មាតិកា
ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១០
តើមានអ្វីកើតឡើងដល់អំពើខុសឆ្គង?
ក្នុងលេខនេះ
៣ ការផ្លាស់ប្ដូរទស្សនៈស្តីអំពីអំពើខុសឆ្គង
៨ សេចក្ដីពិតអំពីអំពើខុសឆ្គង
ក្នុងលេខនេះក៏មាន
១១ គន្លឹះសុភមង្គលគ្រួសារ ទំនាក់ទំនងល្អជាមួយឪពុកម្ដាយក្មេក
អត្ថបទសិក្សា
៣០ សីហា–៥ កញ្ញា
តើថ្ងៃរបស់ព្រះយេហូវ៉ានឹងបង្ហាញឲ្យឃើញអ្វីខ្លះ?
ទំព័រ១៤
៦-១២ កញ្ញា
«ចូរពិចារណាថា អ្នករាល់គ្នាគួរជាមនុស្សប្រភេទណា!»
ទំព័រ១៨
១៣-១៩ កញ្ញា
ចូររួមចំណែកអស់ពីសមត្ថភាពក្នុងការប្រមូលមនុស្សដែលមានចិត្តគំនិតត្រឹមត្រូវ
ទំព័រ២៣
២០-២៦ កញ្ញា
‹សកម្មពលស្ទង់មើលសេចក្ដីជ្រាលជ្រៅរបស់ព្រះ›
ទំព័រ២៨
គោលដៅនៃអត្ថបទសិក្សា
អត្ថបទសិក្សាទី១, ២
នៅសំបុត្រទី២របស់សាវ័កពេត្រុស គាត់បានបង្ហាញថាគាត់បារម្ភយ៉ាងខ្លាំងចំពោះគ្រិស្តសាសនិកដែលរស់នៅគ្រាចុងក្រោយបង្អស់។ អត្ថបទសិក្សាទាំងពីរនេះនឹងជួយយើងឲ្យចាត់ទុកថ្ងៃរបស់ព្រះយេហូវ៉ាថាជិតមកដល់ហើយ។ យើងនឹងពិចារណាអំពីអ្វីដែលយើងត្រូវជៀសវាង និងអ្វីដែលយើងត្រូវធ្វើដើម្បីត្រៀមខ្លួនសម្រាប់ថ្ងៃដ៏ធំរបស់ព្រះយេហូវ៉ា។
អត្ថបទសិក្សាទី៣
យើងកំពុងរស់នៅក្នុងគ្រាដែលមានការប្រមូលមនុស្សដែលមានចិត្តគំនិតត្រឹមត្រូវ។ តើយើងគួរមានលក្ខណៈអ្វីខ្លះដើម្បីរួមចំណែកអស់ពីសមត្ថភាពក្នុងកិច្ចផ្សព្វផ្សាយ? តើយើងអាចខំអស់ពីសមត្ថភាពយ៉ាងដូចម្ដេចពេលស្ថិតក្រោមស្ថានភាពពិបាក? អត្ថបទនេះនឹងឆ្លើយសំណួរទាំងនេះ។
អត្ថបទសិក្សាទី៤
កិច្ចការមួយរបស់សកម្មពលបរិសុទ្ធគឺស្ទង់មើល«សេចក្ដីជ្រាលជ្រៅរបស់ព្រះ»។ អត្ថបទនេះពិចារណាអំពីរបៀបដែលសកម្មពលបានធ្វើដូច្នេះនៅអតីតកាល និងសព្វថ្ងៃនេះ។ យើងក៏នឹងពិចារណាដែរនូវអ្វីដែលខ្លួនយើងអាចធ្វើដើម្បីទទួលប្រយោជន៍យ៉ាងពេញលេញពីតួនាទីនៃសកម្មពលរបស់ព្រះក្នុងការជួយយើងឲ្យយល់បណ្ដាំរបស់លោក។