បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w12 ១/៤ ទំ. ២៩
  • តើផែនដីនឹងត្រូវបំផ្លាញឬ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើផែនដីនឹងត្រូវបំផ្លាញឬ?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • អត្ថបទស្រដៀងគ្នា
  • តើផែនដីនឹងត្រូវបំផ្លាញចោលឬ?
    សំណួរនិងចម្លើយពីគម្ពីរ
  • តើថ្ងៃរបស់ព្រះយេហូវ៉ានឹងបង្ហាញឲ្យឃើញអ្វីខ្លះ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
  • ចម្លើយចំពោះសំណួរបួនស្តីអំពីទីបញ្ចប់
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
  • តើពិភពលោកនេះកំពុងឈានទៅរកទីបញ្ចប់ឬ?
    The ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២១
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
w12 ១/៤ ទំ. ២៩

អ្នក​អាន​សួរ​ថា . . .

តើ​ផែនដី​នឹង​ត្រូវ​បំផ្លាញ​ឬ?

▪ មនុស្ស​ខ្លះ​ជឿ​ថា​ផែនដី​នឹង​ត្រូវ​បំផ្លាញ​នៅ​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១១ តែ​មិន​បាន​កើត​ឡើង​ទេ។ ហេតុ​នេះ ទំនាយ​របស់​លោក​ហារ៉ុត ខេមភីង ដែល​បាន​ផ្សាយ​តាម​ស្ថានីយ​វិទ្យុ​របស់​សហរដ្ឋ​អាម៉េរិក​មិន​បាន​ក្លាយ​ជា​ការ​ពិត​ទេ។ គាត់​បាន​ទាយ​ថា ថ្ងៃ​វិនិច្ឆ័យ​នឹង​មក​ដល់​នៅ​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១១ គឺ​មាន​រញ្ជួយ​ដី​ដ៏​ធំ​មួយ​ដែល​នឹង​ធ្វើ​ដំណើរ​ទៅ​ពាស​ពេញ​ពិភព​លោក ហើយ​ប្រាំ​ខែ​ក្រោយ​មក ផែន​ដី​នឹង​ត្រូវ​បំផ្លាញ​ទាំង​ស្រុង គឺ​នៅ​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១១។

ក៏​ប៉ុន្តែ ផែនដី​នឹង​មិន​ត្រូវ​បំផ្លាញ​ទេ។ ព្រះ​ដែល​ជា​អ្នក​បង្កើត​ផែនដី​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​រឿង​នេះ​កើត​ឡើង​ឡើយ។ គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ​បាន​ចែង​ថា​៖ ​«​ទ្រង់​បាន​ប្រតិស្ឋាន​ផែនដី ហើយ​ផែនដី​ក៏​តាំង​នៅ​ជាប់​»។—ទំនុកតម្កើង ១១៩:៩០

ក៏​ប៉ុន្តែ មនុស្ស​ខ្លះ​ដែល​អាន​គម្ពីរ​ប្រហែលជា​បដិសេធ​ចំណុច​នោះ ដោយ​និយាយ​ថា ភព​ផែនដី​នេះ​នឹង​ត្រូវ​បំផ្លាញ​ចោល​ដោយ​ភ្លើង​ឆេះ។ ពួក​គេ​សំ​អាង​លើ​ពេត្រុសទី២ ៣:៧, ១០ ដែល​ចែង​ថា​៖ ​«​ដោយ​សារ​ប្រសាសន៍​ដដែល​នោះ មេឃ​និង​ផែន​ដី​ដែល​មាន​ឥឡូវ​នេះ​បាន​ត្រូវ​ទុក​ដោយ​ឡែក​សម្រាប់​ឲ្យ​ភ្លើង​ឆេះ ហើយ​បាន​ត្រូវ​ទុក​សម្រាប់​ថ្ងៃ​វិនិច្ឆ័យ​ទោស​មនុស្ស​ទុច្ចរិត​ហើយ​បំផ្លាញ​ពួក​គេ​ចោល។ . . . ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​នឹង​មក​ដូច​ជា​ចោរ ហើយ​នៅ​ពេល​នោះ​មេឃ​និង​បាត់​ទៅ​យ៉ាង​លឿន​ដោយ​សំឡេង​លាន់​ឮ​រំពង ប៉ុន្តែ​ធាតុ​នានា​នឹង​ក្ដៅ​ក្រៃ​លែង​ហើយ​នឹង​រលាយ​សាប​សូន្យ​ទៅ ឯ​ផែនដី​និង​អ្វី​ៗ​នៅ​លើ​ផែនដី​នឹង​ត្រូវ​រក​ឃើញ​»។ តើ​ពាក្យ​របស់​សាវ័ក​ពេត្រុស​ចង់​បញ្ជាក់​អំពី​ន័យ​ត្រង់​ឬ?

មិន​មែន​ទេ។ ហេតុ​អ្វី? ដើម្បី​យល់​យ៉ាង​ត្រឹម​ត្រូវ​ពី​បទ​គម្ពីរ​នេះ លោក​អ្នក​ត្រូវ​ប្រៀប​ធៀប​អ្វី​ដែល​ពេត្រុស​បាន​រៀប​រាប់​ក្នុង​សំបុត្រ​របស់​គាត់​ទៅ​នឹង​គម្ពីរ​ទាំង​មូល។ បើ​គិត​ក្នុង​ន័យ​ត្រង់ បទ​គម្ពីរ​ទាំង​នោះ​នឹង​មាន​ន័យ​ថា​ព្រះ​នឹង​ដុត​បំផ្លាញ​ស្ថាន​សួគ៌ ឬ​សកលលោក​ដែល​មាន​ផ្កាយ​រាប់​ពាន់​លាន និង​អ្វី​ៗ​ផ្សេង​ទៀត ដោយ​សារ​តែ​ភព​តូច​មួយ​ដែល​មាន​មនុស្ស​អាក្រក់​យ៉ាង​ច្រើន​រស់​នៅ។ ជា​ឧទាហរណ៍ តើ​អ្នក​នឹង​ដុត​សណ្ដែក​ដី​មួយ​បាវ​ចោល​ដោយ​សារ​តែ​មាន​សណ្ដែក​ដី​មួយ​គ្រាប់​ខូច​ប៉ុណ្ណោះ​ឬ? បើ​អ្នក​ធ្វើ​ដូច្នេះ គឺ​មិន​សម​ហេតុ​ផល​សោះ! ដូច​គ្នា​ដែរ ព្រះ​យេហូវ៉ា​នឹង​មិន​បំផ្លាញ​អ្វី​ៗ​ទាំង​អស់​ដែល​លោក​បាន​បង្កើត​ក្នុង​សកលលោក ដោយ​សារ​តែ​មាន​ការ​បះបោរ​ប្រឆាំង​នៅ​កន្លែង​មួយ​ក្នុង​សកលលោក​ឡើយ។

ម្យ៉ាង​ទៀត គំនិត​បែប​នេះ​គឺ​ប្រឆាំង​នឹង​ពាក្យ​របស់​លោក​យេស៊ូ​គ្រិស្ត​ដែល​ថា​៖ ​«​អស់​អ្នក​ដែល​មាន​ចិត្ត​ស្លូតបូត នោះ​មាន​សុភមង្គល​ហើយ! ពីព្រោះ​អ្នក​ទាំង​នោះ​នឹង​ទទួល​ផែនដី​ជា​មត៌ក​»។ (​ម៉ាថាយ ៥:​៥; ទំនុកតម្កើង ៣៧:២៩​) តើ​ឪពុក​ដែល​មាន​សេចក្ដី​ស្រឡាញ់​នឹង​សង់ផ្ទះ​ដ៏​ស្អាត​មួយ​សម្រាប់​ក្រុម​គ្រួសារ​របស់​គាត់ រួច​មក​បែរ​ជា​ដុត​ចោល​ទៅ​វិញ​ឬ? (​ទំនុកតម្កើង ១១៥:១៦​) នេះ​មិន​សម​ហេតុ​ផល​ទេ! ព្រះ​យេហូវ៉ា​មិន​គ្រាន់តែ​ជា​អ្នក​បង្កើត​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​ជា​បិតា​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ដែរ។—ទំនុកតម្កើង ១០៣:១៣; យ៉ូហានទី១ ៤:៨

ពេត្រុ​ស​បាន​ប្រើ​ពាក្យ​«​ផែនដី​»​ក្នុង​ន័យ​ធៀប ដែល​ក្នុង​ករណី​នេះ​គឺ​សំដៅ​ទៅ​លើ​សង្គម​មនុស្ស​ទុច្ចរិត។ សូម​កត់​សម្គាល់​ថា ពេត្រុស​បាន​ផ្សារ​ភ្ជាប់​រឿង​នេះ​ទៅ​នឹង​គ្រា​មាន​ទឹក​ជំនន់​នៅ​សម័យ​ណូអេ។ (​ពេត្រុសទី២ ៣:៥, ៦​) នៅ​គ្រា​នោះ មាន​តែ​មនុស្ស​អាក្រក់​ប៉ុណ្ណោះ​ដែល​ត្រូវ​បំផ្លាញ​ចោល ហើយ​ផែនដី ណូអេ និង​ក្រុម​គ្រួសារ​របស់​គាត់​ដែល​ជា​មនុស្ស​សុចរិត​បាន​រួច​ជីវិត។ ស្រដៀង​គ្នា​ដែរ ពាក្យ​«​មេឃ​»​ដែល​ពេត្រុស​ប្រើ​ក៏​ជា​និមិត្តរូប​ដែរ។ ក្នុង​ករណី​នេះ ​«​មេឃ​»​សំដៅ​ទៅ​លើ​ការ​គ្រប់​គ្រង​របស់​មនុស្ស​ទុច្ចរិត។ ដូច្នេះ មនុស្ស​អាក្រក់​ដែល​កែ​លែង​ឡើង រួម​ទាំង​រដ្ឋាភិបាល​អាក្រក់​ទាំង​អស់ នឹង​ត្រូវ​បំផ្លាញ​ចោល​ឲ្យ​សាប​សូន្យ ហើយ​រដ្ឋាភិបាល​របស់​ព្រះ​នៅ​ស្ថាន​សួគ៌ ឬ​រាជាណាចក្រ​របស់​ព្រះ​នឹង​គ្រប់​គ្រង​ជំនួស​វិញ។—ដានីយ៉ែល ២:៤៤

ដូច្នេះ តើ​ភព​ផែនដី​នឹង​ត្រូវ​បំផ្លាញ​ឬ? មិន​មែន​ទេ។ អ្វី​ដែល​នឹង​ត្រូវ​បំផ្លាញ​គឺ​សង្គម​មនុស្ស​ទុច្ចរិត​ដែល​គម្ពីរ​ហៅ​ថា​«​ផែន​ដី​»​ក្នុង​ន័យ​ធៀប។ ផែនដី និង​សង្គម​មនុស្ស​សុចរិត​នឹង​ស្ថិតស្ថេរ​ជា​រៀង​រហូត។—សុភាសិត ២:២១, ២២

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក