បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • lfb មេរៀនទី ៨៥ ទំ. ១៩៨-ទំ. ១៩៩ វ. ១
  • លោកយេស៊ូជួយមនុស្សឲ្យជានៅថ្ងៃឈប់សម្រាក

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • លោកយេស៊ូជួយមនុស្សឲ្យជានៅថ្ងៃឈប់សម្រាក
  • មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • អត្ថបទស្រដៀងគ្នា
  • ពួកផារិស៊ីជជែកតវ៉ានឹងបុរសដែលធ្លាប់ងងឹតភ្នែក
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • ការមិនជឿដោយចេតនារបស់ពួកផារីស៊ី
    បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
  • ការប្រោសបុរសម្នាក់ដែលខ្វាក់ពីកំណើត
    បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
  • លោកយេស៊ូធ្វើឲ្យបុរសងងឹតភ្នែកពីកំណើតមើលឃើញ
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
មើលបន្ថែមទៀត
មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
lfb មេរៀនទី ៨៥ ទំ. ១៩៨-ទំ. ១៩៩ វ. ១
ពួកផារិស៊ីជំរិតសួរបុរសដែលធ្លាប់ងងឹតភ្នែក

មេ​រៀន​ទី​៨៥

លោក​យេស៊ូ​ជួយ​មនុស្ស​ឲ្យ​ជា​នៅ​ថ្ងៃ​ឈប់​សម្រាក

ពួក​ផារិស៊ី​ស្អប់​លោក​យេស៊ូ ហើយ​ខំ​រក​មូលហេតុ​ដើម្បី​ចាប់​ខ្លួន​លោក។ ពួក​គេ​និយាយ​ថា លោក​មិន​ត្រូវ​ជួយ​មនុស្ស​ឲ្យ​ជា​នៅ​ថ្ងៃ​ឈប់​សម្រាក​ទេ។ យ៉ាង​ណា​ក្ដី នៅ​ថ្ងៃ​ឈប់​សម្រាក​មួយ លោក​យេស៊ូ​បាន​ឃើញ​បុរស​ងងឹត​ភ្នែក​ម្នាក់​អង្គុយ​សុំ​ទាន​នៅ​តាម​ផ្លូវ។ លោក​ប្រាប់​ពួក​អ្នក​កាន់​តាម​ថា​៖ ‹សូម​មើល​របៀប​ដែល​ឫទ្ធានុភាព​របស់​ព្រះ​ជួយ​បុរស​នេះ›។ លោក​យេស៊ូ​ស្ដោះ​ទឹក​មាត់​លើ​ដី ហើយ​លាយ​ជា​ភក់ រួច​លាប​លើ​ភ្នែក​គាត់។ បន្ទាប់​មក លោក​ប្រាប់​គាត់​ថា​៖ ‹ចូរ​ទៅ​លាង​ភ្នែក​នៅ​អាង​ទឹក​ស៊ីឡូម›។ បុរស​នោះ​បាន​ធ្វើ​តាម នេះ​ជា​លើក​ដំបូង​ក្នុង​ជីវិត​គាត់​ដែល​អាច​មើល​ឃើញ។

ពេល​បណ្ដា​ជន​ឃើញ​គាត់ ពួក​គេ​ភ្ញាក់​ផ្អើល ហើយ​និយាយ​ថា​៖ ‹តើ​នេះ​ជា​បុរស​ដែល​ធ្លាប់​អង្គុយ​សុំ​ទាន​នៅ​ទី​នេះ​ឬ? ឬ​គ្រាន់​តែ​ជា​អ្នក​ដែល​មាន​មុខ​ដូច​គាត់?›។ គាត់​ប្រាប់​ថា​៖ ‹ខ្ញុំ​ហ្នឹង​ហើយ​ជា​បុរស​ងងឹត​ភ្នែក​នោះ!›។ ដូច្នេះ បណ្ដា​ជន​សួរ​គាត់​ថា​៖ ‹ហេតុ​អ្វី​ឥឡូវ​អ្នក​អាច​មើល​ឃើញ?›។ ពេល​គាត់​ប្រាប់​ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង ពួក​គេ​ក៏​នាំ​គាត់​ទៅ​ជួប​ពួក​ផារិស៊ី។

បុរស​នោះ​ប្រាប់​ពួក​ផារិស៊ី​ថា​៖ ‹លោក​យេស៊ូ​បាន​យក​ភក់​មក​ដាក់​លើ​ភ្នែក​ខ្ញុំ ហើយ​ប្រាប់​ខ្ញុំ​ឲ្យ​ទៅ​លាង​ទឹក​ចេញ។ ខ្ញុំ​បាន​ធ្វើ​តាម ហើយ​ខ្ញុំ​ក៏​អាច​មើល​ឃើញ›។ ពួក​ផារិស៊ី​និយាយ​ថា​៖ ‹បើ​យេស៊ូ​នោះ​ធ្វើ​ឲ្យ​មនុស្ស​ជា​នៅ​ថ្ងៃ​ឈប់​សម្រាក នោះ​ឫទ្ធានុភាព​របស់​គាត់​មិន​មែន​មក​ពី​ព្រះ​ទេ›។ ប៉ុន្តែ អ្នក​ខ្លះ​ទៀត​និយាយ​ថា​៖ ‹បើ​ឫទ្ធានុភាព​របស់​គាត់​មិន​មែន​មក​ពី​ព្រះ គាត់​មិន​អាច​ជួយ​មនុស្ស​ឲ្យ​ជា​បាន​ឡើយ›។

ពួក​ផារិស៊ី​បាន​ហៅ​ឪ​ពុក​ម្ដាយ​បុរស​នោះ​មក​សួរ​ថា​៖ ‹ហេតុ​អ្វី​ឥឡូវ​កូន​របស់​អ្នក​មើល​ឃើញ?›។ ឪ​ពុក​ម្ដាយ​គាត់​ភ័យ​ខ្លាច ដោយ​សារ​ពួក​ផារិស៊ី​បាន​និយាយ​ថា បើ​អ្នក​ណា​ជឿ​លើ​លោក​យេស៊ូ អ្នក​នោះ​នឹង​ត្រូវ​បណ្ដេញ​ចេញ​ពី​សាលា​ប្រជុំ។ ដូច្នេះ ឪ​ពុក​ម្ដាយ​គាត់​ប្រាប់​ថា​៖ ‹យើង​មិន​ដឹង​ទេ។ សូម​សួរ​គាត់​ខ្លួន​ឯង›។ ពួក​ផារិស៊ី​បាន​សួរ​បុរស​នោះ​ថែម​ទៀត គាត់​បាន​ឆ្លើយ​ថា​៖ ‹ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​អស់​ហើយ ហេតុ​អ្វី​នៅ​តែ​សួរ​ខ្ញុំ?›។ ពួក​ផារិស៊ី​ខឹង​ខ្លាំង​ណាស់ ក៏​បណ្ដេញ​បុរស​នោះ​ចេញ។

លោក​យេស៊ូ​បាន​ទៅ​រក​បុរស​នោះ ហើយ​សួរ​គាត់​ថា​៖ ‹តើ​អ្នក​មាន​ជំនឿ​លើ​មេស្ស៊ី​ទេ?›។ គាត់​ឆ្លើយ​ថា​៖ ‹បើ​ខ្ញុំ​ដឹង​ថា​អ្នក​នោះ​ជា​អ្នក​ណា ខ្ញុំ​នឹង​ជឿ›។ លោក​យេស៊ូ​ឆ្លើយ​ថា​៖ ‹ខ្ញុំ​គឺ​ជា​មេស្ស៊ី›។ លោក​យេស៊ូ​សប្បុរស​ណាស់ មែន​ទេ? លោក​មិន​ត្រឹម​តែ​ជួយ​គាត់​ឲ្យ​មើល​ឃើញ​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​បាន​ជួយ​គាត់​ឲ្យ​មាន​ជំនឿ​ដែរ។

​«​អ្នក​រាល់​គ្នា​យល់​ខុស​ហើយ ពីព្រោះ​អ្នក​មិន​ស្គាល់​បទ​គម្ពីរ ហើយ​ក៏​មិន​ស្គាល់​ឫទ្ធានុភាព​របស់​ព្រះ​ដែរ​»។—ម៉ាថាយ ២២:២៩

សំណួរ​៖ តើ​លោក​យេស៊ូ​បាន​ជួយ​បុរស​ងងឹត​ភ្នែក​យ៉ាង​ដូច​ម្ដេច? ហេតុ​អ្វី​បាន​ជា​ពួក​ផារិស៊ី​ស្អប់​លោក​យេស៊ូ?

យ៉ូហាន ៩:១​-​៤១

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក