បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • gf មេរៀនទី ១២ ទំ. ២០
  • តើមានអ្វីកើតឡើងពេលស្លាប់ទៅ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើមានអ្វីកើតឡើងពេលស្លាប់ទៅ?
  • លោកអ្នកអាចធ្វើជាមិត្តសំឡាញ់របស់ព្រះ!
  • អត្ថបទស្រដៀងគ្នា
  • តើមានអ្វីកើតឡើងពេលមនុស្សស្លាប់ទៅ?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • តើគម្ពីរបង្រៀនយ៉ាងណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៦
  • តើមនុស្សស្លាប់ទៅទីណា?
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • តើស្ថានភាពនៃមនុស្សស្លាប់ជាអ្វី?
    ១៩៩៥ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
មើលបន្ថែមទៀត
លោកអ្នកអាចធ្វើជាមិត្តសំឡាញ់របស់ព្រះ!
gf មេរៀនទី ១២ ទំ. ២០

មេ​រៀន​ទី​១២

តើ​មាន​អ្វី​កើត​ឡើង​ពេល​ស្លាប់​ទៅ?

សេចក្ដី​ស្លាប់​គឺ​ផ្ទុយ​នឹង​ការ​មាន​ជីវិត។ សេចក្ដី​ស្លាប់​គឺ​ប្រៀប​ដូច​នឹង​ការ​ដេក​លក់​យ៉ាង​ស៊ប់។ (យ៉ូហាន ១១:១១​-​១៤) ពួក​មនុស្ស​ស្លាប់​មិន​អាច​ស្ដាប់ មើល​ឃើញ និយាយ ឬ​ក៏​គិត​អំពី​អ្វី​នោះ​ឡើយ។ (សាស្ដា ៩:៥, ១០) សាសនា​មិន​ពិត​បង្រៀន​ថា មនុស្ស​ស្លាប់​ទៅ​ឯ​ពិភព​វិញ្ញាណ​ដើម្បី​រស់​នៅ​ជា​មួយ​នឹង​ជីដូន​ជីតា​របស់​គេ។ នេះ​មិន​មែន​ជា​អ្វី​ដែល​ព្រះ​គម្ពីរ​បង្រៀន​ឡើយ។

លោកយេស៊ូប្រោសកូនស្រីយ៉ែរ៉ូសឲ្យរស់ឡើងវិញ

អស់​អ្នក​ដែល​បាន​ស្លាប់​ទៅ​ហើយ មិន​អាច​ជួយ​យើង​និង​មិន​អាច​ធ្វើ​ទុក្ខ​ដល់​យើង​ឡើយ។ គឺ​ជា​ការ​ធម្មតា​ទេ ដែល​មនុស្ស​ធ្វើ​ពិធី​បុណ្យ​និង​យញ្ញ​បូជា​ផ្សេងៗ ដែល​គេ​ជឿ​ថា​នឹង​ផ្គាប់​ចិត្ត​នូវ​អស់​អ្នក​ដែល​បាន​ស្លាប់​ហើយ។ នេះ​គឺ​មិន​ផ្គាប់​ព្រះ​ហឫទ័យ​ព្រះ​នោះ​ទេ ពី​ព្រោះ​វា​មាន​មូលដ្ឋាន​ទៅ​លើ​ពាក្យ​ភូត​ភរ​មួយ​របស់​សាតាំង។ ហើយ​នេះ​ក៏​មិន​អាច​ផ្គាប់​ចិត្ត​មនុស្ស​ស្លាប់​នោះ​ដែរ ពី​ព្រោះ​ពួក​គេ​ឥត​មាន​ជីវិត​ទេ។ យើង​មិន​គួរ​ភ័យ​ខ្លាច​ឬ​ថ្វាយ​បង្គំ​មនុស្ស​ស្លាប់​ឡើយ។ យើង​គួរ​តែ​ថ្វាយ​បង្គំ​ព្រះ​តែ​ប៉ុណ្ណោះ។—ម៉ាថាយ ៤:១០

ពួក​មនុស្ស​ស្លាប់​នឹង​រស់​ម្ដង​ទៀត។ ព្រះ​យេហូវ៉ា​នឹង​ដាស់​ពួក​មនុស្ស​ស្លាប់​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ​នៅ​លើ​ផែន​ដី​មនោ​រម្យ។ ពេល​វេលា​នោះ​គឺ​នៅ​អនាគត​នៅ​ឡើយ។ (យ៉ូហាន ៥:២៨, ២៩; កិច្ច​ការ ២៤:១៥) ព្រះ​ទ្រង់​អាច​ដាស់​អស់​អ្នក​ដែល​បាន​ស្លាប់​ទៅ ដូច​ជា​អ្នក​អាច​ដាស់​បុគ្គល​ម្នាក់​ដែល​ដេក​លក់​អ៊ីចឹង។—ម៉ាកុស ៥:២២, ២៣, ៤១, ៤២

គំនិត​ដែល​ថា​យើង​មិន​ស្លាប់​ទេ គឺ​ជា​ពាក្យ​ភូត​ភរ​ដែល​បាន​ត្រូវ​ផ្សាយ​ដោយ​អារក្ស​សាតាំង។ សាតាំង​និង​ពួក​បិសាច​របស់​វា​ធ្វើ​ឲ្យ​មនុស្ស​គិត​ថា វិញ្ញាណ​នៃ​ពួក​មនុស្ស​ស្លាប់​គឺ​នៅ​រស់ ហើយ​ថែម​ទាំង​បណ្ដាល​ឲ្យ​មាន​ជម្ងឺ​និង​បញ្ហា​ឯ​ទៀត​ផង​ដែរ។ សាតាំង​ក៏​បំភាន់​មនុស្ស ជួន​កាល​តាម​រយៈ​សុបិន​និង​ចក្ខុនិមិត្ត។ ព្រះ​យេហូវ៉ា​ផ្ដន្ទា​ទោស​អស់​អ្នក​ដែល​ខំ​និយាយ​ជា​មួយ​មនុស្ស​ស្លាប់។—ចោទិយកថា ១៨:១០​-​១២

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក