មាតាបិតាជំទាស់នឹងការប្រកាន់ពូជសាសន៍របស់គ្រូបង្រៀន
គ្រូបង្រៀនម្នាក់នៅឯសាលារៀនថ្នាក់បឋម នៅក្នុងទីក្រុងកាសាណូ មើជេប្រទេសអ៊ីតាលី បានផ្ញើផ្លាកស្អិតនឹងសិស្សខ្លះៗទៅឯផ្ទះ។ ផ្លាកស្អិតទាំងនេះដែលសំរាប់បិទលើទ្វារខាងមុខផ្ទះ ក៏ចែងថា៖ «យើងជាពួកកាតូលិក។ ស្មរបន្ទាល់ព្រះយេហូវ៉ាសូមកុំគោះទ្វារផ្ទះនេះឡើយ»។
មាតាបិតាខ្លះរបស់សិស្សទាំងនោះ បានជំទាស់យ៉ាងខ្លាំងទៅនឹងអំពើរបស់គ្រូបង្រៀននោះ ទោះជាគេមិនមែនជាស្មរបន្ទាល់ព្រះយេហូវ៉ាក៏ដោយ។ យោងទៅតាមសារពត៌មាន ម័រវីទេ ម័រវីទេ មាតាបិតានោះបានចោទប្រកាន់ថា‹ការឲ្យក្មេងៗនូវសារបែបនេះ បណ្ដាលឲ្យគេបដិសេធបុគ្គលណាម្នាក់ដែលមិនគិតដូចជាគេ ឬក៏បដិសេធចោលអ្នកណាម្នាក់ពីព្រោះគាត់មាន«ភាពខុសគ្នា»ខាងសាសនា›។ មាតាម្នាក់ដែលបានសរសេរទៅសារពត៌មាននេះ បានហៅផ្លាកស្អិតនេះថា«ជាពូជចង្រៃ ជាផលិតផលនៃអវិជ្ជានិងភាពល្ងង់ខ្លៅ»។
ដូចជារបាយការណ៍នេះសម្ដែងឲ្យឃើញ មានមនុស្សជាច្រើនដែលមានគំនិតត្រឹមត្រូវ ដែលទទួលស្គាល់នូវគ្រោះថ្នាក់នៃការសាបព្រោះពូជខាងការប្រកាន់ពូជសាសន៍។ ពួកគេក៏គោរពចំពោះកិច្ចបំរើគ្រីស្ទានដែលបានធ្វើឡើងដោយស្មរបន្ទាល់ព្រះយេហូវ៉ាទូទាំងប្រទេសអ៊ីតាលី និងពាសពេញពិភពលោកទាំងមូលផងដែរ។ អញ្ជើញសួរពួកស្មរបន្ទាល់ពី‹មូលហេតុដែលគេមានសេចក្ដីសង្ឃឹមអ៊ីចឹង›។ គេនឹងពេញចិត្តពិគ្រោះរឿងនេះណាស់ជាមួយលោកអ្នក ទាំងធ្វើឡើងដោយ«សេចក្ដីគោរពយ៉ាងជ្រាលជ្រៅ»ទៀតផង។—ពេត្រុសទី១ ៣:១៥, ព.ថ.