បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w95 ១/១ ទំ. ៣-៤
  • ការខ្លាចមនុស្សស្លាប់ជាការនិយមទូទៅ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការខ្លាចមនុស្សស្លាប់ជាការនិយមទូទៅ
  • ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • អត្ថបទស្រដៀងគ្នា
  • តើមានអ្វីកើតឡើងពេលមនុស្សស្លាប់ទៅ?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • តើមានអ្វីកើតឡើងពេលស្លាប់ទៅ?
    លោកអ្នកអាចធ្វើជាមិត្តសំឡាញ់របស់ព្រះ!
  • តើមនុស្សដែលស្លាប់អាចជួយមនុស្សដែលរស់បានឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
w95 ១/១ ទំ. ៣-៤

ការ​ខ្លាច​មនុស្ស​ស្លាប់​ជា​ការ​និយម​ទូទៅ

ថ្ងៃ​បាន​លិច​ជា​យូរ​មក​ហើយ។ អ្នក​កំពុង​តែ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​យឺត​ជាង​មុន​ៗ​បន្ដិច។ កាល​ដែល​អ្នក​ដើរ​កាត់​កន្លែង​បញ្ចុះ​សព បេះ​ដូង​របស់​អ្នក​ក៏​ចាប់​ផ្ដើម​លោត​រឹត​តែ​ញាប់​ឡើង​ៗ។ ដោយសារ​ភាព​ស្ងប់​ស្ងាត់​នៃ​យប់​ដ៏​ងងឹត សូម្បីតែ​សំឡេង​អ្វី​ដ៏​តូច​មួយ​ក៏​អ្នក​ឮ​ដែរ។ មួយ​រំពេច​នោះ អ្នក​ឮ​សំឡេង​ពី​ចំ​ងាយ សូរ​ស្រួយ​ៗ​ហើយ​គួរ​ឲ្យ​ព្រឺ​ក្បាល។ អ្នក​ក៏​ដើរ​កាន់​តែ​លឿន​ឡើង—ជីពចរ​របស់​អ្នក​ក៏​លោត​កាន់​តែ​ញាប់​ដែរ—កាល​ដែល​អ្នក​ដើរ​ឆ្ពោះ​ទៅ​រក​ទី​ការ​ពារ​នៃ​ផ្ទះ​របស់​អ្នក។

តើ​អ្នក​ធ្លាប់​ពិសោធ​អារម្មណ៍​ដ៏​រសាប់​រសល់​ទេ នៅ​ពេល​ដែល​អ្នក​នៅ​ឯ​កន្លែង​បញ្ចុះ​សព ឬ​នៅ​ជិត​នោះ? បើ​ធ្លាប់​មែន ប្រហែល​ជា​លទ្ធិ​សាសនា​មួយ​ដែល​និយម​ទូទៅ​ក្នុង​ពិភព​លោក មាន​ឥទ្ធិពល​លើ​អ្នក​ហើយ—ដែល​ថា វិញ្ញាណ​នៃ​មនុស្ស​ស្លាប់​អាច​ជួយ​ឬ​ក៏​ធ្វើ​ទុក្ខ​ដល់​មនុស្ស​រស់។

ទំនៀម​ទំលាប់​នៃ​ជំនឿ​ឆ្វេង​ជា​ច្រើន​បាន​លូត​លាស់​ឡើង ជា​លទ្ធផល​នៃ​ជំនឿ​ដែល​ថា មនុស្ស​ស្លាប់​ត្រូវ​ការ​ជំនួយ​ពី​មនុស្ស​រស់ ឬ​ថា​ពួក​គេ​អាច​ធ្វើ​ទុក្ខ​ដល់​មនុស្ស​រស់ បើ​សិន​ជា​មិន​ធ្វើ​ឲ្យ​គេ​ស្ងប់​ចិត្ត​ទេ​នោះ។ ជា​ឧទាហរណ៍ ក្នុង​ប្រទេស​អាមេរិក​ឡាតាំង​ខ្លះ មនុស្ស​ជា​ច្រើន​មាន​ទំលាប់​សង់​ខ្ទម​តូច​មួយ​ដែល​មាន​ឈើ​ឆ្កាង នៅ​កន្លែង​ដែល​បុគ្គល​ម្នាក់​បាន​ស្លាប់​ពី​គ្រោះ​ថ្នាក់។ ពួក​គេ​អុជ​ទៀន​ហើយ​ដាក់​ផ្កា​នៅ​ទី​នោះ ដើម្បី​សម្ដែង​ការ​ចាប់​អារម្មណ៍​ឬ​ដើម្បី​ជួយ​ព្រលឹង ឬ​វិញ្ញាណ​នៃ​បុគ្គល​ដែល​បាន​ស្លាប់​នោះ។ ក្នុង​ករណី​ខ្លះ របាយការណ៍​អំពី​ការ​ឆ្លើយ​នឹង​សេចក្ដី​អធិស្ឋាន«តាម​បែប​អស្ចារ្យ»ត្រូវ​បាន​ផ្សាយ​សុសសាយ ដើម្បី​ឲ្យ​មនុស្ស​ចាប់​ផ្ដើម​ទៅ​កន្លែង​អា​នី​មី​តា​ជា​ញឹក​ញាប់ ដែល​ជា​ខ្ទម​តូច​មួយ​សំរាប់​ព្រលឹង​ឬ​វិញ្ញាណ​នៃ​បុគ្គល​ដែល​បាន​ស្លាប់។ នៅ​ទី​នោះ ពួក​គេ​ធ្វើ​ម៉ាណឌាស​ឬ​សេចក្ដី​សន្យា​ថា បើ​សិន​ជា​បុគ្គល​ដែល​បាន​ស្លាប់​នោះ​នឹង​ជួយ​ពួក​គេ​ឲ្យ​សម្រេច​ឬ​ទទួល​អ្វី​មួយ—ប្រហែល​ជា​ធ្វើ​ឲ្យ​ជា​តាម​បែប​អស្ចារ្យ—ពួក​គេ​នឹង​សម្ដែង​កតញ្ញូ​ធម៌​របស់​គេ តាម​វិធី​ដ៏​ពិសេស​វិញ។ ម្យ៉ាង​វិញ​ទៀត គេ​បាន​រាយ​ការណ៍​មក​ថា ព្រលឹង​នៃ​មនុស្ស​ស្លាប់​ចេញ​មក​នៅ​ពេល​យប់​ងងឹត ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​នៅ​ទី​នោះ​ភ័យ​ខ្លាច​យ៉ាង​រន្ធត់។ គេ​ច្រើន​តែ​និយាយ​ថា ពួក​ព្រលឹង​បែប​នោះ​ជា​ភីនណានដូ​ដែល​មក​រំខាន​ពួក​មនុស្ស​រស់ ដោយ​សារ​តែ​ព្រឹត្ដិការណ៍​នៅ​អតីតកាល​ទាំង​ឡាយ។

នៅ​ក្នុង​ប្រទេស​ជា​ច្រើន មនុស្ស​ខំ​ខ្នះ​ខ្នែង​ធ្វើ​ឲ្យ«ពួក​វិញ្ញាណ»នៃ​មនុស្ស​ស្លាប់​ស្ងប់​ចិត្ត។ ពួក​គេ​ធ្វើ​បុណ្យ​យ៉ាង​ឧឡារិក ថ្វាយ​យញ្ញ​បូជា និយាយ​ពាក្យ​លួង​លោម—ដើម្បី​ខំ​ប្រឹង​រា​រាំង​ការ​ពារ​ពី​ការ​សង​សឹក​នៃ​ពួក​វិញ្ញាណ​នៃ​មនុស្ស​ស្លាប់។ គេ​បាន​គិត​ថា បើ​គេ​ធ្វើ​ឲ្យ​ពួក​វិញ្ញាណ​ស្ងប់​ចិត្ត​ទៅ ជា​លទ្ធផល​នឹង​មាន​រង្វាន់​និង​ប្រសិទ្ធិពរ​ជា​ច្រើន​ដល់​ពួក​អ្នក​នៅ​រស់។

របាយការណ៍​មួយ​ពី​ប្រទេស​អាហ្វ្រិក​ថ្លែង​ថា៖ «មនុស្ស​ជា​ច្រើន​ជឿ​ថា គ្មាន​ព្រឹត្ដិការណ៍​ណា​កើត​ឡើង​ដោយ‹ខ្លួន​ឯង​ឬ​ដោយ​ធម្មជាតិ​ឡើយ។ ឧប្បត្ដិហេតុ​ណា​ក៏​ដោយ—ថ្វី​បើ​ជា​ការ​ឈឺ អន្តរាយ ការ​ពុំ​អាច​បង្កើត​កូន ការ​ពិបាក​ខាង​សេដ្ឋកិច្ច ការ​ធ្លាក់​ភ្លៀង​ឬ​កំដៅ​ថ្ងៃ​ហួស​ហេតុ ការ​មាន​គ្រោះ​ថ្នាក់ បាក់​បែក​គ្រួសារ សេចក្ដី​ស្លាប់—ពួក​គេ​បាន​គិត​ថា ត្រូវ​បាន​បណ្ដាល​មក​ដោយ​ពួក​វិញ្ញាណ​ដែល​មើល​មិន​ឃើញ ដែល​មាន​ឫទ្ធិ​បារមី​អធិធម្មជាតិ»។ របាយការណ៍​មួយ​ទៀត​ចែង​ថា៖ «មនុស្ស​ជា​ច្រើន​ជឿ​ថា វិញ្ញាណ​របស់​ពួក​ជីដូន​ជីតា​របស់​គេ មាន​លំនៅ​ក្នុង​ស្ថាន​សួគ៌ ហើយ​តែង​តែ​មើល​មក​ជន​រស់​នៅ​លើ​ផែនដី​ជា​និច្ច។ គេ​ជឿ​ថា ពួក​ជីដូន​ជីតា​របស់​គេ​មាន​ឫទ្ធិ​បារមី​អធិធម្មជាតិ ដែល​អាច​ប្រើ​សំរាប់​ឲ្យ​ពរ​និង​ការ​ពារ​បង​ប្អូន​របស់​គេ​ឬ​ធ្វើ​ទុក្ខ​ទោស​ដល់​ពួក​គេ ស្រេច​ទៅ​លើ​របៀប​ដែល​បង​ប្អូន​របស់​គេ​គោរព ឬ​មិន​អើពើ​ដល់​មនុស្ស​ស្លាប់»។

ប៉ុន្តែ តើ​មតិ​បែប​នេះ​សម​ស្រប​ទៅ​តាម​នឹង​ពាក្យ​បន្ទូល​របស់​ព្រះ​ទេ? តើ​លោក​អ្នក​មាន​ទស្សនៈ​យ៉ាង​ណា​ដែរ?

[រូប​ភាព​នៅ​ទំព័រ​៤]

«អា​នី​មី​តា»នៅ​ក្នុង​ប្រទេស​ឈិលី

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក