មាតិកា
ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣
© 2013 Watch Tower Bible and Tract Society of Pennsylvania. រក្សាសិទ្ធិគ្រប់យ៉ាង។
សម្រាប់សិក្សា
២៩ មេសា ២០១៣–៥ ឧសភា ២០១៣
ពួកអ្នកដែលស្រឡាញ់ព្រះយេហូវ៉ា«គ្មានហេតុនឹងចំពប់ដួលឡើយ»
ទំព័រ៣ • ចម្រៀងលេខ: ៤៥, ៣២
៦-១២ ឧសភា ២០១៣
តើអ្នកមាន«ចិត្តដែលស្គាល់»ព្រះយេហូវ៉ាឬទេ?
ទំព័រ៨ • ចម្រៀងលេខ: ៣១, ២៣
១៣-១៩ ឧសភា ២០១៣
ដោយបាន«ស្គាល់ព្រះ» តើអ្នកត្រូវធ្វើអ្វីបន្តទៀត?
ទំព័រ១៣ • ចម្រៀងលេខ: ៥៤, ២៤
២០-២៦ ឧសភា ២០១៣
ព្រះយេហូវ៉ាជាទីអាស្រ័យនៅរបស់យើង
ទំព័រ១៩ • ចម្រៀងលេខ: ៥១, ១
២៧ ឧសភា ២០១៣–២ មិថុនា ២០១៣
ចូរលើកតម្កើងនាមដ៏ឧត្តមរបស់ព្រះយេហូវ៉ា
ទំព័រ២៤ • ចម្រៀងលេខ: ២៧, ១០
អត្ថបទសិក្សា
▪ ពួកអ្នកដែលស្រឡាញ់ព្រះយេហូវ៉ា«គ្មានហេតុនឹងចំពប់ដួលឡើយ»
គ្រិស្តសាសនិកទាំងអស់កំពុងរត់ប្រណាំងដើម្បីបានរង្វាន់ជាជីវិតដែលគ្មានទីបញ្ចប់។ ប៉ុន្តែដោយសារយើងបានទទួលភាពខុសឆ្គងជាមរតក យើងទាំងអស់គ្នាជំពប់ដួល។ អត្ថបទនេះនឹងជួយយើងឲ្យស្គាល់អ្វីប្រាំយ៉ាងដែលធ្វើឲ្យយើងជំពប់ដួល ហើយនឹងពន្យល់អំពីរបៀបការពារមិនឲ្យអ្វីៗទាំងនោះធ្វើឲ្យយើងបរាជ័យ។
▪ តើអ្នកមាន«ចិត្តដែលស្គាល់»ព្រះយេហូវ៉ាឬទេ?
សៀវភៅយេរេមាប្រាប់យើងយ៉ាងច្រើនអំពីចិត្ត។ អត្ថបទនេះនឹងជួយយើងឲ្យដឹងថា ការ«មិនបានកាត់ស្បែកចិត្ត»ជាអ្វី ហើយមូលហេតុដែលចិត្តគំនិតបែបនេះអាចជាមានគ្រោះថ្នាក់ចំពោះគ្រិស្តសាសនិកដែរ។ អត្ថបទនេះក៏ពន្យល់ដែរថា តើតាមរបៀបណាយើងអាចមាន«ចិត្តដែលស្គាល់»ព្រះយេហូវ៉ា?—យេ. ៩:២៦; ២៤:៧
▪ ដោយបាន«ស្គាល់ព្រះ» តើអ្នកត្រូវធ្វើអ្វីបន្តទៀត?
តើមានជំហានអ្វីខ្លះដែលជាប់ទាក់ទងនឹងការស្គាល់ព្រះ ហើយការឲ្យព្រះស្គាល់យើង? តើតាមរបៀបណា ហើយហេតុអ្វីគ្រិស្តសាសនិកម្នាក់បន្តរីកចម្រើន ទោះជាគាត់មានភាពចាស់ទុំហើយក៏ដោយ? អត្ថបទនេះនឹងជួយអ្នកឲ្យឆ្លើយសំណួរទាំងនេះ។
▪ ព្រះយេហូវ៉ាជាទីអាស្រ័យនៅរបស់យើង
យើងរស់នៅក្នុងពិភពលោកដែលកាចសាហាវ ប៉ុន្តែយើងមិនចាំបាច់ខ្លាចទេ។ អត្ថបទនេះបង្ហាញយើងអំពីរបៀបដែលយើងអាចមានទីអាស្រ័យនៅដែលមានសុវត្ថិភាពបំផុត ពោលគឺព្រះយេហូវ៉ាជាព្រះរបស់យើង។
▪ ចូរលើកតម្កើងនាមដ៏ឧត្តមរបស់ព្រះយេហូវ៉ា
តើការធ្វើជារាស្ត្រដែលតំណាងនាមរបស់ព្រះមានន័យយ៉ាងណា? តើការប្រព្រឹត្តតាមនាមនោះមានន័យអ្វី? ហើយតើព្រះមានទស្សនៈយ៉ាងណាចំពោះពួកអ្នកដែលមិនគោរពនាមរបស់លោក? អត្ថបទនេះនឹងផ្ដល់ចម្លើយចំពោះសំណួរទាំងនេះ។
ក្នុងលេខនេះក៏មាន
១៨ សូមទទួលការសម្រាលទុក្ខ ហើយសម្រាលទុក្ខអ្នកឯទៀត
២៩ តើយ៉ូសេហ្វឺសពិតជាបានសរសេរវគ្គនោះឬទេ?
ក្រប: ប្រទេសហ្វាំងឡង់ជាប្រទេសដែលមានឆ្នេរសមុទ្រវែង ហើយមានកោះជាច្រើន។ ប្រទេសនេះក៏មានបឹងរាប់ពាន់ផងដែរ ជាពិសេសនៅភាគកណ្ដាលនៃប្រទេសនិងនៅទិសខាងកើត។ អ្នកផ្សព្វផ្សាយខ្លះដែលទៅផ្សព្វផ្សាយជាបណ្ដោះអាសន្ននៅកន្លែងដែលមានសេចក្ដីត្រូវការខ្លាំងជាង ប្រហែលជាជិះទូកដើម្បីទៅផ្សព្វផ្សាយ
ហ្វាំងឡង់
ប្រជាជន:
៥.៣៧៥.២៧៦
អ្នកផ្សាយម្នាក់ផ្សព្វផ្សាយដល់ប្រជាជន
២៨៣
អ្នកត្រួសត្រាយពេញពេល
១.៨២៤