បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w97 ១/៥ ទំ. ៣២
  • «យើងទាំងអស់មកពីគ្រួសារតែមួយ»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «យើងទាំងអស់មកពីគ្រួសារតែមួយ»
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w97 ១/៥ ទំ. ៣២

«យើង​ទាំង​អស់​មក​ពី​គ្រួសារ​តែ​មួយ»

ក្នុង​រយៈ​ពេល​ថ្មី​ៗ​នេះ ការ​ប្រកាន់​ពូជ​សាសន៍​និង​សាសនា​បាន​រាល​ដាល​ពាស​ពេញ​ផែនដី។ ការ​ប្រកាន់​បក្ស​ពួក​អាណិកជន​បាន​បណ្ដាល​ឲ្យ​មាន​ការ​កាប់​សម្លាប់​គ្នា ការ​ធ្វើ​ទារុណកម្ម និង​អំពើ​ឃោរឃៅ​ដ៏​អាក្រក់​ឯ​ទៀត។ យោង​ទៅ​តាម​របាយការណ៍​មួយ​ពី​អង្គការ​មនុស្ស​ធម៌​អន្តរជាតិ ការ​រំលោភ​លើ​សិទ្ធិ​មនុស្ស​បាន​បង្ខំ​មនុស្ស​ជាង​២៣​លាន​នាក់​នៅ​ជុំ​វិញ​ផែនដី ឲ្យ​ភៀស​ខ្លួន​ចេញ​ពី​ទី​លំនៅ​របស់​គេ​ក្នុង​ឆ្នាំ​១៩៩៤។

គ្រាន់​តែ​នៅ​ក្នុង​ប្រទេស​រ្វ៉ាន់ដា មនុស្ស​ប្រមាណ​៥០០.០០០​នាក់​ត្រូវ​បាន​គេ​សម្លាប់​ចោល ហើយ​ជាង​២.០០០.០០០​នាក់​ទៀត​បាន​ក្លាយ​ទៅ​ជា​ជន​ភៀស​ខ្លួន ក្រោយ​ពី​អំពើ​ឃោរឃៅ​បាន​ផ្ទុះ​ឡើង​រវាង​ពួក​ធុត្ស៊ី​និង​ពួក​ហ៊ុតធូ។ សារ​ពត៌មាន​សាសន៍​បែលហ្ស៊ិក លើ​ស្វា​រ៍​ បាន​រាយ​ការណ៍​ថា៖ «ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ត្រូវ​បាន​គេ​ធ្វើ​ទុក​បៀត​បៀន​ណាស់ ដោយ​សារ​ពួក​គេ​មិន​ព្រម​ទទួល​កាន់​អាវុធ»។ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មិន​ចូល​រួប​រួម​ក្នុង​ចំ​បាំង​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ពួក​គេ​រាប់​រយ​នាក់​បាន​ស្លាប់​ដោយ​សារ​តែ​អំពើ​ឃោរឃៅ។ នេះ​ធ្វើ​ឲ្យ​យើង​នឹក​ឃើញ​ដល់​ពាក្យ​របស់​ព្រះ​យេស៊ូ ដែល​ទ្រង់​បាន​មាន​បន្ទូល​ទៅ​ពួក​សិស្ស​របស់​ទ្រង់​ថា៖ «អ្នក​រាល់​គ្នា​មិន​មែន​ជា​របស់​ផង​លោកីយ . . . នោះ​បាន​ជា​លោកីយ​ស្អប់​អ្នក​រាល់​គ្នា»។—យ៉ូហាន ១៥:១៩

ស្មរបន្ទាល់​មួយ​គ្រួសារ—ប្ដី​ឈ្មោះ​យូជិន ធ្នែបណាណា ប្រពន្ធ​និង​កូន​ពីរ​នាក់​របស់​គាត់—រស់​នៅ​ក្នុង​រដ្ឋធានី​ឃីហ្គាលី។ ជា​អ្នក​បំរើ​ពេញ​ពេល​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា យូជិន​តែង​តែ​ពន្យល់​ប្រាប់​អ្នក​ជិត​ខាង​របស់​គាត់​អំពី​អព្យាក្រឹតភាព​គ្រីស្ទាន។ (ម៉ាថាយ ២២:២១) គាត់​តែង​តែ​លើក​យក​រុក្ខជាតិ​ម្យ៉ាង​មួយ​មក​និយាយ ដែល​មាន​សណ្ឋាន​ដូច​វល្លិ ដែល​សម្បូរ​មាន​ក្នុង​អាកាសធាតុ​ក្ដៅ​ល្មម។

យូជិន​ពន្យល់​ថា «នៅ​ក្នុង​ឃីហ្គាលី​នេះ រុក្ខជាតិ​នេះ​ដុះ​ចេញ​ផ្កា​ជា​ច្រើន​ពណ៌ មាន​ពណ៌​ក្រហម ពណ៌​ផ្កា​ឈូក និង​ជួន​កាល​មាន​ផ្កា​ពណ៌​ស​ដែរ។ ហើយ​ផ្កា​ទាំង​អស់​នេះ​ចេញ​មក​ពី​ពូជ​តែ​មួយ។ ចំពោះ​មនុស្ស​លោក​ក៏​ដូច​នេះ​ដែរ។ ថ្វី​បើ​យើង​មាន​ពូជ​សាសន៍ សម្បុរ ឬ ប្រវត្ដិ​ត្រកូល​ខុស​ៗ​គ្នា យើង​ទាំង​អស់​មក​ពី​គ្រួសារ​តែ​មួយ គឺ​គ្រួសារ​មនុស្សជាតិ»។

គួរ​ឲ្យ​ខ្លោច​ផ្សា​ណាស់ ថ្វី​បើ​ពួក​គេ​មាន​លក្ខណៈ​ស្លូត​បូត និង​កាន់​ជំហរ​អព្យាក្រឹត​ក្ដី គ្រួសារ​លោក​ធ្នែបណាណា​ត្រូវ​បាន​ពួក​បង្ហូរ​ឈាម​សម្លាប់​ចោល​អស់។ យ៉ាង​ណា​ក្ដី ពួក​គេ​បាន​ស្លាប់​ដោយ​ស្មោះ​ត្រង់។ យើង​អាច​ដឹង​ជា​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​ទ្រង់​នឹង​បំពេញ​កិច្ច​សន្យា​របស់​ទ្រង់​ចំពោះ​មនុស្ស​បែប​នេះ ហើយ​ពួក​គេ​នឹង​មាន​ជីវិត​រស់​ឡើង​វិញ​ក្នុង​ពិភព​លោក​ដែល​នឹង​គ្មាន​ការ​ប្រកាន់​ទៀត​ឡើយ។ (កិច្ច​ការ ២៤:១៥) បន្ទាប់​មក គ្រួសារ​លោក​ធ្នែបណាណា​និង​អ្នក​ឯ​ទៀត​នឹង«បាន​ចិត្ត​រីករាយ​ដោយ​សេចក្ដី​ក្សេម​ក្សាន្ត​ដ៏​បរិបូរ»។—ទំនុកដំកើង ៣៧:១១

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក