មាតិកា
ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១១
តើកូនក្មេងគួររៀនអំពីអ្វី?
ក្នុងលេខនេះ
៣ តើកូនក្មេងគួររៀនអំពីព្រះឬទេ?
៤ តើកូនក្មេងគួររៀនអំពីអ្វី?
៦ តើនរណាជាអ្នកដែលគួរបង្រៀនកូនក្មេងអំពីព្រះ?
៨ វិធីបង្រៀនកូនក្មេងអំពីព្រះ តើអ្វីជាវិធីដែលមានប្រសិទ្ធភាពបំផុត?
អត្ថបទសិក្សា
២៤-៣០ តុលា ២០១១
ព្រះយេហូវ៉ាជាចំណែករបស់ខ្ញុំ
ទំព័រ១០
៣១ តុលា ២០១១–៦ វិច្ឆិកា ២០១១
តើអ្នកឲ្យព្រះយេហូវ៉ាធ្វើជាចំណែករបស់អ្នកឬទេ?
ទំព័រ១៤
៧-១៣ វិច្ឆិកា ២០១១
ចូររត់ដោយស៊ូទ្រាំក្នុងទីប្រណាំង
ទំព័រ១៩
១៤-២០ វិច្ឆិកា ២០១១
«ចូររត់ . . . ឲ្យបានរង្វាន់»
ទំព័រ២៣
២១-២៧ វិច្ឆិកា ២០១១
តើព្រះយេហូវ៉ាស្គាល់អ្នកឬទេ?
ទំព័រ២៨
គោលដៅនៃអត្ថបទសិក្សា
អត្ថបទសិក្សាទី១, ២
ពេលដែលព្រះយេហូវ៉ាបានប្រាប់ពួកលេវីថា៖ «អញជាចំណែកដល់ឯង» តើពាក្យនោះមានន័យអ្វី? (ជន. ១៨:២០) តើមានតែពួកលេវីប៉ុណ្ណោះឬដែលមានឯកសិទ្ធិនេះ? នៅសព្វថ្ងៃនេះ តើយើងអាចមានព្រះយេហូវ៉ាជាចំណែករបស់យើងឬទេ? បើអាចមែន តើយើងអាចមានយ៉ាងដូចម្ដេច? អត្ថបទទាំងពីរនេះនឹងពិចារណាអំពីរបៀបដែលយើងម្នាក់ៗអាចឲ្យព្រះយេហូវ៉ាធ្វើជាចំណែករបស់យើងបាន។
អត្ថបទសិក្សាទី៣, ៤
អត្ថបទទាំងពីរនេះនឹងជួយយើងឲ្យយល់នូវរបៀបដែលយើងអាចឈ្នះក្នុងការរត់ប្រណាំងឲ្យបានរង្វាន់នៃជីវិតដែលគ្មានទីបញ្ចប់។ តើយើងអាចមានជំនួយនិងការលើកទឹកចិត្តពីកន្លែងណា? តើគ្រោះថ្នាក់និងអន្ទាក់អ្វីដែលយើងត្រូវតែជៀសវាង? ហើយតើអ្វីនឹងជួយយើងឲ្យបន្តរត់រហូតដល់ទីផ្ដាច់ព្រាត់?
អត្ថបទសិក្សាទី៥
ព្រះយេហូវ៉ាស្គាល់និងពេញចិត្តចំពោះអ្នកបម្រើស្មោះត្រង់របស់លោក។ តើគុណសម្បត្ដិអ្វីខ្លះដែលអាចជួយយើងឲ្យរក្សាចំណងមិត្តភាពដែលមានតម្លៃចំពោះព្រះយេហូវ៉ាជានិច្ច? អត្ថបទនេះនឹងផ្ដល់ជំនួយដល់យើងម្នាក់ៗឲ្យចេះពិចារណាអំពីខ្លួនយើង។