បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w12 ១/៤ ទំ. ៣០-៣១
  • ចូរការរខ្លួនអ្នកពីពួកវិញ្ញាណអាក្រក់!

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរការរខ្លួនអ្នកពីពួកវិញ្ញាណអាក្រក់!
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
  • អត្ថបទស្រដៀងគ្នា
  • សេចក្ដីហិនវិនាសនៃក្រុងសូដុមនិងក្រុងកូម៉ូរ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
  • ព្រះយេស៊ូប្រោសមនុស្សឲ្យជាដោយអព្ភូតហេតុ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • កុមារយេស៊ូធ្វើឲ្យអ្នកស្ដាប់ស្រឡាំងកាំង
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
  • មូលហេតុដែលសាវ័កពេត្រុសប្រកែកថាមិនស្គាល់ព្រះយេស៊ូ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
w12 ១/៤ ទំ. ៣០-៣១

សម្រាប់​ប្អូន​ៗ​យុវវ័យ

ចូរ​ការពារ​ខ្លួន​អ្នក​ពី​ពួក​វិញ្ញាណ​អាក្រក់!

ការ​ណែនាំ: សូម​រក​កន្លែង​ស្ងាត់​បន្ដិច​ដើម្បី​ធ្វើ​លំ​ហាត់​នេះ។ ពេល​អាន​បទ​គម្ពីរ ស្រមៃ​គិត​ថា​ប្អូន​កំពុង​ស្ថិត​នៅ​កន្លែង​នោះ ឃើញ​ព្រឹត្ដិការណ៍​នោះ​កើត​ឡើង ថែម​ទាំង​កំពុង​ស្ដាប់​ពួក​គេ​និយាយ​គ្នា​ផង។ សូម​គិត​អំពី​អារម្មណ៍​របស់​តួ​អង្គ​ផ្សេង​ៗ ហើយ​ធ្វើ​ឲ្យ​កំណត់​ហេតុ​នោះ​មាន​ភាព​រស់​រវើក​ក្នុង​គំនិត​របស់​ប្អូន​ៗ។

1 សូម​គិត​អំពី​ស្ថានភាព​នោះ​ពេល​អាន​លោកុប្បត្តិ ៦:១​-​៦ និង​សកម្មភាព ១៩:១១​-​២០

តាម​ការ​ស្រមៃ​របស់​ប្អូន សូម​ពណ៌​នា​អំពី​រូបរាង​របស់​ពួក​នីហ្វីលីម​ឬ​មនុស្ស​រូប​ធំ​សម្បើម។

_______

ដូច​បាន​ពណ៌​នា​នៅ​សកម្មភាព ១៩:១៣​-​១៦ តើ​ប្អូន​ស្រមៃ​ឃើញ​យ៉ាង​ណា​អំពី​អារម្មណ៍​របស់​បុរស​ទាំង​នោះ​ក្រោយ​ពេល​ពួក​គេ​ជួប​នឹង​វិញ្ញាណ​អាក្រក់?

_______

2 សូម​រំពឹង​គិត​បន្ថែម​ទៀត

សូម​ប្រើ​សៀវភៅ​និង​ឯកសារ​ផ្សេង​ៗ​ដែល​ប្អូន​មាន ដើម្បី​ស្រាវជ្រាវ​រក​ព័ត៌មាន​ថែម​ទៀត​អំពី​ពួក​នីហ្វីលីម។ តាម​គំនិត​របស់​ប្អូន ហេតុ​អ្វី​ពួក​គេ​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ច្រើន​បែប​នេះ?

_______

តើ​ក្នុង​ន័យ​អ្វី​ដែល​យើង​អាច​និយាយ​បាន​ថា​ពួក​វិញ្ញាណ​អាក្រក់​ទាំង​នោះ​បាន​«​បោះបង់​ចោល​សភាព​ដើម និង​ស្ថាន​ដែល​ខ្លួន​ត្រូវ​នៅ​»​? (​សូម​អាន យូដាស ៦​) តាម​គំនិត​របស់​ប្អូន ហេតុ​អ្វី​ជា​ការ​ខុស​ពី​ធម្មជាតិ​និង​ប្រាសចាក​សីលធម៌​យ៉ាង​ខ្លាំង​ដែល​ពួក​គេ​មក​យក​ប្រពន្ធ​ជា​មនុស្ស?

_______

តើ​កំណត់​ហេតុ​ទាំង​ពីរ​ដែល​ប្អូន​បាន​អាន​ប្រាប់​ប្អូន​យ៉ាង​ណា​ថា​ពួក​វិញ្ញាណ​អាក្រក់​ចូល​ចិត្ត​យ៉ាង​ខ្លាំង​នូវ​ការ​រួម​ភេទ​និង​អំពើ​ហិង្សា?

_______

3 សូម​ទាញ​យក​ប្រយោជន៍​ដោយ​កត់​ទុក​អ្វី​ដែល​ប្អូន​បាន​រៀន​ស្តី​អំពី . . .

ចិត្ត​គំនិត​សាហាវ​ព្រៃផ្សៃ​និង​អាត្មា​និយម​របស់​ពួក​វិញ្ញាណ​អាក្រក់។

_______

ខំ​សិក្សា​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ

ដោយ​សារ​ពួក​វិញ្ញាណ​អាក្រក់​មិន​អាច​កាឡា​ខ្លួន​ទៅ​ជា​មនុស្ស​ទៀត តើ​ពួក​វា​ប្រហែលជា​ព្យាយាម​មាន​ឥទ្ធិពល​លើ​ប្អូន​តាម​វិធី​ណាខ្លះ?

_______

នៅ​សព្វ​ថ្ងៃ​នេះ តើ​ការ​កម្សាន្ត​ណាខ្លះ​ដែល​បង្ហាញ​ពី​ចិត្ត​គំនិត​និង​ចំណាប់​អារម្មណ៍​របស់​ពួក​វិញ្ញាណ​អាក្រក់?

_______

តើ​ប្អូន​អាច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​ប្អូន​បាន​តាំង​ចិត្ត​មិន​ទទួល​ឥទ្ធិពល​ពី​ពួក​វិញ្ញាណ​អាក្រក់? (​សូម​អាន​ម្ដង​ទៀត សកម្មភាព ១៩:១៨, ១៩​)

_______

4 តើ​ចំណុច​មួយ​ណា​ក្នុង​កំណត់​ហេតុ​ទាំង​នេះ ដែល​ប្អូន​ចាប់​អារម្មណ៍​ខ្លាំង​បំផុត? ហើយ​ហេតុ​អ្វី?

_______

បើ​ប្អូន​មិន​មាន​គម្ពីរ សូម​ស្នើ​សុំ​មួយ​ក្បាល​ពី​សាក្សី​ព្រះ​យេហូវ៉ា ឬ​អាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត www.watchtower.org

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក