១៤, ១៥
តើជនគ្រីស្ទានសព្វថ្ងៃនេះអាចយកតម្រាប់តាមសេចក្ដីក្លាហានរបស់ហេណុកយ៉ាងណា ពេលដែលព្រមានប្រាប់មនុស្សអំពីសង្គ្រាមអើម៉ាគេដូននាខាងមុខនេះ? (២ធី. ៤:២; ហេ. ១៣:៦)
រឿងទី៨
ពួកយក្សនៅលើផែនដី
១. នៅពេលដែលទេវតាខ្លះបានស្ដាប់តាមសាតាំង តើពួកគេចាប់ផ្ដើមធ្វើអ្វី?
២. ហេតុអ្វីក៏ពួកទេវតាខ្លះបានឈប់ធ្វើការរបស់ពួកគេនៅស្ថានសួគ៌ ហើយចុះមកផែនដី?
៣. ពួកទេវតាបានចុះមកផែនដីហើយប្រែក្រឡាទៅជាមនុស្ស ហេតុអ្វីក៏ទង្វើនេះខុស?
៤. តើទារកដែលជាកូនរបស់ពួកទេវតាខុសប្លែកយ៉ាងណា?
៥. ដូចឃើញក្នុងរូបភាពនេះ តើកូនៗរបស់ពួកទេវតាធ្វើអ្វី ពេលដែលកូនៗទាំងនោះក្លាយទៅជាយក្ស?
៦. ក្រោយពីហេណុក តើបុរសល្អដែលរស់នៅលើផែនដីឈ្មោះអ្វី? ហេតុអ្វីក៏ព្រះសព្វព្រះហឫទ័យនឹងគាត់?
សំនួរបន្ថែម:
១. សូមអានលោកុប្បត្តិ ៦:១-៨
ដូចចែងនៅលោកុប្បត្តិ ៦:៦ តើការប្រព្រឹត្តរបស់យើងមានអានុភាពលើអារម្មណ៍របស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច? (ទំនុក. ៧៨:៤០, ៤១; សុ. ២៧:១១)
២. សូមអានយូដាស ៦
តើបណ្ដាទេវតាដែល«មិនបានរក្សាសណ្ឋានដើមរបស់ខ្លួន»នៅសម័យលោកណូអេ ទុកជាការរំឭកដល់យើងសព្វថ្ងៃនេះយ៉ាងដូចម្ដេច? (១កូ. ៣:៥-៩; ២ពេ. ២:៤, ៩, ១០)
រឿងទី៩
លោកណូអេសង់ទូកធំមួយ
១. តើក្រុមគ្រួសាររបស់លោកណូអេមានសមាជិកប៉ុន្មាននាក់? តើកូនប្រុសបីនាក់របស់គាត់ឈ្មោះអ្វី?
២. តើព្រះបានបង្គាប់ឲ្យលោកណូអេធ្វើការដ៏ចម្លែកអ្វី? ហេតុអ្វី?
៣. នៅពេលដែលលោកណូអេប្រាប់មនុស្សរស់នៅជិតខាងគាត់អំពីទូកធំមួយ តើពួកគេធ្វើយ៉ាងណា?
៤. ចំពោះសត្វទាំងឡាយ តើព្រះបានមានបន្ទូលប្រាប់ណូអេឲ្យធ្វើយ៉ាងណា?
៥. ក្រោយពីព្រះបិទទ្វារទូកធំនោះ តើលោកណូអេនិងក្រុមគ្រួសារគាត់ត្រូវធ្វើអ្វី?
សំនួរបន្ថែម:
១. សូមអានលោកុប្បត្តិ ៦:៩-២២
(ក) លោកណូអេជាអ្នកថ្វាយបង្គំដ៏អស្ចារ្យម្នាក់របស់ព្រះពិត តើដោយសារអ្វី? (លោ. ៦:៩, ២២)
(ខ) តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាចំពោះអំពើឃោរឃៅ? ហើយតើនេះគួរមានអានុភាពយ៉ាងណាលើជំរើសរបស់យើងចំពោះការកំសាន្ត? (លោ. ៦:១១, ១២; ទំនុក. ១១:៥)
(គ) នៅពេលដែលយើងទទួលការដឹកនាំពីអង្គការរបស់ព្រះយេហូវ៉ា តើយើងអាចយកតម្រាប់តាមលោកណូអេយ៉ាងដូចម្ដេច? (លោ. ៦:២២; ១យ៉ូន. ៥:៣)
២. សូមអានលោកុប្បត្តិ ៧:១-៩
ណូអេជាមនុស្សឥតគ្រប់ល័ក្ខណ៍ តែព្រះយេហូវ៉ាចាត់ទុកគាត់ជាមនុស្សសុចរិត តើនេះលើកទឹកចិត្តយើងយ៉ាងដូចម្ដេច? (លោ. ៧:១; សុ. ១០:១៦; អេសា. ២៦:៧)
រឿងទី១០
ទឹកជំនន់ដ៏ធំសម្បើម
១. ពេលដែលភ្លៀងចាប់ផ្ដើមធ្លាក់ ហេតុអ្វីក៏គ្មានអ្នកណាអាចចូលក្នុងទូកធំនោះបាន?
២. តើព្រះយេហូវ៉ាធ្វើឲ្យមានភ្លៀងអស់ប៉ុន្មានថ្ងៃប៉ុន្មានយប់? តើទឹកបានកើនឡើងដល់ត្រឹមណា?
៣. ពេលដែលទឹកគ្របពេញលើផែនដី តើទូកធំនោះទៅជាយ៉ាងណា?
៤. តើពួកយក្សរួចរស់ពីទឹកជំនន់ឬទេ? ហើយតើមានអ្វីកើតឡើងដល់ឪពុករបស់ពួកវា?
៥. តើទូកធំនោះទៅជាយ៉ាងណាប្រាំខែក្រោយមក?
៦. ហេតុអ្វីក៏លោកណូអេឲ្យក្អែកហើរចេញពីទូកធំ?
៧. តើលោកណូអេបានដឹងថាទឹកស្រកអស់ហើយយ៉ាងដូចម្ដេច?
៨. ក្រោយពីណូអេនិងគ្រួសារនៅក្នុងទូកជាងមួយឆ្នាំហើយ តើព្រះបានមានបន្ទូលយ៉ាងណាដល់គាត់?
សំនួរបន្ថែម:
១. សូមអានលោកុប្បត្តិ ៧:១០-២៤
(ក) តើជីវិតនៅលើផែនដីត្រូវបានបំផ្លាញចោលដល់កំរិតណា? (លោ. ៧:២៣)
(ខ) តើត្រូវការពេលវេលាយូរប៉ុន្មានទើបទឹកជំនន់ស្រកអស់ទៅវិញ? (លោ. ៧:២៤)
២. សូមអានលោកុប្បត្តិ ៨:១-១៧
តើលោកុប្បត្តិ ៨:១៧ បង្ហាញថាគោលបំណងដើមរបស់ព្រះយេហូវ៉ាចំពោះផែនដីមិនបានផ្លាស់ប្ដូរយ៉ាងដូចម្ដេច? (លោ. ១:២២)
៣. សូមអាន ពេត្រុសទី១ ៣:១៩, ២០
(ក) នៅពេលដែលពួកទេវតាបះបោរបានត្រឡប់ទៅស្ថានសួគ៌វិញ តើពួកគេទទួលការជំនុំជំរះអ្វី? (យូ. ៦)
(ខ) តើកំណត់ហេតុអំពីលោកណូអេនិងក្រុមគ្រួសាររបស់គាត់ពង្រឹងទំនុកចិត្តយើងលើសមត្ថភាពរបស់ព្រះយេហូវ៉ាដើម្បីរំដោះរាស្ត្ររបស់ទ្រង់យ៉ាងដូចម្ដេច? (២ពេ. ២:៩)
រឿងទី១១
ឥន្ទធនូទីមួយ
១. ដូចបានឃើញក្នុងរូបភាពនេះ តើលោកណូអេបានធ្វើអ្វីនៅពេលដែលគាត់បានចេញពីទូកធំ?
២. ក្រោយពីទឹកជំនន់ តើព្រះបានបង្គាប់លោកណូអេនិងក្រុមគ្រួសាររបស់គាត់ឲ្យធ្វើអ្វី?
៣. តើព្រះបានសន្យាអ្វី?
៤. នៅពេលដែលយើងឃើញឥន្ទធនូ តើនេះគួររំឭកយើងអំពីអ្វី?
សំនួរបន្ថែម:
១. សូមអានលោកុប្បត្តិ ៨:១៨-២២
(ក) សព្វថ្ងៃនេះ តើយើងអាចផ្ដល់«ក្លិនឈ្ងុយ»ថ្វាយព្រះយេហូវ៉ាយ៉ាងដូចម្ដេច? (លោ. ៨:២១; ហេ. ១៣:១៥, ១៦)
(ខ) តើព្រះយេហូវ៉ាបានពិនិត្យឃើញអ្វីអំពីគំនិតក្នុងចិត្តរបស់មនុស្ស? ហេតុនេះហើយ តើយើងត្រូវប្រយ័ត្នយ៉ាងណា? (លោ. ៨:២១; ម៉ាថ. ១៥:១៨, ១៩)
២. សូមអានលោកុប្បត្តិ ៩:៩-១៧
(ក) តើព្រះយេហូវ៉ាបានតាំងសញ្ញាឬធ្វើកិច្ចព្រមព្រៀងអ្វីជាមួយនឹងមនុស្សហើយសត្វនៅផែនដី? (លោ. ៩:១០, ១១)
(ខ) តើកិច្ចព្រមព្រៀងអំពីឥន្ទធនូនឹងមានសុពលភាពយូរប៉ុនណា? (លោ. ៩:១៦)
រឿងទី១២
ពួកមនុស្សសង់ប៉មដ៏ធំមួយ
១. តើនីមរ៉ុឌជានរណា? ហើយតើព្រះពេញព្រះហឫទ័យនឹងគាត់ឬទេ?
២. នៅក្នុងរូបភាពនេះ ហេតុអ្វីបានជាប្រជាជនកំពុងតែធ្វើឥដ្ឋ?
៣. ហេតុអ្វីបានជាព្រះយេហូវ៉ាមិនពេញព្រះហឫទ័យនឹងសំណង់នោះ?
៤. តើព្រះបានធ្វើឲ្យមនុស្សឈប់សង់ប៉មនោះយ៉ាងដូចម្ដេច?
៥. តើទីក្រុងនោះឈ្មោះអ្វី? តើឈ្មោះក្រុងនោះមានន័យអ្វី?
៦. ក្រោយពីព្រះបានធ្វើឲ្យមនុស្សនិយាយស្ដាប់គ្នាមិនបាន តើប្រជាជនចាប់ផ្ដើមទៅណា?
សំនួរបន្ថែម:
១. សូមអានលោកុប្បត្តិ ១០:១, ៨-១០
តើនីមរ៉ុឌបានបង្ហាញទឹកចិត្តយ៉ាងណា? តើនេះផ្ដល់ការព្រមានសំរាប់យើងយ៉ាងដូចម្ដេច? (សុ. ៣:៣១)
២. សូមអានលោកុប្បត្តិ ១១:១-៩
តើអ្វីជាមូលហេតុចំពោះការសាងសង់ប៉មនោះ? ហេតុអ្វីក៏កិច្ចការនេះនឹងទទួលបរាជ័យជាពុំខាន? (លោ. ១១:៤; សុ. ១៦:១៨; យ៉ូន. ៥:៤៤)
រឿងទី១៣
អ័ប្រាហាំ—មិត្តសំឡាញ់របស់ព្រះ
១. តើមនុស្សបែបណាដែលបានរស់នៅក្នុងក្រុងអ៊ើរ?
២. តើបុរសនៅក្នុងរូបភាពនេះឈ្មោះអ្វី? តើគាត់កើតនៅពេលណា? តើគាត់បានរស់នៅកន្លែងណា?
៣. តើព្រះយេហូវ៉ាបានមានបន្ទូលប្រាប់អ័ប្រាហាំឲ្យធ្វើអ្វី?
៤. ហេតុអ្វីក៏អ័ប្រាហាំត្រូវបានហៅថាមិត្តសំឡាញ់របស់ព្រះ?
៥. នៅពេលដែលអ័ប្រាហាំចាកចេញពីក្រុងអ៊ើរ តើមានអ្នកណាខ្លះដែលបានទៅជាមួយនឹងគាត់?
៦. តើព្រះយេហូវ៉ាប្រាប់អ័ប្រាហាំអំពីអ្វី នៅពេលដែលគាត់មកដល់ស្រុកកាណាន?
៧. តើព្រះយេហូវ៉ាបានសន្យាអ្វីនឹងលោកអ័ប្រាហាំ នៅពេលដែលគាត់មានអាយុ៩៩ឆ្នាំ?
សំនួរបន្ថែម:
១. សូមអានលោកុប្បត្តិ ១១:២៧-៣២
(ក) តើអ័ប្រាហាំនិងឡុតត្រូវជាអ្វីនឹងគ្នា? (លោ. ១១:២៧)
(ខ) ទោះជាថេរ៉ាត្រូវបានទទួលកិត្ដិយសចំពោះការនាំក្រុមគ្រួសារទៅស្រុកកាណាន តើហេតុដូចម្ដេចបានជាយើងដឹងថា តាមពិតគឺជាអ័ប្រាហាំដែលបានផ្ដើមគំនិតនោះវិញ? ហេតុអ្វីបានជាអ័ប្រាហាំធ្វើដូច្នេះ? (លោ. ១១:៣១; កិច្ច. ៧:២-៤)
២. សូមអានលោកុប្បត្តិ ១២:១-៧
ក្រោយពីអ័ប្រាហាំមកដល់ស្រុកកាណាន តើព្រះយេហូវ៉ាបានពង្រីកកិច្ចព្រមព្រៀងអ័ប្រាហាំយ៉ាងណា? (លោ. ១២:៧)
៣. សូមអានលោកុប្បត្តិ ១៧:១-៨, ១៥-១៧
(ក) នៅពេលដែលអាប់រ៉ាមមានអាយុ៩៩ឆ្នាំ តើគាត់មានឈ្មោះអ្វីវិញ? ហេតុអ្វី? (លោ. ១៧:៥)
(ខ) តើព្រះយេហូវ៉ាបានសន្យាថាសារ៉ានឹងទទួលពរអ្វីនៅថ្ងៃមុខ? (លោ. ១៧:១៥, ១៦)
៤. សូមអានលោកុប្បត្តិ ១៨:៩-១៩
(ក) នៅលោកុប្បត្តិ ១៨:១៩ តើឪពុកមានភារកិច្ចអ្វី? (ចោទិ. ៦:៦, ៧; អេភ. ៦:៤)
(ខ) តើបទពិសោធន៍អ្វីរបស់សារ៉ា ដែលបង្ហាញថាយើងពុំអាចលាក់អ្វីពីព្រះយេហូវ៉ា? (លោ. ១៨:១២, ១៥; ទំនុក. ៤៤:២១)
រឿងទី១៤
ព្រះសាកល្បងជំនឿរបស់អ័ប្រាហា
១. តើព្រះបានសន្យាអ្វីនឹងលោកអ័ប្រាហាំ? តើព្រះបានធ្វើតាមសេចក្ដីសន្យារបស់ទ្រង់យ៉ាងដូចម្ដេច?
២. ដូចបានបង្ហាញក្នុងរូបភាពនេះ តើព្រះបានសាកល្បងជំនឿរបស់អ័ប្រាហាំយ៉ាងដូចម្ដេច?
៣. ទោះជាអ័ប្រាហាំមិនបានយល់នូវមូលហេតុចំពោះសេចក្ដីបង្គាប់របស់ព្រះក៏ដោយ តើគាត់បានធ្វើអ្វី?
៤. នៅពេលដែលអ័ប្រាហាំបានយកកាំបិតបម្រុងនឹងសម្លាប់កូន តើមានអ្វីកើតឡើង?
៥. តើអ័ប្រាហាំមានជំនឿមាំមួនយ៉ាងណាលើព្រះ?
៦. តើព្រះប្រទានអ្វីឲ្យអ័ប្រាហាំធ្វើយញ្ញបូជាជំនួសវិញ? ហើយតើតាមរបៀបណា?
សំនួរបន្ថែម:
១. សូមអានលោកុប្បត្តិ ២១:១-៧
ហេតុអ្វីក៏អ័ប្រាហាំកាត់ស្បែកកូនប្រុសនៅថ្ងៃទីប្រាំបី? (លោ. ១៧:១០-១២; ២១:៤)
២. សូមអានលោកុប្បត្តិ ២២:១-១៨
តើអ៊ីសាកបង្ហាញការចុះចូលចំពោះអ័ប្រាហាំជាឪពុកយ៉ាងណា? ហើយតើទង្វើនេះជាគំរូពីព្រឹត្ដិការណ៍ដ៏សំខាន់ជាង នៅថ្ងៃមុខយ៉ាងដូចម្ដេច? (លោ. ២២:៧-៩; ១កូ. ៥:៧; ភី. ២:៨, ៩)
រឿងទី១៥
ប្រពន្ធរបស់ឡុតបានមើលមកក្រោយ
១. ហេតុអ្វីបានជាអ័ប្រាហាំនិងឡុតបែកចេញពីគ្នា?
២. ហេតុអ្វីក៏ឡុតសម្រេចចិត្តទៅរស់នៅក្នុងក្រុងសូដុំម?
៣. តើពួកក្រុងសូដុំមជាមនុស្សបែបណា?
៤. តើទេវតាពីររូបបានព្រមានប្រាប់ឡុតអំពីអ្វី?
៥. ហេតុអ្វីបានប្រពន្ធរបស់ឡុតក្លាយទៅជាបង្គោលអំបិល?
៦. តើយើងអាចទាញមេរៀនអ្វីពីប្រពន្ធរបស់ឡុត?
សំនួរបន្ថែម:
១. សូមអានលោកុប្បត្តិ ១៣:៥-១៣
ចំពោះការដោះស្រាយបញ្ហារវាងគ្នានិងគ្នា តើយើងអាចទាញមេរៀនអ្វីពីលោកអ័ប្រាហាំ? (លោ. ១៣:៨, ៩; រ៉ូម ១២:១០; ភី. ២:៣, ៤)
២. សូមអានលោកុប្បត្តិ ១៨:២០-៣៣
តើរបៀបដែលព្រះយេហូវ៉ាប្រព្រឹត្តនឹងអ័ប្រាហាំផ្ដល់ឲ្យយើងមានទំនុកចិត្តយ៉ាងដូចម្ដេចថា ព្រះយេហូវ៉ាហើយព្រះយេស៊ូនឹងវិនិច្ឆ័យដោយសុចរិតនោះ? (លោ. ១៨:២៥, ២៦; ម៉ាថ. ២៥:៣១-៣៣)
៣. សូមអានលោកុប្បត្តិ ១៩:១-២៩
(ក) តើកំណត់ហេតុព្រះគម្ពីរបង្ហាញថាព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាស្តីអំពីការរួមសង្វាសនឹងភេទដូចគ្នា? (លោ. ១៩:៥, ១៣; លេវី. ២០:១៣)
(ខ) តើរបៀបដែលឡុតនិងអ័ប្រាហាំតបឆ្លើយនឹងសេចក្ដីបង្គាប់របស់ព្រះខុសគ្នាយ៉ាងណា? តើយើងអាចទាញមេរៀនអ្វីពីនេះ? (លោ. ១៩:១៥, ១៦, ១៩, ២០; ២២:៣)
៤. សូមអានលូកា ១៧:២៨-៣២
តើប្រពន្ធរបស់ឡុតមានចិត្តគំនិតយ៉ាងណាចំពោះទ្រព្យសម្បត្ដិ? តើនេះទុកជាការព្រមានដល់យើងយ៉ាងដូចម្ដេច? (លូ. ១២:១៥; ១៧:៣១, ៣២; ម៉ាថ. ៦:១៩-២១, ២៥)
៥. សូមអានពេត្រុសទី២ ២:៦-៨
ក្នុងការយកតម្រាប់តាមឡុត តើយើងគួរមានចិត្តគំនិតយ៉ាងណាចំពោះលោកីយ៍អាក្រក់នៅជុំវិញយើង? (អេសេ. ៩:៤; ១យ៉ូន. ២:១៥-១៧)
រឿងទី១៦
អ៊ីសាកយកប្រពន្ធដ៏ល្អមួយ
១. តើបុរសនិងស្ត្រីក្នុងរូបភាពនេះឈ្មោះអ្វី?
២. តើលោកអ័ប្រាហាំធ្វើអ្វីដើម្បីរកប្រពន្ធឲ្យកូនប្រុសគាត់? ហេតុអ្វី?
៣. តើព្រះតបឆ្លើយនឹងសេចក្ដីអធិស្ឋានរបស់បាវនៃអ័ប្រាហាំយ៉ាងដូចម្ដេច?
៤. តើរេបិកាបានឆ្លើយយ៉ាងណាពេលដែលត្រូវសួរថាតើនាងចង់រៀបការអ៊ីសាកឬក៏អត់នោះ?
៥. តើអ្វីដែលធ្វើឲ្យអ៊ីសាកមានចិត្តសប្បាយរីករាយម្ដងទៀត?
សំនួរបន្ថែម:
១. សូមអានលោកុប្បត្តិ ២៤:១-៦៧
(ក) តើរេបិកាបង្ហាញនូវគុណសម្បត្ដិល្អណាខ្លះ នៅពេលដែលនាងបានជួបបាវរបស់អ័ប្រាហាំនៅឯអណ្ដូង? (លោ. ២៤:១៧-២០; សុ. ៣១:១៧, ៣១)
(ខ) របៀបលោកអ័ប្រាហាំរៀបចំរកប្រពន្ធឲ្យអ៊ីសាក តើនោះផ្ដល់នូវគំរូដ៏ល្អអ្វីចំពោះជនគ្រីស្ទានសព្វថ្ងៃនេះ? (លោ. ២៤:៣៧, ៣៨; ១កូ. ៧:៣៩; ២កូ. ៦:១៤)
(គ) ដូចអ៊ីសាក ហេតុអ្វីយើងឆ្លៀតរកពេលវេលាដើម្បីរំពឹងគិត? (លោ. ២៤:៦៣; ទំនុក. ៧៧:១២; ភី. ៤:៨)
រឿងទី១៧
កូនភ្លោះដែលមានសណ្ឋានខុសគ្នា
១. តើអេសាវនិងយ៉ាកុបជានរណា? តើពួកគេខុសគ្នាយ៉ាងដូចម្ដេច?
២. នៅពេលដែលអ័ប្រាហាំជាជីតាបានស្លាប់ តើអេសាវនិងយ៉ាកុបមានអាយុប៉ុន្មាន?
៣. តើអេសាវបានធ្វើអ្វីដែលនាំឲ្យឪពុកម្ដាយពិបាកចិត្ត?
៤. ហេតុអ្វីបានជាអេសាវខឹងយ៉ាកុបយ៉ាងខ្លាំង?
៥. តើអ៊ីសាកបង្គាប់យ៉ាកុបឲ្យធ្វើអ្វី?
សំនួរបន្ថែម:
១. សូមអានលោកុប្បត្តិ ២៥:៥-១១, ២០-៣៤
(ក) តើព្រះយេហូវ៉ាបានទាយអ្វីស្តីអំពីកូនប្រុសពីរនាក់របស់រេបិកា? (លោ. ២៥:២៣)
(ខ) តើចិត្តគំនិតរបស់យ៉ាកុបនិងរបស់អេសាវខុសគ្នាយ៉ាងណាចំពោះអំណាចមត៌កឬសិទ្ធិជាកូនច្បង? (លោ. ២៥:៣១-៣៤)
២. សូមអានលោកុប្បត្តិ ២៦:៣៤, ៣៥; ២៧:១-៤៦; និង ២៨:១-៥
(ក) តើអ្វីបានឲ្យឃើញជាក់ស្តែងថាអេសាវគ្មានអំណរចំពោះរឿងខាងវិញ្ញាណ? (លោ. ២៦:៣៤, ៣៥; ២៧:៤៦)
(ខ) ដើម្បីឲ្យយ៉ាកុបទទួលពរពីព្រះ តើអ៊ីសាកប្រាប់យ៉ាកុបឲ្យធ្វើអ្វី? (លោ. ២៨:១-៤)
៣. សូមអានហេព្រើរ ១២:១៦, ១៧
ចំពោះអស់អ្នកដែលស្អប់របស់ពិសិដ្ឋ តើគំរូរបស់អេសាវបង្ហាញថាគេនឹងទទួលលទ្ធផលអ្វី?
រឿងទី១៨
យ៉ាកុបទៅស្រុកខារ៉ាន
១. តើយុវនារីនៅក្នុងរូបភាពនេះជានរណា? តើយ៉ាកុបបានធ្វើអ្វីឲ្យនាង?
២. តើយ៉ាកុបសុខចិត្តធ្វើអ្វីដើម្បីរៀបការជាមួយនឹងរ៉ាជែល?
៣. ដល់ពេលដែលយ៉ាកុបរៀបការជាមួយនឹងរ៉ាជែល តើឡាបាន់បានធ្វើអ្វី?
៤. តើយ៉ាកុបយល់ព្រមធ្វើអ្វីដើម្បីយករ៉ាជែលជាប្រពន្ធ?
សំនួរបន្ថែម:
១. សូមអានលោកុប្បត្តិ ២៩:១-៣០
(ក) ទោះជាឡាបាន់បានបោកបញ្ឆោតយ៉ាកុប តើយ៉ាកុបបង្ហាញថាខ្លួនជាមនុស្សថ្លៃថ្នូរយ៉ាងណា? តើយើងអាចទាញមេរៀនអ្វីពីនេះ? (លោ. ២៩:២៦-២៨; ម៉ាថ. ៥:៣៧)
(ខ) តើគំរូរបស់យ៉ាកុបបង្ហាញនូវភាពខុសគ្នារវាងស្នេហាពិតនិងការឈ្លក់ជាប់ចិត្តនោះ? (លោ. ២៩:១៨, ២០, ៣០; បទ. ៨:៦)
(គ) ស្ត្រីបួននាក់ដែលជាក្រុមគ្រួសារយ៉ាកុប ហើយក្រោយមកបានសំរាលកូនឲ្យគាត់ តើពួកគេមានឈ្មោះអ្វី? (លោ. ២៩:២៣, ២៤, ២៨, ២៩)
រឿងទី១៩
យ៉ាកុបមានគ្រួសារដ៏ធំមួយ
១. តើកូនប្រាំមួយនាក់របស់យ៉ាកុបពីលេអាដែលជាប្រពន្ធទីមួយឈ្មោះអ្វីខ្លះ?
២. តើស៊ីលផា ដែលជាបាវស្រីរបស់លេអា មានកូនប្រុសពីរនាក់ឈ្មោះអ្វី?
៣. តើប៊ីលហាដែលជាបាវស្រីរបស់រ៉ាជែល មានកូនប្រុសពីរនាក់ឈ្មោះអ្វី?
៤. តើកូនប្រុសពីរនាក់របស់រ៉ាជែលឈ្មោះអ្វី? ពេលដែលសម្រាលកូនទីពីរ តើអ្វីកើតឡើងចំពោះរ៉ាជែល?
៥. យោងទៅតាមរូបភាពនេះ តើយ៉ាកុបមានកូនប្រុសប៉ុន្មាននាក់? ហើយពីកូនចៅរបស់យ៉ាកុប តើបានក្លាយទៅជាយ៉ាងណា?
សំនួរបន្ថែម:
១. សូមអានលោកុប្បត្តិ ២៩:៣២-៣៥; ៣០:១-២៦; និង ៣៥:១៦-១៩
ដូចបានបង្ហាញក្នុងករណីនៃកូនយ៉ាកុបទាំង១២នាក់ តើកូនប្រុសជនជាតិហេព្រើរត្រូវបានដាក់ឈ្មោះយ៉ាងណានៅសម័យបុរាណ?
២. សូមអានលោកុប្បត្តិ ៣៧:៣៥
ទោះជាព្រះគម្ពីរចែងតែអំពីឌីណាក៏ដោយ ហេតុដូចម្ដេចបានជាយើងដឹងថាយ៉ាកុបមានកូនស្រីច្រើនទៀត? (លោ. ៣៧:៣៤, ៣៥)
រឿងទី២០
ឌីណាបណ្ដាលឲ្យមានរឿង
១. ហេតុអ្វីបានជាអ័ប្រាហាំនិងអ៊ីសាកមិនចង់ឲ្យកូនរៀបការជាមួយនឹងមនុស្សនៅស្រុកកាណាន?
២. តើយ៉ាកុបពេញចិត្តទេ ដែលកូនស្រីគាត់ចងមិត្តភាពជាមួយនឹងក្មេងស្រីៗនៅស្រុកកាណាននោះ?
៣. នៅក្នុងរូបភាពនេះ តើបុរសដែលសម្លឹងមើលឌីណាជាអ្នកណា? តើគាត់បានធ្វើអំពើអាក្រក់អ្វី?
៤. នៅពេលដែលស៊ីម្មាននិងលេវីដែលជាបងៗរបស់ឌីណាបានឮអំពីអ្វីដែលបានកើតឡើងដល់ប្អូនស្រី តើពួកគេបានធ្វើអ្វី?
៥. តើយ៉ាកុបយល់ព្រមនឹងទង្វើរបស់ស៊ីម្មាននិងលេវីឬទេ?
៦. តើរឿងទាំងអស់ដែលមានក្នុងគ្រួសារនោះបានផ្ដើមមកពីអ្វី?
សំនួរបន្ថែម:
១. សូមអានលោកុប្បត្តិ ៣៤:១-៣១
(ក) ហេតុអ្វីក៏ឌីណាមានកំហុសដែរដែលនាងបាត់បង់ភាពបរិសុទ្ធនោះ? (កា. ៦:៧)
(ខ) សព្វថ្ងៃនេះ តើយុវវ័យបង្ហាញថាពួកគេយកចិត្តទុកដាក់នឹងរឿងដែលកើតឡើងដល់ឌីណា ទុកជាការព្រមានចំពោះពួកគេយ៉ាងដូចម្ដេច? (សុ. ១៣:២០; ១កូ. ១៥:៣៣; ១យ៉ូន. ៥:១៩)
រឿងទី២១
បងប្រុសៗរបស់យ៉ូសែបស្អប់គាត់
១. ហេតុអ្វីបានជាបងប្រុសៗរបស់យ៉ូសែបច្រណែនគាត់? តើពួកគេបានធ្វើអ្វី?
២. តើបងប្រុសៗរបស់យ៉ូសែបចង់ធ្វើអ្វីដល់គាត់? ប៉ុន្តែ តើរូបេននិយាយយ៉ាងណា?
៣. នៅពេលដែលពួកជំនួញជនជាតិអ៊ីសម៉ាអែលមកដល់ តើបងប្រុសៗរបស់យ៉ូសែបធ្វើយ៉ាងណា?
៤. តើបងប្រុសៗរបស់យ៉ូសែបធ្វើអ្វីដើម្បីឲ្យឪពុកគិតថា យ៉ូសែបស្លាប់ហើយនោះ?
សំនួរបន្ថែម:
១. សូមអានលោកុប្បត្តិ ៣៧:១-៣៥
(ក) តើជនគ្រីស្ទានអាចយកតម្រាប់តាមគំរូរបស់យ៉ូសែបយ៉ាងដូចម្ដេចក្នុងការរាយការណ៍ប្រាប់អំពីការប្រព្រឹត្តអំពើអសីលធម៌ក្នុងក្រុមជំនុំ? (លោ. ៣៧:២; លេវី. ៥:១; ១កូ. ១:១១)
(ខ) តើអ្វីដែលនាំឲ្យបងប្រុសៗរបស់យ៉ូសែបប្រព្រឹត្តអាក្រក់នឹងគាត់? (លោ. ៣៧:១១, ១៨; សុ. ២៧:៤; យ៉ា. ៣:១៤-១៦)
(គ) តើយ៉ាកុបបានធ្វើយ៉ាងណាដែលជាទង្វើធម្មតារបស់អ្នកកាន់ទុក្ខនោះ? (លោ. ៣៧:៣៥)
រឿងទី២២
យ៉ូសែបត្រូវគេដាក់គុក
១. តើយ៉ូសែបមានអាយុប៉ុន្មានពេលគេយកទៅស្រុកអេស៊ីប? នៅពេលដែលគាត់មកស្រុកអេស៊ីប តើមានអ្វីកើតឡើងដល់គាត់?
២. តើយ៉ូសែបត្រូវជាប់គុកយ៉ាងដូចម្ដេច?
៣. តើយ៉ូសែបទទួលភារកិច្ចអ្វីក្នុងគុក?
៤. តើយ៉ូសែបធ្វើអ្វីសំរាប់អ្នកថ្វាយពែងនិងអ្នកដុតនំដែលជាប់គុក?
៥. នៅពេលដែលអ្នកថ្វាយពែងត្រូវដោះលែងពីគុក តើគាត់ចាំអំពីយ៉ូសែបឬទេ?
សំនួរបន្ថែម:
១. សូមអានលោកុប្បត្តិ ៣៩:១-២៣
ទោះគ្មានច្បាប់ជាលាយល័ក្ខអក្សរពីព្រះដែលផ្ដន្ទាទោសការផិតគ្នានៅសម័យយ៉ូសែបក៏ពិតមែន តើអ្វីដែលបានជំរុញយ៉ូសែបឲ្យរត់ចេញពីភរិយារបស់ប៉ូទីផារ? (លោ. ២:២៤; ២០:៣; ៣៩:៩)
២. សូមអានលោកុប្បត្តិ ៤០:១-២៣
(ក) ចូររៀបរាប់យ៉ាងខ្លីនូវសុបិនរបស់អ្នកថ្វាយពែងនិងការបកស្រាយដែលព្រះយេហូវ៉ាបានជួយយ៉ូសែបយល់នោះ។ (លោ. ៤០:៩-១៣)
(ខ) តើអ្នកដុតនំមានសុបិនអំពីអ្វី? តើនោះមានន័យយ៉ាងណា? (លោ. ៤០:១៦-១៩)
(គ) តើអ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អនៅសព្វថ្ងៃនេះបានយកតម្រាប់តាមយ៉ូសែបក្នុងការពឹងលើព្រះយេហូវ៉ាយ៉ាងដូចម្ដេច? (លោ. ៤០:៨; ទំនុក. ៣៦:៩; យ៉ូន. ១៧:១៧; កិច្ច. ១៧:២, ៣)
(ឃ) តើលោកុប្បត្តិ ៤០:២០ បង្ហាញឲ្យច្បាស់នូវទស្សនៈរបស់ជនគ្រីស្ទានចំពោះការធ្វើបុណ្យថ្ងៃខួបកំណើតយ៉ាងដូចម្ដេច? (សាស. ៧:១; ម៉ាក. ៦:២១-២៨)
រឿងទី២៣
សុបិនរបស់ស្តេចផារ៉ោន
១. នៅយប់មួយ តើមានអ្វីកើតឡើងដល់ផារ៉ោន?
២. នៅទីបំផុត ហេតុអ្វីបានជាអ្នកថ្វាយពែងនឹកចាំពីយ៉ូសែប?
៣. ដូចបង្ហាញនៅក្នុងរូបភាព តើផារ៉ោនមានសុបិនពីរយ៉ាងអ្វី?
៤. តើយ៉ូសែបនិយាយថា សុបិននោះមានន័យយ៉ាងណា?
៥. តើយ៉ូសែបក្លាយទៅជាបុរសដ៏សំខាន់បំផុតនៅស្រុកអេស៊ីបបន្ទាប់ពីផារ៉ោនយ៉ាងដូចម្ដេច?
៦. ហេតុអ្វីបានជាបងប្រុសៗរបស់យ៉ូសែបមកស្រុកអេស៊ីប? ហេតុអ្វីបានជាពួកគាត់មើលយ៉ូសែបមិនស្គាល់?
៧. តើយ៉ូសែបចាំនូវការយល់សប្ដិអ្វី? តើនេះនាំឲ្យគាត់យល់អំពីអ្វី?
សំនួរបន្ថែម:
១. សូមអានលោកុប្បត្តិ ៤១:១-៥៧
(ក) តើយ៉ូសែបឲ្យកិត្ដិយសថ្វាយព្រះយេហូវ៉ាយ៉ាងដូចម្ដេច? សព្វថ្ងៃនេះ តើជនគ្រីស្ទានអាចយកតម្រាប់តាមគាត់យ៉ាងណា? (លោ. ៤១:១៦, ២៥, ២៨; ម៉ាថ. ៥:១៦; ១ពេ. ២:១២)
(ខ) តើអស់ទាំងឆ្នាំដែលមានអាហារបរិបូរនៅស្រុកអេស៊ីប ហើយក្រោយមកមានឆ្នាំដែលមានទុរភិក្សអាចប្រៀបធៀបយ៉ាងត្រឹមត្រូវនឹងស្ថានភាពខាងវិញ្ញាណនៃរាស្ត្ររបស់ព្រះនិងពិភពគ្រីស្ទសាសនាសព្វថ្ងៃនេះយ៉ាងដូចម្ដេច? (លោ. ៤១:២៩, ៣០; អេម. ៨:១១, ១២)
២. សូមអានលោកុប្បត្តិ ៤២:១-៨ និង ៥០:២០
តើខុសទេដែលអ្នកថ្វាយបង្គំព្រះយេហូវ៉ាលុតជង្គង់ឬក្រាបផ្កាប់មុខដល់បុរស ដោយគោរពនូវឋានៈ បើនោះជាទំនៀមទម្លាប់នៃស្រុកនោះ? (លោ. ៤២:៦)
រឿងទី២៤
យ៉ូសែបល្បងមើលបងប្រុសៗរបស់គាត់
១. ហេតុអ្វីក៏យ៉ូសែបចោទបងប្រុសៗគាត់ជាពួកឈ្លប?
២. ហេតុអ្វីបានជាយ៉ាកុបឲ្យបេនយ៉ាមីនជាកូនពៅទៅស្រុកអេស៊ីប?
៣. តើពែងប្រាក់របស់យ៉ូសែបបាននៅក្នុងស្បោងរបស់បេនយ៉ាមីនយ៉ាងដូចម្ដេច?
៤. តើយូដាសុខចិត្តធ្វើអ្វីដើម្បីឲ្យគេដោះលែងបេនយ៉ាមីន?
៥. តើបងប្រុសៗរបស់យ៉ូសែបបានប្រែចិត្តគំនិតយ៉ាងដូចម្ដេច?
សំនួរបន្ថែម:
១. សូមអានលោកុប្បត្តិ ៤២:៩-៣៨
តើពាក្យរបស់យ៉ូសែបនៅលោកុប្បត្តិ ៤២:១៨ ជាការរំឭកដ៏ល្អសំរាប់អស់អ្នកដែលមានភារកិច្ចទទួលខុសត្រូវក្នុងអង្គការរបស់ព្រះយេហូវ៉ាសព្វថ្ងៃយ៉ាងដូចម្ដេច? (នេ. ៥:១៥; ២កូ. ៧:១, ២)
២. សូមអានលោកុប្បត្តិ ៤៣:១-៣៤
(ក) ទោះជារូបេនជាកូនច្បង តើយូដាទៅជាអ្នកនាំពាក្យសំរាប់បងប្អូនយ៉ាងដូចម្ដេច? (លោ. ៤៣:៣, ៨, ៩; ៤៤:១៤, ១៨; ១របា. ៥:២)
(ខ) តើយ៉ូសែបសាកល្បងបងប្រុសៗយ៉ាងដូចម្ដេច? ហេតុអ្វី? (លោ. ៤៣:៣៣, ៣៤)
៣. សូមអានលោកុប្បត្តិ ៤៤:១-៣៤
(ក) ជាមធ្យោបាយលាក់បាំងអត្តសញ្ញាណពីបងប្រុសៗ តើយ៉ូសែបបានធ្វើយ៉ាងណា? (លោ. ៤៤:៥, ១៥; លេវី. ១៩:២៦)
(ខ) តើបងប្រុសៗរបស់យ៉ូសែបបង្ហាញថាពួកគេលែងមានចិត្តច្រណែនយ៉ាងដូចម្ដេច? (លោ. ៤៤:១៣, ៣៣, ៣៤)
រឿងទី២៥
គ្រួសាររបស់យ៉ាកុបរើទៅនៅស្រុកអេស៊ីព្ទ
១. នៅពេលដែលយ៉ូសែបប្រាប់បងប្រុសៗអំពីអត្តសញ្ញាណគាត់ មានអ្វីកើតឡើង?
២. ដោយសេចក្ដីសប្បុរស តើយ៉ូសែបពន្យល់អ្វីប្រាប់បងប្រុសៗរបស់គាត់?
៣. តើផារ៉ោនមានបន្ទូលយ៉ាងណា ពេលដែលទ្រង់ជ្រាបអំពីបងប្រុសៗរបស់យ៉ូសែប?
៤. តើក្រុមគ្រួសាររបស់យ៉ាកុបមានប៉ុន្មាននាក់ ពេលរើទៅស្រុកអេស៊ីប?
៥. តើក្រុមគ្រួសាររបស់យ៉ាកុបមានឈ្មោះអ្វី? ហេតុអ្វី?
សំនួរបន្ថែម:
១. សូមអានលោកុប្បត្តិ ៤៥:១-២៨
តើកំណត់ហេតុអំពីយ៉ូសែបបង្ហាញយ៉ាងដូចម្ដេចថា ព្រះយេហូវ៉ាអាចធ្វើឲ្យអ្វីដែលមនុស្សធ្វើដោយមានបំណងធ្វើបាបដល់អ្នកបំរើទ្រង់ទៅជាមានលទ្ធផលល្អវិញ? (លោ. ៤៥:៥-៨; អេសា. ៨:១០; ភី. ១:១២-១៤
២. សូមអានលោកុប្បត្តិ ៤៦:១-២៧
តើព្រះយេហូវ៉ាប្រទានការធានារ៉ាប់រងអ្វីដល់យ៉ាកុបពេលធ្វើដំណើរទៅស្រុកអេស៊ីប? (លោ. ៤៦:១-៤)
រឿងទី២៦
យ៉ូបមានចិត្តស្មោះត្រង់ចំពោះព្រះ
១. តើយ៉ូបជាអ្នកណា?
២. តើសាតាំងខំព្យាយាមធ្វើអ្វី? ប៉ុន្តែ តើវាទទួលបានជោគជ័យឬទេ?
៣. តើព្រះយេហូវ៉ាអនុញ្ញាតឲ្យសាតាំងធ្វើអ្វី? ហេតុអ្វី?
៤. ហេតុអ្វីបានជាប្រពន្ធរបស់យ៉ូបប្រាប់គាត់ឲ្យ«ប្រមាថព្រះ ហើយស្លាប់ទៅ»? (សូមមើលរូបភាព)
៥. ដូចអ្នកឃើញក្នុងរូបភាពទីពីរ តើព្រះយេហូវ៉ាប្រទានពរឲ្យយ៉ូបយ៉ាងដូចម្ដេច? ហេតុអ្វី?
៦. ដូចយ៉ូប បើយើងមានចិត្តស្មោះត្រង់នឹងព្រះយេហូវ៉ា តើយើងនឹងទទួលពរអ្វី?
សំនួរបន្ថែម:
១. សូមអានយ៉ូប ១:១-២២
តើជនគ្រីស្ទានសព្វថ្ងៃនេះអាចយកតម្រាប់តាមយ៉ូបយ៉ាងដូចម្ដេច? (យ៉ូប ១:១; ភី. ២:១៥; ២ពេ. ៣:១៤)
២. សូមអានយ៉ូប ២:១-១៣
តើរបៀបយ៉ូបនិងប្រពន្ធតបឆ្លើយនឹងការបៀតបៀនពីសាតាំងគឺខុសគ្នាយ៉ាងដូចម្ដេច? (យ៉ូប ២:៩, ១០; សុ. ១៩:៣; មីកា ៧:៧; ម៉ាឡ. ៣:១៤)
៣. សូមអានយ៉ូប ៤២:១០-១៧
(ក) តើរង្វាន់ដែលយ៉ូបបានទទួលមានភាពដូចគ្នាយ៉ាងណានឹងរង្វាន់ដែលព្រះយេស៊ូបានទទួលដោយសារគន្លងជីវិតដ៏ស្មោះត្រង់? (យ៉ូប ៤២:១២; ភី. ២:៩-១១)
(ខ) តើយើងត្រូវបានលើកទឹកចិត្តយ៉ាងណា ដោយពរដែលយ៉ូបទទួលដោយរក្សាចិត្តស្មោះគ្រប់លក្ខណ៍ចំពោះព្រះ? (យ៉ូប ៤២:១០, ១២; ហេ. ៦:១០; យ៉ា. ១:២-៤, ១២; ៥:១១)
រឿងទី២៧
ស្តេចអាក្រក់មួយអង្គគ្រប់គ្រងស្រុកអេស៊ីព្ទ
១. នៅក្នុងរូបភាពនេះ តើបុរសដែលកាន់ខ្សែទៃជានរណា? តើគាត់វាយអ្នកណា?
២. ក្រោយពីយ៉ូសែបស្លាប់ទៅ តើមានអ្វីកើតឡើងដល់ពួកអ៊ីស្រាអែល?
៣. ហេតុអ្វីបានជាពួកសាសន៍អេស៊ីបទៅជាខ្លាចពួកអ៊ីស្រាអែលវិញ?
៤. តើផារ៉ោនដាក់បញ្ជាអ្វីដល់ពួកស្ត្រីដែលជួយសម្រាលកូនង៉ានៃពួកស្ត្រីសាសន៍អ៊ីស្រាអែល?
សំនួរបន្ថែម:
១. សូមអាននិក្ខមនំ ១:៦-២២
(ក) តើព្រះយេហូវ៉ាចាប់ផ្ដើមបំពេញសេចក្ដីសន្យារបស់ទ្រង់ចំពោះអ័ប្រាហាំយ៉ាងណា? (និក្ខ. ១:៧; លោ. ១២:២; កិច្ច. ៧:១៧)
(ខ) តើពួកឆ្មបជនជាតិហេព្រើរបង្ហាញនូវការគោរពចំពោះភាពបរិសុទ្ធនៃជីវិតយ៉ាងណា? (និក្ខ. ១:១៧; លោ. ៩:៦)
(គ) តើពួកឆ្មបត្រូវបានទទួលរង្វាន់ដោយសារភាពស្មោះត្រង់ដល់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច? (និក្ខ. ១:២០, ២១; សុ. ១៩:១៧)
(ឃ) តើសាតាំងប៉ុនប៉ងបញ្ឈប់គោលបំណងរបស់ព្រះយេហូវ៉ាស្តីអំពីពូជសន្យាដែលនឹងមកតាមវង្សត្រកូលអ័ប្រាហាំយ៉ាងដូចម្ដេច? (និក្ខ. ១:២២; ម៉ាថ. ២:១៦)
រឿងទី២៨
របៀបដែលម៉ូសេត្រូវបានសង្គ្រោះ
១. តើទារកក្នុងរូបភាពនេះជានរណា? តើកូននេះកាន់ម្រាមដៃរបស់អ្នកណា?
២. តើម្ដាយរបស់ម៉ូសេធ្វើអ្វីដើម្បីការពារកុំឲ្យគេសម្លាប់កូន?
៣. តើក្មេងស្រីក្នុងរូបភាពនេះជាអ្នកណា? ហើយតើនាងបានធ្វើអ្វី?
៤. នៅពេលដែលបុត្រីរបស់ផារ៉ោនរកឃើញកូនង៉ា តើម៉ារាមបានឲ្យយោបល់យ៉ាងណា?
៥. តើបុត្រីនោះមានបន្ទូលទៅម្ដាយម៉ូសេយ៉ាងណា?
សំនួរបន្ថែម:
១. សូមអាននិក្ខមនំ ២:១-១០
នៅពេលដែលម៉ូសេជាកូនង៉ា តើម្ដាយគាត់មានឱកាសបង្រៀននិងអប់រំកូនយ៉ាងណា? តើមាតាបិតាសព្វថ្ងៃនេះអាចយកតម្រាប់តាមគំរូនេះយ៉ាងណា? (និក្ខ. ២:៩, ១០; ចោទិ. ៦:៦-៩; សុ. ២២:៦; អេភ. ៦:៤; ២ធី. ៣:១៥)
រឿងទី២៩
ហេតុដែលម៉ូសេបានរត់ចេញ
១. តើម៉ូសេធំឡើងនៅឯណា? តើគាត់ដឹងថាមាតាបិតាគាត់ជានរណា?
២. នៅពេលដែលម៉ូសេមានអាយុ៤០ឆ្នាំ តើគាត់បានធ្វើអ្វី?
៣. តើម៉ូសេនិយាយអ្វីនឹងបុរសជាតិអ៊ីស្រាអែលដែលវាយគ្នា? តើបុរសនោះឆ្លើយយ៉ាងណា?
៤. ហេតុអ្វីបានជាម៉ូសេរត់ចេញពីស្រុកអេស៊ីប?
៥. តើម៉ូសេរត់ចេញទៅកន្លែងណា? ហើយតើគាត់ជួបអ្នកណានៅទីនោះ?
៦. តើម៉ូសេបានធ្វើអ្វីក្នុងកំឡុង៤០ឆ្នាំក្រោយពីបានរត់ចេញពីស្រុកអេស៊ីប?
សំនួរបន្ថែម:
១. សូមអាននិក្ខមនំ ២:១១-២៥
ទោះជាម៉ូសេបានត្រូវអប់រំច្រើនឆ្នាំពីប្រាជ្ញារបស់សាសន៍អេស៊ីប តើម៉ូសេបង្ហាញនូវសេចក្ដីស្មោះត្រង់ចំពោះព្រះនិងរាស្ត្រទ្រង់យ៉ាងដូចម្ដេច? (និក្ខ. ២:១១, ១២; ហេ. ១១:២៤)
២. សូមអានកិច្ចការ ៧:២២-២៩
តើយើងអាចទាញយកមេរៀនអ្វី ពីរបៀបដែលម៉ូសេខំសង្គ្រោះពួកអ៊ីស្រាអែលចេញពីសេវកភាពនៃពួកអេស៊ីបដោយខ្លួនគាត់នោះ? (កិច្ច. ៧:២៣-២៥; ១ពេ. ៥:៦, ១០)
រឿងទី៣០
ភ្លើងឆេះគុម្ពបន្លា
១. តើភ្នំក្នុងរូបភាពនេះឈ្មោះអ្វី?
២. ចូររៀបរាប់នូវរបស់ដ៏ចម្លែកដែលម៉ូសេបានឃើញ នៅពេលដែលគាត់ឡើងភ្នំរកស្មៅឲ្យហ្វូងចៀមរបស់គាត់។
៣. តើសម្លេងពីគុម្ពោតនោះនិយាយយ៉ាងណា? តើសម្លេងនោះរបស់អ្នកណា?
៤. តើម៉ូសេឆ្លើយយ៉ាងណា ពេលដែលព្រះប្រាប់គាត់ឲ្យដឹកនាំរាស្ត្រទ្រង់ចេញពីស្រុកអេស៊ីប?
៥. តើព្រះប្រាប់ម៉ូសេឲ្យនិយាយអ្វី បើប្រជាជនសួរគាត់ថាអ្នកណាដែលបានចាត់គាត់ឲ្យមកនោះ?
៦. តើម៉ូសេអាចបញ្ជាក់ថាព្រះបានចាត់ឲ្យគាត់ទៅយ៉ាងដូចម្ដេច?
សំនួរបន្ថែម:
១. សូមអាននិក្ខមនំ ៣:១-២២
តើបទពិសោធន៍របស់ម៉ូសេធ្វើឲ្យយើងមានទំនុកចិត្តយ៉ាងដូចម្ដេចថា ទោះជាយើងមានអារម្មណ៍ថាខ្លួនគ្មានសមត្ថភាពចំពោះការបំពេញភារកិច្ចរបស់ព្រះក៏ដោយ ក៏ព្រះយេហូវ៉ានឹងគាំទ្រយើងនោះ? (និក្ខ. ៣:១១, ១៣; ២កូ. ៣:៥, ៦)
២. សូមអាននិក្ខមនំ ៤:១-២០
(ក) ក្នុងកំឡុង៤០ឆ្នាំដែលម៉ូសេបាននៅម៉ាឌាន តើគាត់បានប្រែចិត្តគំនិតយ៉ាងណា? ហើយអស់អ្នកដែលចង់ទទួលភារកិច្ចក្នុងក្រុមជំនុំ អាចទាញយកមេរៀនអ្វីពីរឿងនេះ? (និក្ខ. ២:១១, ១២; ៤:១០, ១៣; មីកា ៦:៨; ១ធី. ៣:១, ៦, ១០)
(ខ) ទោះជាយើងត្រូវបានប្រដៅតម្រង់ដោយព្រះយេហូវ៉ាតាមរយៈអង្គការទ្រង់ក៏ដោយ តើគំរូរបស់ម៉ូសេធ្វើឲ្យយើងមានទំនុកចិត្តយ៉ាងណា? (និក្ខ. ៤:១២-១៤; ទំនុក. ១០៣:១៤; ហេ. ១២:៤-១១)
រឿងទី៣១
ម៉ូសេនិងអើរ៉ុនទៅជួបស្តេចផារ៉ោន
១. តើអព្ភូតហេតុដែលម៉ូសេនិងអើរ៉ុនបានធ្វើមានអានុភាពយ៉ាងណាលើប្រជាជនអ៊ីស្រាអែល?
២. តើម៉ូសេនិងអើរ៉ុនទូលប្រាប់ផារ៉ោនអំពីអ្វី? តើផារ៉ោនបានឆ្លើយយ៉ាងដូចម្ដេច?
៣. ដូចបានបង្ហាញក្នុងរូបភាពនេះ ពេលដែលអើរ៉ុនបោះដំបងរបស់គាត់ទៅលើដី តើមានអ្វីកើតឡើង?
៤. តើព្រះយេហូវ៉ាបានបង្រៀនមេរៀនដល់ផារ៉ោនយ៉ាងដូចម្ដេច? តើផារ៉ោនបានតបឆ្លើយយ៉ាងដូចម្ដេច?
៥. ក្រោយពីសេចក្ដីវេទនាទីដប់ តើមានអ្វីកើតឡើង?
សំនួរបន្ថែម:
១. សូមអាននិក្ខមនំ ៤:២៧-៣១ និង ៥:១-២៣
ពេលដែលផារ៉ោនមានបន្ទូលថា៖ «អញមិនស្គាល់ព្រះយេហូវ៉ាទេ» តើផារ៉ោនចង់មានន័យយ៉ាងណា? (និក្ខ. ៥:២; ១សាំ. ២:១២; រ៉ូម ១:២១)
២. សូមអាននិក្ខមនំ ៦:១-១៣, ២៦-៣០
(ក) តើព្រះយេហូវ៉ាមិនបានធ្វើឲ្យអ័ប្រាហាំ អ៊ីសាកនិងយ៉ាកុបស្គាល់ទ្រង់ ក្នុងន័យអ្វី? (និក្ខ. ៣:១៣, ១៤; ៦:៣; លោ. ១២:៨)
(ខ) តើយើងមានអារម្មណ៍យ៉ាងណាដោយដឹងថាព្រះយេហូវ៉ានៅតែប្រើលោកម៉ូសេ ទោះជាម៉ូសេមានអារម្មណ៍ថាខ្លួនគ្មានសមត្ថភាពចំពោះកិច្ចការដែលទ្រង់ចាត់ឲ្យធ្វើនោះ? (និក្ខ. ៦:១២, ៣០; លូ. ២១:១៣-១៥)
៣. សូមអាននិក្ខមនំ ៧:១-១៣
(ក) នៅពេលដែលម៉ូសេនិងអើរ៉ុនបានពាំនាំនូវការជំនុំជំរះរបស់ព្រះយេហូវ៉ាយ៉ាងក្លាហានជូនផារ៉ោន តើពួកគាត់បានទុកជាគំរូសំរាប់អ្នកបំរើព្រះសព្វថ្ងៃនេះយ៉ាងដូចម្ដេច? (និក្ខ. ៧:២, ៣, ៦; កិច្ច. ៤:២៩-៣១)
(ខ) តើព្រះយេហូវ៉ាបានបង្ហាញថាទ្រង់មានព្រះចេស្ដាលើព្រះទាំងប៉ុន្មានរបស់សាសន៍អេស៊ីបយ៉ាងដូចម្ដេច? (និក្ខ. ៧:១២; ១របា. ២៩:១២)
រឿងទី៣២
សេចក្ដីវេទនាទាំង១០ប្រការ
១. សូមរៀបរាប់នូវសេចក្ដីវេទនា៣ដំបូង ដែលព្រះយេហូវ៉ាបាននាំមកលើស្រុកអេស៊ីបតាមរយៈរូបភាពនៅទីនេះ។
២. តើសេចក្ដីវេទនាបីដំបូងនិងសេចក្ដីវេទនាដែលនៅសល់ទាំងប៉ុន្មានទៀត ខុសគ្នាយ៉ាងណា?
៣. តើសេចក្ដីវេទនាទីបួន ទីប្រាំនិងប្រាំមួយជាអ្វី?
៤. សូមរៀបរាប់នូវសេចក្ដីវេទនាទីប្រាំពីរ ទីប្រាំបីនិងប្រាំបួន។
៥. តើព្រះយេហូវ៉ាមានបន្ទូលប្រាប់ប្រជាជនអ៊ីស្រាអែលឲ្យធ្វើអ្វីមុននឹងសេចក្ដីវេទនាទីដប់មកដល់?
៦. តើសេចក្ដីវេទនាទីដប់ជាអ្វី? ក្រោយពីសេចក្ដីវេទនាទីដប់ តើមានអ្វីកើតឡើង?
សំនួរបន្ថែម:
១. សូមអាននិក្ខមនំ ៧:១៩–៨:២៣
(ក) ទោះបីពួកគ្រូមន្តអាគមនៃសាសន៍អេស៊ីបអាចធ្វើតាមសេចក្ដីវេទនាពីរដំបូងរបស់ព្រះយេហូវ៉ាក្ដី តែក្រោយពីសេចក្ដីវេទនាទី៣ តើពួកគេត្រូវបានជំរុញឲ្យសារភាពយ៉ាងណា? (និក្ខ. ៨:១៨, ១៩; ម៉ាថ. ១២:២៤-២៨)
(ខ) តើសេចក្ដីវេទនាទីបួនសម្ដែងយ៉ាងដូចម្ដេចថាព្រះយេហូវ៉ាមានសមត្ថភាពការការពាររាស្ត្រទ្រង់? តើចំណេះដឹងនេះធ្វើឲ្យរាស្ត្រទ្រង់មានអារម្មណ៍យ៉ាងណា ក្នុងពេលដែលពួកគេប្រឈមមុខនឹង«គ្រាវេទនាយ៉ាងធំ»នៅថ្ងៃមុខ? (និក្ខ. ៨:២២, ២៣; វិវរ. ៧:១៣, ១៤; ២របា. ១៦:៩)
២. សូមអាននិក្ខមនំ ៨:២៤; ៩:៣, ៦, ១០, ១១, ១៤, ១៦, ២៣-២៥; និង ១០:១៣-១៥, ២១-២៣
(ក) តើក្រុមពីរណាដែលត្រូវបានបកអាក្រាតដោយសេចក្ដីវេទនាទាំងដប់ប្រការ? តើនេះធ្វើឲ្យយើងមានទស្សនៈចំពោះពួកគេយ៉ាងដូចម្ដេច? (និក្ខ. ៨:១០, ១៨, ១៩; ៩:១៤)
(ខ) តើនិក្ខមនំ ៩:១៦ ជួយយើងឲ្យយល់នូវមូលហេតុដែលព្រះយេហូវ៉ាបានអនុញ្ញាតឲ្យសាតាំងនៅរស់រហូតដល់សព្វថ្ងៃនេះយ៉ាងដូចម្ដេច? (រ៉ូម ៩:២១, ២២)
៣. សូមអាននិក្ខមនំ ១២:២១-៣២
តើបុណ្យរំលងជួយឲ្យមនុស្សជាច្រើនទទួលសេចក្ដីសង្គ្រោះយ៉ាងដូចម្ដេច? តើបុណ្យរំលងចង្អុលបញ្ជាក់ទៅអ្វី? (និក្ខ. ១២:២១-២៣; យ៉ូន. ១:២៩; រ៉ូម ៥:១៨, ១៩, ២១; ១កូ. ៥:៧)
រឿងទី៣៣
ការឆ្លងសមុទ្រក្រហម
១. តើប្រជាជនអ៊ីស្រាអែលទាំងប្រុសទាំងស្រីនិងកូនក្មេងប៉ុន្មាននាក់បានចាកចេញពីស្រុកអេស៊ីប? តើអ្នកណាទៀតដែលបានចាកចេញទៅជាមួយនឹងពួកអ៊ីស្រាអែល?
២. តើផារ៉ោនមានអារម្មណ៍យ៉ាងណាក្រោយពីទ្រង់ឲ្យប្រជាជនអ៊ីស្រាអែលចេញទៅ? តើផារ៉ោនបានធ្វើយ៉ាងណា?
៣. តើព្រះយេហូវ៉ាបានធ្វើអ្វីដើម្បីបញ្ឈប់ពួកអេស៊ីបកុំឲ្យវាយប្រហាររាស្ត្រទ្រង់?
៤. នៅពេលដែលម៉ូសេលើកដំបងទៅលើសមុទ្រក្រហម តើមានអ្វីកើតឡើង? តើប្រជាជនអ៊ីស្រាអែលបានធ្វើអ្វី?
៥. នៅពេលដែលពួកអេស៊ីបបររទេះដេញតាមពួកអ៊ីស្រាអែលចូលទៅក្នុងសមុទ្រ តើមានអ្វីកើតឡើង?
៦. តើប្រជាជនអ៊ីស្រាអែលបានបង្ហាញថាពួកគេមានចិត្តសប្បាយនិងមានចិត្តកតញ្ញូចំពោះព្រះយេហូវ៉ាដែលបានសង្គ្រោះពួកគេយ៉ាងដូចម្ដេច?
សំនួរបន្ថែម:
១. សូមអាននិក្ខមនំ ១២:៣៣-៣៦
តើព្រះយេហូវ៉ាបានធ្វើយ៉ាងណា ដើម្បីសងរាស្ត្រទ្រង់ដែលជាខ្ញុំកញ្ជះអស់ច្រើនឆ្នាំនៅស្រុកអេស៊ីប? (និក្ខ. ៣:២១, ២២; ១២:៣៥, ៣៦)
២. សូមអាននិក្ខមនំ ១៤:១-៣១
តើពាក្យរបស់ម៉ូសេដែលត្រូវបានកត់នៅនិក្ខមនំ ១៤:១៣, ១៤ មានឥទ្ធិពលលើអ្នកបំរើរបស់ព្រះយេហូវ៉ាសព្វថ្ងៃនេះយ៉ាងណា កាលដែលពួកគេប្រឈមមុខនឹងសង្គ្រាមអើម៉ាគេដូននៅថ្ងៃមុខ? (២របា. ២០:១៧; ទំនុក. ៩១:៨)
៣. សូមអាននិក្ខមនំ ១៥:១-៨, ២០, ២១
(ក) ហេតុអ្វីបានជាអ្នកបំរើរបស់ព្រះយេហូវ៉ាច្រៀងសរសើរថ្វាយទ្រង់? (និក្ខ. ១៥:១, ២; ទំនុក. ១០៥:២, ៣; វិវរ. ១៥:៣, ៤)
(ខ) ចំពោះការសរសើរព្រះយេហូវ៉ា តើម៉ារាមនិងស្ត្រីឯទៀតនៅសមុទ្រក្រហមបានទុកគំរូឲ្យស្ត្រីសព្វថ្ងៃនេះយ៉ាងដូចម្ដេច? (និក្ខ. ១៥:២០, ២១; ទំនុក. ៦៨:១១)
រឿងទី៣៤
ម្ហូបអាហារបែបថ្មី
១. នៅក្នុងរូបភាពនេះ តើមនុស្សរើសអ្វីពីដី? តើរបស់នោះហៅជាអ្វី?
២. តើម៉ូសេប្រាប់មនុស្សថាពួកគេត្រូវរើសយកនំម៉ាន៉ាយ៉ាងដូចម្ដេច?
៣. នៅថ្ងៃទីប្រាំមួយ តើព្រះយេហូវ៉ាមានបន្ទូលប្រាប់រាស្ត្រទ្រង់ឲ្យធ្វើអ្វី? ហេតុអ្វី?
៤. នៅពេលដែលទុកនំម៉ាន៉ាដល់ថ្ងៃទីប្រាំពីរ តើព្រះយេហូវ៉ាធ្វើអព្ភូតហេតុអ្វី?
៥. តើព្រះយេហូវ៉ាប្រទាននំម៉ាន៉ាឲ្យប្រជាជនអស់ប៉ុន្មានឆ្នាំ?
សំនួរបន្ថែម:
១. សូមអាននិក្ខមនំ ១៦:១-៣៦ និង ជនគណនា ១១:៧-៩
(ក) ស្តីអំពីការគោរពចំពោះបុគ្គលដែលព្រះតែងតាំងក្នុងក្រុមជំនុំគ្រីស្ទាន តើនិក្ខមនំ ១៦:៨ បង្ហាញយ៉ាងណា? (ហេ. ១៣:១៧)
(ខ) នៅក្នុងទីរហោស្ថាន តើពួកអ៊ីស្រាអែលត្រូវបានរំឭកឲ្យចាំថាពួកគេពឹងលើព្រះយេហូវ៉ារៀងរាល់ថ្ងៃយ៉ាងដូចម្ដេច? (និក្ខ. ១៦:១៤-១៦, ៣៥; ចោទិ. ៨:២, ៣)
(គ) តើព្រះយេស៊ូបញ្ជាក់ន័យជាអត្ថបដិរូបយ៉ាងណាចំពោះនំម៉ាន៉ា? តើយើងទទួលប្រយោជន៍ពី«នំប៉័ងដ៏ពិត ដែលមកពីស្ថានសួគ៌»យ៉ាងដូចម្ដេច? (យ៉ូន. ៦:៣១-៣៥, ៤០)
២. សូមអានយ៉ូស្វេ ៥:១០-១២
តើពួកអ៊ីស្រាអែលបរិភោគនំម៉ាន៉ាអស់ប៉ុន្មានឆ្នាំ? តើនេះសាកល្បងពួកគេយ៉ាងដូចម្ដេច? តើយើងអាចទាញមេរៀនអ្វីពីកំណត់ហេតុនេះ? (និក្ខ. ១៦:៣៥; ជន. ១១:៤-៦; ១កូ. ១០:១០, ១១)
រឿងទី៣៥
ព្រះយេហូវ៉ាប្រទានក្រិត្យវិន័យរបស់ទ្រង់
១. ក្រោយពីបានចាកចេញស្រុកអេស៊ីបអស់ពីរខែ តើពួកអ៊ីស្រាអែលបោះជំរំនៅកន្លែងណា?
២. តើព្រះយេហូវ៉ាមានបន្ទូលថាទ្រង់ចង់ឲ្យប្រជាជនធ្វើអ្វី? ហើយពួកគេតបឆ្លើយយ៉ាងណា?
៣. ហេតុអ្វីបានជាព្រះយេហូវ៉ាប្រទានបន្ទះថ្មពីរផ្ទាំងឲ្យម៉ូសេ?
៤. ក្រៅពីក្រិត្យទាំងដប់ប្រការ តើព្រះយេហូវ៉ាប្រទានច្បាប់អ្វីទៀតដល់ប្រជាជនអ៊ីស្រាអែល?
៥. តើព្រះយេស៊ូមានបន្ទូលថាច្បាប់ពីរដ៏សំខាន់បំផុតជាអ្វី?
សំនួរបន្ថែម:
១. សូមអាននិក្ខមនំ ១៩:១-២៥; ២០:១-២១; ២៤:១២-១៨; និង ៣១:១៨
តើនិក្ខមនំ ១៩:៨ ជួយយើងយ៉ាងដូចម្ដេចឲ្យយល់នូវអ្វីដែលការឧទ្ទិសថ្វាយខ្លួនជាគ្រីស្ទានរួមបញ្ចូល? (ម៉ាថ. ១៦:២៤; ១ពេ. ៤:១-៣)
២. សូមអានចោទិយកថា ៦:៤-៦; លេវីវិន័យ ១៩:១៨; និង ម៉ាថាយ ២២:៣៦-៤០
តើជនគ្រីស្ទានបង្ហាញនូវសេចក្ដីស្រឡាញ់ចំពោះព្រះនិងអ្នកជិតខាងយ៉ាងដូចម្ដេច? (ម៉ាក. ៦:៣៤; កិច្ច. ៤:២០; រ៉ូម ១៥:២)
រឿងទី៣៦
កូនគោមាស
១. តើប្រជាជនកំពុងតែធ្វើអ្វីក្នុងរូបភាពនេះ? ហេតុអ្វី?
២. ហេតុអ្វីក៏ព្រះយេហូវ៉ាមានព្រះហឫទ័យខ្ញាល់? នៅពេលដែលម៉ូសេឃើញអ្វីមនុស្សកំពុងតែប្រព្រឹត្តនោះ តើគាត់ធ្វើអ្វី?
៣. តើម៉ូសេប្រាប់ពួកបុរសខ្លះឲ្យធ្វើអ្វី?
៤. តើយើងអាចទាញមេរៀនអ្វីពីរឿងនេះ?
សំនួរបន្ថែម:
១. សូមអាននិក្ខមនំ ៣២:១-៣៥
(ក) ស្តីអំពីការប្រឡូកសាសនាក្លែងក្លាយជាមួយនឹងសាសនាពិត តើកំណត់ហេតុនេះបង្ហាញនូវទស្សនៈរបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច? (និក្ខ. ៣២:៤-៦, ១០; ១កូ. ១០:៧, ១១)
(ខ) តើជនគ្រីស្ទានត្រូវប្រុងប្រយ័ត្នយ៉ាងណាចំពោះការជ្រើសរើសការកំសាន្ត ដូចជាការច្រៀងនិងការរាំ? (និក្ខ. ៣២:១៨, ១៩; អេភ. ៥:១៥, ១៦; ១យ៉ូន. ២:១៥-១៧)
(គ) តើពួកកូនចៅលេវីបានទុកគំរូយ៉ាងល្អចំពោះការគាំទ្រសេចក្ដីសុចរិតយ៉ាងដូចម្ដេច? (និក្ខ. ៣២:២៥-២៨; ទំនុក. ១៨:២៥)
រឿងទី៣៧
ត្រសាលសំរាប់ធ្វើសក្ការៈ
១. តើអាគារក្នុងរូបភាពនេះឈ្មោះអ្វី? ហើយតើសំរាប់ធ្វើអ្វី?
២. ហេតុអ្វីបានជាព្រះយេហូវ៉ាមានបន្ទូលប្រាប់ម៉ូសេឲ្យសង់ត្រសាលដើម្បីអាចដោះចេញពីគ្នាបានយ៉ាងស្រួលនោះ?
៣. តើហឹបឬប្រអប់នៅចុងបន្ទប់តូចដែលនៅចុងត្រសាលជាអ្វី? តើបានដាក់របស់អ្វីខ្លះក្នុងហឹបឬប្រអប់នោះ?
៤. តើព្រះយេហូវ៉ារើសតាំងអ្នកណាឲ្យធ្វើជាសម្ដេចសង្ឃ? តើសម្ដេចសង្ឃមានភារកិច្ចអ្វី?
៥. ចូរប្រាប់នូវវត្ថុបីដែលនៅក្នុងបន្ទប់ធំក្នុងត្រសាល។
៦. នៅក្នុងទីលាននៃរោងឧបោសថ តើមានវត្ថុពីរយ៉ាងអ្វី? តើវត្ថុពីរយ៉ាងនោះសំរាប់បំណងអ្វី?
សំនួរបន្ថែម:
១. សូមអាននិក្ខមនំ ២៥:៨-៤០; ២៦:១-៣៧; ២៧:១-៨; និង ២៨:១
តើចេរូប៊ីនលើ«ហិបនៃទីបន្ទាល់»តំណាងអ្វី? (និក្ខ. ២៥:២០, ២២; ជន. ៧:៨៩; ២ពង្ស. ១៩:១៥)
២. សូមអាននិក្ខមនំ ៣០:១-១០, ១៧-២១; ៣៤:១, ២; និង ហេព្រើរ ៩:១-៥
(ក) ហេតុអ្វីក៏ព្រះយេហូវ៉ាបញ្ជាក់នូវសារៈសំខាន់នៃភាពស្អាតស្អំខាងរាងកាយចំពោះពួកសង្ឃដែលបំរើនៅរោងឧបោសថ? តើនេះគួរមានអានុភាពលើយើងសព្វថ្ងៃនេះយ៉ាងដូចម្ដេច? (និក្ខ. ៣០:១៨-២១; ៤០:៣០, ៣១; ហេ. ១០:២២)
(ខ) តើសាវ័កប៉ុលបង្ហាញយ៉ាងដូចម្ដេចថារោងឧបោសថនិងកិច្ចព្រមព្រៀងខាងក្រិត្យវិន័យ លែងមានសុពលភាពនៅគ្រាដែលគាត់សរសេរសំបុត្រដល់ពួកគ្រីស្ទានជនជាតិហេព្រើរ? (ហេ. ៩:១, ៩; ១០:១)
រឿងទី៣៨
ពួកឈ្លប១២នាក់
១. តើអ្នកកត់សម្គាល់អ្វីអំពីផ្លែទំពាំងបាយជូរមួយចង្កោមក្នុងរូបភាពនេះ? តើផ្លែទំពាំងបាយជូរនេះត្រូវបានយកពីកន្លែងណា?
២. ហេតុអ្វីបានជាម៉ូសេចាត់ឈ្លប១២នាក់ឲ្យចូលទៅសង្កេតមើលស្រុកកាណាន?
៣. នៅពេលដែលពួកឈ្លបដប់នាក់ត្រឡប់មកវិញ តើពួកគេបានរាយការណ៍ប្រាប់ម៉ូសេយ៉ាងណា?
៤. តើឈ្លបពីរនាក់បានបង្ហាញការទុកចិត្តលើព្រះយេហូវ៉ាយ៉ាងដូចម្ដេច? តើឈ្លបពីរនាក់នេះឈ្មោះអ្វី?
៥. ហេតុអ្វីបានជាព្រះយេហូវ៉ាមានព្រះហឫទ័យខ្ញាល់? តើទ្រង់មានបន្ទូលប្រាប់ម៉ូសេអំពីអ្វី?
សំនួរបន្ថែម:
១. សូមអានជនគណនា ១៣:១-៣៣
(ក) តើអ្នកណាដែលត្រូវរើសតាំងឲ្យស៊ើបមើលស្រុក? ហើយតើពួកគេមានឱកាសដ៏អស្ចារ្យយ៉ាងណា? (ជន. ១៣:២, ៣, ១៨-២០)
(ខ) ហេតុអ្វីបានជាទស្សនៈរបស់យ៉ូស្វេនិងកាលែបខុសគ្នាពីឈ្លបឯទៀត? តើយើងអាចទាញមេរៀនអ្វីពីនេះ? (ជន. ១៣:២៨-៣០; ម៉ាថ. ១៧:២០; ២កូ. ៥:៧)
២. សូមអានជនគណនា ១៤:១-៣៨
(ក) ចំពោះការត្អូញត្អែរនឹងអ្នកតំណាងព្រះយេហូវ៉ានៅផែនដី តើមានការព្រមានយ៉ាងណាដែលយើងត្រូវស្ដាប់តាមនោះ? (ជន. ១៤:២, ៣, ២៧; ម៉ាថ. ២៥:៤០, ៤៥; ១កូ. ១០:១០)
(ខ) តើជនគណនា ១៤:២៤បង្ហាញថាព្រះយេហូវ៉ាយកព្រះទ័យទុកដាក់នឹងអ្នកបំរើទ្រង់ម្នាក់ៗយ៉ាងដូចម្ដេច? (១ពង្ស. ១៩:១៨; សុ. ១៥:៣)
រឿងទី៣៩
ដំបងរបស់អើរ៉ុនដុះផ្កា
១. តើនរណាដែលបះបោរប្រឆាំងនឹងអំណាចរបស់ម៉ូសេនិងអើរ៉ុន? តើពួកគេបាននិយាយអ្វីដល់ម៉ូសេ?
២. តើម៉ូសេប្រាប់កូរេនិងពួកអ្នកកាន់តាមគាត់២៥០នាក់នោះឲ្យធ្វើអ្វី?
៣. តើម៉ូសេនិយាយប្រាប់ប្រជាជនអំពីអ្វី? នៅពេលដែលម៉ូសេនិយាយរួច ភ្លាមនោះតើមានអ្វីកើតឡើង?
៤. តើមានអ្វីកើតឡើងដល់កូរេនិងពួកអ្នកកាន់តាមគាត់២៥០នាក់នោះ?
៥. តើអេលាសារ ជាកូនប្រុសរបស់អើរ៉ុនយកពានភ្លើងរបស់ពួកមនុស្សស្លាប់ធ្វើអ្វី? ហេតុអ្វី?
៦. ហេតុអ្វីបានជាព្រះយេហូវ៉ាធ្វើឲ្យដំបងរបស់អើរ៉ុនដុះផ្កា? (សូមមើលរូបភាព)
សំនួរបន្ថែម:
១. សូមអានជនគណនា ១៦:១-៤៩
(ក) តើកូរេនិងពួកកាន់តាមគាត់បានធ្វើអ្វី? ហេតុអ្វីក៏ទង្វើរបស់ពួកគេជាការប្រព្រឹត្តប្រឆាំងនឹងព្រះយេហូវ៉ា? (ជន. ១៦:៩, ១០, ១៨; លេវី. ១០:១, ២; សុ. ១១:២)
(ខ) តើកូរេនិងបុរស២៥០នាក់«ដែលសុទ្ធតែជាកំពូលលើពួកជំនុំ»បានបណ្ដុះនូវទស្សនៈអ្វីដែលខុសនោះ? (ជន. ១៦:១-៣; សុ. ១៥:៣៣; អេសា. ៤៩:៧)
២. សូមអានជនគណនា ១៧:១-១១ និង ២៦:១០
(ក) តើដំបងរបស់អើរ៉ុនដុះផ្កាបញ្ជាក់យ៉ាងណា? ហេតុអ្វីបានជាព្រះយេហូវ៉ាបង្គាប់ឲ្យទុកដំបងនៅពីមុខហឹប? (ជន. ១៧:៥, ៨, ១០)
(ខ) តើយើងអាចទាញមេរៀនដ៏សំខាន់អ្វីពីសញ្ញានៃដំបងរបស់អើរ៉ុន? (ជន. ១៧:១០; កិច្ច. ២០:២៨; ភី. ២:១៤; ហេ. ១៣:១៧)
រឿងទី៤០
លោកម៉ូសេលើកដំបងវាយថ្ម
១. តើព្រះយេហូវ៉ាមើលថែរក្សាប្រជាជនអ៊ីស្រាអែលក្នុងកាលដែលពួកគេនៅទីរហោស្ថានយ៉ាងដូចម្ដេច?
២. នៅពេលដែលប្រជាជនអ៊ីស្រាអែលបោះជំរំនៅស្រុកកាដេស តើពួកគេត្អូញត្អែរអំពីអ្វី?
៣. តើព្រះយេហូវ៉ាប្រទានទឹកសំរាប់ប្រជាជននិងសត្វរបស់ពួកគេយ៉ាងដូចម្ដេច?
៤. នៅក្នុងរូបភាព តើបុរសដែលចង្អុលដាក់ខ្លួនឯងជានរណា? ហេតុអ្វីបានជាគាត់ធ្វើដូច្នេះ?
៥. ហេតុអ្វីបានជាព្រះយេហូវ៉ាមានសេចក្ដីខ្ញាល់នឹងម៉ូសេហើយអើរ៉ុន? តើទ្រង់ដាក់ទណ្ឌកម្មពួកគាត់យ៉ាងដូចម្ដេច?
៦. តើមានអ្វីកើតឡើងនៅឯភ្នំហោរ? តើអ្នកណាក្លាយជាសម្ដេចសង្ឃថ្មីរបស់សាសន៍អ៊ីស្រាអែល?
សំនួរបន្ថែម:
១. សូមអានជនគណនា ២០:១-១៣, ២២-២៩ និង ចោទិយកថា ២៩:៤
(ក) តើយើងទាញមេរៀនអ្វីពីរបៀបដែលព្រះយេហូវ៉ាមើលថែរក្សាពួកអ៊ីស្រាអែលនៅទីរហោស្ថាន? (ចោទិ. ២៩:៤; ម៉ាថ. ៦:៣១; ហេ. ១៣:៥; យ៉ា. ១:១៧)
(ខ) តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះភាពបរាជ័យនៃម៉ូសេនិងអើរ៉ុន ក្នុងការធ្វើឲ្យព្រះនាមទ្រង់បានបរិសុទ្ធនៅចំពោះសាសន៍អ៊ីស្រាអែល? (ជន. ២០:១២; ១កូ. ១០:១២; វិវរ. ៤:១១)
(គ) របៀបដែលម៉ូសេបានប្រតិកម្មនឹងការទូន្មានដែលគាត់ទទួលពីព្រះយេហូវ៉ា តើយើងអាចទាញមេរៀនអ្វី? (ជន. ១២:៣; ២០:១២, ២៧, ២៨; ចោទិ. ៣២:៤; ហេ. ១២:៧-១១)
រឿងទី៤១
រូបពស់ស្ពាន់
១. នៅក្នុងរូបភាពនេះ តើអ្វីដែលរុំនឹងបង្គោល? ហេតុអ្វីបានជាព្រះយេហូវ៉ាមានបន្ទូលប្រាប់ម៉ូសេឲ្យដាក់ពស់នោះភ្ជាប់នឹងបង្គោល?
២. តើប្រជាជនមិនដឹងគុណចំពោះអ្វីៗដែលព្រះបានធ្វើសំរាប់ពួកគេយ៉ាងដូចម្ដេច?
៣. តើប្រជាជនសុំម៉ូសេឲ្យធ្វើអ្វី ក្រោយពីព្រះយេហូវ៉ាដាក់ទណ្ឌកម្មពួកគេដោយប្រើពស់ពិសនោះ?
៤. ហេតុអ្វីបានជាព្រះយេហូវ៉ាមានបន្ទូលប្រាប់ម៉ូសេឲ្យធ្វើពស់ស្ពាន់?
៥. តើយើងអាចទាញមេរៀនអ្វីពីរឿងនេះ?
សំនួរបន្ថែម:
១. សូមអានជនគណនា ២១:៤-៩
(ក) ពួកអ៊ីស្រាអែលត្អូញត្អែរនឹងសំវិធានការពីព្រះយេហូវ៉ា តើនេះទុកជាការព្រមានដល់យើងយ៉ាងដូចម្ដេច? (ជន. ២១:៥, ៦; រ៉ូម ២:៤)
(ខ) រាប់រយឆ្នាំក្រោយមក តើពួកអ៊ីស្រាអែលប្រើរូបពស់ស្ពាន់យ៉ាងដូចម្ដេច? តើស្តេចហេសេគាបានធ្វើអ្វី? (ជន. ២១:៩; ២ពង្ស. ១៨:១-៤)
២. សូមអានយ៉ូហាន ៣:១៤, ១៥
តើការដាក់ពស់ស្ពាន់លើបង្គោលតំណាងព្រះយេស៊ូគ្រីស្ទដែលត្រូវព្យួរលើបង្គោលឈើយ៉ាងដូចម្ដេច? (កា. ៣:១៣; ១ពេ. ២:២៤)
រឿងទី៤២
សត្វលាចេះនិយាយ
១. តើបាឡាកជាអ្នកណា? តើបាឡាកចាត់មនុស្សទៅហៅបាឡាមឲ្យធ្វើអ្វី?
២. ហេតុអ្វីបានជាសត្វលារបស់បាឡាមលុតជង្គង់ក្រាបចុះនៅលើផ្លូវ?
៣. តើបាឡាមឮសត្វលានិយាយអ្វី?
៤. តើទេវតានិយាយអ្វីដល់បាឡាម?
៥. នៅពេលដែលបាឡាមនៅតែចង់ដាក់បណ្ដាសាសាសន៍អ៊ីស្រាអែល តើមានអ្វីកើតឡើង?
សំនួរបន្ថែម:
១. សូមអានជនគណនា ២១:២១-៣៥
ហេតុអ្វីបានជាសាសន៍អ៊ីស្រាអែលឈ្នះលើស្តេចស៊ីហុននៃសាសន៍អាម៉ូរីនិងស្តេចអុកនៃសាសន៍បាសាន? (ជន. ២១:២១, ២៣, ៣៣, ៣៤)
២. សូមអានជនគណនា ២២:១-៤០
តើបាឡាមមានបំណងអ្វីចំពោះការដាក់បណ្ដាសាពួកអ៊ីស្រាអែល? តើយើងអាចទាញមេរៀនអ្វីពីនេះ? (ជន. ២២:១៦, ១៧; សុ. ៦:១៦, ១៨; ២ពេ. ២:១៥; យូ. ១១)
៣. សូមអានជនគណនា ២៣:១-៣០
ទោះជាបាឡាមបាននិយាយដូចជាអ្នកថ្វាយបង្គំព្រះយេហូវ៉ា តើការប្រព្រឹត្តរបស់គាត់បង្ហាញថានោះគឺមិនពិតយ៉ាងដូចម្ដេច? (ជន. ២៣:៣, ១១-១៤; ១សាំ. ១៥:២២)
៤. សូមអានជនគណនា ២៤:១-២៥
តើកំណត់ហេតុព្រះគម្ពីរនេះពង្រឹងជំនឿរបស់យើងលើការសម្រេចគោលបំណងនៃព្រះយេហូវ៉ាយ៉ាងដូចម្ដេច? (ជន. ២៤:១០; អេសា. ៥៤:១៧)
រឿងទី៤៣
យ៉ូស្វេទៅជាមេដឹកនាំ
១. នៅក្នុងរូបភាពនេះ តើបុរសពីរនាក់ដែលឈរជិតម៉ូសេជាអ្នកណា?
២. តើព្រះយេហូវ៉ាមានបន្ទូលប្រាប់យ៉ូស្វេអំពីអ្វី?
៣. ហេតុអ្វីបានជាម៉ូសេឡើងទៅលើកំពូលភ្នំនេបូរ? តើព្រះយេហូវ៉ាមានបន្ទូលយ៉ាងណាដល់គាត់?
៤. តើម៉ូសេមានអាយុប៉ុន្មានពេលស្លាប់?
៥. ហេតុអ្វីក៏ប្រជាជនមានចិត្តស្រងូតស្រងាត់? ប៉ុន្តែ តើមូលហេតុអ្វីធ្វើឲ្យពួកគេសប្បាយចិត្តវិញ?
សំនួរបន្ថែម:
១. សូមអានជនគណនា ២៧:១២-២៣
តើយ៉ូស្វេទទួលភារកិច្ចដ៏ពិបាកអ្វីពីព្រះយេហូវ៉ា? តើព្រះយេហូវ៉ាមើលថែរក្សារាស្ត្រទ្រង់សព្វថ្ងៃនេះយ៉ាងដូចម្ដេច? (ជន. ២៧:១៥-១៩; កិច្ច. ២០:២៨; ហេ. ១៣:៧)
២. សូមអានចោទិយកថា ៣:២៣-២៩
ហេតុអ្វីបានជាព្រះយេហូវ៉ាមិនអនុញ្ញាតឲ្យម៉ូសេនិងអើរ៉ុនចូលទៅស្រុកសន្យា? តើយើងអាចទាញមេរៀនអ្វីពីនេះ? (ចោទិ. ៣:២៥-២៧; ជន. ២០:១២, ១៣)
៣. សូមអានចោទិយកថា ៣១:១-៨, ១៤-២៣
តើពាក្យចុងក្រោយរបស់ម៉ូសេដល់ពួកអ៊ីស្រាអែល បង្ហាញយ៉ាងដូចម្ដេចថា គាត់បានទទួលយកការទូន្មានពីព្រះយេហូវ៉ាដោយចិត្តរាបទាបនោះ? (ចោទិ. ៣១:៦-៨, ២៣)
៤. សូមអានចោទិយកថា ៣២:៤៥-៥២
តើព្រះបន្ទូលរបស់ព្រះគួរមានអានុភាពលើជីវិតយើងយ៉ាងណា? (ចោទិ. ៣២:៤៧; លេវី. ១៨:៥; ហេ. ៤:១២)
៥. សូមអានចោទិយកថា ៣៤:១-១២
ទោះជាម៉ូសេមិនដែលឃើញព្រះយេហូវ៉ាផ្ទាល់ភ្នែកក៏ដោយ តើចោទិយកថា ៣៤:១០ បង្ហាញអំពីចំណងមិត្តភាពរបស់គាត់ជាមួយនឹងព្រះយេហូវ៉ាយ៉ាងណា? (និក្ខ. ៣៣:១១, ២០; ជន. ១២:៨)
រឿងទី៤៤
នាងរ៉ាហាបលាក់ពួកឈ្លប
១. តើរ៉ាហាបរស់នៅកន្លែងណា?
២. តើបុរសពីរនាក់ក្នុងរូបភាពនេះជាអ្នកណា? ហេតុអ្វីពួកគេនៅក្នុងក្រុងយេរីខូរ?
៣. តើស្តេចនៅក្រុងយេរីខូរបញ្ជាឲ្យរ៉ាហាបធ្វើអ្វី? ហើយតើគាត់ឆ្លើយយ៉ាងណា?
៤. តើរ៉ាហាបជួយបុរសពីរនាក់នោះយ៉ាងដូចម្ដេច? តើគាត់បានសុំឈ្លបពីរនាក់នោះឲ្យធ្វើអ្វី?
៥. តើឈ្លបពីរនាក់នោះសន្យារ៉ាហាបយ៉ាងណា?
សំនួរបន្ថែម:
១. សូមអានយ៉ូស្វេ ២:១-២៤
តើសេចក្ដីសន្យារបស់ព្រះយេហូវ៉ាកត់ទុកនៅនិក្ខមនំ ២៣:២៨ បានសម្រេចយ៉ាងណា ពេលដែលពួកអ៊ីស្រាអែលមកវាយយកក្រុងយេរីខូរ? (យ៉ូស. ២:៩-១១)
២. សូមអានហេព្រើរ ១១:៣១
តើគំរូរបស់រ៉ាហាបបញ្ជាក់នូវសារៈសំខាន់នៃជំនឿយ៉ាងដូចម្ដេច? (រ៉ូម ១:១៧; ហេ. ១០:៣៩; យ៉ា. ២:២៥)
រឿងទី៤៥
ការឆ្លងទន្លេយ័រដាន់
១. តើព្រះយេហូវ៉ាធ្វើអព្ភូតហេតុអ្វី ដើម្បីឲ្យពួកអ៊ីស្រាអែលឆ្លងកាត់ទន្លេយ័រដាន់បាន?
២. ក្នុងការឆ្លងកាត់ទន្លេយ័រដាន់ តើពួកអ៊ីស្រាអែលត្រូវប្រព្រឹត្តអ្វីដែលបង្ហាញជំនឿ?
៣. ហេតុអ្វីបានជាព្រះយេហូវ៉ាមានបន្ទូលប្រាប់យ៉ូស្វេឲ្យប្រមូលថ្ម១២ដុំពីបាតទន្លេ?
៤. នៅពេលដែលពួកសង្ឃដើរចេញពីទន្លេយ័រដាន់ តើមានអ្វីកើតឡើង?
សំនួរបន្ថែម:
១. សូមអានយ៉ូស្វេ ៣:១-១៧
(ក) ដូចបានពន្យល់ក្នុងកំណត់ហេតុនេះ តើយើងត្រូវធ្វើអ្វីដើម្បីទទួលជំនួយ និងពរពីព្រះយេហូវ៉ា? (យ៉ូស. ៣:១៣, ១៥; សុ. ៣:៥; យ៉ា. ២:២២, ២៦)
(ខ) តើទន្លេយ័រដាន់មានសភាពយ៉ាងណា ពេលដែលពួកអ៊ីស្រាអែលបានឆ្លងចូលស្រុកសន្យា? តើនេះលើកតម្កើងព្រះនាមព្រះយេហូវ៉ាយ៉ាងដូចម្ដេច? (យ៉ូស. ៣:១៥; ៤:១៨; ទំនុក. ៦៦:៥-៧)
២. សូមអានយ៉ូស្វេ ៤:១-១៨
តើថ្ម១២ដុំដែលបានយកចេញពីបាតទន្លេយ័រដាន់ ហើយទុកនៅក្រុងគីលកាលគឺសំរាប់បំណងអ្វី? (យ៉ូស. ៤:៤-៧)
រឿងទី៤៦
កំផែងក្រុងយេរីខូរ
១. តើព្រះយេហូវ៉ាមានបន្ទូលប្រាប់ពួកទាហាននិងពួកសង្ឃឲ្យធ្វើអ្វីអស់ប្រាំមួយថ្ងៃ?
២. តើពួកបុរសទាំងនោះត្រូវធ្វើអ្វីនៅថ្ងៃទីប្រាំពីរ?
៣. ដូចឃើញក្នុងរូបភាពនេះ តើមានអ្វីកើតឡើងដល់កំផែងក្រុងយេរីខូរ?
៤. ហេតុអ្វីក៏មានខ្សែក្រហមចងជាប់ពីបង្អួច?
៥. តើយ៉ូស្វេប្រាប់ពួកទាហានឲ្យធ្វើអ្វីដល់ប្រជាជននិងក្រុងនេះ? ចុះយ៉ាងណាចំពោះប្រាក់និងមាស ស្ពាន់ ហើយដែក?
៦. តើឈ្លបពីរនាក់ត្រូវបានបង្គាប់ឲ្យធ្វើអ្វី?
សំនួរបន្ថែម:
១. សូមអានយ៉ូស្វេ ៦:១-២៥
(ក) តើពួកអ៊ីស្រាអែលដើរជុំវិញក្រុងយេរីខូរនៅថ្ងៃទីប្រាំពីរ ស្រដៀងគ្នានឹងកិច្ចការផ្សព្វផ្សាយនៃស្មរបន្ទាល់ព្រះយេហូវ៉ានៅថ្ងៃជាន់ក្រោយបង្អស់នេះយ៉ាងដូចម្ដេច? (យ៉ូស. ៦:១៥, ១៦; អេសា. ៦០:២២; ម៉ាថ. ២៤:១៤; ១កូ. ៩:១៦)
(ខ) តើទំនាយកត់ទុកនៅយ៉ូស្វេ ៦:២៦ ត្រូវបានសម្រេច៥០០ឆ្នាំក្រោយមកយ៉ាងដូចម្ដេច? តើយើងទាញមេរៀនអ្វីអំពីបន្ទូលរបស់ព្រះយេហូវ៉ា? (១ពង្ស. ១៦:៣៤; អេសា. ៥៥:១១)
រឿងទី៤៧
ចោរម្នាក់ក្នុងស្រុកអ៊ីស្រាអែល
១. នៅក្នុងរូបភាពនេះ តើបុរសដែលកំពុងតែកប់ទ្រព្យយកពីក្រុងយេរីខូរជានរណា? តើពួកអ្នកដែលជួយគាត់កប់របស់នោះជានរណា?
២. ហេតុអ្វីក៏ការប្រព្រឹត្តរបស់អេកាននិងក្រុមគ្រួសាររបស់គាត់ជាកំហុសធ្ងន់ធ្ងរម្ល៉េះ?
៣. តើព្រះយេហូវ៉ាមានបន្ទូលយ៉ាងណា ពេលដែលយ៉ូស្វេសួរមូលហេតុដែលពួកអ៊ីស្រាអែលចាញ់សង្គ្រាមនៅក្រុងអៃយ?
៤. ក្រោយពីគេយកអេកាននិងក្រុមគ្រួសាររបស់គាត់ទៅយ៉ូស្វេ តើមានអ្វីកើតឡើងដល់ពួកគេ?
៥. តើយើងអាចទាញមេរៀនអ្វីពីការជំនុំជំរះកាត់ទោសអេកាន?
សំនួរបន្ថែម:
១. សូមអានយ៉ូស្វេ ៧:១-២៦
(ក) តើការអធិស្ឋានរបស់យ៉ូស្វេបង្ហាញថាគាត់មានចំណងមិត្តភាពយ៉ាងណាជាមួយនឹងព្រះយេហូវ៉ាជាអ្នកបង្កើតគាត់? (យ៉ូស. ៧:៧-៩; ទំនុក. ១១៩:១៤៥; ១យ៉ូន. ៥:១៤)
(ខ) តើគំរូរបស់អេកានបង្ហាញអំពីអ្វី? តើនេះជាការព្រមានដល់យើងយ៉ាងដូចម្ដេច? (យ៉ូស. ៧:១១, ១៤, ១៥; សុ. ១៥:៣; ១ធី. ៥:២៤; ហេ. ៤:១៣)
២. សូមអានយ៉ូស្វេ ៨:១-២៩
តើយើងមានភារកិច្ចអ្វីចំពោះក្រុមជំនុំគ្រីស្ទានសព្វថ្ងៃនេះ? (យ៉ូស. ៧:១៣; លេវី. ៥:១; សុ. ២៨:១៣)
រឿងទី៤៨
ពួកគីបៀនដែលមានបញ្ញា
១. តើប្រជាជននៅក្រុងគីបៀនខុសពីក្រុងជាច្រើននៅស្រុកកាណានយ៉ាងដូចម្ដេច?
២. ដូចបានឃើញក្នុងរូបភាពនេះ តើពួកគីបៀនបានធ្វើអ្វី? ហេតុអ្វី?
៣. តើយ៉ូស្វេនិងមេដឹកនាំផ្សេងៗទៀតបានសន្យាអ្វីនឹងពួកគីបៀន? ប៉ុន្តែ បីថ្ងៃក្រោយមក តើពួកគេបានដឹងអំពីអ្វី?
៤. នៅពេលដែលស្តេចនៅក្រុងផ្សេងៗដឹងឮថាពួកគីបៀនបានចងមេត្រីភាពជាមួយនឹងអ៊ីស្រាអែល តើស្តេចទាំងនោះបានធ្វើអ្វី?
សំនួរបន្ថែម:
១. សូមអានយ៉ូស្វេ ៩:១-២៧
(ក) ពីព្រោះព្រះយេហូវ៉ាបានបង្គាប់សាសន៍អ៊ីស្រាអែលឲ្យ«បំផ្លាញពួកអ្នកស្រុកនេះទាំងអស់» តើការសង្គ្រោះពួកគីបៀនបង្ហាញនូវគុណសម្បត្ដិអ្វីរបស់ព្រះយេហូវ៉ា? (យ៉ូស. ៩:២២, ២៤; ម៉ាថ. ៩:១៣; កិច្ច. ១០:៣៤, ៣៥; ២ពេ. ៣:៩)
(ខ) ដោយធ្វើតាមកិច្ចសន្យាដែលយ៉ូស្វេបានធ្វើជាមួយនឹងពួកគីបៀន តើគាត់តាំងគំរូដ៏ល្អយ៉ាងណាចំពោះជនគ្រីស្ទានសព្វថ្ងៃនេះ? (យ៉ូស. ៩:១៨, ១៩; ម៉ាថ. ៥:៣៧; អេភ. ៤:២៥)
២. សូមអានយ៉ូស្វេ ១០:១-៥
សព្វថ្ងៃនេះ តើមនុស្សមួយហ្វូងយ៉ាងធំយកតម្រាប់តាមពួកគីបៀនយ៉ាងដូចម្ដេច? ដោយធ្វើយ៉ាងនេះ តើពួកគេទៅជាទីបាញ់វង់របស់អ្នកណា? (យ៉ូស. ១០:៤; សាក. ៨:២៣; ម៉ាថ. ២៥:៣៥-៤០; វិវរ. ១២:១៧)
រឿងទី៤៩
ថ្ងៃឈប់ទ្រឹង
១. នៅក្នុងរូបភាពនេះ តើយ៉ូស្វេកំពុងតែនិយាយអ្វី? ហេតុអ្វី?
២. តើព្រះយេហូវ៉ាជួយយ៉ូស្វេនិងពួកទាហានយ៉ាងដូចម្ដេច?
៣. តើយ៉ូស្វេឈ្នះស្តេចប៉ុន្មានអង្គដែលជាសត្រូវ? តើត្រូវការពេលវេលាប៉ុន្មាន?
៤. ហេតុអ្វីបានជាយ៉ូស្វេចែកដីក្នុងស្រុកកាណាន?
៥. នៅពេលដែលយ៉ូស្វេទទួលមរណភាព តើគាត់មានអាយុប៉ុន្មាន? តើអ្វីកើតឡើងដល់ប្រជាជនក្រោយមក?
សំនួរបន្ថែម:
១. សូមអានយ៉ូស្វេ ១០:៦-១៥
ដោយដឹងថាព្រះយេហូវ៉ាបានធ្វើឲ្យព្រះអាទិត្យនិងព្រះចន្ទឈប់ទ្រឹងជាប្រយោជន៍ដល់សាសន៍អ៊ីស្រាអែល តើយើងមានទំនុកចិត្តអ្វីសព្វថ្ងៃនេះ? (យ៉ូស. ១០:៨, ១០, ១២, ១៣; ទំនុក. ១៨:៣; សុ. ១៨:១០)
២. សូមអានយ៉ូស្វេ ១២:៧-២៤
តើអ្នកណាដែលពិតជាឈ្នះលើស្តេចទាំង៣១អង្គនៅស្រុកកាណាន? ហេតុអ្វីក៏នេះមានសារៈសំខាន់ចំពោះយើងសព្វថ្ងៃនេះ? (យ៉ូស. ១២:៧; ២៤:១១-១៣; ចោទិ. ៣១:៨; លូ. ២១:៩, ២៥-២៨)
៣. សូមអានយ៉ូស្វេ ១៤:១-៥
តើដីត្រូវបានចែកដល់កុលសម្ព័ន្ធផ្សេងៗនៅស្រុកអ៊ីស្រាអែលយ៉ាងដូចម្ដេច? តើនេះបង្ហាញយ៉ាងណាចំពោះមត៌កក្នុងសួនមនោរម្យ? (យ៉ូស. ១៤:២; អេសា. ៦៥:២១; អេសេ. ៤៧:២១-២៣; ១កូ. ១៤:៣៣)
៤. សូមអានពួកចៅហ្វាយ ២:៨-១៣
ដូចយ៉ូស្វេនៅស្រុកអ៊ីស្រាអែល សព្វថ្ងៃនេះ តើអ្នកណាដែលទប់ទល់មិនឲ្យមានការក្បត់ជំនឿ? (ចៅ. ២:៨, ១០, ១១; ម៉ាថ. ២៤:៤៥-៤៧; ២ថែ. ២:៣-៦; ទីត. ១:៧-៩; វិវរ. ១:១; ២:១, ២)
រឿងទី៥០
ស្ត្រីក្លាហានពីរនាក់
១. តើចៅក្រមឬចៅហ្វាយជាអ្នកណា តើពួកគាត់មានឈ្មោះអ្វីខ្លះ?
២. តើដេបូរ៉ាមានឯកសិទ្ធិដ៏ពិសេសអ្វី? តើនេះរួមបញ្ចូលអ្វី?
៣. នៅពេលដែលស្តេចយ៉ាប៊ីននិងស៊ីសេរ៉ាជាឧត្តមសេនីយបានគំរាមកំហែងស្រុកអ៊ីស្រាអែល តើដេបូរ៉ាឲ្យសារអ្វីរបស់ព្រះយេហូវ៉ាដល់បារ៉ាកជាចៅក្រមនោះ? តើគាត់និយាយថាបុគ្គលដែលទទួលកិត្ដិយសនោះជានរណា?
៤. តើយ៉ាអែលបង្ហាញថាគាត់ជាស្ត្រីដ៏ក្លាហានម្នាក់យ៉ាងដូចម្ដេច?
៥. ក្រោយពីស្តេចយ៉ាប៊ីនសោយទិវង្គត តើមានអ្វីកើតឡើង?
សំនួរបន្ថែម:
១. សូមអានពួកចៅហ្វាយ ២:១៤-២២
តើពួកអ៊ីស្រាអែលធ្វើឲ្យព្រះយេហូវ៉ាមានព្រះទ័យខ្ញាល់នឹងពួកគេយ៉ាងដូចម្ដេច? តើយើងអាចទាញមេរៀនអ្វីពីនេះ? (ចៅ. ២:២០; សុ. ៣:១, ២; អេសេ. ១៨:២១-២៣)
២. សូមអានពួកចៅហ្វាយ ៤:១-២៤
តើស្ត្រីគ្រីស្ទានសព្វថ្ងៃនេះ អាចទាញមេរៀនអ្វីអំពីជំនឿនិងសេចក្ដីក្លាហានពីគំរូរបស់ដេបូរ៉ានិងយ៉ាអែល? (ចៅ. ៤:៤, ៨, ៩, ១៤, ២១, ២២; សុ. ៣១:៣០; ១កូ. ១៦:១៣)
៣. សូមអានពួកចៅហ្វាយ ៥:១-៣១
តើចំរៀងជ័យជំនះរបស់បារ៉ាកនិងដេបូរ៉ា អាចចាត់ទុកជាសេចក្ដីអធិស្ឋានស្តីអំពីសង្គ្រាមអើម៉ាគេដូននៅថ្ងៃមុខយ៉ាងដូចម្ដេច? (ចៅ. ៥:៣, ៣១; ១របា. ១៦:៨-១០; វិវរ. ៧:៩, ១០; ១៦:១៦; ១៩:១៩-២១)
រឿងទី៥១
នាងរស់និងន៉ាអូមី
១. តើន៉ាអូមីបានមករស់នៅស្រុកម៉ូអាប់យ៉ាងដូចម្ដេច?
២. តើនាងរស់និងអ័រប៉ាជានរណា?
៣. នៅពេលដែលន៉ាអូមីប្រាប់នាងរស់និងអ័រប៉ាឲ្យត្រឡប់ទៅស្រុកកំណើតវិញ តើពួកគាត់បានតបឆ្លើយយ៉ាងណា?
៤. តើបូអូសជានរណា? តើគាត់ជួយនាងរស់និងន៉ាអូមីយ៉ាងដូចម្ដេច?
៥. តើកូនរបស់នាងរស់និងបូអូសឈ្មោះអ្វី? ហេតុអ្វីក៏យើងត្រូវចងចាំឈ្មោះកូននោះ?
សំនួរបន្ថែម:
១. សូមអាននាងរស់ ១:១-១៧
(ក) តើនាងរស់បានពោលពាក្យអ្វីស្តីអំពីសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់? (រស់. ១:១៦, ១៧)
(ខ) តើចិត្តគំនិតរបស់«ចៀមឯទៀត»ចំពោះពួកអ្នកចាក់ប្រេងតាំងនៅផែនដីសព្វថ្ងៃ មានដូចចិត្តគំនិតរបស់នាងរស់យ៉ាងដូចម្ដេច? (យ៉ូន. ១០:១៦; សាក. ៨:២៣)
២. សូមអាននាងរស់ ២:១-២៣
តើនាងរស់ផ្ដល់គំរូដ៏ល្អសំរាប់ប្អូនស្រីៗដែលនៅវ័យក្មេងសព្វថ្ងៃយ៉ាងដូចម្ដេច? (រស់. ២:១៧, ១៨; សុ. ២៣:២២; ៣១:១៥)
៣. សូមអាននាងរស់ ៣:៥-១៣
(ក) តើបូអូសមានទស្សនៈយ៉ាងណាដែលនាងរស់ស្ម័គ្រចិត្តរៀបការជាមួយគាត់ ជាជាងរៀបការជាមួយបុរសកំឡោះនោះ?
(ខ) តើការប្រព្រឹត្តរបស់នាងរស់បង្រៀនយើងអំពីសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់យ៉ាងដូចម្ដេច? (រស់. ៣:១០; ១កូ. ១៣:៤, ៥)
៤. សូមអាននាងរស់ ៤:៧-១៧
តើបុរសគ្រីស្ទានសព្វថ្ងៃនេះអាចយកតម្រាប់តាមបូអូសយ៉ាងដូចម្ដេច? (រស់. ៤:៩, ១០; ១ធី. ៣:១, ១២, ១៣; ៥:៨)
រឿងទី៥២
គេឌាននិងពួកបុរស៣០០នាក់របស់គាត់
១. តើប្រជាជនអ៊ីស្រាអែលមានបញ្ហាធំអ្វី? ហេតុអ្វី?
២. ហេតុអ្វីក៏ព្រះយេហូវ៉ាមានបន្ទូលថាគេឌានមានទាហានច្រើនពេក?
៣. ក្រោយពីគេឌានប្រាប់ពួកបុរសដែលមានសេចក្ដីភ័យញ័រឲ្យទៅផ្ទះវិញ តើនៅសល់ទាហានប៉ុន្មាននាក់?
៤. តាមរយៈរូបភាពនេះ សូមពន្យល់នូវរបៀបដែលព្រះយេហូវ៉ាកាត់បន្ថយចំនួនកងទ័ពគេឌានឲ្យសល់តែចំនួន៣០០នាក់។
៥. តើគេឌានរៀបចំពួកបុរស៣០០នាក់យ៉ាងដូចម្ដេច? តើសាសន៍អ៊ីស្រាអែលឈ្នះចម្បាំងយ៉ាងដូចម្ដេច?
សំនួរបន្ថែម:
១. សូមអានពួកចៅហ្វាយ ៦:៣៦-៤០
(ក) ដើម្បីឲ្យដឹងប្រាកដថាអ្វីទៅជាបំណងព្រះហឫទ័យរបស់ព្រះយេហូវ៉ា តើគេឌានបានធ្វើអ្វី?
(ខ) សព្វថ្ងៃនេះ តើតាមរបៀបណាដែលយើងអាចដឹងថាអ្វីជាបំណងព្រះហឫទ័យរបស់ព្រះយេហូវ៉ា? (សុ. ២:៣-៦; ម៉ាថ. ៧:៧-១១; ២ធី. ៣:១៦, ១៧)
២. សូមអានពួកចៅហ្វាយ ៧:១-២៥
(ក) តើយើងអាចទាញយកមេរៀនអ្វីពីពួកបុរស៣០០នាក់ក្នុងការរក្សាភាពប្រុងប្រយ័ត្ន ដែលខុសពីពួកបុរសដែលបានបង្ហាញនូវការធ្វេសប្រហែស? (ចៅ. ៧:៣, ៦; រ៉ូម ១៣:១១, ១២; អេភ. ៥:១៥-១៧)
(ខ) ពួកបុរស៣០០នាក់បានរៀនដោយមើលតាមគំរូគេឌាន តើយើងរៀនដោយមើលតាមគំរូព្រះយេស៊ូគ្រីស្ទដែលជាគេឌានដ៏ឧត្តមយ៉ាងដូចម្ដេច? (ចៅ. ៧:១៧; ម៉ាថ. ១១:២៩, ៣០; ២៨:១៩, ២០; ១ពេ. ២:២១)
(គ) ទោះជាយើងត្រូវបានចាត់តាំងឲ្យមានភារកិច្ចអ្វីក៏ដោយក្នុងអង្គការរបស់ព្រះយេហូវ៉ា តើពួកចៅហ្វាយ ៧:២១ ជួយយើងឲ្យសប្បាយចិត្តនឹងភារកិច្ចនោះយ៉ាងដូចម្ដេច? (១កូ. ៤:២; ១២:១៤-១៨; យ៉ា. ៤:១០)
៣. សូមអានពួកចៅហ្វាយ ៨:១-៣
នៅពេលដែលដោះស្រាយបញ្ហាផ្ទាល់ខ្លួនជាមួយនឹងបងប្អូនប្រុសស្រី តើយើងអាចទាញយកមេរៀនអ្វីពីរបៀបដែលគេឌានបានដោះស្រាយជម្លោះជាមួយនឹងពួកអេប្រាអិម? (សុ. ១៥:១; ម៉ាថ. ៥:២៣, ២៤; លូ. ៩:៤៨)
រឿងទី៥៣
សេចក្ដីសន្យារបស់យែបថា
១. តើយែបថាជានរណា? តើគាត់រស់នៅក្នុងគ្រាណា?
២. តើយែបថាសន្យាអ្វីនឹងព្រះយេហូវ៉ា?
៣. នៅពេលដែលយែបថាត្រឡប់ពីជ័យជំនះក្នុងចម្បាំងលើពួកសាសន៍អាំម៉ូន ហេតុអ្វីក៏គាត់មានចិត្តស្រងូតស្រងាត់?
៤. នៅពេលដែលកូនស្រីរបស់យែបថាបានដឹងអំពីសេចក្ដីសន្យារបស់ឪពុក តើនាងនិយាយយ៉ាងណា?
៥. ហេតុអ្វីបានជាប្រជាជនស្រឡាញ់កូនស្រីរបស់យែបថាម្ល៉េះ?
សំនួរបន្ថែម:
១. សូមអានពួកចៅហ្វាយ ១០:៦-១៨
ពីកំណត់ហេតុនៃភាពមិនស្មោះត្រង់របស់សាសន៍អ៊ីស្រាអែលចំពោះព្រះយេហូវ៉ា តើយើងគួរយកចិត្តទុកដាក់នឹងការព្រមានអ្វី? (ចៅ. ១០:៦, ១៥, ១៦; រ៉ូម ១៥:៤; វិវរ. ២:១០)
២. សូមអានពួកចៅហ្វាយ ១១:១-១១, ២៩-៤០
(ក) យែបថាបានថ្វាយកូនស្រីគាត់ជា«ដង្វាយដុត» មិនបានន័យថាគាត់បានថ្វាយកូនដោយដុតកូនក្នុងភ្លើងជាដង្វាយនោះទេ ហេតុអ្វីបានជាដឹងប្រាកដដូច្នេះ? (ចៅ. ១១:៣១; លេវី. ១៦:២៤; ចោទិ. ១៨:១០, ១២)
(ខ) តើយែបថាថ្វាយកូនស្រីជាដង្វាយដុត ក្នុងន័យយ៉ាងណា?
(គ) តើយើងអាចទាញមេរៀនអ្វីពីចិត្តគំនិតរបស់យែបថាចំពោះសម្បថដែលគាត់ថ្វាយព្រះយេហូវ៉ា? (ចៅ. ១១:៣៥, ៣៩; សាស. ៥:៤, ៥; ម៉ាថ. ១៦:២៤)
(ឃ) តើកូនស្រីរបស់យែបថាជាគំរូដ៏ល្អសំរាប់យុវវ័យគ្រីស្ទានដែលគិតពីកិច្ចបំរើពេញពេលយ៉ាងដូចម្ដេច? (ចៅ. ១១:៣៦; ម៉ាថ. ៦:៣៣; ភី. ៣:៨)
រឿងទី៥៤
បុរសដ៏ខ្លាំងបំផុត
១. តើបុរសដ៏ខ្លាំងបំផុតដែលធ្លាប់រស់នៅឈ្មោះអ្វី? តើអ្នកណាដែលប្រទានកម្លាំងឲ្យគាត់?
២. នៅពេលមួយ តើសាំសុនបានធ្វើអ្វីដល់សត្វសិង្ហ ដូចអ្នកអាចឃើញក្នុងរូបភាពនេះ?
៣. នៅក្នុងរូបភាពនេះ តើសាំសុនកំពុងតែប្រាប់ដេលីឡានូវរឿងសម្ងាត់អ្វី? ហើយតើនេះនាំឲ្យពួកភីលីស្ទីនចាប់សាំសុនបានយ៉ាងដូចម្ដេច?
៤. នៅថ្ងៃដែលសាំសុនស្លាប់ តើសាំសុនបាននាំឲ្យពួកភីលីស្ទីន៣.០០០នាក់ស្លាប់យ៉ាងដូចម្ដេច?
សំនួរបន្ថែម:
១. សូមអានពួកចៅហ្វាយ ១៣:១-១៤
តើម៉ាណូអានិងប្រពន្ធគាត់ផ្ដល់គំរូល្អយ៉ាងណាសំរាប់ឪពុកម្ដាយក្នុងការចិញ្ចឹមអប់រំកូន? (ចៅ. ១៣:៨; ទំនុក. ១២៧:៣; អេភ. ៦:៤)
២. សូមអានពួកចៅហ្វាយ ១៤:៥-៩ និង ១៥:៩-១៦
(ក) តើកំណត់ហេតុអំពីសាំសុនចាប់ហែកសិង្ហ ធ្វើឲ្យរបេះជ្រុះនូវខ្សែដែលគេចងគាត់ និងការប្រើឆ្អឹងថ្គាមរបស់សត្វលាដើម្បីវាយសំឡាប់មនុស្សអស់១០០០នាក់ បង្ហាញនូវដំណើរការនៃវិញ្ញាណបរិសុទ្ធរបស់ព្រះយេហូវ៉ាយ៉ាងណា?
(ខ) សព្វថ្ងៃនេះ តើវិញ្ញាណបរិសុទ្ធជួយយើងយ៉ាងដូចម្ដេច? (ចៅ. ១៤:៦; ចៅ. ១៥:១៤; សាក. ៤:៦; កិច្ច. ៤:៣១)
៣. សូមអានពួកចៅហ្វាយ ១៦:១៨-៣១
តើពួកម៉ាកអាក្រក់មានអានុភាពលើសាំសុនយ៉ាងដូចម្ដេច? តើយើងអាចទាញយកមេរៀនអ្វីពីនេះ? (ចៅ. ១៦:១៨, ១៩; ១កូ. ១៥:៣៣)
រឿងទី៥៥
កុមារម្នាក់បំរើព្រះ
១. តើកុមារនេះឈ្មោះអ្វី? តើមនុស្សឯទៀតជានរណា?
២. នៅថ្ងៃមួយ ពេលដែលនាងហាណាមកឯរោងឧបោសថរបស់ព្រះយេហូវ៉ា តើនាងអធិស្ឋានអំពីអ្វី? តើព្រះយេហូវ៉ាតបឆ្លើយនឹងសេចក្ដីអធិស្ឋាននោះយ៉ាងដូចម្ដេច?
៣. តើសាំយូអែលមានអាយុប៉ុន្មាននៅពេលដែលឪពុកម្ដាយយកទៅបំរើនៅត្រសាលរបស់ព្រះយេហូវ៉ា? តើម្ដាយគាត់ធ្វើអ្វីសំរាប់សាំយូអែលជារៀងរាល់ឆ្នាំ?
៤. តើកូនប្រុសៗរបស់សម្ដេចសង្ឃអេលីឈ្មោះអ្វី? តើកូនគាត់ជាមនុស្សបែបណា?
៥. តើព្រះយេហូវ៉ាហៅសាំយូអែលយ៉ាងដូចម្ដេច? តើព្រះយេហូវ៉ាមានបន្ទូលប្រាប់សាំយូអែលអំពីអ្វី?
៦. នៅពេលដែលសាំយូអែលបានធំពេញវ័យឡើង តើគាត់បានទៅជាយ៉ាងណា? ហើយពេលគាត់មានវ័យចាស់ តើគាត់ទទួលបានឯកសិទ្ធិអ្វី?
សំនួរបន្ថែម:
១. សូមអានសាំយូអែលទី១ ១:១-២៨
(ក) តើអែលកាណាផ្ដល់គំរូដ៏ល្អដល់មេគ្រួសារចំពោះការនាំមុខក្នុងការថ្វាយបង្គំពិតយ៉ាងដូចម្ដេច? (១សាំ. ១:៣, ២១; ម៉ាថ. ៦:៣៣; ភី. ១:១០)
(ខ) ក្នុងការប្រឈមមុខនឹងបញ្ហាដ៏ស្មុគស្មាញ តើយើងអាចទាញយកមេរៀនអ្វីពីគំរូរបស់ហាណា? (១សាំ. ១:១០, ១១; ទំនុក. ៥៥:២២; រ៉ូម ១២:១២)
២. សូមអានសាំយូអែលទី១ ២:១១-៣៦
តើអេលីលើកកិត្ដិយសកូនប្រុសៗរបស់គាត់ជាងព្រះយេហូវ៉ាយ៉ាងដូចម្ដេច? តើនេះជាការព្រមានដល់យើងយ៉ាងណា? (១សាំ. ២:២២-២៤,២៧, ២៩; ចោទិ. ២១:១៨-២១; ម៉ាថ. ១០:៣៦, ៣៧)
៣. សូមអានសាំយូអែលទី១ ៤:១៦-១៨
តើសារអំពីទុក្ខសោកបួនយ៉ាងណា ដែលចេញមកពីទីចំបាំង? តើនេះមានឥទ្ធិពលលើអេលីយ៉ាងដូចម្ដេច?
៤. សូមមើលសាំយូអែលទី១ ៨:៤-៩
តើសាសន៍អ៊ីស្រាអែលធ្វើឲ្យព្រះយេហូវ៉ាទាស់ព្រះទ័យយ៉ាងដូចម្ដេច? សព្វថ្ងៃនេះ តើយើងអាចគាំទ្រដោយស្មោះចំពោះព្រះរាជាណាចក្ររបស់ទ្រង់យ៉ាងដូចម្ដេច? (១សាំ. ៨:៥, ៧; យ៉ូន. ១៧:១៦; យ៉ា. ៤:៤)
រឿងទី៥៦
សូល—ស្តេចទីមួយនៃសាសន៍អ៊ីស្រាអែល
១. តើសាំយូអែលកំពុងតែធ្វើអ្វីនៅក្នុងរូបភាពនេះ? ហេតុអ្វី?
២. ហេតុអ្វីបានជាព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងសូល? តើគាត់ជាមនុស្សដែលមានលក្ខណៈយ៉ាងណា?
៣. តើបុត្រារបស់សូលមានឈ្មោះអ្វី? តើបុត្រនោះធ្វើអ្វី?
៤. ជាជាងរង់ចាំសាំយូអែលឲ្យថ្វាយយញ្ញបូជា ហេតុអ្វីបានជាសូលថ្វាយយញ្ញបូជាទៅវិញ?
៥. តើយើងអាចទាញមេរៀនអ្វីពីកំណត់ហេតុរបស់សូល?
សំនួរបន្ថែម:
១. សូមអានសាំយូអែលទី១ ៩:១៥-២១ និង ១០:១៧-២៧
តើចិត្តដ៏ស្លូតបូតរបស់សូលបានជួយគាត់ជៀសវាងការប្រព្រឹត្តដោយឥតគិតមុខគិតក្រោយយ៉ាងណា ពេលដែលពួកបុរសមួយចំនួនបាននិយាយដោយឥតគោរពអំពីគាត់នោះ? (១សាំ. ៩:២១; ១០:២១, ២២, ២៧; សុ. ១៧:២៧)
២. សូមអានសាំយូអែលទី១ ១៣:៥-១៤
តើស្តេចសូលប្រព្រឹត្តអំពើបាបអ្វីនៅក្រុងគីលកាល? (១សាំ. ១០:៨; ១៣:៨, ៩, ១៣)
៣. សូមអានសាំយូអែលទី១ ១៥:១-៣៥
(ក) ស្តីអំពីអ័កាក់ដែលជាស្តេចសាសន៍អាម៉ាលេកនោះ តើស្តេចសូលបានប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរយ៉ាងណា? (១សាំ. ១៥:២, ៣, ៨, ៩, ២២)
(ខ) តើស្តេចសូលខំដោះសាទង្វើខ្លួន និងទំលាក់កំហុសទៅលើអ្នកណាវិញ? (១សាំ. ១៥:២៤)
(គ) សព្វថ្ងៃនេះ នៅពេលដែលយើងទទួលការទូន្មាន តើយើងត្រូវយកចិត្តទុកដាក់នឹងការព្រមានអ្វី? (១សាំ. ១៥:១៩-២១; ទំនុក. ១៤១:៥; សុ. ៩:៨, ៩; ១១:២)
រឿងទី៥៧
ព្រះរើសយកដាវីឌ
១. តើក្មេងប្រុសក្នុងរូបភាពនេះឈ្មោះអ្វី? ហេតុដូចម្ដេចបានជាយើងដឹងថាគាត់ជាក្មេងដ៏ក្លាហានម្នាក់?
២. តើដាវីឌរស់នៅកន្លែងណា? តើជីតានិងឪពុករបស់គាត់ឈ្មោះអ្វី?
៣. ហេតុអ្វីបានជាព្រះយេហូវ៉ាមានបន្ទូលប្រាប់សាំយូអែលឲ្យទៅឯផ្ទះអ៊ីសាយនៅភូមិបេថ្លេហិម?
៤. នៅពេលដែលអ៊ីសាយនាំកូនប្រុសទាំងប្រាំពីរនាក់ឲ្យសាំយូអែលមើល តើព្រះយេហូវ៉ាបានរើសយកកូនណាម្នាក់ទេក្នុងចំណោមនោះ?
៥. នៅពេលដែលគេនាំដាវីឌចូលមក តើព្រះយេហូវ៉ាមានបន្ទូលប្រាប់សាំយូអែលយ៉ាងដូចម្ដេច?
សំនួរបន្ថែម:
១. សូមអានសាំយូអែលទី១ ១៧:៣៤, ៣៥
តើព្រឹត្ដិការណ៍ទាំងនេះបញ្ជាក់នូវសេចក្ដីក្លាហានរបស់ដាវីឌ និងទំនុកចិត្តលើព្រះយេហូវ៉ាយ៉ាងដូចម្ដេច? (១សាំ. ១៧:៣៧)
២. សូមអានសាំយូអែលទី១ ១៦:១-១៤
(ក) តើបន្ទូលរបស់ព្រះយេហូវ៉ានៅសាំយូអែលទី១ ១៦:៧ ជួយយើងកុំឲ្យមានចិត្តលំអៀង និងជៀសវាងពីការមើលតែសំបកក្រៅយ៉ាងដូចម្ដេច? (កិច្ច. ១០:៣៤, ៣៥; ១ធី. ២:៤)
(ខ) តើគំរូរបស់ស្តេចសូលបង្ហាញយ៉ាងដូចម្ដេចថា នៅពេលដែលព្រះយេហូវ៉ាដកវិញ្ញាណបរិសុទ្ធរបស់ទ្រង់ចេញពីបុគ្គលម្នាក់ នោះវិញ្ញាណអាក្រក់ឬមានការទោរទន់ធ្វើអាក្រក់អាចចូលស្ថិតនៅក្នុងបុគ្គលនោះ? (១សាំ. ១៦:១៤; ម៉ាថ. ១២:៤៣-៤៥; កា. ៥:១៦)
រឿងទី៥៨
ដាវីឌនិងកូលីយ៉ាត
១. តើកូលីយ៉ាតបបួលកងទ័ពអ៊ីស្រាអែលមកប្រកួតយ៉ាងណា?
២. តើកូលីយ៉ាតមាឌធំប៉ុនណា? តើស្តេចសូលសន្យាថានឹងប្រទានរង្វាន់អ្វីដល់បុរសដែលសម្លាប់កូលីយ៉ាតបាន?
៣. នៅពេលដែលស្តេចសូលមានបន្ទូលប្រាប់ដាវីឌថាមិនអាចប្រយុទ្ធនឹងសាសន៍ភីលីស្ទីនម្នាក់នេះបានទេ ពីព្រោះគាត់នៅក្មេងណាស់ តើដាវីឌបានទូលយ៉ាងណា?
៤. ក្នុងការតបឆ្លើយនឹងការបបួលប្រកួតរបស់កូលីយ៉ាត តើដាវីឌបង្ហាញទំនុកចិត្តលើព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
៥. ដូចឃើញក្នុងរូបភាពនេះ តើដាវីឌប្រើអ្វីដើម្បីសម្លាប់កូលីយ៉ាត? ពេលដែលកូលីយ៉ាតស្លាប់ហើយ តើពួកទ័ពភីលីស្ទីនធ្វើយ៉ាងណា?
សំនួរបន្ថែម:
១. សូមអានសាំយូអែលទី១ ១៧:១-៥៤
(ក) តើគន្លឹះនៃសេចក្ដីក្លាហានរបស់ដាវីឌជាអ្វី? តើយើងអាចយកតម្រាប់តាមសេចក្ដីក្លាហានរបស់គាត់យ៉ាងដូចម្ដេច? (១សាំ. ១៧:៣៧, ៤៥; អេភ. ៦:១០, ១១)
(ខ) ហេតុអ្វីក៏ជនគ្រីស្ទានត្រូវជៀសវាងគំនិតប្រកួតប្រជែងដូចកូលីយ៉ាត ពេលលេងហ្គេមឬក៏ការកំសាន្ត? (១សាំ. ១៧:៨; កា. ៥:២៦; ១ធី. ៤:៨)
(គ) តើពាក្យរបស់ដាវីឌបញ្ជាក់ថាគាត់មានជំនឿលើការគាំទ្ររបស់ព្រះយ៉ាងដូចម្ដេច? (១សាំ. ១៧:៤៥-៤៧; ២របា. ២០:១៥)
(ឃ) ជាជាងគ្រាន់តែរៀបរាប់ការប្រកួតរវាងកងទ័ពពីរដែលប្រឆាំងគ្នា តាមពិត តើកំណត់ហេតុនេះបង្ហាញថាចម្បាំងគឺជាការប្រកួតរវាងព្រះក្លែងក្លាយនិងព្រះយេហូវ៉ាជាព្រះដ៏ពិតយ៉ាងដូចម្ដេច? (១សាំ. ១៧:៤៣,៤៦, ៤៧)
(ង) តើពួកអ្នកចាក់ប្រេងតាំងដែលនៅសល់យកតម្រាប់តាមគំរូរបស់ដាវីឌចំពោះការទុកចិត្តលើព្រះយេហូវ៉ាយ៉ាងដូចម្ដេច? (១សាំ. ១៧:៣៧; យេ. ១:១៧-១៩; វិវរ. ១២:១៧)
រឿងទី៥៩
ហេតុដែលដាវីឌត្រូវរត់ចេញ
១. ហេតុអ្វីស្តេចសូលមានព្រះហឫទ័យច្រណែននឹងដាវីឌ? តើយ៉ូណាថានជាបុត្រារបស់ស្តេចសូលខុសពីបិតាទ្រង់យ៉ាងដូចម្ដេច?
២. នៅថ្ងៃមួយ កាលដែលដាវីឌកំពុងតែដេញពិណឲ្យសូលស្ដាប់ តើមានអ្វីកើតឡើង?
៣. មុននឹងដាវីឌអាចយកបុត្រីរបស់សូលជាប្រពន្ធ តើស្តេចសូលមានបន្ទូលប្រាប់ដាវីឌឲ្យធ្វើអ្វីជាមុនសិន? ហេតុអ្វីបានជាស្តេចសូលមានបន្ទូលដូច្នេះ?
៤. នៅថ្ងៃមួយ កាលដែលដាវីឌកំពុងតែលេងភ្លេង តើមានអ្វីកើតឡើងដែលជាលើកទីបីហើយ ដូចឃើញក្នុងរូបភាពនេះ?
៥. តើនាងមីកាលជួយសង្គ្រោះជីវិតរបស់ដាវីឌយ៉ាងដូចម្ដេច? ក្រោយនោះមក តើដាវីឌត្រូវតែធ្វើអ្វីអស់ប្រាំពីរឆ្នាំ?
សំនួរបន្ថែម:
១. សូមអានសាំយូអែលទី១ ១៨:១-៣០
(ក) តើសេចក្ដីស្រឡាញ់ដែលមិនអាចបំបែកបានរវាងយ៉ូណាថាននិងដាវីឌតំណាងនូវសេចក្ដីស្រឡាញ់រវាង«ចៀមឯទៀត»និង«ហ្វូងតូច»យ៉ាងដូចម្ដេច? (១សាំ. ១៨:១; យ៉ូន. ១០:១៦; លូ. ១២:៣២; សាក. ៨:២៣)
(ខ) ដោយដឹងថាយ៉ូណាថានគួរជាអ្នកស្នងរាជ្យពីស្តេចសូល តើសាំយូអែលទី១ ១៨:៤ បង្ហាញថាយ៉ូណាថានបានចុះចូលនឹងបុគ្គលដែលត្រូវជ្រើសតាំងជាស្តេចយ៉ាងដូចម្ដេច?
(គ) តើគំរូរបស់ស្តេចសូលបង្ហាញថា សេចក្ដីច្រណែននាំឲ្យប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរដូចម្ដេច? តើនេះជាការព្រមានដល់យើងយ៉ាងដូចម្ដេច? (១សាំ. ១៨:៧-៩, ២៥; យ៉ា. ៣:១៤-១៦)
២. សូមអានសាំយូអែលទី១ ១៩:១-១៧
នៅពេលដែលយ៉ូណាថានមានបន្ទូលដូចកត់នៅសាំយូអែលទី១ ១៩:៤, ៥ តើគាត់ប្រថុយជីវិតយ៉ាងដូចម្ដេច? (១សាំ. ១៩:១, ៦)
រឿងទី៦០
អ័ប៊ីកែលនិងដាវីឌ
១. តើស្ត្រីដែលកំពុងតែមកជួបដាវីឌក្នុងរូបភាពនេះឈ្មោះអ្វី? តើគាត់ជាមនុស្សបែបណា?
២. តើណាបាលជានរណា?
៣. ហេតុអ្វីបានជាដាវីឌបញ្ជូនពួកបុរសរបស់គាត់ខ្លះ ដើម្បីទៅសុំការអនុគ្រោះពីណាបាល?
៤. តើណាបាលមានប្រសាសន៍យ៉ាងណានឹងពួកបុរសរបស់ដាវីឌ? តើដាវីឌធ្វើយ៉ាងណា?
៥. តើអ័ប៊ីកែលបង្ហាញថាគាត់ជាស្ត្រីដែលប្រកបដោយប្រាជ្ញាយ៉ាងដូចម្ដេច?
សំនួរបន្ថែម:
១. សូមអានសាំយូអែលទី១ ២២:១-៤
ចំពោះរបៀបដែលយើងគប្បីគាំទ្រគ្នាក្នុងភាតរភាពគ្រីស្ទាន តើក្រុមគ្រួសារដាវីឌបានទុកគំរូដ៏ល្អយ៉ាងដូចម្ដេច? (សុ. ១៧:១៧; ១ថែ. ៥:១៤)
២. សូមអានសាំយូអែលទី១ ២៥:១-៤៣
(ក) ហេតុអ្វីក៏កំណត់ហេតុអំពីរបស់ណាបាលគួរឲ្យស្អប់ខ្ពើមម្ល៉េះ? (១សាំ. ២៥:២-៥, ១០, ១៤, ២១, ២៥)
(ខ) សព្វថ្ងៃនេះ តើភរិយាដែលជាជនគ្រីស្ទានអាចទាញយកមេរៀនអ្វីពីគំរូរបស់អ័ប៊ីកែល? (១សាំ. ២៥:៣២, ៣៣; សុ. ៣១:២៦; អេភ. ៥:២៤)
(គ) អ័ប៊ីកែលបានឃាត់ដាវីឌពីការប្រព្រឹត្តអំពើអាក្រក់ពីរយ៉ាង តើនោះជាអ្វី? (១សាំ. ២៥:៣១, ៣៣; រ៉ូម ១២:១៩; អេភ. ៤:២៦)
(ឃ) តើប្រតិកម្មរបស់ដាវីឌនឹងពាក្យរបស់អ័ប៊ីកែលជួយឲ្យបុរសៗសព្វថ្ងៃនេះដឹងនូវទស្សនៈរបស់ព្រះយេហូវ៉ាចំពោះស្ត្រីយ៉ាងណា? (កិច្ច. ២១:៨,៩; រ៉ូម ២:១១; ១ពេ. ៣:៧)
រឿងទី៦១
ដាវីឌត្រូវបានតាំងឡើងជាស្តេច
១. ក្នុងកាលដែលស្តេចសូលកំពុងតែដេកលក់ តើដាវីឌនិងអ័ប៊ីសាយបានធ្វើអ្វី?
២. តើដាវីឌទូលសួរស្តេចសូលអំពីអ្វី?
៣. ក្រោយពីចាកចេញពីស្តេចសូល តើដាវីឌទៅទីណា?
៤. តើអ្វីដែលធ្វើឲ្យដាវីឌស្រងូតស្រងាត់ម្ល៉េះ ដែលគាត់តែងចំរៀងមួយបទដ៏ពីរោះ?
៥. តើដាវីឌមានអាយុប៉ុន្មានពេលបានសោយរាជ្យនៅក្រុងហេប្រុន? តើបុត្រារបស់ដាវីឌមានឈ្មោះអ្វីខ្លះ?
៦. ក្រោយមក តើដាវីឌសោយរាជ្យនៅកន្លែងណា?
សំនួរបន្ថែម:
១. សូមអានសាំយូអែលទី១ ២៦:១-២៥
(ក) ពាក្យរបស់ដាវីឌកត់ទុកនៅសាំយូអែលទី១ ២៦:១១ បង្ហាញថាគាត់មានចិត្តគំនិតយ៉ាងណាចំពោះរបៀបរៀបចំរបស់ព្រះ? (ទំនុក. ៣៧:៧; រ៉ូម ១៣:២)
(ខ) នៅពេលដែលយើងខំប្រឹងបង្ហាញសេចក្ដីសប្បុរសដ៏ស្មោះ ប៉ុន្តែអ្នកនោះឥតបង្ហាញអំណរគុណសោះ តើពាក្យរបស់ដាវីឌនៅសាំយូអែលទី១ ២៦:២៣ ជួយយើងឲ្យបន្តមានទស្សនៈត្រឹមត្រូវយ៉ាងដូចម្ដេច? (១ពង្ស. ៨:៣២; ទំនុក. ១៨:២០)
២. សូមអានសាំយូអែលទី២ ១:២៦
សព្វថ្ងៃនេះ តើជនគ្រីស្ទានអាចបណ្ដុះឲ្យមាន«សេចក្ដីស្រឡាញ់គ្នាឲ្យអស់ពីចិត្ត» ដូចដាវីឌនិងយ៉ូណាថានយ៉ាងដូចម្ដេច? (១ពេ. ៤:៨; កូល. ៣:១៤; ១យ៉ូន. ៤:១២)
៣. សូមអានសាំយូអែលទី២ ៥:១-១០
(ក) តើដាវីឌសោយរាជ្យអស់រយៈពេលប៉ុន្មានឆ្នាំ? តើទ្រង់សោយរាជ្យនៅកន្លែងណាខ្លះ? (២សាំ. ៥:៤, ៥)
(ខ) តើដាវីឌមានកម្លាំងពីណាមក? តើនេះទុកជាការរំឭកដល់យើងសព្វថ្ងៃនេះយ៉ាងដូចម្ដេច? (២សាំ. ៥:១០; ១សាំ. ១៦:១៣; ១កូ. ១:៣១; ភី. ៤:១៣)
រឿងទី៦២
រឿងរ៉ាវក្នុងរាជវង្សរបស់ស្តេចដាវីឌ
១. ដោយសារជំនួយពីព្រះយេហូវ៉ា នៅទីបំផុត តើមានអ្វីកើតឡើងដល់ស្រុកកាណាន?
២. នៅវេលាល្ងាចមួយពេលដែលដាវីឌនៅលើដំបូលដំណាក់របស់ទ្រង់ តើមានអ្វីកើតឡើង?
៣. ហេតុអ្វីបានជាព្រះយេហូវ៉ាមានព្រះហឫទ័យខ្ញាល់នឹងស្តេចដាវីឌ?
៤. តើព្រះយេហូវ៉ាបញ្ជូនអ្នកណាឲ្យទៅប្រាប់ដាវីឌអំពីអំពើបាបរបស់ទ្រង់ ដូចឃើញក្នុងរូបភាពនេះ? តើបុរសនោះនិយាយថានឹងមានអ្វីកើតឡើងដល់ដាវីឌ?
៥. តើដាវីឌមានរឿងរ៉ាវឬបញ្ហាអ្វីខ្លះ?
៦. តើអ្នកណាជាស្តេចនៃសាសន៍អ៊ីស្រាអែលបន្ទាប់ពីដាវីឌ?
សំនួរបន្ថែម:
១. សូមអានសាំយូអែលទី២ ១១:១-២៧
(ក) តើការជាប់រវល់នឹងកិច្ចបំរើព្រះយេហូវ៉ាជួយការពារយើងយ៉ាងដូចម្ដេច?
(ខ) តើដាវីឌធ្លាក់ខ្លួនប្រព្រឹត្តអំពើបាបយ៉ាងដូចម្ដេច? តើនេះផ្ដល់ការព្រមានដល់អ្នកបំរើរបស់ព្រះយេហូវ៉ាសព្វថ្ងៃនេះយ៉ាងដូចម្ដេច? (២សាំ. ១១:២; ម៉ាថ. ៥:២៧-២៩; ១កូ. ១០:១២; យ៉ា. ១:១៤, ១៥)
២. សូមអានសាំយូអែលទី២ ១២:១-១៨
(ក) របៀបដែលណាថាន់ឲ្យឱវាទដល់ស្តេចដាវីឌ តើអ្នកចាស់ទុំនិងឪពុកម្ដាយអាចទាញយកមេរៀនអ្វីខ្លះ? (២សាំ. ១២:១-៤; សុ. ១២:១៨; ម៉ាថ. ១៣:៣៤)
(ខ) ហេតុអ្វីបានជាព្រះយេហូវ៉ាប្រព្រឹត្តដោយក្ដីមេត្ដាករុណាចំពោះដាវីឌ? (២សាំ. ១២:១៣; ទំនុក. ៣២:៥; ២កូ. ៧:៩, ១០)
រឿងទី៦៣
ស្តេចសាឡូម៉ូនប្រកបដោយប្រាជ្ញា
១. តើព្រះយេហូវ៉ាសួរសាឡូម៉ូនអំពីអ្វីខ្លះ? តើសាឡូម៉ូនឆ្លើយយ៉ាងណា?
២. ដោយសារព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងអ្វីដែលស្តេចសាឡូម៉ូនបានសុំ តើព្រះយេហូវ៉ាសន្យាថានឹងប្រទានអ្វីដល់គាត់?
៣. តើស្ត្រីពីរនាក់មានបញ្ហាដ៏ពិបាកអ្វី ដែលស្តេចសាឡូម៉ូនត្រូវដោះស្រាយឲ្យនោះ?
៤. ដូចឃើញក្នុងរូបភាពនេះ តើស្តេចសាឡូម៉ូនដោះស្រាយបញ្ហានេះយ៉ាងដូចម្ដេច?
៥. ក្នុងរជ្ជកាលរបស់ស្តេចសាឡូម៉ូន តើមានស្ថានភាពយ៉ាងណា? ហើយហេតុអ្វី?
សំនួរបន្ថែម:
១. សូមអានពង្សាវតារក្សត្រទី១ ៣:៣-២៨
(ក) សព្វថ្ងៃនេះ តើបុរសដែលមានភារកិច្ចក្នុងអង្គការរបស់ព្រះអាចទាញមេរៀនអ្វីពីទឹកចិត្តដ៏ស្មោះរបស់សាឡូម៉ូននៅពង្សាវតារក្សត្រទី១ ៣:៧? (ទំនុក. ១១៩:១០៥; សុ. ៣:៥, ៦)
(ខ) ចំពោះរបស់ត្រឹមត្រូវដែលយើងគួរអធិស្ឋាន តើសំណូមពររបស់សាឡូម៉ូនជាគំរូដ៏ល្អយ៉ាងដូចម្ដេច? (១ពង្ស. ៣:៩, ១១; សុ. ៣០:៨, ៩; ១យ៉ូន. ៥:១៤)
(គ) របៀបដែលស្តេចសាឡូម៉ូនដោះស្រាយបញ្ហារបស់ស្ត្រីពីរនាក់ផ្ដល់ឲ្យយើងមានទំនុកចិត្តយ៉ាងណា ចំពោះការគ្រប់គ្រងរបស់ព្រះយេស៊ូគ្រីស្ទ ដែលជាសាឡូម៉ូនដ៏ឧត្តមនោះ? (១ពង្ស. ៣:២៨; អេសា. ៩:៦, ៧; អេសា. ១១:២-៤)
២. សូមអានពង្សាវតារក្សត្រទី១ ៤:២៩-៣៤
(ក) សាឡូម៉ូនសុំព្រះយេហូវ៉ាឲ្យគាត់មានចិត្តប្រកបដោយប្រាជ្ញា តើព្រះយេហូវ៉ាបានតបឆ្លើយនឹងសេចក្ដីអធិស្ឋាននេះយ៉ាងដូចម្ដេច? (១ពង្ស. ៤:២៩)
(ខ) ដោយដឹងថាមនុស្សខំព្យាយាមមកស្ដាប់ប្រាជ្ញារបស់សាឡូម៉ូន តើយើងគួរមានទឹកចិត្តយ៉ាងណាចំពោះការសិក្សាព្រះបន្ទូលរបស់ព្រះ? (១ពង្ស. ៤:២៩, ៣៤; យ៉ូន. ១៧:៣; ២ធី. ៣:១៦)
រឿងទី៦៤
ស្តេចសាឡូម៉ូនសង់ព្រះវិហារ
១. តើស្តេចសាឡូម៉ូនសង់ព្រះវិហាររបស់ព្រះយេហូវ៉ាអស់ប៉ុន្មានឆ្នាំទើបចប់? ហេតុអ្វីការសង់នោះចំណាយអស់លុយច្រើនម្ល៉េះ?
២. នៅក្នុងព្រះវិហារមានបន្ទប់ធំប៉ុន្មាន? តើមានដាក់អ្វីក្នុងបន្ទប់នោះ?
៣. នៅពេលដែលព្រះវិហារបានសង់រួចហើយ តើស្តេចសាឡូម៉ូនមានបន្ទូលយ៉ាងណាក្នុងសេចក្ដីអធិស្ឋាន?
៤. តើព្រះយេហូវ៉ាសម្ដែងថាទ្រង់សព្វព្រះហឫទ័យនឹងសេចក្ដីអធិស្ឋានរបស់ស្តេចសាឡូម៉ូនយ៉ាងដូចម្ដេច?
៥. តើជាយាទាំងប៉ុន្មានរបស់ស្តេចសាឡូម៉ូនបានជំរុញទ្រង់ឲ្យធ្វើអ្វី? តើមានអ្វីកើតឡើងដល់ស្តេចសាឡូម៉ូន?
៦. ហេតុអ្វីក៏ព្រះយេហូវ៉ាមានព្រះហឫទ័យខ្ញាល់នឹងស្តេចសាឡូម៉ូន? តើព្រះយេហូវ៉ាមានបន្ទូលថាអ្វីដល់ស្តេចសាឡូម៉ូន?
សំនួរបន្ថែម:
១. សូមអានរបាក្សត្រទី១ ២៨:៩, ១០
ដោយដឹងនូវពាក្យរបស់ដាវីឌដែលបានកត់ទុកនៅរបាក្សត្រទី១ ២៨:៩, ១០ តើយើងគួរព្យាយាមធ្វើអ្វីក្នុងជីវិតប្រចាំថ្ងៃ? (ទំនុក. ១៩:១៤; ភី. ៤:៨, ៩)
២. សូមអានរបាក្សត្រទី២ ៦:១២-២១, ៣២-៤២
(ក) តើស្តេចសាឡូម៉ូនបានបង្ហាញថា គ្មានព្រះវិហារណាដែលមនុស្សសង់អាចល្មមឲ្យព្រះដ៏ខ្ពស់បំផុតគង់យ៉ាងដូចម្ដេច? (២របា. ៦:១៨; កិច្ច. ១៧:២៤, ២៥)
(ខ) តើពាក្យរបស់ស្តេចសាឡូម៉ូននៅរបាក្សត្រទី២ ៦:៣២, ៣៣ បង្ហាញអំពីព្រះយេហូវ៉ាយ៉ាងណា? (កិច្ច. ១០:៣៤, ៣៥; កា. ២:៦)
៣. សូមអានរបាក្សត្រទី២ ៧:១-៥
ពួកកូនចៅអ៊ីស្រាអែលត្រូវបានជំរុញឲ្យសរសើរព្រះយេហូវ៉ាក្នុងកាលដែលឃើញសិរីល្អរបស់ព្រះយេហូវ៉ា។ ចុះសព្វថ្ងៃនេះ នៅពេលដែលយើងគិតអំពីពរដែលព្រះយេហូវ៉ាប្រទានដល់រាស្ត្រទ្រង់ តើយើងត្រូវធ្វើយ៉ាងណាដែរ? (២របា. ៧:៣; ទំនុក. ២២:២២; ៣៤:១; ៩៦:២)
៤. សូមអានពង្សាវតារក្សត្រទី១ ១១:៩-១៣
សារៈសំខាន់ចំពោះការរក្សានូវភាពស្មោះត្រង់រហូតដល់ទីបញ្ចប់ ត្រូវបានបង្ហាញក្នុងជីវិតរបស់ស្តេចសាឡូម៉ូនយ៉ាងដូចម្ដេច? (១ពង្ស. ១១:៤, ៩; ម៉ាថ. ១០:២២; វិវរ. ២:១០)
រឿងទី៦៥
ព្រះរាជាណាចក្រត្រូវបែកបាក់
១. បុរសពីរនាក់ក្នុងរូបភាពនេះឈ្មោះអ្វី? តើពួកគេជានរណា?
២. តើអ័ហ៊ីយ៉ាធ្វើអ្វីនឹងអាវគាត់? តើទង្វើនេះមានន័យយ៉ាងណា?
៣. តើស្តេចសាឡូម៉ូនខំធ្វើអ្វីដល់យេរ៉ូបោម?
៤. ហេតុអ្វីក៏ប្រជាជនតាំងយេរ៉ូបោមឡើងឲ្យធ្វើជាស្តេចគ្រប់គ្រងលើកុលសម្ព័ន្ធដប់?
៥. ហេតុអ្វីបានជាយេរ៉ូបោមធ្វើរូបគោមាសពីរ? ក្រោយមក តើមានអ្វីកើតឡើងដល់ស្រុកនោះ?
៦. តើមានអ្វីកើតឡើងក្នុងព្រះរាជាណាចក្រដែលមានកុលសម្ព័ន្ធពីរ និងព្រះវិហាររបស់ព្រះយេហូវ៉ានៅក្រុងយេរូសាឡិម?
សំនួរបន្ថែម:
១. សូមអានពង្សាវតារក្សត្រទី១ ១១:២៦-៤៣
តើយេរ៉ូបោមជាមនុស្សបែបណា? បើគាត់កាន់តាមក្រិត្យក្រមរបស់ព្រះ តើព្រះយេហូវ៉ាសន្យាអ្វីនឹងគាត់? (១ពង្ស. ១១:២៨, ៣៨)
២. សូមអានពង្សាវតារក្សត្រទី១ ១២:១-៣៣
(ក) ពីគំរូដ៏អាក្រក់របស់ស្តេចរេហូបោម តើឪពុកម្ដាយនិងអ្នកចាស់ទុំអាចទាញមេរៀនអ្វីពីការប្រើអំណាចក្នុងផ្លូវខុស? (១ពង្ស. ១២:១៣; សាស. ៧:៧; ១ពេ. ៥:២, ៣)
(ខ) នៅពេលដែលត្រូវសម្រេចចិត្តដ៏ពិបាកក្នុងជីវិត សព្វថ្ងៃនេះ តើយុវវ័យត្រូវពឹងរកការណែនាំដែលអាចទុកចិត្តបានរបស់អ្នកណា? (១ពង្ស. ១២:៦, ៧; សុ. ១:៨, ៩; ២ធី. ៣:១៦, ១៧; ហេ. ១៣:៧)
(គ) តើអ្វីដែលជំរុញឲ្យស្តេចយេរ៉ូបោមកសាងមណ្ឌលពីរសំរាប់ការថ្វាយបង្គំរូបកូនគោមាស? (១ពង្ស. ១១:៣៧; ១២:២៦-២៨)
(ឃ) តើអ្នកណាដែលបាននាំប្រជាជនក្នុងព្រះរាជាណាចក្រដែលមានកុលសម្ព័ន្ធដប់ឲ្យបះបោរប្រឆាំងនឹងការថ្វាយបង្គំពិត? (១ពង្ស. ១២:៣២, ៣៣)
រឿងទី៦៦
យេសិបិល—មហាក្សត្រីដ៏កំណាច
១. តើយេសិបិលជានរណា?
២. នៅថ្ងៃមួយ ហេតុអ្វីក៏ស្តេចអ័ហាប់មានព្រះហឫទ័យក្រៀមក្រំ?
៣. តើយេសិបិលធ្វើអ្វីដើម្បីយកចំការទំពាំងបាយជូររបស់ណាបោតថ្វាយស្តេចអ័ហាប់?
៤. ដើម្បីដាក់ទណ្ឌកម្មយេសិបិល តើព្រះយេហូវ៉ាបញ្ជូនអ្នកណា?
៥. ដូចឃើញក្នុងរូបភាពនេះ តើមានអ្វីកើតឡើងនៅពេលដែលយេហ៊ូវមកដល់ដំណាក់របស់យេសិបិល?
សំនួរបន្ថែម:
១. សូមអានពង្សាវតារក្សត្រទី១ ១៦:២៩-៣៣ និង ១៨:៣, ៤
ក្នុងកំឡុងនៃស្តេចអ័ហាប់ តើស្រុកអ៊ីស្រាអែលមានស្ថានភាពអាក្រក់យ៉ាងណា? (១ពង្ស. ១៦:៣៣)
២. សូមអានពង្សាវតារក្សត្រទី១ ២១:១-១៦
(ក) តើណាបោតបង្ហាញចិត្តក្លាហាននិងសេចក្ដីស្មោះត្រង់ចំពោះព្រះយេហូវ៉ាយ៉ាងដូចម្ដេច? (១ពង្ស. ២១:១-៣; លេវី. ២៥:២៣-២៨)
(ខ) ពីគំរូរបស់អ័ហាប់ តើយើងអាចទាញមេរៀនអ្វីពីការប្រឈមមុខនឹងការអាក់អន់ចិត្តឬការធ្លាក់ទឹកចិត្ត? (១ពង្ស. ២១:៤; រ៉ូម ៥:៣-៥)
៣. សូមអានពង្សាវតារក្សត្រទី២ ៩:៣០-៣៧
យេហ៊ូវមានចិត្តខ្នះខ្នែងក្នុងការធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះយេហូវ៉ា តើយើងអាចទាញមេរៀនអ្វីពីគំរូរបស់គាត់? (២ពង្ស. ៩:៤-១០; ២កូ. ៩:១, ២; ២ធី. ៤:២)
រឿងទី៦៧
ស្តេចយ៉ូសាផាតទុកចិត្តលើព្រះយេហូវ៉ា
១. តើស្តេចយ៉ូសាផាតជានរណា? តើទ្រង់រស់នៅសម័យណា?
២. ហេតុអ្វីបានជាប្រជាជនអ៊ីស្រាអែលមានការភិតភ័យ? តើប្រជាជនជាច្រើននាក់ធ្វើអ្វី?
៣. តើព្រះយេហូវ៉ាតបឆ្លើយនឹងសេចក្ដីអធិស្ឋានរបស់ស្តេចយ៉ូសាផាតយ៉ាងដូចម្ដេច?
៤. តើព្រះយេហូវ៉ាបណ្ដាលឲ្យមានអ្វីកើតឡើងមុននឹងចម្បាំង?
៥. តើយើងអាចទាញមេរៀនអ្វីពីស្តេចយ៉ូសាផាត?
សំនួរបន្ថែម:
១. សូមអានរបាក្សត្រទី២ ២០:១-៣០
(ក) នៅពេលដែលប្រឈមមុខនឹងស្ថានភាពដែលផ្ដល់នូវការគំរាមកំហែង តើស្តេចយ៉ូសាផាតបង្ហាញនូវរបៀបដែលអ្នកបំរើដ៏ស្មោះត្រង់របស់ព្រះត្រូវធ្វើយ៉ាងដូចម្ដេច? (២របា. ២០:១២; ទំនុក. ២៥:១៥; ៦២:១)
(ខ) ព្រះយេហូវ៉ាតែងតែប្រើខ្សែរយៈក្នុងការប្រស្រ័យទាក់ទងជាមួយនឹងរាស្ត្ររបស់ទ្រង់។ សព្វថ្ងៃនេះ តើទ្រង់ប្រើខ្សែរយៈអ្វី? (២របា. ២០:១៤, ១៥; ម៉ាថ. ២៤:៤៥-៤៧; យ៉ូន. ១៥:១៥)
(គ) នៅពេលដែលព្រះចាប់ផ្ដើម«ចំបាំងនៅថ្ងៃដ៏ធំរបស់ព្រះដ៏មានព្រះចេស្ដាបំផុត» តើស្ថានភាពរបស់យើងនឹងដូចស្ថានភាពរបស់ស្តេចយ៉ូសាផាតយ៉ាងដូចម្ដេច? (២របា. ២០:១៥, ១៧; ៣២:៨; វិវរ. ១៦:១៤, ១៦)
(ឃ) ក្នុងការយកតម្រាប់តាមពួកលេវី តើពួកអ្នកត្រួសត្រាយ ពួកសាសនទូតសព្វថ្ងៃនេះ រួមចំណែកបែបណាដល់កិច្ចការផ្សព្វផ្សាយទូទាំងពិភពលោក? (២របា. ២០:១៩; រ៉ូម ១០:១៣-១៥; ២ធី. ៤:២)
រឿងទី៦៨
ក្មេងប្រុសពីរនាក់ដែលរស់ឡើងវិញ
១. តើមនុស្សបីនាក់ក្នុងរូបភាពនេះជានរណា? តើមានអ្វីកើតឡើងដល់ក្មេងប្រុសនេះ?
២. តើអេលីយ៉ាអធិស្ឋានយ៉ាងណាស្តីអំពីក្មេងប្រុសនេះ? បន្ទាប់មក តើមានអ្វីកើតឡើង?
៣. តើអ្នកជំនួយរបស់លោកអេលីយ៉ាឈ្មោះអ្វី?
៤. ហេតុអ្វីបានជាគេហៅអេលីសេទៅផ្ទះរបស់ស្ត្រីម្នាក់នៅក្រុងស៊ូណែម?
៥. តើលោកអេលីសេធ្វើអ្វី? តើក្មេងស្លាប់នោះបានទៅជាយ៉ាងណា?
៦. ដូចបានបង្ហាញតាមរយៈលោកអេលីយ៉ានិងលោកអេលីសេ តើព្រះយេហូវ៉ាមានព្រះចេស្ដាយ៉ាងណា?
សំនួរបន្ថែម:
១. សូមអានពង្សាវតារក្សត្រទី១ ១៧:៨-២៤
(ក) តើលោកអេលីយ៉ាត្រូវបានសាកល្បងចំពោះការស្ដាប់បង្គាប់និងជំនឿយ៉ាងដូចម្ដេច? (១ពង្ស. ១៧:៩; ១៩:១-៤, ១០)
(ខ) ហេតុអ្វីបានជាជំនឿរបស់ស្រីមេម៉ាយនៅក្រុងសារិបតាអស្ចារ្យម្ល៉េះ? (១ពង្ស. ១៧:១២-១៦; លូ. ៤:២៥, ២៦)
(គ) តើបទពិសោធន៍របស់ស្រីមេម៉ាយនៅក្រុងសារិបតាបញ្ជាក់នូវការពិតនៃបន្ទូលរបស់ព្រះយេស៊ូនៅម៉ាថាយ ១០:៤១, ៤២ យ៉ាងដូចម្ដេច? (១ពង្ស. ១៧:១០-១២, ១៧, ២៣, ២៤)
២. សូមអានពង្សាវតារក្សត្រទី២ ៤:៨-៣៧
(ក) ស្តីអំពីចិត្តរាក់ទាក់ តើយើងអាចទាញមេរៀនអ្វីពីស្ត្រីម្នាក់នៅក្រុងស៊ូណែម? (២ពង្ស. ៤:៨; លូ. ៦:៣៨; រ៉ូម ១២:១៣; ១យ៉ូន. ៣:១៧)
(ខ) សព្វថ្ងៃនេះ តើយើងអាចបង្ហាញសេចក្ដីសប្បុរសដល់អ្នកបំរើរបស់ព្រះតាមរបៀបណាខ្លះ? (កិច្ច. ២០:៣៥; ២៨:១, ២; កា. ៦:៩, ១០; ហេ. ៦:១០)
រឿងទី៦៩
ក្មេងស្រីជួយបុរសខ្លាំងពូកែម្នាក់
១. ដូចឃើញក្នុងរូបភាព តើក្មេងស្រីនេះកំពុងតែប្រាប់អ្វីដល់ស្ត្រី?
២. តើស្ត្រីក្នុងរូបភាពនេះជានរណា? ហេតុអ្វីក៏ក្មេងស្រីនេះនៅក្នុងផ្ទះរបស់ស្ត្រីនោះ?
៣. តើលោកអេលីសេចាត់អ្នកបំរើម្នាក់ឲ្យប្រាប់លោកណាម៉ាន់អំពីអ្វី? ហេតុអ្វីបានជាលោកណាម៉ាន់ខឹងខ្លាំងម្ល៉េះ?
៤. នៅពេលដែលលោកណាម៉ាន់ស្ដាប់តាមអ្នកបំរើ តើមានអ្វីកើតឡើង?
៥. ហេតុអ្វីបានជាលោកអេលីសេមិនទទួលយកអំណោយដែលលោកណាម៉ាន់ឲ្យនោះ? ប៉ុន្តែ តើកេហាស៊ីបានធ្វើយ៉ាងណា?
៦. តើមានអ្វីកើតឡើងដល់កេហាស៊ី? តើយើងអាចទាញយកមេរៀនអ្វីខ្លះពីនេះ?
សំនួរបន្ថែម:
១. សូមអានពង្សាវតារក្សត្រទី២ ៥:១-២៧
(ក) តើគំរូដែលក្មេងស្រីជាតិអ៊ីស្រាអែលបានទុកឲ្យអាចលើកទឹកចិត្តប្អូនៗយុវវ័យសព្វថ្ងៃនេះយ៉ាងដូចម្ដេច? (២ពង្ស. ៥:៣; ទំនុក. ៨:២; ១៤៨:១២, ១៣)
(ខ) នៅពេលដែលយើងទទួលឱវាទដែលមានមូលដ្ឋានពីបទគម្ពីរ ហេតុអ្វីបានជាល្អឲ្យយើងចងចាំគំរូរបស់លោកណាម៉ាន់? (២ពង្ស. ៥:១៥; ហេ. ១២:៥, ៦; យ៉ា. ៤:៦)
(គ) បើប្រៀបធៀបគំរូរបស់អេលីសេជាមួយនឹងកេហាស៊ី តើយើងអាចទាញមេរៀនអ្វី? (២ពង្ស. ៥:៩, ១០, ១៤-១៦, ២០; ម៉ាថ. ១០:៨; កិច្ច. ៥:១-៥)
រឿងទី៧០
យ៉ូណាសនិងត្រីធំមួយ
១. តើយ៉ូណាសជានរណា? តើព្រះយេហូវ៉ាមានបន្ទូលប្រាប់យ៉ូណាសឲ្យធ្វើអ្វី?
២. ពីព្រោះយ៉ូណាសមិនចង់ទៅកន្លែងដែលព្រះយេហូវ៉ាមានបន្ទូលប្រាប់ឲ្យទៅ តើយ៉ូណាសធ្វើយ៉ាងណា?
៣. តើយ៉ូណាសប្រាប់កម្មករនាវាធ្វើអ្វីដើម្បីឲ្យខ្យល់ព្យុះនោះឈប់?
៤. ដូចឃើញក្នុងរូបភាព នៅពេលដែលយ៉ូណាសធ្លាក់ចូលទៅក្នុងទឹក តើមានអ្វីកើតឡើង?
៥. តើយ៉ូណាសនៅក្នុងពោះត្រីធំនោះអស់រយៈពេលប៉ុន្មាន? តើគាត់ធ្វើអ្វីកាលដែលនៅក្នុងពោះត្រីធំនោះ?
៦. ក្រោយពីយ៉ូណាសចេញពីពោះត្រីធំនោះ តើគាត់ទៅទីណា? តើយើងទាញមេរៀនអ្វីពីរឿងនេះ?
សំនួរបន្ថែម:
១. សូមអានយ៉ូណាស ១:១-១៧
តាមមើលទៅ តើយ៉ូណាសមានអារម្មណ៍យ៉ាងណានឹងកិច្ចការរបស់គាត់ដែលព្រះឲ្យទៅផ្សព្វផ្សាយនៅទីក្រុងនីនីវេ? (យ៉ូណ. ១:២, ៣; សុ. ៣:៧; សាស. ៨:១២)
២. សូមអានយ៉ូណាស ២:១, ២, ១០
តើបទពិសោធន៍របស់យ៉ូណាសផ្ដល់ឲ្យយើងនូវទំនុកចិត្តថាព្រះយេហូវ៉ានឹងតបឆ្លើយចំពោះសេចក្ដីអធិស្ឋានយើងយ៉ាងដូចម្ដេច? (ទំនុក. ២២:២៤; ៣៤:៦; ១យ៉ូន. ៥:១៤)
៣. សូមអានយ៉ូណាស ៣:១-១០
(ក) ព្រះយេហូវ៉ាបានបន្តប្រើយ៉ូណាស ទោះជាគាត់ពុំបានបំពេញនូវកិច្ចការដំបូងរបស់គាត់ក៏ដោយ តើនេះលើកទឹកចិត្តយើងយ៉ាងណា? (ទំនុក. ១០៣:១៤; ១ពេ. ៥:១០)
(ខ) ស្តីអំពីការវិនិច្ឆ័យទៅលើមនុស្សក្នុងតំបន់ផ្សាយរបស់យើង តើយើងអាចទាញមេរៀនអ្វីពីបទពិសោធន៍របស់យ៉ូណាសចំពោះមនុស្សនៅក្រុងនីនីវេ? (យ៉ូណ. ៣:៦-៩; សាស. ១១:៦; កិច្ច. ១៣:៤៨)
រឿងទី៧១
ព្រះសន្យានឹងធ្វើសួនមនោរម្យ
១. តើអេសាយជានរណា? តើគាត់រស់នៅគ្រាណា? តើព្រះយេហូវ៉ាបង្ហាញគាត់អំពីអ្វី?
២. តើពាក្យ«សួនមនោរម្យ»មានន័យយ៉ាងណា? តើពាក្យនេះរំឭកអ្នកអំពីអ្វី?
៣. តើព្រះយេហូវ៉ាមានបន្ទូលប្រាប់អេសាយឲ្យកត់ទុកអ្វីអំពីសួនមនោរម្យថ្មី?
៤. ហេតុអ្វីបានជាអ័ដាមនិងនាងអេវ៉ាបាត់បង់ទីលំនៅដ៏ស្អាតរបស់ពួកគេ?
៥. តើព្រះយេហូវ៉ាសន្យាអ្វីដល់ពួកអ្នកដែលស្រឡាញ់ទ្រង់?
សំនួរបន្ថែម:
១. សូមអានអេសាយ ១១:៦-៩
(ក) ចំពោះសន្ដិសុខដែលនឹងមានរវាងសត្វនិងមនុស្សជាតិក្នុងពិភពលោកថ្មី តើព្រះបន្ទូលរបស់ព្រះបង្ហាញយ៉ាងដូចម្ដេច? (ទំនុក. ១៤៨:១០, ១៣; អេសា. ៦៥:២៥; អេសេ. ៣៤:២៥)
(ខ) តើពាក្យរបស់អេសាយកំពុងតែសម្រេចខាងវិញ្ញាណក្នុងចំណោមរាស្ត្ររបស់ព្រះយេហូវ៉ាសព្វថ្ងៃនេះយ៉ាងណា? (រ៉ូម ១២:២; អេភ. ៤:២៣, ២៤)
(គ) តើអ្នកណាដែលទទួលកិត្ដិយសចំពោះការកែប្រែបុគ្គលិកលក្ខណៈមនុស្សនៅសព្វថ្ងៃនេះនិងក្នុងពិភពលោកថ្មី? (អេសា. ៤៨:១៧, ១៨; កា. ៥:២២, ២៣; ភី. ៤:៧)
២. សូមអានវិវរណៈ ២១:៣, ៤
(ក) តើបទគម្ពីរនានាបង្ហាញយ៉ាងដូចម្ដេចថាព្រះគង់នៅជាមួយមនុស្សនៅផែនដី ក្នុងន័យអត្ថបដិរូប មិនមែនទ្រង់គង់នៅជាមួយមែនទែននោះ? (លេវី. ២៦:១១, ១២; ២របា. ៦:១៨; អេសា. ៦៦:១; វិវរ. ២១:២, ៣, ២២-២៤)
(ខ) តើសេចក្ដីយំទួញនិងទុកលំបាកបែបណាដែលនឹងត្រូវកន្លងបាត់ទៅ? (លូ. ៨:៤៩-៥២; រ៉ូម ៨:២១, ២២; វិវរ. ២១:៤)
រឿងទី៧២
ព្រះជួយស្តេចហេសេគា
១. តើបុរសក្នុងរូបភាពនេះជានរណា? ហេតុអ្វីបានជាបុរសនេះមានបញ្ហាច្រើនម្ល៉េះ?
២. សំបុត្រដែលស្តេចហេសេគាដាក់នៅចំពោះព្រះ ជាសំបុត្រអ្វី? តើស្តេចហេសេគាអធិស្ឋានអំពីអ្វី?
៣. តើហេសេគាជាស្តេចបែបណា? តើព្រះយេហូវ៉ាបញ្ជូនសារអ្វីតាមរយៈព្យាការីអេសាយ?
៤. ដូចឃើញក្នុងរូបភាព តើទេវតាមួយរូបរបស់ព្រះយេហូវ៉ាធ្វើអ្វីដល់ពួកទាហានអាសស៊ើរ?
៥. ទោះជាព្រះរាជាណាចក្រដែលមានកុលសម្ព័ន្ធពីរមានសន្ដិភាពអស់មួយរយៈក៏ដោយ តើមានអ្វីកើតឡើងក្រោយពីស្តេចហេសេគាសោយទិវង្គត?
សំនួរបន្ថែម:
១. សូមអានពង្សាវតារក្សត្រទី២ ១៨:១-៣៦
(ក) តើរ៉ាបសាកេដែលជាអ្នកនាំពាក្យសាសន៍អាសស៊ើរខំធ្វើឲ្យសាសន៍អ៊ីស្រាអែលខ្សោយជំនឿលើព្រះយ៉ាងដូចម្ដេច? (២ពង្ស. ១៨:១៩, ២១; និក្ខ. ៥:២; ទំនុក. ៦៤:៣)
(ខ) នៅពេលដែលដោះស្រាយនឹងពួកប្រឆាំង តើស្មរបន្ទាល់ព្រះយេហូវ៉ាធ្វើតាមគំរូរបស់ស្តេចហេសេគាយ៉ាងដូចម្ដេច? (២ពង្ស. ១៨:៣៦; ទំនុក. ៣៩:១; សុ. ២៦:៤; ២ធី. ២:២៤)
២. សូមអានពង្សាវតារក្សត្រទី២ ១៩:១-៣៧
(ក) សព្វថ្ងៃនេះនៅពេលដែលមានគ្រាទុក្ខលំបាក តើរាស្ត្ររបស់ព្រះយេហូវ៉ាយកតម្រាប់តាមស្តេចហេសេគាយ៉ាងដូចម្ដេច? (២ពង្ស. ១៩:១, ២; សុ. ៣:៥, ៦; ហេ. ១០:២៤, ២៥; យ៉ា. ៥:១៤, ១៥)
(ខ) តើស្តេចសានហេរីបបានទទួលបរាជ័យដែលមានបីផ្នែកយ៉ាងណា? តើស្តេចនេះតំណាងអ្នកណាក្នុងទំនាយ? (២ពង្ស. ១៩:៣២, ៣៥, ៣៧; វិវរ. ២០:២, ៣)
៣. សូមអានពង្សាវតារក្សត្រទី២ ២១:១-៦, ១៦
ហេតុអ្វីក៏អាចនិយាយថាស្តេចម៉ាន៉ាសេធ្វើអាក្រក់លើសជាងស្តេចឯទៀតដែលធ្លាប់គ្រប់គ្រងក្រុងយេរូសាឡិម? (២របា. ៣៣:៤-៦, ៩)
រឿងទី៧៣
ស្តេចល្អក្រោយបង្អស់នៃសាសន៍អ៊ីស្រាអែល
១. តើយ៉ូសៀសមានអាយុប៉ុន្មានពេលដែលក្លាយទៅជាស្តេច? កាលដែលយ៉ូសៀសសោយរាជ្យបានប្រាំពីរឆ្នាំ តើទ្រង់ចាប់ផ្ដើមធ្វើអ្វី?
២. នៅរូបភាពទីមួយ តើអ្នកឃើញយ៉ូសៀសកំពុងតែធ្វើអ្វី?
៣. នៅពេលដែលពួកបុរសកំពុងតែជួសជុលព្រះវិហារ តើសម្ដេចសង្ឃរកឃើញអ្វី?
៤. ហេតុអ្វីបានជាស្តេចយ៉ូសៀសហែកព្រះពស្ត្ររបស់ទ្រង់?
៥. តើហ៊ុលដាជាព្យាការិនីបានឲ្យយ៉ូសៀសនូវសារអ្វីពីព្រះយេហូវ៉ា?
សំនួរបន្ថែម:
១. សូមអានរបាក្សត្រទី២ ៣៤:១-២៨
(ក) ចំពោះអស់អ្នកដែលបានស៊ូទ្រាំទុក្ខលំបាកពីក្មេង តើគំរូរបស់យ៉ូសៀសផ្ដល់អ្វីដល់ពួកគាត់? (២របា. ៣៣:២១-២៥; ៣៤:១, ២; ទំនុក. ២៧:១០)
(ខ) នៅឆ្នាំទី៨ ទី១២ និង១៨នៃរាជ្យរបស់យ៉ូសៀស តើទ្រង់បានចាត់វិធានការអ្វីដើម្បីធ្វើឲ្យការថ្វាយបង្គំពិតរីកចំរើន? (២របា. ៣៤:៣, ៨)
(គ) ពីគំរូរបស់ស្តេចយ៉ូសៀសនិងហ៊ីលគីយ៉ាជាសម្ដេចសង្ឃ តើយើងអាចទាញមេរៀនអ្វីចំពោះការរក្សាកន្លែងថ្វាយបង្គំរបស់យើង? (២របា. ៣៤:៩-១៣; សុ. ១១:១៤; ១កូ. ១០:៣១)
រឿងទី៧៤
បុរសម្នាក់ដែលមិនខ្លាច
១. តើយុវជនម្នាក់នេះក្នុងរូបភាពជានរណា?
២. តើយេរេមាគិតយ៉ាងណាចំពោះការក្លាយទៅជាព្យាការី? ប៉ុន្តែ តើព្រះយេហូវ៉ាមានបន្ទូលប្រាប់គាត់យ៉ាងណា?
៣. តើយេរេមាបន្តប្រាប់ប្រជាជនអំពីសារអ្វី?
៤. តើពួកសង្ឃខំបញ្ឈប់យេរេមាយ៉ាងដូចម្ដេច? ប៉ុន្តែ តើគាត់បង្ហាញថាគាត់ឥតភ័យខ្លាចយ៉ាងណា?
៥. នៅពេលដែលពួកអ៊ីស្រាអែលមិនប្រែជីវភាពរស់នៅដ៏អាក្រក់របស់ពួកគេ តើមានអ្វីកើតឡើង?
សំនួរបន្ថែម:
១. សូមអានយេរេមា ១:១-៨
(ក) ដូចបង្ហាញក្នុងគំរូរបស់យេរេមា តើបុគ្គលម្នាក់មានលក្ខណៈគ្រប់គ្រាន់ចំពោះកិច្ចបំរើព្រះយេហូវ៉ាដោយសារអ្វី? (២កូ. ៣:៥, ៦)
(ខ) ចំពោះយុវវ័យគ្រីស្ទានសព្វថ្ងៃនេះ តើគំរូរបស់យេរេមាផ្ដល់នូវការលើកទឹកចិត្តយ៉ាងណា? (សាស. ១២:១; ១ធី. ៤:១២)
២. សូមអានយេរេមា ១០:១-៥
ដើម្បីបង្ហាញថាការទុកចិត្តលើរូបចម្លាក់គឺគ្មានប្រយោជន៍ តើយេរេមាបានប្រើរឿងប្រៀបប្រដូចអ្វីដែលបញ្ជាក់អំពីចំណុចនេះ? (យេ. ១០:៥; អេសា. ៤៦:៧; ហាបា. ២:១៩)
៣. សូមអានយេរេមា ២៦:១-១៦
(ក) សព្វថ្ងៃនេះ នៅពេលដែលប្រាប់សារដែលរួមបញ្ចូលការព្រមាន តើពួកអ្នកចាក់ប្រេងតាំងដែលនៅសល់ស្ដាប់តាមបញ្ជារបស់ព្រះយេហូវ៉ាដូចទ្រង់មានបន្ទូលប្រាប់យេរេមា ដែលថា«កុំឲ្យបន្ថយពាក្យណាមួយឡើយ»យ៉ាងដូចម្ដេច? (យេ. ២៦:២; ចោទិ. ៤:២; កិច្ច. ២០:២៧)
(ខ) ចំពោះស្មរបន្ទាល់ព្រះយេហូវ៉ាសព្វថ្ងៃនេះដែលប្រកាសអំពីការព្រមានរបស់ព្រះយេហូវ៉ាដល់អស់ទាំងសាសន៍ តើយេរេមាផ្ដល់គំរូដ៏ល្អយ៉ាងណា? (យេ. ២៦:៨, ១២, ១៤, ១៥; ២ធី. ៤:១-៥)
៤. សូមអានពង្សាវតារក្សត្រទី២ ២៤:១-១៧
ដោយសារប្រជាជនក្នុងស្រុកយូដាឥតមានភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ា តើមានលទ្ធផលដែលគួរឲ្យសោកស្ដាយយ៉ាងណា? (២ពង្ស. ២៤:២-៤, ១៤)
រឿងទី៧៥
ក្មេងប្រុសបួននាក់ក្នុងស្រុកបាប៊ីឡូន
១. តើក្មេងប្រុសបួននាក់ក្នុងរូបភាពនេះជានរណា? ហេតុអ្វីក៏ពួកគេនៅបាប៊ីឡូន?
២. តើស្តេចនេប៊ូក្នេសាមានគម្រោងការណ៍អ្វីសំរាប់ក្មេងប្រុសបួននាក់នេះ? តើទ្រង់បញ្ជាពួកអ្នកបំរើទ្រង់ឲ្យធ្វើអ្វី?
៣. តើដានីយ៉ែលបានស្នើសុំអ្វីស្តីអំពីម្ហូបអាហារនិងភេសជ្ជៈសំរាប់គាត់និងមិត្តគាត់ទាំងបីនាក់?
៤. ក្រោយពីទទួលទានអស់ដប់ថ្ងៃ តើដានីយ៉ែលនិងមិត្តទាំងបីនាក់មានសុខភាពយ៉ាងណាបើប្រៀបធៀបជាមួយនឹងយុវជនឯទៀត?
៥. តើដានីយ៉ែលនិងមិត្តទាំងបីនាក់របស់គាត់មកនៅក្នុងវាំងយ៉ាងដូចម្ដេច? តើតាមរបៀបណាដែលពួកគាត់មានលក្ខណៈប្រសើរជាងពួកសង្ឃនិងពួកអ្នកប្រាជ្ញ?
សំនួរបន្ថែម:
១. សូមអានដានីយ៉ែល ១:១-២១
(ក) បើយើងចង់ទប់ទល់នឹងសេចក្ដីល្បួងនិងយកឈ្នះនូវភាពទន់ខ្សោយ តើយើងត្រូវខំប្រឹងយ៉ាងណា? (ដា. ១:៨; លោ. ៣៩:៧, ១០; កា. ៦:៩)
(ខ) សព្វថ្ងៃនេះ តើតាមរបៀបណាដែលយុវវ័យត្រូវល្បួងឬបង្ខិតបង្ខំឲ្យបរិភោគអ្វីដែលមនុស្សខ្លះចាត់ទុកថា‹អាហារដ៏ឆ្ងាញ់ពិសា?›។ (ដា. ១:៨; សុ. ២០:១; ២កូ. ៦:១៧-៧:១)
(គ) តើកំណត់ហេតុអំពីយុវជនបួននាក់សាសន៍ហេព្រើរជួយយើងឲ្យយល់អំពីចំណេះដឹងខាងលោកីយ៍យ៉ាងណា? (ដា. ១:២០; អេសា. ៥៤:១៣; ១កូ. ៣:១៨-២០)
រឿងទី៧៦
ក្រុងយេរូសាឡិមត្រូវបានបំផ្លាញចោល
១. ដូចឃើញក្នុងរូបភាព តើអ្វីដែលកំពុងតែកើតឡើងដល់ក្រុងយេរូសាឡិមនិងប្រជាជនអ៊ីស្រាអែល?
២. តើអេសេគាលជានរណា? តើព្រះយេហូវ៉ាបង្ហាញគាត់អំពីអ្វីដែលគួរឲ្យរន្ធត់ចិត្តនោះ?
៣. ដោយសារប្រជាជនអ៊ីស្រាអែលគ្មានសេចក្ដីគោរពកោតខ្លាចដល់ព្រះយេហូវ៉ា តើទ្រង់សន្យាអ្វី?
៤. ក្រោយពីប្រជាជនអ៊ីស្រាអែលបះបោរប្រឆាំងនឹងស្តេចនេប៊ូក្នេសា តើទ្រង់ធ្វើអ្វី?
៥. ហេតុអ្វីបានជាព្រះយេហូវ៉ាបណ្ដោយឲ្យការហិនហោចដ៏គួរឲ្យខ្លាចនេះកើតដល់ប្រជាជនអ៊ីស្រាអែល?
៦. តើស្រុកអ៊ីស្រាអែលពុំមានមនុស្សនៅយ៉ាងដូចម្ដេច? តើអស់រយៈពេលប៉ុន្មានឆ្នាំដែលគ្មានមនុស្សនៅ?
សំនួរបន្ថែម:
១. សូមអានពង្សាវតារក្សត្រទី២ ២៥:១-២៦
(ក) តើសេដេគាជានរណា? តើមានអ្វីកើតឡើងដល់ទ្រង់? តើនេះត្រូវបានសម្រេចតាមទំនាយក្នុងព្រះគម្ពីរយ៉ាងដូចម្ដេច? (២ពង្ស. ២៥:៥-៧; អេសេ. ១២:១៣-១៥)
(ខ) ចំពោះការប្រព្រឹត្តដោយឥតស្មោះត្រង់ទាំងប៉ុន្មានដោយពួកអ៊ីស្រាអែល តើព្រះយេហូវ៉ាចាត់ទុកថាអ្នកណាដែលទទួលខុសត្រូវ? (២ពង្ស. ២៥:៩, ១១, ១២, ១៨, ១៩; ២របា. ៣៦:១៤, ១៧)
២. សូមអានអេសេគាល ៨:១-១៨
តើពិភពគ្រីស្ទសាសនាបានយកតម្រាប់តាមពួកអ៊ីស្រាអែលដែលក្បត់ជំនឿ ក្នុងការថ្វាយបង្គំព្រះអាទិត្យយ៉ាងដូចម្ដេច? (អេសេ. ៨:១៦; អេសា. ៥:២០, ២១; យ៉ូន. ៣:១៩-២១; ២ធី. ៤:៣)
រឿងទី៧៧
ពួកគេមិនក្រាបថ្វាយបង្គំឡើយ
១. តើស្តេចនេប៊ូក្នេសាដែលជាស្តេចនៃស្រុកបាប៊ីឡូនបានបញ្ជាឲ្យប្រជាជនធ្វើអ្វី?
២. ហេតុអ្វីបានជាមិត្តទាំងបីនាក់របស់ដានីយ៉ែល មិនថ្វាយបង្គំដល់រូបចម្លាក់មាសនេះ?
៣. នៅពេលដែលស្តេចនេប៊ូក្នេសាឲ្យឱកាសដល់យុវជនបីនាក់ជាតិហេព្រើរម្ដងទៀតឲ្យក្រាបថ្វាយបង្គំ តើពួកគាត់បង្ហាញនូវទំនុកចិត្តលើព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
៤. តើស្តេចនេប៊ូក្នេសាបញ្ជាឲ្យអ្នកបំរើទ្រង់ធ្វើយ៉ាងណាដល់សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ?
៥. នៅពេលដែលស្តេចនេប៊ូក្នេសាទតមើលក្នុងគុកភ្លើង តើទ្រង់ឃើញអ្វី?
៦. ហេតុអ្វីបានជាស្តេចមួយអង្គនេះសរសើរព្រះរបស់សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ? តើពួកគាត់ផ្ដល់គំរូយ៉ាងណាសំរាប់យើង?
សំនួរបន្ថែម:
១. សូមអានដានីយ៉ែល ៣:១-៣០
(ក) នៅពេលដែលប្រឈមមុខនឹងការល្បងលនៃចិត្តស្មោះគ្រប់លក្ខណ៍ តើរាស្ត្រទាំងអស់របស់ព្រះគួរយកតម្រាប់តាមចិត្តគំនិតរបស់យុវជនបីនាក់ជាតិហេព្រើរបានយ៉ាងណា? (ដា. ៣:១៧, ១៨; ម៉ាថ. ១០:២៨; រ៉ូម ១៤:៧, ៨)
(ខ) តើព្រះយេហូវ៉ាបានបង្រៀនស្តេចនេប៊ូក្នេសានូវមេរៀនដ៏សំខាន់អ្វី? (ដា. ៣:២៨, ២៩; ៤:៣៤, ៣៥)
រឿងទី៧៨
អក្សរដៃនៅលើជញ្ជាំង
១. នៅពេលដែលស្តេចនៃសាសន៍បាប៊ីឡូនកំពុងតែធ្វើពិធីជប់លៀងយ៉ាងធំមួយ ហើយបានប្រើពែងមាស ពែងប្រាក់ ហើយចានដែលបានយកពីព្រះវិហាររបស់ព្រះយេហូវ៉ានៅក្រុងយេរូសាឡិម តើមានអ្វីកើតឡើង?
២. តើបេលសាសារមានបន្ទូលយ៉ាងណាដល់ពួកអ្នកប្រាជ្ញរបស់ទ្រង់? តើពួកគេពុំអាចធ្វើអ្វី?
៣. តើមាតារបស់ស្តេចប្រាប់ទ្រង់ឲ្យធ្វើអ្វី?
៤. ស្របទៅតាមអ្វីដែលដានីយ៉ែលប្រាប់ស្តេច ហេតុអ្វីបានជាព្រះធ្វើឲ្យដៃសរសេរពាក្យលើជញ្ជាំង?
៥. តើដានីយ៉ែលបកស្រាយអត្ថន័យនៃពាក្យលើជញ្ជាំងយ៉ាងដូចម្ដេច?
៦. តើមានអ្វីកើតឡើងក្នុងកាលដែលដានីយ៉ែលកំពុងតែទូលនោះ?
សំនួរបន្ថែម:
១. សូមអានដានីយ៉ែល ៥:១-៣១
(ក) ចូរបញ្ជាក់ភាពខុសគ្នារវាងការកោតខ្លាចចំពោះព្រះ និងអារម្មណ៍ភ័យខ្លាចដែលស្តេចបេលសាសារមានពេលដែលទតឃើញអក្សរនៅលើជញ្ជាំង។ (ដា. ៥:៦, ៧; ទំនុក. ១៩:៩; រ៉ូម ៨:៣៥-៣៩)
(ខ) នៅពេលដែលដានីយ៉ែលទូលប្រាប់ស្តេចបេលសាសារនិងអស់អ្នកធំ តើគាត់បង្ហាញនូវចិត្តក្លាហានយ៉ាងខ្លាំងដូចម្ដេច? (ដា. ៥:១៧,១៨, ២២, ២៦-២៨; កិច្ច. ៤:២៩)
(គ) តើដានីយ៉ែល ជំពូកទី៥បញ្ជាក់នូវអធិបតេយ្យសកលលោករបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច? (ដា. ៤:១៧, ២៥; ៥:២១)
រឿងទី៧៩
ដានីយ៉ែលនៅក្នុងរូងសិង្ហ
១. តើដារីយុសជានរណា? ហើយតើទ្រង់មានទស្សនៈយ៉ាងណាចំពោះដានីយ៉ែល?
២. តើបុរសឯទៀតដែលមានចិត្តច្រណែនចង់ឲ្យស្តេចដារីយុសធ្វើអ្វី?
៣. នៅពេលដែលលោកដានីយ៉ែលបានដឹងអំពីច្បាប់ថ្មីនេះ តើលោកធ្វើអ្វី?
៤. តើហេតុអ្វីបានស្តេចដារីយុសមានព្រះទ័យព្រួយដល់ម្ល៉េះដែលទ្រង់ផ្ទំមិនលក់? តើទ្រង់ធ្វើអ្វីនៅព្រឹកស្អែក?
៥. តើដានីយ៉ែលតបឆ្លើយដល់ស្តេចដារីយុសយ៉ាងដូចម្ដេច?
៦. ចំពោះពួកបុរសអាក្រក់ដែលចង់សម្លាប់ដានីយ៉ែល តើមានអ្វីកើតឡើងដល់ពួកគេ? តើស្តេចដារីយុសសរសេរអ្វីទៅប្រជាជនទាំងអស់នៅក្នុងព្រះរាជាណាចក្ររបស់ទ្រង់?
សំនួរបន្ថែម:
១. សូមអានដានីយ៉ែល ៦:១-២៨
(ក) ការរួមគំនិតក្បត់ប្រឆាំងនឹងដានីយ៉ែល រំឭកយើងយ៉ាងណាអំពីរបៀបដែលអ្នកប្រឆាំងបានធ្វើក្នុងការខំបង្ក្រាបកិច្ចការរបស់ស្មរបន្ទាល់ព្រះយេហូវ៉ានៅសម័យនេះ? (ដា. ៦:៧; ទំនុក. ៩៤:២០; អេសា. ១០:១; រ៉ូម ៨:៣១)
(ខ) សព្វថ្ងៃនេះ តើអ្នកបំរើរបស់ព្រះយកតម្រាប់តាមដានីយ៉ែល ក្នុងការចុះចូល«នឹងរាជការ»យ៉ាងដូចម្ដេច? (ដា. ៦:៥, ១០; រ៉ូម ១៣:១; កិច្ច. ៥:២៩)
(គ) ចំពោះការបំរើព្រះយេហូវ៉ា«ជានិច្ច» តើយើងអាចយកតម្រាប់តាមដានីយ៉ែលយ៉ាងដូចម្ដេច? (ដា. ៦:១៦, ២០; ភី. ៣:១៦; វិវរ. ៧:១៥)
រឿងទី៨០
ប្រជាជនរបស់ព្រះចាកចេញពីក្រុងបាប៊ីឡូន
១. តើប្រជាជនអ៊ីស្រាអែលកំពុងតែធ្វើអ្វីដូចឃើញក្នុងរូបភាព?
២. តើស្តេចស៊ីរូសបានបំពេញទំនាយរបស់ព្រះយេហូវ៉ាដែលបានត្រូវទាយតាមរយៈអេសាយ យ៉ាងដូចម្ដេច?
៣. ចំពោះប្រជាជនអ៊ីស្រាអែលដែលមិនអាចត្រឡប់ទៅក្រុងយេរូសាឡិម តើស្តេចស៊ីរូសមានបន្ទូលប្រាប់ប្រជាជននោះយ៉ាងណា?
៤. តើស្តេចស៊ីរូសប្រទានឲ្យប្រជាជនយកអ្វីទៅក្រុងយេរូសាឡិម?
៥. ដើម្បីឲ្យប្រជាជនអ៊ីស្រាអែលធ្វើដំណើរទៅក្រុងយេរូសាឡិម តើត្រូវអស់រយៈពេលប៉ុន្មាន?
៦. តើអស់ប៉ុន្មានឆ្នាំមកហើយដែលស្រុកអ៊ីស្រាអែលនៅទទេគ្មានមនុស្សនៅសោះ?
សំនួរបន្ថែម:
១. សូមអានអេសាយ ៤៤:២៨ និង ៤៥:១-៤
(ក) តើព្រះយេហូវ៉ាបានបញ្ជាក់ថាទំនាយរបស់ទ្រង់ចំពោះស៊ីរូសនឹងត្រូវសម្រេចជាក់ជាពុំខានយ៉ាងដូចម្ដេច? (អេសា. ៥៥:១០, ១១; រ៉ូម ៤:១៧)
(ខ) តើទំនាយរបស់អេសាយស្តីអំពីស្តេចស៊ីរូសបង្ហាញថា ព្រះយេហូវ៉ាមានសមត្ថភាពទាយអំពីអនាគតយ៉ាងណា? (អេសា. ៤២:៩; ៤៥:២១; ៤៦:១០, ១១; ២ពេ. ១:២០)
២. សូមអានអែសរ៉ា ១:១-១១
ដោយធ្វើតាមគំរូនៃអស់អ្នកដែលពុំអាចត្រឡប់មកក្រុងយេរូសាឡិមវិញ សព្វថ្ងៃនេះ តើយើងអាច«ជួយផ្គត់ផ្គង់»អស់អ្នកដែលអាចបំរើព្រះពេញពេលយ៉ាងដូចម្ដេច? (អែស. ១:៤, ៦; រ៉ូម ១២:១៣; កូល. ៤:១២)
រឿងទី៨១
ការទុកចិត្តនឹងជំនួយរបស់ព្រះ
១. តើមានមនុស្សប៉ុន្មាននាក់ដែលធ្វើដំណើរយ៉ាងឆ្ងាយពីក្រុងបាប៊ីឡូនទៅក្រុងយេរូសាឡិម? នៅពេលដែលពួកគេមកដល់ តើពួកគេឃើញអ្វី?
២. នៅពេលដែលប្រជាជនអ៊ីស្រាអែលមកដល់ តើពួកគេចាប់ផ្ដើមសង់អ្វី? ប៉ុន្តែ តើពួកសត្រូវធ្វើយ៉ាងណា?
៣. តើហាកាយនិងសាការីជានរណា? តើពួកគាត់ប្រាប់ប្រជាជនអំពីអ្វី?
៤. ហេតុអ្វីបានជាថាថ្នាយផ្ញើសំបុត្រទៅក្រុងបាប៊ីឡូន? តើគាត់ទទួលចម្លើយអ្វី?
៥. នៅពេលដែលអែសរ៉ាដឹងនូវការខ្វះខាតក្នុងការជួសជុលព្រះវិហាររបស់ព្រះ តើលោកធ្វើយ៉ាងណា?
៦. ដូចឃើញក្នុងរូបភាពនេះ តើអែសរ៉ាអធិស្ឋានអំពីអ្វី? តើព្រះតបឆ្លើយនឹងសេចក្ដីអធិស្ឋានគាត់យ៉ាងដូចម្ដេច? តើយើងអាចទាញមេរៀនអ្វីពីនេះ?
សំនួរបន្ថែម:
១. សូមអានអែសរ៉ា ៣:១-១៣
បើយើងនៅកន្លែងដែលគ្មានក្រុមជំនុំនៃរាស្ត្ររបស់ព្រះ តើយើងគួរបន្តធ្វើអ្វី? (អែស. ៣:៣, ៦; កិច្ច. ១៧:១៦, ១៧; ហេ. ១៣:១៥)
២. សូមអានអែសរ៉ា ៤:១-៧
តើសូរ៉ូបាបិលបានតាំងគំរូយ៉ាងណាសំរាប់រាស្ត្ររបស់ព្រះយេហូវ៉ាស្តីអំពីការការឡូកឡំជំនឿ? (និក្ខ. ៣៤:១២; ១កូ. ១៥:៣៣; ២កូ. ៦:១៤-១៧)
៣. សូមអានអែសរ៉ា ៥:១-៥, ១៧ និង ៦:១-២២
(ក) ហេតុអ្វីបានជាពួកប្រឆាំងពុំអាចបញ្ឈប់កិច្ចការកសាងព្រះវិហារ? (អែស. ៥:៥; អេសា. ៥៤:១៧)
(ខ) នៅពេលដែលប្រឈមមុខនឹងពួកប្រឆាំង តើទង្វើរបស់ពួកចាស់ទុំនៃសាសន៍យូដាលើកទឹកចិត្តអ្នកចាស់ទុំគ្រីស្ទានឲ្យស្វែងរកការណែនាំរបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច? (អែស. ៦:១៤; ទំនុក. ៣២:៨; រ៉ូម ៨:៣១; យ៉ា. ១:៥)
៤. សូមអានអែសរ៉ា ៨:២១-២៣, ២៨-៣៦
មុននឹងចាប់ផ្ដើមប្រព្រឹត្តអ្វីមួយ យកល្អយើងត្រូវយកតម្រាប់តាមគំរូរបស់អែសរ៉ាយ៉ាងដូចម្ដេច? (អែស. ៨:២៣; ទំនុក. ១២៧:១; សុ. ១០:២២; យ៉ា. ៤:១៣-១៥)
រឿងទី៨២
ម៉ាដេកាយនិងនាងអេសធើរ
១. តើម៉ាដេកាយនិងនាងអេសធើរជានរណា?
២. ហេតុអ្វីក៏ស្តេចអ័ហាស៊ូរុសចង់បានជាយាថ្មី? ហើយតើទ្រង់រើសយកអ្នកណា?
៣. តើហាម៉ានជានរណា? តើអ្វីដែលធ្វើឲ្យគាត់ខឹងម្ល៉េះ?
៤. តើច្បាប់អ្វីដែលត្រូវបង្កើត? ក្រោយពីនាងអេសធើរទទួលសារពីម៉ាដេកាយ តើនាងធ្វើអ្វី?
៥. តើមានអ្វីកើតឡើងដល់ហាម៉ាន? តើមានអ្វីកើតឡើងដល់ម៉ាដេកាយ?
៦. តើប្រជាជនអ៊ីស្រាអែលត្រូវបានសង្គ្រោះពីពួកសត្រូវយ៉ាងដូចម្ដេច?
សំនួរបន្ថែម:
១. សូមអាននាងអេសធើរ ២:១២-១៨
តើនាងអេសធើរបង្ហាញនូវតម្លៃចំពោះការបណ្ដុះ«វិញ្ញាណសំឡូត ហើយរម្យទម»យ៉ាងដូចម្ដេច? (អេស. ២:១៥; ១ពេ. ៣:១-៥)
២. សូមអាននាងអេសធើរ ៤:១-១៧
នាងអេសធើរមានឱកាសដើម្បីប្រព្រឹត្តជាប្រយោជន៍ដល់ការថ្វាយបង្គំពិត សព្វថ្ងៃនេះ តើយើងមានឱកាសអ្វីដើម្បីបង្ហាញនូវភក្ដីភាពនិងចិត្តស្មោះត្រង់ចំពោះព្រះយេហូវ៉ា? (អេស. ៤:១៣, ១៤; ម៉ាថ. ៥:១៤-១៦; ២៤:១៤)
៣. សូមអាននាងអេសធើរ ៧:១-៦
សព្វថ្ងៃនេះ តើរាស្ត្រជាច្រើននាក់របស់ព្រះបានប្រឈមមុខនឹងការបៀតបៀនដូចនាងអេសធើរយ៉ាងដូចម្ដេច? (អេស. ៧:៤; ម៉ាថ. ១០:១៦-២២; ១ពេ. ២:១២)
រឿងទី៨៣
កំផែងក្រុងយេរូសាឡិម
១. តើប្រជាជនអ៊ីស្រាអែលមានអារម្មណ៍យ៉ាងណា ដោយគ្មានកំផែងព័ទ្ធជុំវិញក្រុងយេរូសាឡិម?
២. តើនេហេមាជាអ្នកណា?
៣. តើនេហេមាមានការងារអ្វី? ហេតុអ្វីក៏កិច្ចការនេះសំខាន់?
៤. តើដំណឹងអ្វីដែលធ្វើឲ្យនេហេមាស្រងូតស្រងាត់ចិត្ត? តើគាត់ធ្វើអ្វី?
៥. តើស្តេចអើថាស៊ើកសេសបង្ហាញសេចក្ដីសប្បុរសដល់នេហេមាយ៉ាងដូចម្ដេច?
៦. ដើម្បីកុំឲ្យពួកសត្រូវរបស់ប្រជាជនអ៊ីស្រាអែលបញ្ឈប់កិច្ចការកសាង តើនេហេមារៀបចំកិច្ចការកសាងយ៉ាងដូចម្ដេច?
សំនួរបន្ថែម:
១. សូមអាននេហេមា ១:៤-៦ និង ២:១-២០
តើនេហេមាស្វែងរកការណែនាំរបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច? (នេ. ២:៤, ៥; រ៉ូម ១២:១២; ១ពេ. ៤:៧)
២. សូមអាននេហេមា ៣:៣-៥
តើអ្នកចាស់ទុំនិងអ្នកងារជំនួយ អាចរៀនអ្វីពីភាពខុសគ្នារវាងពួកត្កូអា និង«ពួកអ្នកមានត្រកូលខ្ពស់»? (នេ. ៣:៥, ២៧; ២ថែ. ៣:៧-១០; ១ពេ. ៥:៥)
៣. សូមអាននេហេមា ៤:១-២៣
(ក) តើអ្វីដែលបានជំរុញចិត្តពួកអ៊ីស្រាអែលឲ្យបន្តកសាងកំផែង ទោះជាមានការប្រឆាំងយ៉ាងខ្លាំងក៏ដោយ? (នេ. ៤:៦, ៨, ៩: ទំនុក. ៥០:១៥; អេសា. ៦៥:១៣, ១៤)
(ខ) តើគំរូរបស់ប្រជាជនអ៊ីស្រាអែលលើកទឹកចិត្តយើងយ៉ាងដូចម្ដេច?
៤. សូមអាននេហេមា ៦:១៥
កំផែងក្រុងយេរូសាឡិមត្រូវបានសង់ចប់ក្នុងរយៈពីរខែ តើនេះសម្ដែងនូវឥទ្ធិពលនៃជំនឿយ៉ាងដូចម្ដេច? (ទំនុក. ៥៦:៣, ៤; ម៉ាថ. ១៧:២០; ១៩:២៦)
រឿងទី៨៤
ទេវតាមួយមកជួបនឹងនាងម៉ារា
១. តើស្ត្រីក្នុងរូបភាពនេះជានរណា?
២. តើកាព្រីយ៉ែលប្រាប់នាងម៉ារាអំពីអ្វី?
៣. ទោះនាងម៉ារាមិនបានរស់នៅជាមួយនឹងបុរសក៏ដោយ តើកាព្រីយ៉ែលពន្យល់ប្រាប់នាងម៉ារាថានាងនឹងមានបុត្រមួយយ៉ាងដូចម្ដេច?
៤. តើមានអ្វីកើតឡើងនៅពេលដែលនាងម៉ារាទៅលេងអេលីសាបិតដែលជាសាច់ញាតិ?
៥. នៅពេលដែលយ៉ូសែបដឹងថានាងម៉ារានឹងមានកូន តើគាត់គិតយ៉ាងណា? ហេតុអ្វីបានជាគាត់ប្ដូរគំនិតរបស់គាត់?
សំនួរបន្ថែម:
១. សូមអានលូកា ១:២៦-៥៦
(ក) នៅពេលដែលជីវិតនៃបុត្ររបស់ព្រះផ្ទេរពីស្ថានសួគ៌ តើលូកា ១:៣៥ បញ្ជាក់យ៉ាងណាស្តីអំពីភាពឥតគ្រប់ល័ក្ខណ៍ពីអ័ដាមក្នុងផ្ទៃពោះរបស់នាងម៉ារា? (ហាក. ២:១១-១៣; យ៉ូន. ៦:៦៩; ហេ. ៧:២៦; ១០:៥)
(ខ) សូម្បីមុនព្រះយេស៊ូប្រសូតមក តើទ្រង់ទទួលកិត្ដិយសយ៉ាងដូចម្ដេច? (លូ. ១:៤១-៤៣)
(គ) ចំពោះជនគ្រីស្ទានសព្វថ្ងៃដែលទទួលឯកសិទ្ធិពិសេស តើនាងម៉ារាផ្ដល់គំរូដ៏ល្អយ៉ាងណា? (លូ. ១:៣៨, ៤៦-៤៩; ១៧:១០; សុ. ១១:២)
២. សូមអានម៉ាថាយ ១:១៨-២៥
ទោះជាព្រះយេស៊ូឥតបានត្រូវហៅថាអេម៉ាញូអែលក៏ដោយ ពេលជាមនុស្ស តើទ្រង់បំពេញមុខនាទីនៃអត្ថន័យនៃឈ្មោះនោះយ៉ាងដូចម្ដេច? (ម៉ាថ. ១:២២, ២៣; យ៉ូន. ១៤:៨-១០; ហេ. ១:១-៣)
រឿងទី៨៥
ព្រះយេស៊ូវប្រសូតនៅក្នុងក្រោល
១. តើទារកក្នុងរូបភាពជានរណា? តើនាងម៉ារាដាក់កុមារនេះនៅទីណា?
២. ហេតុអ្វីបានជាព្រះយេស៊ូត្រូវប្រសូតក្នុងក្រោលសត្វ?
៣. ដូចឃើញក្នុងរូបភាព តើពួកបុរសដែលចូលក្នុងក្រោលជានរណា? តើទេវតាមួយរូបប្រាប់ពួកគេអំពីអ្វី?
៤. ហេតុអ្វីបានជាព្រះយេស៊ូពិសេសម្ល៉េះ?
៥. ហេតុអ្វីក៏អាចហៅព្រះយេស៊ូជាបុត្រារបស់ព្រះ?
សំនួរបន្ថែម:
១. សូមអានលូកា ២:១-២០
(ក) តើសេសារ-អូគូស្ទមានតួនាទីយ៉ាងណាក្នុងការសម្រេចទំនាយនៃកំណើតរបស់ព្រះយេស៊ូ? (លូ. ២:១-៤; មីកា ៥:១)
(ខ) តើបុគ្គលម្នាក់អាចរួមបញ្ចូលក្នុងចំណោម«មនុស្សដែលជាទីគាប់ព្រះហឫទ័យដល់ទ្រង់»យ៉ាងដូចម្ដេច? (លូ. ២:១៤; ម៉ាថ. ១៦:២៤; យ៉ូន. ១៧:៣; កិច្ច. ៣:១៩; ហេ. ១១:៦)
(គ) បើអ្នកគង្វាលសាសន៍យូដាមានមូលហេតុអរសប្បាយដោយសារកំណើតនៃអ្នកសង្គ្រោះ ចុះអ្នកបំរើព្រះនៅសព្វថ្ងៃនេះមានមូលហេតុច្រើនជាងចំពោះការអរសប្បាយយ៉ាងណា? (លូ. ២:១០, ១១; អេភ. ៣:៨, ៩; វិវរ. ១១:១៥; ១៤:៦)
រឿងទី៨៦
ផ្កាយបាននាំផ្លូវពួកបុរស
១. តើបុរសទាំងនេះក្នុងរូបភាពជានរណា? ហេតុអ្វីបានជាម្នាក់ចង្អុលទៅផ្កាយដ៏ភ្លឺមួយ?
២. ហេតុអ្វីបានជាស្តេចហេរ៉ូឌមានសេចក្ដីខ្ញាល់ម្ល៉េះ? ហើយតើទ្រង់ធ្វើយ៉ាងណា?
៣. តើផ្កាយនោះនាំពួកគេទៅកន្លែងណា? ប៉ុន្តែ ហេតុអ្វីបានជាពួកគេត្រឡប់ទៅស្រុកវិញតាមផ្លូវផ្សេង?
៤. តើស្តេចហេរ៉ូឌចេញបញ្ជាអ្វី? ហេតុអ្វី?
៥. តើព្រះយេហូវ៉ាមានបន្ទូលប្រាប់យ៉ូសែបឲ្យធ្វើអ្វី?
៦. តើអ្នកណាដែលធ្វើឲ្យផ្កាយថ្មីនោះលេចចេញមក? ហេតុអ្វី?
សំនួរបន្ថែម:
១. សូមអានម៉ាថាយ ២:១-២៣
នៅពេលដែលពួកហោរមកលេងព្រះយេស៊ូ តើទ្រង់មានព្រះជន្មប៉ុន្មាន? (ម៉ាថ. ២:១, ១១, ១៦)
រឿងទី៨៧
ព្រះយេស៊ូវនៅក្នុងព្រះវិហារ
១. តើកុមារក្នុងរូបភាពនេះអាយុប៉ុន្មាន? តើទ្រង់គង់នៅកន្លែងណា?
២. តើលោកយ៉ូសែបនាំគ្រួសាររបស់គាត់ទៅណាជារៀងរាល់ឆ្នាំ?
៣. ក្រោយពីធ្វើដំណើរអស់មួយថ្ងៃទៅផ្ទះ ហេតុអ្វីក៏យ៉ូសែបនិងម៉ារាត្រឡប់ទៅក្រុងយេរូសាឡិមវិញ?
៤. តើយ៉ូសែបនិងម៉ារារកឃើញព្រះយេស៊ូនៅកន្លែងណា? ហេតុអ្វីក៏ពួកគ្រូក្នុងព្រះវិហារមានសេចក្ដីអស្ចារ្យ?
៥. តើព្រះយេស៊ូមានបន្ទូលតបនឹងម៉ារាជាមាតាយ៉ាងណា?
៦. ចំពោះការរៀនអំពីព្រះ តើយើងអាចធ្វើតាមគំរូព្រះយេស៊ូយ៉ាងដូចម្ដេច?
សំនួរបន្ថែម:
១. សូមអានលូកា ២:៤១-៥២
(ក) ថ្វីបើក្រិត្យវិន័យតម្រូវឲ្យតែពួកប្រុសៗទៅធ្វើបុណ្យរៀងរាល់ឆ្នាំក៏ដោយ តើយ៉ូសែបនិងម៉ារាទុកគំរូដ៏ល្អសំរាប់ឪពុកម្ដាយសព្វថ្ងៃយ៉ាងណា? (លូ. ២:៤១; ចោទិ. ១៦:១៦; ៣១:១២; សុ. ២២:៦)
(ខ) ចំពោះក្មេងៗសព្វថ្ងៃនេះ តើព្រះយេស៊ូបានទុកគំរូដ៏ល្អយ៉ាងណាចំពោះការចុះចូលនឹងឪពុកម្ដាយ? (លូ. ២:៥១; ចោទិ. ៥:១៦; សុ. ២៣:២២; កូល. ៣:២០)
២. សូមអានម៉ាថាយ ១៣:៥៣-៥៦
ប្អូនប្រុសបួននាក់របស់ព្រះយេស៊ូត្រូវបានកត់ក្នុងព្រះគម្ពីរ តើមានឈ្មោះអ្វីខ្លះ? ក្រោយមក តើប្អូនប្រុសពីរនាក់ត្រូវបានបំរើក្នុងក្រុមជំនុំគ្រីស្ទានយ៉ាងដូចម្ដេច? (ម៉ាថ. ១៣:៥៥; កិច្ច. ១២:១៧; ១៥:៦, ១៣; ២១:១៨; កា. ១:១៩; យ៉ា. ១:១; យូ. ១)
រឿងទី៨៨
យ៉ូហានធ្វើបុណ្យជ្រមុជទឹកឲ្យព្រះយេស៊ូវ
១. តើបុរសពីរនាក់ក្នុងរូបភាពនេះជានរណា?
២. តើបុគ្គលម្នាក់ទទួលបុណ្យជ្រមុជទឹកតាមរបៀបណា?
៣. ធម្មតា តើយ៉ូហានធ្វើបុណ្យជ្រមុជទឹកឲ្យអ្នកណា?
៤. តើមានមូលហេតុដ៏ពិសេសអ្វី ដែលព្រះយេស៊ូសុំយ៉ូហានធ្វើបុណ្យជ្រមុជទឹកឲ្យទ្រង់នោះ?
៥. តើព្រះយេហូវ៉ាបង្ហាញថាទ្រង់សព្វព្រះហឫទ័យ ដែលព្រះយេស៊ូបានទទួលបុណ្យជ្រមុជទឹកយ៉ាងដូចម្ដេច?
៦. នៅពេលដែលព្រះយេស៊ូយាងទៅកន្លែងមួយយ៉ាងឆ្ងាយតែម្នាក់ឯងអស់៤០ថ្ងៃ តើមានអ្វីកើតឡើង?
៧. តើសិស្សដំបូងរបស់ព្រះយេស៊ូជានរណាខ្លះ? តើអព្ភូតហេតុទីមួយដែលទ្រង់ធ្វើជាអ្វី?
សំនួរបន្ថែម:
១. សូមអានម៉ាថាយ ៣:១៣-១៧
ចំពោះពិធីបុណ្យជ្រមុជទឹកសំរាប់ពួកសិស្សទ្រង់ តើព្រះយេស៊ូបានទុកគំរូយ៉ាងណា? (ទំនុក. ៤០:៧, ៨; ម៉ាថ. ២៨:១៩, ២០; លូ. ៣:២១, ២២)
២. សូមអានម៉ាថាយ ៤:១-១១
ព្រះយេស៊ូពូកែប្រើបទគម្ពីរ តើនេះលើកទឹកចិត្តយើងឲ្យសិក្សាព្រះគម្ពីរជាទៀងទាត់យ៉ាងដូចម្ដេច? (ម៉ាថ. ៤:៥-៧; ២ពេ. ៣:១៧, ១៨; ១យ៉ូន. ៤:១)
៣. សូមអានយ៉ូហាន ១:២៩-៥១
តើយ៉ូហាន-បាទីស្ទបានបង្គាប់សិស្សរបស់លោកឲ្យទៅអ្នកណា? សព្វថ្ងៃនេះ តើយើងអាចយកតម្រាប់តាមយ៉ូហានយ៉ាងដូចម្ដេច? (យ៉ូន. ១:២៩, ៣៥, ៣៦; ៣:៣០; ម៉ាថ. ២៣:១០)
៤. សូមអានយ៉ូហាន ២:១-១២
បន្ទាប់ពីអព្ភូតហេតុទីមួយរបស់ព្រះយេស៊ូ តើព្រះយេហូវ៉ាមិនសំចៃទុករបស់ល្អពីអ្នកបំរើទ្រង់យ៉ាងដូចម្ដេច? (យ៉ូន. ២:៩, ១០; ទំនុក. ៨៤:១១; យ៉ា. ១:១៧)
រឿងទី៨៩
ព្រះយេស៊ូវសំអាតព្រះវិហារ
១. ហេតុអ្វីមានការលក់សត្វនៅក្នុងព្រះវិហារ?
២. តើអ្វីដែលធ្វើឲ្យព្រះយេស៊ូមានព្រះទ័យខ្ញាល់?
៣. ដូចឃើញក្នុងរូបភាព តើព្រះយេស៊ូកំពុងធ្វើអ្វី? តើទ្រង់បង្គាប់អ្វីដល់ពួកបុរសដែលលក់សត្វព្រាប?
៤. នៅពេលដែលពួកអ្នកកាន់តាមទ្រង់ឃើញអ្វីដែលព្រះយេស៊ូកំពុងតែធ្វើ តើនេះរំឭកពួកគេអំពីអ្វី?
៥. តើព្រះយេស៊ូធ្វើដំណើរកាត់តំបន់ណាពេលដែលត្រឡប់ទៅស្រុកកាលីឡេវិញ?
សំនួរបន្ថែម:
១. សូមអានយ៉ូហាន ២:១៣-២៥
ដោយនឹកចាំនូវសេចក្ដីខ្ញាល់របស់ព្រះយេស៊ូជាមួយនឹងពួកអ្នកដូរប្រាក់នៅក្នុងព្រះវិហារ តើយើងគួរមានទស្សនៈត្រឹមត្រូវយ៉ាងណាចំពោះការលក់ដូរក្នុងសាលព្រះរាជាណាចក្រ? (យ៉ូន. ២:១៥, ១៦; ១កូ. ១០:២៤, ៣១-៣៣)
រឿងទី៩០
នៅឯអណ្ដូងទឹកជាមួយនឹងស្ត្រី
១. ហេតុអ្វីបានជាព្រះយេស៊ូឈប់សំរាកនៅជិតអណ្ដូងមួយនៅស្រុកសាម៉ារី? តើទ្រង់មានបន្ទូលអ្វីដល់ស្ត្រីនេះ?
២. ហេតុអ្វីបានជាស្ត្រីនេះភ្ញាក់ផ្អើលម្ល៉េះ? តើព្រះយេស៊ូមានបន្ទូលអ្វីដល់នាង? ហេតុអ្វី?
៣. តើស្ត្រីនោះគិតថាព្រះយេស៊ូកំពុងតែមានបន្ទូលអំពីទឹកបែបណា? ប៉ុន្តែ តើទ្រង់មានបន្ទូលអំពីទឹកអ្វី?
៤. ហេតុអ្វីក៏ស្ត្រីនេះមានសេចក្ដីអស្ចារ្យដែលព្រះយេស៊ូដឹងអំពីរឿងរបស់នាង? តើទ្រង់ដឹងរឿងទាំងនេះពីណាមក?
៥. ពីកំណត់ហេតុនៃស្ត្រីនៅឯអណ្ដូង តើយើងអាចទាញយកមេរៀនអ្វីខ្លះ?
សំនួរបន្ថែម:
១. សូមអានយ៉ូហាន ៤:៥-៤៣
(ក) ដោយធ្វើតាមគំរូរបស់ព្រះយេស៊ូ តើយើងគួរមានចិត្តគំនិតបែបណាចំពោះមនុស្សដែលមានពូជសាសន៍ផ្សេងឬមជ្ឈដ្ឋានផ្សេងនោះ? (យ៉ូន. ៤:៩; ១កូ. ៩:២២; ១ធី. ២:៣, ៤; ទីត. ២:១១)
(ខ) ចំពោះបុគ្គលដែលក្លាយជាសិស្សរបស់ព្រះយេស៊ូ តើគាត់ទទួលផលប្រយោជន៍ណាខ្លះខាងវិញ្ញាណ? (យ៉ូន. ៤:១៤; អេសា. ៥៨:១១; ២កូ. ៤:១៦)
(គ) ស្ត្រីសាសន៍សាម៉ារីមានចិត្តខ្នះខ្នែងប្រាប់នូវអ្វីដែលនាងបានរៀន តើយើងអាចបង្ហាញនូវអំណរគុណដូចគាត់យ៉ាងដូចម្ដេច? (យ៉ូន. ៤:៧, ២៨; ម៉ាថ. ៦:៣៣; លូ. ១០:៤០-៤២)
រឿងទី៩១
ព្រះយេស៊ូវបង្រៀននៅលើភ្នំ
១. តើព្រះយេស៊ូកំពុងតែបង្រៀននៅទីណាដូចឃើញក្នុងរូបភាពនេះ? តើពួកអ្នកដែលអង្គុយជិតទ្រង់ជាងគេជានរណា?
២. តើពួកសាវ័កទាំង១២នាក់មានឈ្មោះអ្វីខ្លះ?
៣. តើព្រះយេស៊ូកំពុងតែផ្សព្វផ្សាយអំពីព្រះរាជាណាចក្រអ្វី?
៤. តើព្រះយេស៊ូបង្រៀនប្រជាជនឲ្យអធិស្ឋានអំពីអ្វី?
៥. តើព្រះយេស៊ូមានបន្ទូលយ៉ាងណានូវរបៀបដែលមនុស្សត្រូវប្រព្រឹត្តនឹងគ្នា?
សំនួរបន្ថែម:
១. សូមអានម៉ាថាយ ៥:១-១២
តើតាមរបៀបណាដែលយើងអាចបង្ហាញថា យើងយកចិត្តទុកដាក់នឹងសេចក្ដីត្រូវការខាងវិញ្ញាណរបស់យើង? (ម៉ាថ. ៥:៣; រ៉ូម ១០:១៣-១៥; ១ធី. ៤:១៣, ១៥, ១៦)
២. សូមអានម៉ាថាយ ៥:២១-២៦
តើម៉ាថាយ ៥:២៣, ២៤ បញ្ជាក់យ៉ាងដូចម្ដេចថា ទំនាក់ទំនងរបស់យើងជាមួយនឹងបងប្អូនមានអានុភាពលើចំណងមេត្រីភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ា? (ម៉ាថ. ៦:១៤, ១៥; ទំនុក. ១៣៣:១; កូល. ៣:១៣; ១យ៉ូន. ៤:២០)
៣. សូមអានម៉ាថាយ ៦:១-៨
តើជនគ្រីស្ទានត្រូវជៀសវាងទង្វើអ្វីខ្លះដែលប្រកាន់ថាខ្លួនគឺសុចរិតនោះ? (លូ. ១៨:១១, ១២; ១កូ. ៤:៦, ៧; ២កូ. ៩:៧)
៤. សូមអានម៉ាថាយ ៦:២៥-៣៤
ស្តីអំពីការទុកចិត្តលើព្រះយេហូវ៉ាចំពោះសម្ភារៈរបស់យើង តើព្រះយេស៊ូបានបង្រៀនយ៉ាងណា? (និក្ខ. ១៦:៤; ទំនុក. ៣៧:២៥; ភី. ៤:៦)
៥. សូមអានម៉ាថាយ ៧:១-១១
តើរឿងប្រៀបប្រដូចនៅម៉ាថាយ ៧:៥ បង្រៀនយើងអំពីអ្វី? (សុ. ២៦:១២; រ៉ូម ២:១; រ៉ូម ១៤:១០; យ៉ា. ៤:១១, ១២)
រឿងទី៩២
ព្រះយេស៊ូវប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ
១. តើឪពុករបស់ក្មេងស្រីក្នុងរូបភាពនេះជានរណា? ហេតុអ្វីបានគាត់និងភរិយាព្រួយចិត្តម្ល៉េះ?
២. នៅពេលដែលយ៉ៃរ៉ុសរកឃើញព្រះយេស៊ូ តើគាត់ធ្វើអ្វី?
៣. កាលដែលព្រះយេស៊ូកំពុងតែទៅផ្ទះរបស់យ៉ៃរ៉ុស តើមានអ្វីកើតឡើង? តើយ៉ៃរ៉ុសទទួលដំណឹងអ្វីតាមផ្លូវ?
៤. ហេតុអ្វីក៏មនុស្សក្នុងផ្ទះយ៉ៃរ៉ុសសើចចំអកដាក់ព្រះយេស៊ូ?
៥. ក្រោយពីព្រះយេស៊ូយកឪពុកម្ដាយរបស់ក្មេងស្រី និងសិស្សរបស់ទ្រង់បីនាក់ចូលទៅក្នុងបន្ទប់ដេករបស់ក្មេងស្រី តើព្រះយេស៊ូធ្វើអ្វី?
៦. តើព្រះយេស៊ូបានប្រោសមនុស្សណាទៀតឲ្យរស់ឡើងវិញ? តើនេះបង្ហាញអំពីអ្វី?
សំនួរបន្ថែម:
១. សូមអានលូកា ៨:៤០-៥៦
តើព្រះយេស៊ូបង្ហាញសេចក្ដីមេត្ដាករុណានិងការយោគយល់ដល់ស្ត្រីដែលមានជំងឺធ្លាក់ឈាមយ៉ាងដូចម្ដេច? សព្វថ្ងៃនេះ តើអ្នកចាស់ទុំគ្រីស្ទានអាចទាញយកមេរៀនអ្វីពីនេះ? (លូ. ៨:៤៣, ៤៤, ៤៧, ៤៨; លេវី. ១៥:២៥-២៧; ម៉ាថ. ៩:១២, ១៣; កូល. ៣:១២-១៤)
២. សូមអានលូកា ៧:១១-១៧
ចំពោះអស់អ្នកដែលមានបុគ្គលជាទីស្រឡាញ់ស្លាប់ទៅ តើហេតុអ្វីបានជាពួកគេមានការលើកទឹកចិត្តនឹងការតបឆ្លើយរបស់ព្រះយេស៊ូដល់ស្ត្រីមេម៉ាយនៅក្រុងណាអ៊ីន? (លូ. ៧:១៣; ២កូ. ១:៣, ៤; ហេ. ៤:១៥)
៣. សូមអានយ៉ូហាន ១១:១៧-៤៤
គឺជាការធម្មតាទេដែលយើងកាន់ទុក្ខដោយសារបុគ្គលជាទីស្រឡាញ់ស្លាប់នោះ តើព្រះយេស៊ូបានបង្ហាញយ៉ាងដូចម្ដេច? (យ៉ូន. ១១:៣៣-៣៦, ៣៨; ២សាំ. ១៨:៣៣; ១៩:១-៤)
រឿង៩៣
ព្រះយេស៊ូវចំអែតមនុស្សជាច្រើន
១. តើរឿងដ៏អាក្រក់អ្វីដែលបានកើតឡើងដល់យ៉ូហាន-បាទីស្ទ? តើនេះធ្វើឲ្យព្រះយេស៊ូមានព្រះទ័យយ៉ាងណា?
២. ចំពោះហ្វូងមនុស្សដែលមកតាមទ្រង់ តើព្រះយេស៊ូប្រទានអាហារឲ្យពួកគេយ៉ាងដូចម្ដេច? តើនៅសល់អាហារប៉ុន្មាន?
៣. ហេតុអ្វីបានជាពួកសិស្សខ្លាចក្នុងកំឡុងពេលយប់? តើមានអ្វីកើតឡើងដល់ពេត្រុស?
៤. នៅលើកទីពីរ តើព្រះយេស៊ូប្រទានអាហារឲ្យមនុស្សរាប់ពាន់នាក់បានឆ្អែតយ៉ាងដូចម្ដេច?
៥. នៅពេលដែលទ្រង់សោយរាជ្យនៅផែនដីជាស្តេចរបស់ព្រះ ហេតុអ្វីក៏នេះជាការដ៏ល្អអស្ចារ្យ?
សំនួរបន្ថែម:
១. សូមអានម៉ាថាយ ១៤:១-៣២
(ក) តើកំណត់ហេតុនៅម៉ាថាយ ១៤:២៣-៣២ ជួយយើងឲ្យយល់ច្បាស់នូវបុគ្គលិកលក្ខណៈរបស់ពេត្រុសយ៉ាងដូចម្ដេច?
(ខ) តើកំណត់ហេតុក្នុងបទគម្ពីរបញ្ជាក់ថាពេត្រុសមានគំនិតចាស់ទុំ និងបានយកឈ្នះនៅការប្រព្រឹត្តឥតចេះគិតមុខក្រោយយ៉ាងដូចម្ដេច? (ម៉ាថ. ១៤:២៧-៣០; យ៉ូន. ១៨:១០; ២១:៧; កិច្ច. ២:១៤, ៣៧-៤០; ១ពេ. ៥:៦, ១០)
២. សូមអានម៉ាថាយ ១៥:២៩-៣៨
តើព្រះយេស៊ូបានបង្ហាញការគោរពចំពោះសម្ភារៈពីព្រះវរបិតាយ៉ាងដូចម្ដេច? (ម៉ាថ. ១៥:៣៧; យ៉ូន. ៦:១២; កូល. ៣:១៥)
៣. សូមអានយ៉ូហាន ៦:១-២១
ស្តីអំពីរដ្ឋាភិបាល តើជនគ្រីស្ទានសព្វថ្ងៃអាចធ្វើតម្រាប់តាមគំរូរបស់ព្រះយេស៊ូយ៉ាងដូចម្ដេច? (យ៉ូន. ៦:១៥; ម៉ាថ. ២២:២១; រ៉ូម ១២:២; ១៣:១-៤)
រឿងទី៩៤
ទ្រង់ស្រឡាញ់ក្មេងតូចៗ
១. តើពួកសាវ័កបានប្រកែកគ្នាអំពីអ្វីតាមផ្លូវពីការធ្វើដំណើរយ៉ាងឆ្ងាយនោះ?
២. ហេតុអ្វីបានជាព្រះយេស៊ូហៅក្មេងប្រុសម្នាក់ឲ្យឈរនៅមុខពួកសាវ័ក?
៣. តើតាមរបៀបណាដែលពួកសាវ័កគួររៀនឲ្យបានដូចកូនក្មេង?
៤. ប៉ុន្មានខែក្រោយមក តើព្រះយេស៊ូបង្ហាញថាទ្រង់ស្រឡាញ់កូនក្មេងយ៉ាងដូចម្ដេច?
សំនួរបន្ថែម:
១. សូមអានម៉ាថាយ ១៨:១-៤
ហេតុអ្វីបានជាព្រះយេស៊ូប្រើពាក្យប្រៀបធៀបឬពាក្យប្រៀបប្រដូចក្នុងការបង្រៀន? (ម៉ាថ. ១៣:៣៤, ៣៦; ម៉ាក. ៤:៣៣, ៣៤)
២. សូមអានម៉ាថាយ ១៩:១៣-១៥
បើយើងចង់ទទួលនូវពរនៃព្រះរាជាណាចក្រ តើគុណសម្បត្ដិណាខ្លះរបស់កូនក្មេងដែលយើងចង់យកតម្រាប់តាម? (ទំនុក. ២៥:៩; ១៣៨:៦; ១កូ. ១៤:២០)
៣. សូមអានម៉ាកុស ៩:៣៣-៣៧
ស្តីអំពីការចង់បានឋានៈឬភាពធំដុំ តើព្រះយេស៊ូបានបង្រៀនពួកសិស្សយ៉ាងណា? (ម៉ាក. ៩:៣៥; ម៉ាថ. ២០:២៥, ២៦; កា. ៦:៣; ភី. ២:៥-៨)
៤. សូមអានម៉ាកុស ១០:១៣-១៦
តើមនុស្សស្រួលទាក់ទងព្រះយេស៊ូទេ? តើអ្នកចាស់ទុំគ្រីស្ទានអាចទាញយកមេរៀនអ្វីពីគំរូរបស់ទ្រង់? (ម៉ាក. ៦:៣០-៣៤; ភី. ២:១-៤; ១ធី. ៤:១២)
រឿងទី៩៥
របៀបដែលព្រះយេស៊ូវបង្រៀន
១. តើបុរសម្នាក់មានសំនួរអ្វីទូលសួរព្រះយេស៊ូ? ហេតុអ្វី?
២. ជួនកាល តើព្រះយេស៊ូប្រើអ្វីដើម្បីបង្រៀន? តើយើងដឹងអ្វីខ្លះអំពីសាសន៍យូដានិងសាសន៍សាម៉ារី?
៣. ក្នុងរឿងដែលព្រះយេស៊ូមានបន្ទូលប្រាប់ តើមានអ្វីកើតឡើងដល់បុរសសាសន៍យូដាដែលធ្វើដំណើរតាមផ្លូវទៅក្រុងយេរីខូរ?
៤. នៅពេលដែលសង្ឃម្នាក់សាសន៍យូដានិងអ្នកកាន់សាសនាម្នាក់ពីពួកលេវីមកតាមផ្លូវ តើពួកគាត់ធ្វើយ៉ាងណា?
៥. នៅក្នុងរូបភាពនេះ តើអ្នកណាដែលកំពុងតែជួយបុរសសាសន៍យូដាដែលត្រូវរបួស?
៦. ក្រោយពីព្រះយេស៊ូបញ្ចប់រឿងនេះ តើទ្រង់មានបន្ទូលសួរអ្វី? តើបុរសនោះឆ្លើយយ៉ាងណា?
សំនួរបន្ថែម:
១. សូមអានលូកា ១០:២៥-៣៧
(ក) ជាជាងប្រាប់ចម្លើយចំៗ តើព្រះយេស៊ូបានជួយអ្នកប្រាជ្ញច្បាប់ម្នាក់ឲ្យចេះវែកញែកយ៉ាងដូចម្ដេច? (លូ. ១០:២៦; ម៉ាថ. ១៦:១៣-១៦)
(ខ) ដោយសារអ្នកដែលស្ដាប់ទ្រង់មានការប្រកាន់ពូជសាសន៍ តើព្រះយេស៊ូបានប្រើរឿងប្រៀបប្រដូចឬឧទាហរណនិទស្សន៍ដើម្បីយកឈ្នះគំនិតបែបនោះយ៉ាងដូចម្ដេច? (លូ. ១០:៣៦, ៣៧; ១៨:៩-១៤; ទីត. ១:៩)
រឿងទី៩៦
ព្រះយេស៊ូវធ្វើឲ្យមនុស្សឈឺជាឡើងវិញ
១. តើព្រះយេស៊ូធ្វើអ្វីកាលដែលទ្រង់ធ្វើដំណើរពាសពេញស្រុក?
២. ក្រោយពីព្រះយេស៊ូបានទទួលបុណ្យជ្រមុជទឹកអស់បីឆ្នាំហើយ តើទ្រង់មានបន្ទូលប្រាប់សិស្សអំពីអ្វី?
៣. តើមនុស្សក្នុងរូបភាពនេះជាពួកណា? តើព្រះយេស៊ូធ្វើអ្វីសំរាប់ស្ត្រីម្នាក់នេះ?
៤. របៀបព្រះយេស៊ូតបឆ្លើយនឹងការជំទាស់របស់មេដឹកនាំសាសនាបានធ្វើឲ្យពួកគេអាម៉ាស់មុខ។ តើហេតុអ្វី?
៥. នៅពេលដែលព្រះយេស៊ូនិងសាវ័ករបស់ទ្រង់នៅជិតក្រុងយេរីខូរ តើព្រះយេស៊ូបានធ្វើអ្វីសំរាប់មនុស្សខ្វាក់សុំទានពីរនាក់?
៦. ហេតុអ្វីបានជាព្រះយេស៊ូធ្វើអព្ភូតហេតុ?
សំនួរបន្ថែម:
១. សូមអានម៉ាថាយ ១៥:៣០, ៣១
តាមរយៈព្រះយេស៊ូ តើព្រះចេស្ដាដ៏អស្ចារ្យរបស់ព្រះយេហូវ៉ាត្រូវបានសម្ដែងឲ្យឃើញយ៉ាងណា? តើនេះគួរមានអានុភាពលើការយល់ដឹងរបស់យើងយ៉ាងណា ចំពោះអ្វីៗដែលព្រះយេហូវ៉ាបានសន្យាសំរាប់ពិភពលោកថ្មី? (ទំនុក. ៣៧:២៩; អេសា. ៣៣:២៤)
២. សូមអានលូកា ១៣:១០-១៧
ព្រះយេស៊ូបានធ្វើអព្ភូតហេតុដ៏អស្ចារ្យបំផុតខ្លះនៅថ្ងៃឈប់សំរាក។ តើនេះបង្ហាញឲ្យដឹងពីអ្វីដែលទ្រង់នឹងធ្វើក្នុងកំឡុងការសោយរាជ្យមួយពាន់ឆ្នាំយ៉ាងដូចម្ដេច? (លូ. ១៣:១០-១៣; ទំនុក. ៤៦:៩; ម៉ាថ. ១២:៨; កូល. ២:១៦, ១៧; វិវរ. ២១:១-៤)
៣. សូមអានម៉ាថាយ ២០:២៩-៣៤
តើកំណត់ហេតុនេះបង្ហាញថាព្រះយេស៊ូតែងតែមានពេលជួយមនុស្សយ៉ាងដូចម្ដេច? តើយើងអាចទាញយកមេរៀនអ្វីពីនេះ? (ចោទិ. ១៥:៧; យ៉ា. ២:១៥, ១៦; ១យ៉ូន. ៣:១៧)
រឿង៩៧
ព្រះយេស៊ូវយាងមកជាស្តេច
១. នៅពេលដែលព្រះយេស៊ូមកដល់ភូមិតូចមួយជិតក្រុងយេរូសាឡិម តើទ្រង់មានបន្ទូលប្រាប់សិស្សឲ្យធ្វើអ្វី?
២. នៅក្នុងរូបភាពនេះ ពេលដែលព្រះយេស៊ូយាងមកជិតក្រុងយេរូសាឡិម តើមានអ្វីកើតឡើង?
៣. នៅពេលដែលកូនក្មេងឃើញព្រះយេស៊ូធ្វើឲ្យមនុស្សខ្វាក់និងពិការបានជាឡើងវិញ តើកូនក្មេងធ្វើអ្វី?
៤. តើព្រះយេស៊ូមានបន្ទូលយ៉ាងណាដល់ពួកសង្ឃដែលខឹងនោះ?
៥. តើតាមរបៀបណាដែលយើងអាចធ្វើដូចកូនក្មេងដែលសរសើរព្រះយេស៊ូនោះ?
៦. តើពួកសិស្សចង់ដឹងអំពីរឿងអ្វី?
សំនួរបន្ថែម:
១. សូមអានម៉ាថាយ ២១:១-១៧
(ក) តើរបៀបដែលព្រះយេស៊ូយាងចូលក្រុងយេរូសាឡិមជាស្តេចខុសគ្នានឹងពួកឧត្តមសេនីយ៍ ដែលទទួលបានជ័យជំនះក្នុងសម័យរ៉ូមយ៉ាងដូចម្ដេច? (ម៉ាថ. ២១:៤, ៥; សាក. ៩:៩; ភី. ២:៥-៨; កូល. ២:១៥)
(ខ) តើប្អូនៗយុវវ័យអាចទាញយកមេរៀនអ្វីពីក្មេងប្រុសៗជាតិអ៊ីស្រាអែល ដែលបានស្រង់ពាក្យទំនុកដំកើង ១១៨ កាលដែលព្រះយេស៊ូយាងចូលព្រះវិហារ? (ម៉ាថ. ២១:៩, ១៥; ទំនុក. ១១៨:២៥, ២៦; ២ធី. ៣:១៥; ២ពេ. ៣:១៨)
២. សូមអានយ៉ូហាន ១២:១២-១៦
មនុស្សប្រើធាងចាកចេញទៅទទួលព្រះយេស៊ូ តើនេះតំណាងអ្វី? (យ៉ូន. ១២:១៣; ភី. ២:១០; វិវរ. ៧:៩, ១០)
រឿងទី៩៨
នៅលើភ្នំដើមអូលីវ
១. តើបុរសមួយណាជាព្រះយេស៊ូនៅក្នុងរូបភាពនេះ? តើនរណាដែលនៅជាមួយនឹងទ្រង់?
២. តើពួកសង្ឃខំធ្វើអ្វីដល់ព្រះយេស៊ូក្នុងព្រះវិហារ? តើទ្រង់មានបន្ទូលយ៉ាងណាដល់ពួកគេ?
៣. តើពួកសាវ័កទូលសួរព្រះយេស៊ូអំពីអ្វី?
៤. ហេតុអ្វីបានជាព្រះយេស៊ូមានបន្ទូលប្រាប់ពួកសាវ័កនូវព្រឹត្ដិការណ៍ខ្លះ ដែលនឹងកើតឡើងនៅផែនដី នៅពេលដែលព្រះយេស៊ូសោយរាជ្យនៅស្ថានសួគ៌នោះ?
៥. តើព្រះយេស៊ូមានបន្ទូលថានឹងមានអ្វីកើតឡើងសិន មុននឹងទ្រង់កំចាត់ចោលនូវអំពើអាក្រក់ទាំងអស់ចេញពីផែនដី?
សំនួរបន្ថែម:
១. សូមអានម៉ាថាយ ២៣:១-៣៩
(ក) ទោះជាបទគម្ពីរបញ្ជាក់ថាការប្រើឋានន្តរខាងលោកីយ៍គឺអាចសមរម្យក៏ដោយ តើពាក្យរបស់ព្រះយេស៊ូនៅម៉ាថាយ ២៣:៨-១១ បង្ហាញយ៉ាងណាចំពោះការប្រើឋានន្តរដ៏គួរលើកដំកើងក្នុងក្រុមជំនុំគ្រីស្ទាន? (កិច្ច. ២៦:២៥; រ៉ូម ១៣:៧; ១ពេ. ២:១៣, ១៤)
(ខ) តើពួកផារីស៊ីប្រើអ្វីដើម្បីបង្ការមនុស្សកុំឲ្យក្លាយជាជនគ្រីស្ទាន? នៅសម័យនេះ តើមេដឹកនាំសាសនាប្រើកលល្បិចស្រដៀងនេះយ៉ាងដូចម្ដេច? (ម៉ាថ. ២៣:១៣; លូ. ១១:៥២; យ៉ូន. ៩:២២; ១២:៤២; ១ថែ. ២:១៦)
២. សូមអានម៉ាថាយ ២៤:១-១៤
(ក) តើម៉ាថាយ ២៤:១៣ បានបញ្ជាក់ថាការកាន់ខ្ជាប់ឬការស៊ូទ្រាំសំខាន់យ៉ាងដូចម្ដេច?
(ខ) តើពាក្យថា«ចុងបំផុត»នៅម៉ាថាយ ២៤:១៣មានន័យយ៉ាងណា? (ម៉ាថ. ១៦:២៧; រ៉ូម ១៤:១០-១២; ២កូ. ៥:១០)
៣. សូមអានម៉ាកុស ១៣:៣-១០
តើពាក្យណានៅម៉ាកុស ១៣:១០ ដែលបង្ហាញនូវភាពបន្ទាន់នៃការផ្សព្វផ្សាយដំណឹងល្អ? តើពាក្យរបស់ព្រះយេស៊ូគួរមានអានុភាពលើយើងយ៉ាងដូចម្ដេច? (រ៉ូម ១៣:១១, ១២; ១កូ. ៧:២៩-៣១; ២ធី. ៤:២)
រឿងទី៩៩
នៅបន្ទប់ជាន់ខាងលើ
១. ដូចបង្ហាញក្នុងរូបភាព ហេតុអ្វីបានជាព្រះយេស៊ូនិងពួកសាវ័ក១២នាក់នៅក្នុងបន្ទប់ធំនៅជាន់ខាងលើ?
២. តើបុរសដែលកំពុងតែដើរចេញជានរណា? តើគាត់នឹងទៅធ្វើអ្វី?
៣. ក្រោយពីអាហារបុណ្យរំលងចប់ហើយ តើព្រះយេស៊ូចាប់ផ្ដើមអាហារពិសេសអ្វី?
៤. តើបុណ្យរំលងរំឭកប្រជាជនអ៊ីស្រាអែលអំពីព្រឹត្ដិការណ៍អ្វី? តើបុណ្យរំឭកពិសេសនេះរំឭកពួកអ្នកកាន់តាមព្រះយេស៊ូអំពីអ្វី?
៥. ក្រោយពីបរិភោគអាហារពេលល្ងាចរបស់ព្រះអម្ចាស់ តើព្រះយេស៊ូមានបន្ទូលប្រាប់ពួកអ្នកកាន់តាមទ្រង់អំពីអ្វី? តើព្រះយេស៊ូនិងពួកសិស្សធ្វើអ្វី?
សំនួរបន្ថែម:
១. សូមអានម៉ាថាយ ២៦:១៤-៣០
(ក) តើម៉ាថាយ ២៦:១៥ បង្ហាញថាយូដាសក្បត់ព្រះយេស៊ូដោយចេតនាយ៉ាងដូចម្ដេច?
(ខ) តើលោហិតរបស់ព្រះយេស៊ូដែលត្រូវបានបង្ហូរសម្រេចគោលបំណងពីរណា? (ម៉ាថ. ២៦:២៧, ២៨; យេ. ៣១:៣១-៣៣; អេភ. ១:៧; ហេ. ៩:១៩, ២០)
២. សូមអានលូកា ២២:១-៣៩
តើអារក្សសាតាំងចូលយូដាសក្នុងន័យយ៉ាងណា? (លូ. ២២:៣; យ៉ូន. ១៣:២; កិច្ច. ១:២៤, ២៥)
៣. សូមអានយ៉ូហាន ១៣:១-២០
(ក) ពីកំណត់ហេតុនៅយ៉ូហាន ១៣:២ តើអាចទម្លាក់កំហុសលើយូដាសចំពោះអ្វីដែលគាត់បានប្រព្រឹត្តឬទេ? តើអ្នកបំរើរបស់ព្រះអាចទាញយកមេរៀនអ្វីពីនេះ? (លោ. ៤:៧; ២កូ. ២:១១; កា. ៦:១; យ៉ា. ១:១៣, ១៤)
(ខ) តើព្រះយេស៊ូផ្ដល់គំរូអ្វីដែលមានប្រសិទ្ធភាពយ៉ាងខ្លាំង? (យ៉ូន. ១៣:១៥; ម៉ាថ. ២៣:១១; ១ពេ. ២:២១)
៤. សូមអានយ៉ូហាន ១៧:១-២៦
តើព្រះយេស៊ូបានអធិស្ឋានឲ្យពួកអ្នកកាន់តាមទ្រង់«រួមគ្នាតែ១»ក្នុងន័យយ៉ាងណា? (យ៉ូន. ១៧:១១, ២១-២៣; រ៉ូម ១៣:៨; ១៤:១៩; កូល. ៣:១៤)
រឿងទី១០០
ព្រះយេស៊ូវនៅក្នុងសួនច្បារ
១. ក្រោយពីបានចាកចេញបន្ទប់ជាន់ខាងលើ តើព្រះយេស៊ូនិងពួកសាវ័កទៅណា?
២. នៅពេលដែលព្រះយេស៊ូត្រឡប់មកកន្លែងពួកសាវ័ក តើព្រះយេស៊ូឃើញពួកគេធ្វើអ្វី? តើនេះបានកើតឡើងប៉ុន្មានដង?
៣. តើអ្នកណាដែលចូលក្នុងសួន? ដូចឃើញក្នុងរូបភាព តើយូដាសអ៊ីស្ការីយ៉ុតធ្វើអ្វី?
៤. តើហេតុអ្វីបានជាយូដាសថើបព្រះយេស៊ូ? តើពេត្រុសធ្វើអ្វី?
៥. តើព្រះយេស៊ូមានបន្ទូលអ្វីដល់ពេត្រុស? ហេតុអ្វីបានជាព្រះយេស៊ូមិនសុំព្រះឲ្យចាត់ទេវតាមកជួយ?
សំនួរបន្ថែម:
១. សូមអានម៉ាថាយ ២៦:៣៦-៥៦
(ក) តើរបៀបដែលព្រះយេស៊ូប្រទានឱវាទដល់ពួកសិស្សជាគំរូដ៏ល្អសំរាប់អ្នកចាស់ទុំគ្រីស្ទានសព្វថ្ងៃនេះយ៉ាងដូចម្ដេច? (ម៉ាថ. ២០:២៥-២៨; ២៦:៤០, ៤១; កា. ៥:១៧; អេភ. ៤:២៩, ៣១, ៣២)
(ខ) តើព្រះយេស៊ូមានទស្សនៈយ៉ាងណាចំពោះការប្រើអាវុធប្រយុទ្ធគ្នានោះ? (ម៉ាថ. ២៦:៥២; លូ. ៦:២៧, ២៨; យ៉ូន. ១៨:៣៦)
២. សូមអានលូកា ២២:៣៩-៥៣
នៅពេលដែលទេវតាមួយរូបបានមកពង្រឹងកម្លាំងព្រះយេស៊ូនៅក្នុងសួនគែតសេម៉ានី តើនេះបង្ហាញថាព្រះយេស៊ូមានជំនឿខ្សោយឬទេ? សូមពន្យល់។ (លូ. ២២:៤១-៤៣; អេសា. ៤៩:៨; ម៉ាថ. ៤:១០, ១១; ហេ. ៥:៧)
៣. សូមអានយ៉ូហាន ១៨:១-១២
តើព្រះយេស៊ូការពារពួកសិស្សពីពួកប្រឆាំងយ៉ាងដូចម្ដេច? តើយើងអាចទាញយកមេរៀនអ្វីពីគំរូនេះ? (យ៉ូន. ១០:១១, ១២; ១៨:១, ៦-៩; ហេ. ១៣:៦; យ៉ា. ២:២៥)
រឿងទី១០១
ព្រះយេស៊ូវត្រូវគេធ្វើគុត
១. តើអ្នកណាដែលទទួលខុសត្រូវចំពោះការសោយទិវង្គតរបស់ព្រះយេស៊ូ?
២. នៅពេលដែលពួកមេដឹកនាំសាសនាចាប់ព្រះយេស៊ូយកទៅ តើពួកសាវ័កធ្វើអ្វី?
៣. តើមានអ្វីកើតឡើងនៅឯផ្ទះរបស់សម្ដេចសង្ឃកៃផា?
៤. ហេតុអ្វីបានជាពេត្រុសចេញទៅទាំងយំសោក?
៥. ក្រោយពីគេយកព្រះយេស៊ូទៅឯលោកប៉ុនទាស-ពីឡាត់ តើពួកសង្ឃស្រែកយ៉ាងណា?
៦. នៅរសៀលថ្ងៃសុក្រ តើមានអ្វីកើតឡើងដល់ព្រះយេស៊ូ? តើព្រះយេស៊ូសន្យាអ្វីដល់ឧក្រិដ្ឋជនម្នាក់ដែលព្យួរនៅនឹងបង្គោលឈើជិតទ្រង់នោះ?
៧. តើសួនមនោរម្យដែលព្រះយេស៊ូមានបន្ទូលអំពីនោះនៅកន្លែងណា?
សំនួរបន្ថែម:
១. សូមអានម៉ាថាយ ២៦:៥៧-៧៥
តើសមាជិកនៃតុលាជាន់ខ្ពស់ជាតិយូដាបង្ហាញថាពួកគេមានចិត្តអាក្រក់យ៉ាងដូចម្ដេច? (ម៉ាថ. ២៦:៥៩, ៦៧, ៦៨)
២. សូមអានម៉ាថាយ ២៧:១-៥០
ហេតុអ្វីយើងអាចនិយាយថា យូដាសមានចិត្តនឹកស្ដាយដោយមិនស្មោះទេ? (ម៉ាថ. ២៧:៣, ៤; ម៉ាក. ៣:២៩; ១៤:២១; ២កូ. ៧:១០, ១១)
៣. សូមអានលូកា ២២:៥៤-៧១
ពេត្រុសបានបដិសេធមិនស្គាល់ព្រះយេស៊ូនៅរាត្រីដែលគេក្បត់និងចាប់ទ្រង់ តើយើងអាចទាញមេរៀនអ្វីពីនេះ? (លូ. ២២:៦០-៦២; ម៉ាថ. ២៦:៣១-៣៥; ១កូ. ១០:១២)
៤. សូមអានលូកា ២៣:១-៤៩
ចំពោះរឿងអយុត្ដិធម៌ដែលគេប្រព្រឹត្តមកលើព្រះយេស៊ូ តើទ្រង់មានប្រតិកម្មយ៉ាងណា? តើយើងអាចទាញមេរៀនអ្វីពីនេះ? (លូ. ២៣:៣៣, ៣៤; រ៉ូម ១២:១៧-១៩; ១ពេ. ២:២៣)
៥. សូមអានយ៉ូហាន ១៨:១២-៤០
ដោយសារការខ្លាចមនុស្ស ពេត្រុសបានគាំងភាំងស្មារតីមួយភ្លែត តើអ្វីដែលបង្ហាញថាគាត់បានយកឈ្នះនូវបញ្ហានេះ ហើយក្លាយជាសាវ័កដ៏អស្ចារ្យម្នាក់នោះ? (យ៉ូន. ១៨:២៥-២៧; ១កូ. ៤:២; ១ពេ. ៣:១៤, ១៥; ៥:៨, ៩)
៦. សូមអានយ៉ូហាន ១៩:១-៣០
(ក) តើព្រះយេស៊ូមានទស្សនៈដែលប្រកបដោយតុល្យភាពយ៉ាងណាចំពោះទ្រព្យសម្បត្ដិ? (យ៉ូន. ២:១, ២, ៩, ១០; ១៩:២៣, ២៤; ម៉ាថ. ៦:៣១, ៣២; ៨:២០)
(ខ) តើពាក្យចុងក្រោយរបស់ព្រះយេស៊ូមុននឹងសោយទិវង្គត ជាការប្រកាសនូវជ័យជំនះ ក្នុងការលើកដំកើងការគ្រប់គ្រងរបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច? (យ៉ូន. ១៦:៣៣; ១៩:៣០; ២ពេ. ៣:១៤; ១យ៉ូន. ៥:៤)
រឿងទី១០២
ព្រះយេស៊ូវមានព្រះជន្មនៅរស់
១. តើស្ត្រីក្នុងរូបភាពនេះជានរណា? តើបុរសពីរនាក់ជានរណា? តើពួកគាត់នៅកន្លែងណា?
២. ហេតុអ្វីបានជាលោកពីឡាត់ប្រាប់ពួកសង្ឃឲ្យបញ្ជូនទាហានទៅចាំយាមផ្នូររបស់ព្រះយេស៊ូ?
៣. នៅព្រលឹមនាថ្ងៃទីបីក្រោយពីព្រះយេស៊ូសោយទិវង្គត តើទេវតាមួយរូបធ្វើអ្វី? ប៉ុន្តែ តើពួកសង្ឃធ្វើយ៉ាងណា?
៤. ហេតុអ្វីបានជាស្ត្រីខ្លះភ្ញាក់ផ្អើលពេលមកមើលផ្នូររបស់ព្រះយេស៊ូ?
៥. ហេតុអ្វីបានជាពេត្រុសនិងយ៉ូហានរត់ទៅផ្នូររបស់ព្រះយេស៊ូ? តើពួកគាត់រកឃើញអ្វី?
៦. តើសពរបស់ព្រះយេស៊ូបានទៅជាយ៉ាងណា? ប៉ុន្តែ តើព្រះយេស៊ូធ្វើអ្វីដើម្បីបង្ហាញថាទ្រង់មានព្រះជន្មនៅរស់?
សំនួរបន្ថែម:
១. សូមអានម៉ាថាយ ២៧:៦២-៦៦ និង ២៨:១-១៥
នៅក្នុងកាលដែលព្រះយេស៊ូរស់ឡើងវិញ តើពួកសង្គ្រាជ ពួកផារីស៊ីនិងពួកចាស់ទុំប្រព្រឹត្តអំពើបាបនឹងវិញ្ញាណបរិសុទ្ធយ៉ាងដូចម្ដេច? (ម៉ាថ. ១២:២៤, ៣១, ៣២; ២៨:១១-១៥)
២. សូមអានលូកា ២៤:១-១២
តើកំណត់ហេតុអំពីដំណើររស់ឡើងវិញរបស់ព្រះយេស៊ូបង្ហាញថា ព្រះយេហូវ៉ាចាត់ទុកស្ត្រីជាសាក្សីដែលអាចទុកចិត្តបានយ៉ាងដូចម្ដេច? (លូ. ២៤:៤, ៩, ១០; ម៉ាថ. ២៨:១-៧)
៣. សូមអានយ៉ូហាន ២០:១-១២
ប្រសិនបើយើងមិនយល់ច្បាស់នូវការសម្រេចនូវទំនាយក្នុងព្រះគម្ពីរ តើយ៉ូហាន ២០:៨, ៩ ជួយយើងឲ្យមានចិត្តអត់ធ្មត់យ៉ាងដូចម្ដេច? (សុ. ៤:១៨; ម៉ាថ. ១៧:២២, ២៣; លូ. ២៤:៥-៨; យ៉ូន. ១៦:១២)
រឿងទី១០៣
ចូលក្នុងបន្ទប់ជាប់សោ
១. តើម៉ារានិយាយយ៉ាងណាដល់បុរសដែលគាត់នឹកស្មានថាជាអ្នកថែសួនច្បារ? ប៉ុន្តែ តើអ្វីដែលធ្វើម៉ារាដឹងថាបុរសនោះជាព្រះយេស៊ូវិញ?
២. តើមានអ្វីកើតឡើងដល់សិស្សពីរនាក់កំពុងតែដើរទៅភូមិអេម៉ោស?
៣. នៅពេលដែលសិស្សពីរនាក់នេះប្រាប់ពួកសាវ័កថាឃើញព្រះយេស៊ូ តើមានអ្វីដ៏អស្ចារ្យកើតឡើង?
៤. តើព្រះយេស៊ូបានលេចឡើងឲ្យពួកអ្នកកាន់តាមទ្រង់ឃើញប៉ុន្មានដងហើយ?
៥. នៅពេលដែលថូម៉ាសឮថាពួកសិស្សបានឃើញព្រះអម្ចាស់ តើគាត់និយាយយ៉ាងណា? ប៉ុន្តែ ប្រាំបីថ្ងៃក្រោយមកមានអ្វីកើតឡើង?
សំនួរបន្ថែម:
១. សូមអានយ៉ូហាន ២០:១១-២៩
នៅយ៉ូហាន ២០:២៣ តើព្រះយេស៊ូមានបន្ទូលថាមនុស្សមានអំណាចអត់ទោសឲ្យអំពើបាបឬទេ? សូមពន្យល់។ (ទំនុក. ៤៩:២, ៧; អេសា. ៥៥:៧; ១ធី. ២:៥, ៦; ១យ៉ូន. ២:១, ២)
២. សូមអានលូកា ២៤:១៣-៤៣
តើយើងអាចតាំងចិត្តដើម្បីឲ្យចាប់អារម្មណ៍នឹងសេចក្ដីពិតក្នុងព្រះគម្ពីរយ៉ាងដូចម្ដេច? (លូ. ២៤:៣២, ៣៣; អែស. ៧:១០; ម៉ាថ. ៥:៣; កិច្ច. ១៦:១៤; ហេ. ៥:១១-១៤)
រឿងទី១០៤
ព្រះយេស៊ូវយាងទៅស្ថានសួគ៌វិញ
១. តើសិស្សប៉ុន្មាននាក់ដែលឃើញព្រះយេស៊ូនៅពេលមួយ? តើព្រះយេស៊ូមានបន្ទូលប្រាប់ពួកគេអំពីអ្វី?
២. តើព្រះរាជាណាចក្ររបស់ព្រះជាអ្វី? នៅពេលដែលព្រះយេស៊ូគ្រប់គ្រងជាស្តេចអស់មួយពាន់ឆ្នាំ តើស្ថានភាពនៅផែនដីនឹងទៅជាយ៉ាងណា?
៣. តើព្រះយេស៊ូបានបង្ហាញអង្គទ្រង់ដល់ពួកសិស្សរបស់ទ្រង់អស់ប៉ុន្មានថ្ងៃ? ប៉ុន្តែ ឥឡូវតើដល់ពេលឲ្យទ្រង់យាងទៅណា?
៤. មុននឹងទ្រង់ចាកចេញពីពួកសិស្ស តើព្រះយេស៊ូមានបន្ទូលប្រាប់ពួកគេឲ្យធ្វើអ្វី?
៥. តើមានអ្វីកើតឡើងក្នុងរូបភាពនេះ? តើព្រះយេស៊ូត្រូវបានបាំងពីភ្នែករបស់ពួកសិស្សយ៉ាងដូចម្ដេច?
សំនួរបន្ថែម:
១. សូមអានកូរិនថូសទី១ ១៥:៣-៨
ហេតុអ្វីក៏សាវ័កប៉ុលអាចនិយាយដោយទំនុកចិត្តស្តីអំពីដំណើររស់ឡើងវិញរបស់ព្រះយេស៊ូ? សព្វថ្ងៃនេះ តើជនគ្រីស្ទានអាចនិយាយអំពីអ្វីដោយមានទំនុកចិត្តនោះ? (១កូ. ១៥:៤, ៧, ៨; អេសា. ២:២, ៣; ម៉ាថ. ២៤:១៤; ២ធី. ៣:១-៥)
២. សូមអានកិច្ចការ ១:១-១១
ដូចបានទាយមកនៅកិច្ចការ ១:៨ តើកិច្ចការផ្សព្វផ្សាយត្រូវបានរីកចំរើនដល់ណា? (កិច្ច. ៦:៧; ៩:៣១; ១១:១៩-២១; កូល. ១:២៣)
រឿងទី១០៥
ការរង់ចាំនៅក្រុងយេរូសាឡិម
១. ដូចឃើញក្នុងរូបភាព តើមានអ្វីកើតឡើងដល់ពួកអ្នកកាន់តាមព្រះយេស៊ូដែលរង់ចាំនៅក្រុងយេរូសាឡិម?
២. ហេតុអ្វីភ្ញៀវដែលមកក្រុងយេរូសាឡិមមានសេចក្ដីអស្ចារ្យ?
៣. តើពេត្រុសពន្យល់ប្រាប់ប្រជាជនអំពីអ្វី?
៤. តើប្រជាជនមានអារម្មណ៍យ៉ាងណាក្រោយពីស្ដាប់ពេត្រុស? តើគាត់ប្រាប់ប្រជាជនឲ្យធ្វើអ្វី?
៥. នៅបុណ្យថ្ងៃទី៥០ឆ្នាំ៣៣ស.យ. តើមនុស្សប៉ុន្មាននាក់ទទួលបុណ្យជ្រមុជទឹក?
សំនួរបន្ថែម:
១. សូមអានកិច្ចការ ២:១-៤៧
(ក) តើពាក្យរបស់ពេត្រុសនៅកិច្ចការ ២:២៣, ៣៦ បង្ហាញថាសាសន៍យូដាទាំងមូលទទួលខុសត្រូវចំពោះការសោយទិវង្គតរបស់ព្រះយេស៊ូយ៉ាងដូចម្ដេច? (១ថែ. ២:១៤, ១៥)
(ខ) តើពេត្រុសបានទុកគំរូដ៏ល្អយ៉ាងណាចំពោះការវែកញែកពីបទគម្ពីរ? (កិច្ច. ២:១៦, ១៧, ២៩, ៣១, ៣៦, ៣៩; កូល. ៤:៦)
(គ) តើតាមរបៀបណាដែលពេត្រុសបានប្រើ«កូនសោនៃនគរស្ថានសួគ៌»ដែលព្រះយេស៊ូសន្យាថាឲ្យគាត់នោះ? (កិច្ច. ២:១៤, ២២-២៤, ៣៧, ៣៨; ម៉ាថ. ១៦:១៩)
រឿងទី១០៦
ការដោះលែងពីគុក
១. នៅថ្ងៃរសៀលមួយកាលដែលពេត្រុសនិងយ៉ូហានកំពុងតែដើរចូលទៅក្នុងព្រះវិហារ តើមានអ្វីកើតឡើងដល់ពួកគាត់?
២. តើពេត្រុសនិយាយអ្វីដល់បុរសពិការ? តើពេត្រុសឲ្យអ្វីដល់គាត់ដែលមានតម្លៃជាងប្រាក់ទៅទៀត?
៣. ហេតុអ្វីបានជាមេដឹកនាំសាសនាខឹងម្ល៉េះ? តើពួកគេធ្វើយ៉ាងណាដល់ពេត្រុសនិងយ៉ូហាន?
៤. តើពេត្រុសនិយាយយ៉ាងណាដល់ពួកមេដឹកនាំសាសនា? តើពួកសាវ័កទទួលការព្រមានអ្វី?
៥. ហេតុអ្វីបានជាពួកមេដឹកនាំសាសនាច្រណែន? ប៉ុន្តែ ពេលដែលពួកសាវ័កត្រូវបានគេចាប់ដាក់គុកលើកទីពីរ តើមានអ្វីកើតឡើង?
៦. នៅពេលដែលពួកសាវ័កត្រូវបានគេនាំទៅតុលាការជាន់ខ្ពស់នៃសាសន៍យូដា តើពួកសាវ័កឆ្លើយយ៉ាងណា?
សំនួរបន្ថែម:
១. សូមអានកិច្ចការ ៣:១-១០
ទោះជាព្រះមិនប្រទានអំណាចឲ្យយើងធ្វើអព្ភូតហេតុសព្វថ្ងៃក៏ដោយ តើពាក្យរបស់ពេត្រុសកត់ទុកនៅកិច្ចការ ៣:៦ ជួយយើងឲ្យយល់នូវតម្លៃនៃសារព្រះរាជាណាចក្រយ៉ាងដូចម្ដេច? (យ៉ូន. ១៧:៣; ២កូ. ៥:១៨-២០; ភី. ៣:៨)
២. សូមអានកិច្ចការ ៤:១-៣១
នៅពេលដែលប្រឈមមុខនឹងការប្រឆាំងក្នុងកិច្ចបំរើផ្សាយ តើតាមរបៀបណាដែលយើងគួរយកតម្រាប់តាមបងប្អូនគ្រីស្ទាននៅសតវត្សរ៍ទីមួយ? (កិច្ច. ៤:២៩, ៣១; អេភ. ៦:១៨-២០; ១ថែ. ២:២)
៣. សូមអានកិច្ចការ ៥:១៧-៤២
តើមនុស្សដែលមិនមែនជាស្មរបន្ទាល់ នៅពីសម័យបុរាណនិងនៅសម័យនេះ បានបង្ហាញការយោគយល់ចំពោះកិច្ចការផ្សព្វផ្សាយយ៉ាងដូចម្ដេច? (កិច្ច. ៥:៣៤-៣៩)
រឿងទី១០៧
ស្ទេផានត្រូវគេចោលដុំថ្មសម្លាប់
១. តើស្ទេផានជានរណា? តើព្រះបានជួយស្ទេផានធ្វើអ្វី?
២. តើស្ទេផាននិយាយអ្វីដែលធ្វើឲ្យមេដឹកនាំសាសនាខឹងម្ល៉េះ?
៣. នៅពេលដែលគេអូសស្ទេផានចេញទៅក្រៅក្រុង តើពួកគេបានធ្វើអ្វីដល់គាត់?
៤. តើយុវជនដែលឈរជិតអាវធំក្នុងរូបភាពនេះជានរណា?
៥. មុននឹងស្ទេផានស្លាប់ តើគាត់អធិស្ឋានទូលព្រះយេហូវ៉ាអំពីអ្វី?
៦. ដោយយកតម្រាប់តាមស្ទេផាន នៅពេលដែលអ្នកណាម្នាក់ធ្វើអំពើអាក្រក់ដល់យើង តើយើងគួរធ្វើយ៉ាងណា?
សំនួរបន្ថែម:
១. សូមអានកិច្ចការ ៦:៨-១៥
តើមេដឹកនាំសាសនាបានប្រើកលល្បិចបោកបញ្ឆោតយ៉ាងណា ដើម្បីខំបញ្ឈប់កិច្ចការផ្សព្វផ្សាយនៃស្មរបន្ទាល់ព្រះយេហូវ៉ា? (កិច្ច. ៦:៩,១១, ១៣)
២. សូមអានកិច្ចការ ៧:១-៦០
(ក) ស្ទេផានមានប្រសិទ្ធភាពនិយាយការពារដំណឹងល្អនៅពីមុខតុលាការជាន់ខ្ពស់នៃសាសន៍យូដា។ តើអ្វីដែលបានជួយគាត់ធ្វើដូច្នេះ? តើយើងអាចទាញយកមេរៀនអ្វីពីគំរូរបស់គាត់? (កិច្ច. ៧:៥១-៥៣; រ៉ូម ១៥:៤; ២ធី. ៣:១៤-១៧; ១ពេ. ៣:១៥)
(ខ) តើយើងគួរបណ្ដុះនូវចិត្តគំនិតបែបណាចំពោះអ្នកប្រឆាំងកិច្ចការផ្សព្វផ្សាយរបស់យើង? (កិច្ច. ៧:៥៨-៦០; ម៉ាថ. ៥:៤៤; លូ. ២៣:៣៣, ៣៤)
រឿង១០៨
នៅតាមផ្លូវទៅក្រុងដាម៉ាស
១. ក្រោយពីស្ទេផានបានស្លាប់ តើសុលធ្វើអ្វី?
២. នៅពេលដែលសុលកំពុងតែធ្វើដំណើរទៅក្រុងដាម៉ាស តើមានអ្វីដ៏អស្ចារ្យកើតឡើង?
៣. តើព្រះយេស៊ូមានបន្ទូលប្រាប់សុលឲ្យធ្វើអ្វី?
៤. តើព្រះយេស៊ូមានបន្ទូលប្រាប់អាន្ន៉ានាសឲ្យធ្វើអ្វី? តើសុលអាចមើលឃើញម្ដងទៀតយ៉ាងដូចម្ដេច?
៥. តើឈ្មោះថ្មីរបស់សុលជាអ្វី? តើព្រះប្រើគាត់យ៉ាងដូចម្ដេច?
សំនួរបន្ថែម:
១. សូមអានកិច្ចការ ៨:១-៤
តើការបៀតបៀនជាខ្លាំងដែលមានផ្ទុះឡើងដល់ក្រុមជំនុំគ្រីស្ទានដែលទើបតែបង្កើត ជួយឲ្យជំនឿគ្រីស្ទានបានរីកចំរើនដល់កន្លែងផ្សេងៗយ៉ាងដូចម្ដេច? នៅសម័យនេះ តើមានការបៀតបៀនស្រដៀងនោះយ៉ាងណា? (កិច្ច. ៨:៤; អេសា. ៥៤:១៧)
២. សូមអានកិច្ចការ ៩:១-២០
តើព្រះយេស៊ូបានបញ្ជាក់ថាទ្រង់មានបំណងឲ្យសុលធ្វើកិច្ចការបីយ៉ាងអ្វី? (កិច្ច. ៩:១៥; ១៣:៥; ២៦:១; ២៧:២៤; រ៉ូម ១១:១៣)
៣. សូមអានកិច្ចការ ២២:៦-១៦
តើយើងអាចយកតម្រាប់តាមអាន្ន៉ានាសយ៉ាងដូចម្ដេច? ហេតុអ្វីក៏សំខាន់? (កិច្ច. ២២:១២; ១ធី. ៣:៧; ១ពេ. ១:១៤-១៦; ២:១២)
៤. សូមអានកិច្ចការ ២៦:៨-២០
សុលបានកាន់យកសាសនាគ្រីស្ទាន សព្វថ្ងៃ តើនេះជាការលើកទឹកចិត្តដល់អស់អ្នកដែលមានគូមិនរួមជំនឿយ៉ាងដូចម្ដេច? (កិច្ច. ២៦:១១; ១ធី. ១:១៤-១៦; ២ធី. ៤:២; ១ពេ. ៣:១-៣)
រឿងទី១០៩
ពេត្រុសមកជួបកូនេលាស
១. តើបុរសដែលកំពុងតែលុតជង្គង់ក្នុងរូបភាពជានរណា?
២. តើទេវតាមួយរូបមានប្រសាសន៍យ៉ាងណាដល់កូនេលាស?
៣. កាលដែលពេត្រុសកំពុងតែនៅលើដំបូលផ្ទះរបស់ស៊ីម៉ូននៅក្រុងយ៉ុបប៉េ តើព្រះធ្វើឲ្យពេត្រុសឃើញអ្វី?
៤. ហេតុអ្វីបានជាពេត្រុសប្រាប់កូនេលាសមិនគួរលុតជង្គង់ថ្វាយបង្គំគាត់នោះ?
៥. ហេតុអ្វីបានជាពួកសិស្សសាសន៍យូដាដែលមកជាមួយពេត្រុសនឹកអស្ចារ្យម្ល៉េះ?
៦. តើយើងគួរទាញមេរៀនដ៏សំខាន់អ្វីពីដំណើររបស់ពេត្រុសទៅជួបកូនេលាស?
សំនួរបន្ថែម:
១. សូមអានកិច្ចការ ១០:១-៤៨
ពាក្យរបស់ពេត្រុសនៅកិច្ចការ ១០:៤២ បង្ហាញអំពីកិច្ចការផ្សព្វផ្សាយដំណឹងល្អនៃព្រះរាជាណាចក្រយ៉ាងណា? (ម៉ាថ. ២៨:១៩; ម៉ាក. ១៣:១០; កិច្ច. ១:៨)
២. សូមអានកិច្ចការ ១១:១-១៨
នៅពេលដែលពេត្រុសដឹងច្បាស់អំពីការណែនាំរបស់ព្រះយេហូវ៉ាស្តីអំពីពួកសាសន៍ដទៃ តើគាត់បង្ហាញនូវចិត្តគំនិតបែបណា? តើយើងអាចយកតម្រាប់តាមគំរូរបស់គាត់យ៉ាងដូចម្ដេច? (កិច្ច. ១១:១៧, ១៨; ២កូ. ១០:៥; អេភ. ៥:១៧)
រឿងទី១១០
ធីម៉ូថេ—អ្នកជំនួយថ្មីរបស់ប៉ុល
១. តើយុវជនក្នុងរូបភាពនេះជានរណា? តើគាត់រស់នៅទីណា? តើម្ដាយនិងជីដូនរបស់គាត់ឈ្មោះអ្វី?
២. នៅពេលដែលប៉ុលសួរធីម៉ូថេថា តើគាត់ចង់ចូលរួមជាមួយស៊ីឡាសនិងរូបគាត់ក្នុងការផ្សាយដល់មនុស្សនៅកន្លែងឆ្ងាយ តើធីម៉ូថេនិយាយយ៉ាងណា?
៣. តើពួកអ្នកកាន់តាមព្រះយេស៊ូត្រូវគេហៅជាជនគ្រីស្ទានជាលើកដំបូងនៅកន្លែងណា?
៤. ក្រោយពីប៉ុលនិងបាណាបាសទៅក្រុងអាន់ទីយ៉ូក តើពួកគាត់ទៅក្រុងណាខ្លះ?
៥. តើធីម៉ូថេជួយប៉ុលយ៉ាងដូចម្ដេច? សព្វថ្ងៃនេះ តើប្អូនៗយុវវ័យគួរសួរខ្លួនយ៉ាងណា?
សំនួរបន្ថែម:
១. សូមអានកិច្ចការ ៩:១៩-៣០
នៅពេលដែលសាវ័កប៉ុលត្រូវបានប្រឈមមុខនឹងការប្រឆាំងកិច្ចការផ្សាយដំណឹងល្អ តើគាត់បានបង្ហាញនូវការប្រយ័ត្នប្រយែងយ៉ាងដូចម្ដេច? (កិច្ច. ៩:២២-២៥, ២៩, ៣០; ម៉ាថ. ១០:១៦)
២. សូមអានកិច្ចការ ១១:១៩-២៦
តើកំណត់ហេតុនៅកិច្ចការ ១១:១៩-២១, ២៦ បង្ហាញថាវិញ្ញាណបរិសុទ្ធរបស់ព្រះយេហូវ៉ាកំពុងតែដឹកនាំកិច្ចការផ្សព្វផ្សាយយ៉ាងដូចម្ដេច?
៣. សូមអានកិច្ចការ ១៣:១៣-១៦, ៤២-៥២
តើកិច្ចការ ១៣:៥១, ៥២ បង្ហាញថាពួកសិស្សមិនអនុញ្ញាតឲ្យការប្រឆាំងធ្វើឲ្យពួកគេធ្លាក់ទឹកចិត្តយ៉ាងដូចម្ដេច? (ម៉ាថ. ១០:១៤; កិច្ច. ១៨:៦; ១ពេ. ៤:១៤)
៤. សូមអានកិច្ចការ ១៤:១-៦, ១៩-២៨
តើឃ្លាដែលថា«ពួកចាស់ទុំ . . . ប្រគល់គេទុកនឹងព្រះអម្ចាស់» ជួយយើងឲ្យលែងពិបាកចិត្តកាលដែលយើងជួយមនុស្សថ្មីៗយ៉ាងណា? (កិច្ច. ១៤:២១-២៣; ២០:៣២; យ៉ូន. ៦:៤៤)
៥. សូមអានកិច្ចការ ១៦:១-៥
ធីម៉ូថេស្ម័គ្រចិត្តចុះចូលនឹងរឿងកាត់ស្បែក តើនេះបញ្ជាក់នូវសារៈសំខាន់ចំពោះ«ធ្វើការទាំងនោះ ដោយយល់ដល់តែដំណឹងល្អ»យ៉ាងណា? (កិច្ច. ១៦:៣; ១កូ. ៩:២៣; ១ថែ. ២:៨)
៦. សូមអានកិច្ចការ ១៨:១-១១, ១៨-២២
តើកិច្ចការ ១៨:៩, ១០ បង្ហាញយ៉ាងណាថា ព្រះយេស៊ូកំពុងតែដឹកនាំកិច្ចការផ្សព្វផ្សាយ? តើនេះធ្វើឲ្យយើងមានទំនុកចិត្តយ៉ាងណា? (ម៉ាថ. ២៨:២០)
រឿងទី១១១
ក្មេងប្រុសដែលដេកលក់
១. នៅក្នុងរូបភាព តើក្មេងប្រុសដែលកំពុងតែនៅនឹងដីនេះជានរណា? តើមានអ្វីកើតឡើងដល់គាត់?
២. នៅពេលដែលប៉ុលឃើញក្មេងប្រុសស្លាប់ តើគាត់ធ្វើយ៉ាងណា?
៣. តើប៉ុល ធីម៉ូថេ និងអស់អ្នកដែលធ្វើដំណើរជាមួយនឹងពួកគេទៅទីណា? តើមានអ្វីកើតឡើងពេលឈប់នៅក្រុងមីលេត?
៤. តើព្យាការីម្នាក់ឈ្មោះអ័ក្កាបុសបានព្រមានប៉ុលអំពីអ្វី? តើនេះកើតឡើងដូចពាក្យសំដីរបស់ព្យាការីនោះយ៉ាងណា?
សំនួរបន្ថែម:
១. សូមអានកិច្ចការ ២០:៧-៣៨
(ក) យោងទៅតាមពាក្យរបស់ប៉ុលនៅកិច្ចការ ២០:២៦, ២៧ តើយើងអាចរក្សាខ្លួនឲ្យ‹បរិសុទ្ធពីឈាមមនុស្សរាល់គ្នា›យ៉ាងដូចម្ដេច? (អេសេ. ៣៣:៨; កិច្ច. ១៨:៦, ៧)
(ខ) នៅពេលដែលបង្រៀន ហេតុអ្វីក៏អ្នកចាស់ទុំគួរ«កាន់ខ្ជាប់តាមព្រះបន្ទូលដ៏ពិត»? (កិច្ច. ២០:១៧, ២៩, ៣០; ទីត. ១:៧-៩; ២ធី. ១:១៣)
២. សូមអានកិច្ចការ ២៦:២៤-៣២
តើសាវ័កប៉ុលប្រើសញ្ជាតិរ៉ូមក្នុងការសម្រេចកិច្ចការផ្សព្វផ្សាយ ដែលគាត់ទទួលពីព្រះយេស៊ូយ៉ាងដូចម្ដេច? (កិច្ច. ៩:១៥; ១៦:៣៧, ៣៨; ២៥:១១, ១២; ២៦:៣២; លូ. ២១:១២, ១៣)
រឿងទី១១២
ការលិចសំពៅនៅជិតកោះមួយ
១. តើមានអ្វីកើតឡើងដល់សំពៅ ដែលប៉ុលជិះនៅពេលទៅដល់ក្បែរកោះក្រេត?
២. តើប៉ុលនិយាយយ៉ាងណាដល់អស់អ្នកក្នុងសំពៅ?
៣. តើសំពៅនោះត្រូវបានបាក់បែកខ្ទេចខ្ទីអស់យ៉ាងដូចម្ដេច?
៤. តើនាយទាហានម្នាក់និយាយបង្គាប់យ៉ាងណា? តើមានមនុស្សប៉ុន្មាននាក់ត្រូវបានទៅដល់ឆ្នេរដោយសុវត្ថិភាព?
៥. តើកោះដែលពួកគេបានទៅដល់នោះឈ្មោះអ្វី? នៅពេលដែលអាកាសធាតុបានល្អ តើមានអ្វីកើតឡើងដល់ប៉ុល?
សំនួរបន្ថែម:
១. សូមអានកិច្ចការ ២៧:១-៤៤
នៅពេលដែលយើងអានអំពីកំណត់ហេតុនៃដំណើររបស់ប៉ុលទៅក្រុងរ៉ូម តើទំនុកចិត្តរបស់យើងលើភាពត្រឹមត្រូវនៃកំណត់ហេតុក្នុងព្រះគម្ពីរត្រូវពង្រឹងយ៉ាងដូចម្ដេច? (កិច្ច. ២៧:១៦-១៩, ២៧-៣២; លូ. ១:៣; ២ធី. ៣:១៦, ១៧)
២. សូមអានកិច្ចការ ២៨:១-១៤
មនុស្សនៅកោះមេលីតដែលមិនជឿព្រះពិតបានប្រព្រឹត្តលើប៉ុលនិងគូកនរបស់គាត់ដោយ«ចិត្តសប្បុរសលើសជាងធម្មតា» បើដូច្នេះ តើជនគ្រីស្ទានត្រូវមានចិត្តចង់បង្ហាញអ្វី ហើយតើតាមរបៀបណាជាពិសេស? (កិច្ច. ២៨:១, ២; ហេ. ១៣:១, ២; ១ពេ. ៤:៩)
រឿងទី១១៣
ប៉ុលនៅក្នុងក្រុងរ៉ូម
១. កាលដែលសាវ័កប៉ុលជាប់គុក តើគាត់ផ្សព្វផ្សាយដល់អ្នកណា?
២. តើភ្ញៀវដែលកំពុងតែអង្គុយក្នុងរូបភាពនេះជានរណា? តើគាត់កំពុងតែធ្វើអ្វីឲ្យប៉ុល?
៣. តើអេប៉ាប្រូឌីតជានរណា? ពេលដែលគាត់ត្រឡប់ទៅក្រុងភីលីពវិញ តើគាត់យកអ្វីទៅជាមួយ?
៤. ហេតុអ្វីបានជាសរសេរសំបុត្រជូនភីលេម៉ូនដែលជាមិត្តស្និទ្ធស្នាលរបស់គាត់?
៥. នៅពេលដែលប៉ុលត្រូវបានលែងពីគុកតើគាត់ធ្វើអ្វី? តើមានអ្វីកើតឡើងដល់គាត់ក្រោយមក?
៦. តើព្រះយេហូវ៉ាប្រើអ្នកណាឲ្យសរសេរសៀវភៅចុងក្រោយក្នុងព្រះគម្ពីរ? តើសៀវភៅវិវរណៈប្រាប់យើងអំពីអ្វី?
សំនួរបន្ថែម:
១. សូមអានកិច្ចការ ២៨:១៦-៣១ និង ភីលីព ១:១៣
តើសាវ័កប៉ុលចំណាយពេលយ៉ាងណាក្នុងកាលដែលជាប់គុក? តើជំនឿដ៏មុតមាំរបស់គាត់មានអានុភាពលើក្រុមជំនុំគ្រីស្ទានយ៉ាងណា? (កិច្ច. ២៨:២៣, ៣០; ភី. ១:១៤)
២. សូមអានភីលីព ២:១៩-៣០
តើសាវ័កប៉ុលបានថ្លែងអំណរគុណចំពោះធីម៉ូថេនិងអេប៉ាប្រូឌីតយ៉ាងណា? តើយើងអាចទាញយកមេរៀនអ្វីពីគំរូរបស់គាត់? (ភី. ២:២០, ២២, ២៥,២៩, ៣០; ១កូ. ១៦:១៨; ១ថែ. ៥:១២, ១៣)
៣. សូមអានភីលេម៉ូន ១-២៥
(ក) តើប៉ុលដាស់តឿនភីលេម៉ូនឲ្យធ្វើអ្វីដែលត្រឹមត្រូវដោយផ្អែកលើមូលដ្ឋានអ្វី? តើនេះជាការណែនាំសំរាប់អ្នកចាស់ទុំសព្វថ្ងៃនេះយ៉ាងដូចម្ដេច? (ភីលេ. ៩; ២កូ. ៨:៨; កា. ៥:១៣)
(ខ) តើពាក្យរបស់ប៉ុលនៅភីលេម៉ូន ខ១៣និង១៤ បង្ហាញថាគាត់បានគោរពដល់មនសិការរបស់អ្នកដទៃក្នុងក្រុមជំនុំយ៉ាងដូចម្ដេច? (១កូ. ៨:៧, ១៣; ១កូ. ១០:៣១-៣៣)
៤. សូមអានធីម៉ូថេទី២ ៤:៧-៩
ដូចសាវ័កប៉ុល បើយើងរក្សាចិត្តស្មោះត្រង់រហូតដល់ទីបញ្ចប់ តើយើងអាចមានទំនុកចិត្តថា ព្រះយេហូវ៉ានឹងប្រទានរង្វាន់ដល់យើងយ៉ាងដូចម្ដេច? (ម៉ាថ. ២៤:១៣; ហេ. ៦:១០)
រឿងទី១១៤
ការបញ្ចប់អំពើអាក្រក់ទាំងអស់
១. ហេតុអ្វីក៏ព្រះគម្ពីរចែងអំពីសេះជាច្រើននៅស្ថានសួគ៌?
២. តើសង្គ្រាមរបស់ព្រះនឹងមនុស្សអាក្រក់នៅផែនដីឈ្មោះអ្វី?
៣. ដូចឃើញក្នុងរូបភាព តើអ្នកណាដែលនឹងដឹកនាំការធ្វើសង្គ្រាមនេះ? ហេតុអ្វីបានជាទ្រង់ពាក់មកុដ? តើដាវរបស់ទ្រង់តំណាងថាទ្រង់នឹងធ្វើអ្វី?
៤. ដោយមើលរឿងទី១០ ទី១៥និង៣៣ ហេតុអ្វីក៏យើងមិនភ្ញាក់ផ្អើលដែលព្រះនឹងបំផ្លាញមនុស្សអាក្រក់?
៥. សូម្បីតែមនុស្សអាក្រក់អះអាងថាថ្វាយបង្គំព្រះក៏ដោយ តើរឿងទី៣៦និងទី៧៦ បង្ហាញយើងថាទ្រង់នឹងបំផ្លាញមនុស្សអាក្រក់ចោលយ៉ាងដូចម្ដេច?
សំនួរបន្ថែម:
១. សូមអានវិវរណៈ ១៩:១១-១៦
(ក) តើបទគម្ពីរបញ្ជាក់ច្បាស់យ៉ាងណា ថាព្រះយេស៊ូគ្រីស្ទជាអ្នកជិះសេះស? (វិវរ. ១:៥; ៣:១៤; ១៩:១១; អេសា. ១១:៤)
(ខ) ព្រះពស្ត្ររបស់ព្រះយេស៊ូជ្រលក់ដោយឈាម តើនេះបញ្ជាក់ថាជ័យជំនះរបស់ទ្រង់នឹងបានដាច់ស្រេចយ៉ាងដូចម្ដេច? (វិវរ. ១៤:១៨-២០; ១៩:១៣; អេសា. ៦៣:១-៦)
(គ) ព្រះយេស៊ូជិះសេះស តើអ្នកណាដែលរួមបញ្ចូលក្នុងពលបរិវារដែលដង្ហែទ្រង់? (វិវរ. ១២:៧; ១៩:១៤; ម៉ាថ. ២៥:៣១, ៣២)
រឿងទី១១៥
សួនមនោរម្យថ្មីនៅលើផែនដី
១. តើព្រះគម្ពីរបង្ហាញថានឹងមានស្ថានភាពបែបណានៅលើផែនដីក្នុងសួនមនោរម្យ?
២. តើអ្វីជាសេចក្ដីសន្យារបស់ព្រះគម្ពីរចំពោះអ្នកណាដែលរស់នៅក្នុងសួនមនោរម្យ?
៣. តើព្រះយេស៊ូទទួលរ៉ាប់រងថា ការប្រែប្រួលដ៏អស្ចារ្យនេះនឹងកើតឡើងនៅពេលណា?
៤. នៅពេលដែលព្រះយេស៊ូបានគង់នៅផែនដី តើទ្រង់បានធ្វើអ្វីដើម្បីបង្ហាញថាទ្រង់នឹងធ្វើជាស្តេចនៃព្រះរាជាណាចក្ររបស់ព្រះ?
៥. នៅពេលដែលព្រះយេស៊ូនិងអ្នកដែលគ្រប់គ្រងជាមួយនឹងទ្រង់នៅស្ថានសួគ៌ តើនឹងធានារ៉ាប់រងអំពីអ្វី?
សំនួរបន្ថែម:
១. សូមអានវិវរណៈ ៥:៩, ១០
ហេតុអ្វីក៏យើងអាចទុកចិត្តថា អស់អ្នកដែលគ្រប់គ្រងមកលើផែនដីអស់មួយពាន់ឆ្នាំជាស្តេចនិងសង្ឃចេះអាណិតនិងមានសេចក្ដីមេត្ដាករុណា? (អេភ. ៤:២០-២៤; ១ពេ. ១:៧; ៣:៨; ៥:៦-១០)
២. សូមអានវិវរណៈ ១៤:១-៣
ព្រះនាមរបស់ព្រះវរបិតានិងឈ្មោះកូនចៀមត្រូវកត់លើថ្ងាសនៃពួក១៤៤.០០០នាក់ តើនេះត្រូវតំណាងអ្វី? (១កូ. ៣:២៣; ២ធី. ២:១៩; វិវរ. ៣:១២)
រឿងទី១១៦
របៀបដែលយើងអាចរស់នៅជានិរន្តរ៍បាន
១. បើយើងចង់រស់នៅជានិរន្តរ៍ តើយើងត្រូវដឹងអំពីអ្វី?
២. ដូចឃើញក្មេងស្រីតូចនេះនិងមិត្តរបស់នាងកំពុងតែធ្វើ តើតាមរបៀបណាដែលយើងអាចរៀនអំពីព្រះយេហូវ៉ានិងព្រះយេស៊ូ?
៣. តើអ្នកឃើញសៀវភៅអ្វីទៀតក្នុងរូបភាពនេះ? ហេតុអ្វីយើងគួរអានសៀវភៅនេះជាទៀងទាត់?
៤. ក្រៅពីរៀនអំពីព្រះយេហូវ៉ានិងព្រះយេស៊ូ តើយើងត្រូវធ្វើអ្វីទៀតដើម្បីទទួលជីវិតជារៀងរហូត?
៥. តើយើងអាចទាញយកមេរៀនអ្វីពីរឿងទី៦៩?
៦. តើគំរូដ៏ល្អរបស់ក្មេងសាំយូអែលនៅរឿងទី៥៥បង្ហាញអ្វី?
៧. តើយើងអាចយកតម្រាប់តាមគំរូរបស់ព្រះយេស៊ូគ្រីស្ទយ៉ាងដូចម្ដេច? ហើយបើយើងធ្វើដូច្នេះ តើយើងនឹងអាចធ្វើអ្វីនៅនាអនាគត?
សំនួរបន្ថែម:
១. សូមអានយ៉ូហាន ១៧:៣
តើបទគម្ពីរបង្ហាញយ៉ាងដូចម្ដេចថា ការក្រេបជញ្ជក់ចំណេះអំពីព្រះយេហូវ៉ានិងព្រះយេស៊ូគ្រីស្ទមិនបានន័យថាយើងគ្រាន់តែទន្ទេញចាំនូវចំណុចផ្សេងៗនោះ? (ម៉ាថ. ៧:២១; យ៉ា. ២:១៨-២០; ១យ៉ូន. ២:១៧)
២. សូមអានទំនុកដំកើង ១៤៥:១-២១
(ក) តើយើងមានហេតុច្រើនណាខ្លះចំពោះការសរសើរព្រះយេហូវ៉ា? (ទំនុក. ១៤៥:៨-១១; វិវរ. ៤:១១)
(ខ) តើព្រះយេហូវ៉ា«ល្អដល់មនុស្សទាំងអស់»យ៉ាងដូចម្ដេច? តើនេះគួរឲ្យយើងចូលកាន់តែជិតទ្រង់យ៉ាងណា? (ទំនុក. ១៤៥:៩; ម៉ាថ. ៥:៤៣-៤៥)
(គ) ប្រសិនបើយើងស្រឡាញ់ព្រះយេហូវ៉ា តើនេះនឹងជំរុញយើងឲ្យធ្វើអ្វី? (ទំនុក. ១១៩:១៧១, ១៧២, ១៧៥; ១៤៥:១១, ១២, ២១)