បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w98 ១/៣ ទំ. ៣២
  • ក្រិត្យវិន័យដប់ប្រការ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ក្រិត្យវិន័យដប់ប្រការ
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w98 ១/៣ ទំ. ៣២

ក្រិត្យ​វិន័យ​ដប់​ប្រការ

អេវ៉ែក​នៃ​ក្រុង​គ្លូសីស្ទើរ៍​នៅ​ប្រទេស​អង់គ្លេស​បាន​ដឹង​ថា​មាន​បព្វជិត​ជាង​ពាក់​កណ្ដាល​ក្នុង​តំបន់​លោក ដែល​មិន​អាច​ទន្ទេញ​ក្រិត្យ​វិន័យ​ដប់​ប្រការ​ទេ ហើយ​១០​ភាគ​រយ​នៃ​ពួក​គេ​ក៏​មិន​អាច​រក​ឃើញ​ក្រិត្យ​វិន័យ​ដប់​ប្រការ​ក្នុង​ព្រះ​គម្ពីរ​ដែរ។ ប៉ុន្តែ នេះ​គឺ​៤៥០​ឆ្នាំ​កន្លង​មក​ម្ល៉េះ។ តើ​ស្ថានភាព​បាន​ប្រសើរ​តាំង​ពី​ពេល​នោះ​ទេ? គឺ​អត់​ទេ—ដូច​កាសែត សាន់ដេ​ថែម្ស បាន​បង្ហាញ​ក្នុង​ការ​ស្ទង់​មតិ​នៅ​ពេល​ថ្មី​ៗ​នេះ​នៃ​ពួក​បព្វជិត​អង់គ្លេកិន។

ក្នុង​ចំណោម​បព្វជិត​២០០​នាក់​ដែល​បាន​សម្ភាសន៍ មាន​តែ​៣៤​ភាគ​រយ​ទេ​ដែល​អាច​ចាំ​ក្រិត្យ​វិន័យ​ដប់​ប្រការ​បាន។ ក្នុង​ចំណោម​បព្វជិត​ឯ​ទៀត បុគ្គល​ម្នាក់​បាន​គិត​ថា ក្រិត្យ​វិន័យ​ដប់​ប្រការ​មាន​ការ​ឃាត់​ឃាំង​ច្រើន​ណាស់ ហើយ​ម្នាក់​ទៀត​បាន​កំចាត់​ក្រិត្យ​វិន័យ​ដប់​ប្រការ​ចោល ថា​វា​មិន​ទាក់​ទង​នឹង​បញ្ហា​ខាង​សីលធម៌​នៅ​សម័យ​ទំនើប។

តើ​អ្នក​ដឹង​ក្រិត្យ​វិន័យ​ដប់​ប្រការ ឬ​កន្លែង​ដែល​អាច​រក​ឃើញ​ទេ? ក្រិត្យ​វិន័យ​ដប់​ប្រការ​បាន​កត់​ទុក​នៅ​ក្នុង​សៀវភៅ​និក្ខមនំ ជា​សៀវភៅ​ទី​ពីរ​នៃ​ព្រះ​គម្ពីរ គឺ​១៧​ខ​ដំបូង​នៃ​ជំពូក​ទី​២០។ សូម​អ្នក​អាន​ក្រិត្យ​វិន័យ​ដប់​ប្រការ​ចុះ។ នេះ​ជា​របៀប​ដ៏​ស្រួល​ក្នុង​ការ​ដាក់​ជា​ក្រុម។ ក្រិត្យ​វិន័យ​បួន​ដំបូង​ទាក់​ទង​ជា​មួយ​ការ​ថ្វាយ​បង្គំ​ព្រះ ទី​ប្រាំ​បង្ហាញ​អំពី​ជីវភាព​គ្រួសារ ទី​ប្រាំ​មួយ​ដល់​ប្រាំ​បួន​គឺ​ស្តី​អំពី​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​មនុស្ស​គ្នី​គ្នា ហើយ​ក្រិត្យ​វិន័យ​ទី​ដប់ គឺ​ប្លែក​ពី​គេ​ដែល​បណ្ដាល​ឲ្យ​យើង​ពិនិត្យ​ចិត្ត​របស់​យើង និង​បំណង​ចិត្ត​របស់​យើង។ នេះ​ជា​ការ​សង្ខេប​ដ៏​ខ្លី​នៃ​របៀប​ដែល​ពួក​គ្រីស្ទាន​អាច​ធ្វើ​តាម​គោល​ការណ៍។

ទី​មួយ: ផ្ដល់​ព្រះ​អាទិទេព​យើង​នូវ​ភក្ដី​ភាព​ដាច់​មុខ។ ទី​ពីរ: កុំ​ឲ្យ​ថ្វាយ​បង្គំ​រូប​ឆ្លាក់​ឡើយ។ ទី​បី: ត្រូវ​គោរព​ហើយ​ឲ្យ​កិត្ដិយស​ដល់​ព្រះ​នាម​របស់​ព្រះ​ជា​និច្ច។ ទី​បួន: ត្រូវ​មាន​ពេល​វេលា​ដើម្បី​គិត​លើ​រឿង​ខាង​វិញ្ញាណ​ដោយ​គ្មាន​ការ​រំខាន។ ទី​ប្រាំ: ក្មេង​ៗ​គោរព​ឪពុក​ម្ដាយ​របស់​អ្នក។ ទី​ប្រាំ​មួយ: កុំ​ប្រព្រឹត្ត​ឃាតកម្ម។ ទី​ប្រាំ​ពីរ: ជៀស​វាង​ការ​ក្បត់​ប្ដី​ប្រពន្ធ។ ទី​ប្រាំ​បី: កុំ​ឲ្យ​លួច​ឲ្យ​សោះ។ ទី​ប្រាំ​បួន: និយាយ​សេចក្ដី​ពិត។ ទី​ដប់: ជៀស​វាង​ការ​ច្រណែន​លោភ។

ក្រិត្យ​វិន័យ​ដប់​ប្រការ​ជា​ផ្នែក​នៃ​ក្រិត្យ​វិន័យ​ដែល​បាន​ឲ្យ​ទៅ​ម៉ូសេ។ ប៉ុន្តែ គោល​ការណ៍​ដែល​តំណាង​នោះ​គឺ​មាន​មិន​ចេះ​ចប់។ (រ៉ូម ៦:១៤; កូល៉ុស ២:១៣, ១៤) ដោយ​មូលហេតុ​នេះ ពួក​អ្នក​កាន់​តាម​ព្រះ​យេស៊ូ​បាន​ដក​ស្រង់​ហើយ​សំដៅ​ទៅ​ក្រិត្យ​វិន័យ​ដប់​ប្រការ។ (រ៉ូម ១៣:៨​-​១០) តើ​ជា​ការ​សប្បាយ​យ៉ាង​ណា​ទៅ​ហ្ន៎​នៅ​សព្វ​ថ្ងៃ​នេះ ប្រសិន​បើ​យើង​ទាំង​អស់​គ្នា​បាន​គោរព​តាម​គោល​ការណ៍​ដែល​ព្រះ​បណ្ដាល​ឲ្យ​តែង​នោះ!

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក