ការស្រាវជ្រាវខាងគម្ពីរសម្រាប់ប្អូនៗ
ព្រះយេស៊ូប្រោសមនុស្សឲ្យជាដោយអព្ភូតហេតុ
គួរធ្វើដូចម្ដេច? សូមរកកន្លែងស្ងាត់បន្ដិចដើម្បីធ្វើលំហាត់នេះ។ ពេលអានបទគម្ពីរ សូមខំយល់ពីអារម្មណ៍គេ ដោយស្រមៃគិតថាខ្លួនកំពុងស្ថិតនៅកន្លែងនោះ ថែមទាំងកំពុងស្ដាប់គេនិយាយគ្នាផង។ ណាមួយទៀត សូមធ្វើឲ្យកំណត់ហេតុមានភាពរស់រវើកក្នុងចិត្តគំនិតរបស់ប្អូន។
សូមស្រមៃគិតពេលអាន ម៉ាថាយ ១៥:២១-២៨។
តើប្អូនគិតថាម្ដាយនៅក្នុងកំណត់ហេតុនោះមានអារម្មណ៍យ៉ាងណា?
․․․․․
តើប្អូនគិតថាព្រះយេស៊ូនិយាយដោយរបៀបណាក្នុងខខាងក្រោមនេះ?
ខ២៤ _______ ខ២៦ _______ ខ២៨ _______
សូមរំពឹងគិតបន្ថែមទៀត។
តាមរយៈការប្រព្រឹត្តឬពាក្យសម្ដី តើព្រះយេស៊ូបានបង្ហាញប៉ុន្មានដងថា លោកនឹងមិនប្រោសកូនស្រីរបស់ស្ត្រីនោះឲ្យជាទេ?
․․․․․
នៅដើមដំបូង ហេតុអ្វីបានជាព្រះយេស៊ូមិនព្រមប្រោសក្មេងស្រីនោះឲ្យជា?
․․․․․
នៅទីបំផុត ហេតុអ្វីបានជាព្រះយេស៊ូព្រមប្រោសក្មេងស្រីនោះឲ្យជា?
․․․․․
សូមទាញយកប្រយោជន៍ដោយកត់ទុកអ្វីដែលប្អូនបានរៀនអំពី . . .។
ការយោគយល់របស់ព្រះយេស៊ូ។
․․․․․
តើប្អូនអាចយោគយល់ដល់អ្នកឯទៀតយ៉ាងដូចម្ដេច?
․․․․․
សូមស្រមៃគិតពេលអាន ម៉ាកុស ៨:២២-២៥។
តើប្អូនបានស្រមៃគិតថា អាចឃើញនិងឮអ្វី នៅក្នុងនិងក្រៅភូមិនោះ?
․․․․․
សូមរំពឹងគិតបន្ថែមទៀត។
ហេតុអ្វីបានជាព្រះយេស៊ូនាំមនុស្សខ្វាក់នោះចេញទៅក្រៅភូមិ មុនលោកប្រោសគាត់ឲ្យជា?
․․․․․
សូមទាញយកប្រយោជន៍ដោយកត់ទុកអ្វីដែលប្អូនបានរៀនអំពី . . .។
អារម្មណ៍របស់ព្រះយេស៊ូចំពោះជនពិការ សូម្បីតែលោកមិនដែលមានភាពពិការផ្ទាល់ខ្លួនក៏ដោយ។
․․․․․
កំណត់ហេតុក្នុងគម្ពីរទាំងពីរនេះ តើមេរៀនមួយណាមានឥទ្ធិពលខ្លាំងបំផុតលើប្អូន? ហេតុអ្វី?
․․․․․