ផ្នែកទី៤
«ព្រះទ្រង់ជាសេចក្ដីស្រឡាញ់»
ក្នុងចំណោមគុណសម្បត្ដិទាំងប៉ុន្មានរបស់ព្រះយេហូវ៉ា សេចក្ដីស្រឡាញ់លេចធ្លោជាងគេបំផុត ហើយក៏ជាគុណសម្បត្ដិដែលទាក់ទាញទឹកចិត្តជាងគេបំផុតដែរ។ នៅពេលយើងពិចារណាលក្ខណៈប្រសើរថ្លៃថ្លាខ្លះៗនៃគុណសម្បត្ដិដ៏វិសេសវិសាលនេះ យើងនឹងចាប់ផ្ដើមយល់នូវមូលហេតុដែលព្រះគម្ពីរចែងថា«ព្រះទ្រង់ជាសេចក្ដីស្រឡាញ់»។—យ៉ូហានទី១ ៤:៨