តើអនាគតរបស់កូនយើងនឹងទៅជាយ៉ាងណា?
ការគំរាមកំហែងនៃថាមពលបរមាណូ—ទោះបីកើតឡើងពីភេរវជន ឬក៏ពីគ្រោះថ្នាក់នៅរោងចក្របង្កើតថាមពលបរមាណូក្ដី—ហេតុទាំងនេះជាការគំរាមកំហែងដល់មនុស្សគ្រប់ៗគ្នា។ អ្នកប្រហែលជាមានចិត្តខ្វល់ខ្វាយ ជាពិសេសចំពោះក្មេងៗ ព្រមទាំងកូនឬចៅរបស់អ្នកផង។ នេះជាការគួរឲ្យទុក្ខព្រួយណាស់ដោយដឹងថា ការគំរាមកំហែងនៃថាមពលបរមាណូធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាព និងអនាគតរបស់ក្មេងណាមួយនោះ។
ប៉ុន្តែ សូមកុំឲ្យអស់សង្ឃឹមឡើយ ដ្បិតមានមូលហេតុជាច្រើនដែលធ្វើឲ្យអ្នកមានសុទិដ្ឋិនិយមចំពោះអនាគតនៃក្មេងៗនោះ។ ហើយមូលដ្ឋាននៃសេចក្ដីសង្ឃឹមនេះ មិនមែនផ្អែកទៅលើការខំប្រឹងប្រែងរបស់មនុស្សដើម្បីការពារកូនរបស់យើងនោះទេ ផ្ទុយទៅវិញ គឺផ្អែកទៅលើអនាគតដែលឋិតនៅក្នុងព្រះហស្តនៃព្រះជាអ្នកបង្កើតរបស់យើង។
នៅពេលដែលព្រះយេស៊ូវ ជារាជបុត្រារបស់ព្រះបានបង្រៀននៅមជ្ឈិមបូព៌ាប្រទេស ទ្រង់បានបង្ហាញនូវការយកចិត្តទុកដាក់ចំពោះពួកក្មេងៗ។ (ម៉ាកុស ៩:៣៦, ៣៧, ៤២; ១០:១៣-១៦) ព្រះគម្ពីរបានបង្ហាញថា នឹងមានការយកចិត្តទុកដាក់ស្រដៀងនេះដែរនៅពេលដែលព្រះបញ្ចប់ការគំរាមកំហែងនៃថាមពលបរមាណូ ហើយស្ថាបនាផែនដីទាំងមូលឲ្យទៅជាសួនមនោរម្យ។ កូនរបស់យើងអាចទទួលការនេះបាន ហើយអ្នកក៏អាចទទួលបានដែរ។
បើអស់លោកអ្នកចង់បានពត៌មានថែមទៀត ឬក៏ចង់ឲ្យអ្នកណាម្នាក់ទៅសិក្សាព្រះគម្ពីរនៅផ្ទះជាមួយដោយឥតគិតថ្លៃ នោះសូមសរសេរទាក់ទងទៅការិយាល័យសមាគមប៉មយាម តាមអាស័យដ្ឋានដែលមាននៅទំព័រទី២។