បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • wp16 លេខ ២ ទំ. ១៦
  • តើគម្ពីរបង្រៀនយ៉ាងណា?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើគម្ពីរបង្រៀនយ៉ាងណា?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៦
  • អត្ថបទស្រដៀងគ្នា
  • ថ្ងៃជំនុំជំរះ និងក្រោយពីពេលនោះ
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • តើថ្ងៃជំនុំជំរះជាអ្វី?
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • សំណួរនិងចម្លើយពីគម្ពីរ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៦
wp16 លេខ ២ ទំ. ១៦

តើ​គម្ពីរ​បង្រៀន​យ៉ាង​ណា?

តើ​ថ្ងៃ​វិនិច្ឆ័យ​សេចក្ដី​ជា​អ្វី?

ក្រុមគ្រួសារមួយរីករាយក្រៃលែងដោយសារបានជួបគ្នាម្ដងទៀត ក្រោយពីបានត្រូវប្រោសឲ្យរស់ឡើងវិញក្នុងគ្រាគ្រប់គ្រង១.០០០ឆ្នាំ

ហេតុ​អ្វី​ថ្ងៃ​វិនិច្ឆ័យ​សេចក្ដី​គឺ​ជា​គ្រា​ដ៏​រីក​រាយ?

នៅ​សម័យ​គម្ពីរ ព្រះ​បាន​តែង​តាំង​ចៅហ្វាយ​ឬ​ចៅ​ក្រម​ដើម្បី​ជួយ​រាស្ត្រ​របស់​លោក​ឲ្យ​រួច​ពី​អំពើ​អយុត្ដិធម៌។ (​ពួក​ចៅហ្វាយ ២:១៨​) គម្ពីរ​រៀប​រាប់​ថា​ថ្ងៃ​វិនិច្ឆ័យ​សេចក្ដី​នា​អនាគត​គឺ​ជា​គ្រា​ដ៏​រីក​រាយ ពេល​ព្រះ​យេហូវ៉ា​ដែល​ជា​ចៅ​ក្រម​ដ៏​ខ្ពស់​បំផុត នឹង​ជួយ​សង្គ្រោះ​មនុស្សជាតិ​ពី​អំពើ​អយុត្ដិធម៌​ទាំង​អស់។—សូម​អាន ទំនុក​តម្កើង ៩៦:១២, ១៣; អេសាយ ២៦:៩

ព្រះ​បាន​តែង​តាំង​លោក​យេស៊ូ​ធ្វើ​ជា​ចៅ​ក្រម​នៃ​មនុស្ស​រស់​និង​មនុស្ស​ស្លាប់។ (​សកម្មភាព ១០:៤២; ១៧:៣១​) មនុស្ស​ជា​ច្រើន​បាន​ស្លាប់​មុន​ពេល​ពួក​គេ​មាន​ឱកាស​ស្គាល់​ព្រះ។ ក្នុង​អំឡុង​ថ្ងៃ​វិនិច្ឆ័យ​សេចក្ដី លោក​យេស៊ូ​នឹង​ប្រោស​មនុស្ស​ដូច​នោះ​ឲ្យ​រស់​ឡើង​វិញ ដើម្បី​ពួក​គេ​អាច​ស្គាល់​និង​ស្រឡាញ់​ព្រះ​ពិត។—សូម​អាន សកម្មភាព ២៤:១៥

ហេតុ​អ្វី​ថ្ងៃ​វិនិច្ឆ័យ​សេចក្ដី​នឹង​មាន​រយៈ​ពេល​១.០០០​ឆ្នាំ?

មនុស្ស​ស្លាប់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ក្នុង​អំឡុង​គ្រា​គ្រប់​គ្រង​១.០០០​ឆ្នាំ។ (​ការ​បើក​បង្ហាញ ២០:៤, ១២​) ពួក​គេ​នឹង​ត្រូវ​ការ​ពេល​ដើម្បី​រៀន​អំពី​តម្រូវ​ការ​របស់​ព្រះ​និង​ស្ដាប់​បង្គាប់​លោក។ ផ្ទុយ​ពី​យោបល់​របស់​មនុស្ស​ជា​ទូ​ទៅ​នៅ​សព្វ​ថ្ងៃ​នេះ គម្ពីរ​បង្ហាញ​ថា​មនុស្ស​ស្លាប់​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ នឹង​ទទួល​ការ​វិនិច្ឆ័យ​សេចក្ដី​ចំពោះ​អ្វី​ដែល​ពួក​គេ​ធ្វើ​ក្រោយ​មក។—សូម​អាន រ៉ូម ៦:៧

គម្ពីរ​ក៏​រៀប​រាប់​ដែរ​អំពី​ថ្ងៃ​វិនិច្ឆ័យ​មនុស្ស​ទុច្ចរិត​ដែល​នឹង​កើត​ឡើង​ភ្លាម​មុន​គ្រា​គ្រប់​គ្រង​១.០០០​ឆ្នាំ។ ដូច​ដែល​បាន​ត្រូវ​បក​ស្រាយ​នៅ​ដើម​ទស្សនាវដ្ដី​នេះ ពេល​នោះ​បាន​ត្រូវ​ហៅ​ថា​ទី​បញ្ចប់។ នៅ​ពេល​នោះ ព្រះ​នឹង​បំផ្លាញ​មនុស្ស​ទុច្ចរិត​ទាំង​អស់។ (​ពេត្រុស​ទី២ ៣:៧​) ដូច្នេះ យើង​គួរ​ព្យាយាម​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ។—សូម​អាន ពេត្រុស​ទី២ ៣:៩, ១៣

សម្រាប់​ព័ត៌មាន​បន្ថែម សូម​មើលទំព័រ​២៤៤ ក្នុង​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? ដែល​បោះ​ពុម្ព​ផ្សាយ​ដោយ​សាក្សី​ព្រះ​យេហូវ៉ា

អាច​ថត​ចម្លង​តាម​គេហទំព័រwww.jw.org/km

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក