ព្រះយេហូវ៉ានឹងសង្គ្រោះមនុស្សលោកហើយផែនដី
អាកាសយានដ្ឋាននៅកោះមួយនៃប្រទេសមែលដាវ ត្រូវបានគេបិទបីបួនម៉ោងជារៀងរាល់ថ្ងៃ។ តើហេតុអ្វី? នេះគឺដោយសាទឹកជំនោរធ្វើឲ្យលិចផ្លូវយន្តហោះ ដែលអាចបណ្ដាលឲ្យយន្តហោះមានគ្រោះថ្នាក់ក្នុងការបើកចុះ។ ពួកអ្នកវិទ្យាសាស្ត្រខ្លះខ្លាចផ្ទៃសមុទ្រនៅកោះទាំងឡាយនៃប្រទេសមែលដាវឡើងកំពស់មួយម៉ែត្រ នៅក្នុងកំឡុងសតវត្សជាបន្ទាប់។ ថ្វីបើចំនួនទឹកឡើងនេះ ប្រហែលដូចជាមិនសូវច្រើនយ៉ាងណាស់ណាក្ដី ការឡើងបែបនេះអាចកំទេចចោលនូវកោះប្រាំពីរប្រទេសចេញពីផែនទី។ ពិតហើយ យោងទៅតាមកាលប្រវត្ដិនៃអ.ស.ប ការឡើងទឹកកំពស់ពីរម៉ែត្រនៃផ្ទៃសមុទ្រនោះ អាចលិចបំបាត់ប្រជុំកោះទាំងអស់ ដែលមានប្រមាណ១.២០០កោះផង!
តើអ្វីទៅដែលបណ្ដាលឲ្យមានផ្ទៃសមុទ្រឡើងដូច្នេះ? បើយោងទៅតាម កម្មវិធីបរិយាការនៃអ.ស.ប នេះគឺមកពីការកខ្វក់បរិយាការនៃផែនដី ដោយ«ឧស្ម័នដែលធ្វើឲ្យផែនដីក្ដៅឡើង» រួចធ្វើឲ្យសមុទ្រនៅតំបន់ក្ដៅពង្រីកឡើង ដែលនាំឲ្យទឹកកកនៅប៉ូលខាងជើងនិងខាងត្បូង ព្រមទាំងធ្វើឲ្យផែនទឹកកករលាយផង។ ដូច្នេះក៏ធ្វើឲ្យផ្ទៃសមុទ្រចេះតែឡើងទៅ។ វិជ្ជាស្ថានផាណុសនៅទីក្រុងឡុងដុងថ្លែងថា ការកខ្វក់«ប្រហែលជាបានចាប់ផ្ដើមការមហន្តរាយយ៉ាងយឺតៗនៃផែនដីនេះ ដែលធ្វើឲ្យព្រំដែនដីនិងសមុទ្រកំពុងតែផ្លាស់ផ្ដូរ»។
ចំពោះការមានកំដៅដែលកាន់តែក្ដៅឡើងៗនេះ គឺនៅមានការពិភាក្សាតទល់គ្នាដោយពួកអ្នកវិទ្យាសាស្ត្រនៅឡើយ។ ប៉ុន្តែ យើងអាចទុកចិត្តបានថា បញ្ហានៃបរិយាការនឹងមិនបង្ខាំងគោលបំណងរបស់ព្រះបានឡើយ។ ព្រះគម្ពីរចែងថា៖ «លោកីយ៍ នោះក៏បានតាំងជាមាំមួន ហើយនិងកក្រើករញ្ជួយមិនបានឡើយ»។ (របាក្សត្រទី១ ១៦:៣០) ព្រះយេហូវ៉ាមានអំណាចលើបរិយាការនៃផែនដី ហើយយើងអាចមានការរីករាយ ដែលបន្ដិចទៀតទ្រង់នឹងសង្គ្រោះផែនដី និងមនុស្សលោកពីសេចក្ដីបំផ្លាញ។—ទំនុកដំកើង ២៤:១, ២; ១៣៥:៦; ពេត្រុសទី២ ៣:១៣
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ៣១]
Drawing based on NASA photo