«ពួកអ្នកគឺតាមអ្វីដែលព្រះសង្ឃឹមពីយើង»
ការចុះចូលនឹងអាជ្ញាធរខាងលោកីយ៍«ដោយយល់ដល់ព្រះអម្ចាស់» ពួកគ្រីស្ទានអាចសង្ឃឹមថាគេនឹងទទួលការ«សរសើរដល់ពួកអ្នក ដែលប្រព្រឹត្តល្អវិញ»។ (ពេត្រុសទី១ ២:១៣-១៥) ស្មរបន្ទាល់ព្រះយេហូវ៉ានៅប្រទេសអាហ្វ្រិកខាងត្បូង បានពិសោធន៍នេះនៅគ្រាមុន ពេលគេនៅមហាសន្និបាតមួយនៅសាលប្រជុំមហាវិទ្យាល័យ។
នៅថ្ងៃទីមួយនៃសន្និបាតនោះ ពួកនគរបាលនៃមហាវិទ្យាល័យនោះ បានត្រៀមខ្លួនសំរាប់ក្រុមធម្មតានៃពួកអ្នកចូលរួម ដែលឆាប់ខឹងហើយមិនព្រមចុះចូល ដូចគេបានពិសោធន៍ពេលសន្និបាតផ្សេងៗ។ ប៉ុន្តែ ដោយមិនដែលទាក់ទងពួកស្មរបន្ទាល់ព្រះយេហូវ៉ា គេនឹងត្រូវភ្ញាក់ផ្អើលពីអ្វីល្អមួយ!
ជាផ្នែកធម្មតានៃការឆែកដើម្បីសុវត្ថិភាពនៅឯរបង ពួកនគរបាលបានឆែកមើលគ្រប់ទាំងឡានដែលចូលហើយចេញពីទីនោះ។ គេបានផ្អើលពេលដែលគេបានត្រូវគំនាប់ដោយមុខរាក់ទាក់ អត់ធ្មត់ ហើយដ៏គោរព ទោះបីការឆែកមើលនោះបានបង្អង់ពួកអ្នកចូលរួមក៏ដោយ។ គ្មានការបដិសេធ ហៃប្រឈ្លោះ និងនិយាយពាក្យអាក្រក់ឡើយ។ នគរបាលម្នាក់បាននិយាយថា «ខុសពីភ្ញៀវដទៃ ពួកអ្នកមានភាពរាបទាប ហើយសេចក្ដីថ្លៃថ្នូរដ៏សម្ងាត់ ដែលមនុស្សយើងគ្រប់ៗគ្នាអាចមើលឃើញយ៉ាងច្បាស់»។
នៅពេលប្រធានសុវត្ថិភាពបានឮពីចរិយាដ៏តាមច្បាប់របស់ពួកស្មរបន្ទាល់ព្រះយេហូវ៉ា គាត់បានសម្រេចចិត្តថា ការឆែកមើលឡានរបស់គេមិនជាចាំបាច់ទេ។ គាត់បាននិយាយថា «ពីព្រោះពួកអ្នកមានចរិយាល្អប្រសើរ»។ ជាលទ្ធផល ឡានដែលបានត្រូវសម្គាល់ដោយមានក្រដាស់បិទ «ស្មរបន្ទាល់ព្រះយេហូវ៉ា» ដើម្បីផ្ញើឡាន បានត្រូវឲ្យចូលដោយគ្មានការឆែកមើលឡើយ។
នៅចុងសន្និបាតនោះ ប្រធានសុវត្ថិភាពបាននិយាយថា គាត់សង្ឃឹមថាពួកស្មរបន្ទាល់ព្រះយេហូវ៉ានឹងមកវិញទៀត។ គាត់បាននិយាយថា «យើងមិនដែលឃើញមនុស្សដែលមានចរិយាដ៏ល្អបែបនេះ ពួកអ្នកគឺតាមអ្វីដែលព្រះសង្ឃឹមពីយើង»។ ការសរសើរបែបនេះគឺជាគ្រឿងលើកទឹកចិត្តមួយ ដើម្បីឲ្យពួកគ្រីស្ទានពិតប្រាកដ «ប្រព្រឹត្តដោយទៀងត្រង់» ដើម្បីឲ្យមនុស្ស«សរសើរដល់ព្រះ . . . ដោយគេឃើញការល្អរបស់អ្នករាល់គ្នាវិញ»។—ពេត្រុសទី១ ២:១២