ពេលមនុស្សជាទីស្រឡាញ់ស្លាប់
លេខ៣ ឆ្នាំ២០១៦
© 2016 Watch Tower Bible and Tract Society of Pennsylvania
ទស្សនាវដ្ដីប៉មយាមនេះ គឺដើម្បីលើកតម្កើងព្រះយេហូវ៉ាដែលជាអ្នកគ្រប់គ្រងសកលលោក ហើយផ្ដល់ដំណឹងល្អដែលជួយសម្រាលទុក្ខមនុស្សគ្រប់រូបថា មិនយូរទៀតរាជាណាចក្ររបស់ព្រះដែលនៅឯស្ថានសួគ៌នឹងដកអំពើអាក្រក់ទាំងអស់ចេញ ហើយធ្វើឲ្យផែនដីទៅជាសួនឧទ្យាន។ ទស្សនាវដ្ដីនេះលើកទឹកចិត្តយើងឲ្យមានជំនឿទៅលើលោកយេស៊ូគ្រិស្តដែលបានស្លាប់ដើម្បីឲ្យមនុស្សទាំងឡាយមានឱកាសទទួលជីវិតដែលគ្មានទីបញ្ចប់ ហើយលោកជាស្តេចដែលកំពុងគ្រប់គ្រងរាជាណាចក្ររបស់ព្រះ។ តាំងពីឆ្នាំ១៨៧៩មក ទស្សនាវដ្ដីនេះបានត្រូវបោះពុម្ពឥតឈប់ ហើយមិនទាក់ទងនឹងរឿងនយោបាយទាល់តែសោះ ព្រមទាំងមានមូលដ្ឋានលើគម្ពីរទាំងស្រុង។
ទស្សនាវដ្ដីប៉មយាមនេះមិនសម្រាប់លក់ទេ។ តែត្រូវបានគាំទ្រដោយវិភាគទានស្ម័គ្រចិត្ត ហើយមានបំណងចង់ជួយមនុស្សទូទាំងពិភពលោកឲ្យទទួលចំណេះពីគម្ពីរបរិសុទ្ធ។
ដើម្បីធ្វើវិភាគទាន សូមចូលwww.jw.org។
ក្នុងទស្សនាវដ្ដីនេះ បទគម្ពីរពីលោកុប្បត្តិដល់ម៉ាឡាគីដកស្រង់ចេញពីគម្ពីរដែលបោះពុម្ពដោយសមាគមព្រះគម្ពីរកម្ពុជា។ បទគម្ពីរពីម៉ាថាយដល់ការបើកបង្ហាញដកស្រង់ចេញពីសេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច។ បើមានអក្សរកាត់«ព.ថ.»បន្ទាប់ពីបទគម្ពីរណាមួយ នេះបញ្ជាក់ថាពាក្យទាំងនោះបានដកស្រង់ចេញពីសេចក្ដីបកប្រែពិភពលោកថ្មីពីបទគម្ពីរបរិសុទ្ធជាភាសាអង់គ្លេស។ បើមានអក្សរកាត់«ខ.ស.» នេះបញ្ជាក់ថាពាក្យទាំងនោះបានដកស្រង់ចេញពីព្រះគម្ពីរភាសាខ្មែរសម្រាយ។