សំណួរនិងចម្លើយពីគម្ពីរ
តើព្រះជាបុគ្គលបែបណា?
ព្រះគឺជាបុគ្គលវិញ្ញាណដែលយើងមើលមិនឃើញ។ លោកបានបង្កើតមេឃ ផែនដី និងអ្វីៗទាំងអស់ដែលមានជីវិត។ គ្មានអ្នកណាបានបង្កើតព្រះទេ ពោលគឺលោកគ្មានទីចាប់ផ្ដើមឡើយ។ (ទំនុកតម្កើង ៩០:២) ព្រះចង់ឲ្យមនុស្សស្វែងរកលោកនិងស្គាល់សេចក្ដីពិតអំពីលោក។—សូមអាន សកម្មភាព ១៧:២៤-២៧
យើងអាចស្គាល់នាមរបស់ព្រះបាន។ យើងអាចឃើញគុណសម្បត្ដិខ្លះរបស់លោកដោយពិចារណាមើលអ្វីៗដែលលោកបានបង្កើត។ (រ៉ូម ១:២០) ប៉ុន្តែ ដើម្បីស្គាល់ព្រះឲ្យបានច្បាស់ យើងត្រូវរៀនគម្ពីរដែលជាបណ្ដាំរបស់លោក។ គម្ពីរជួយយើងឲ្យស្គាល់បុគ្គលិកលក្ខណៈរបស់ព្រះដែលពោរពេញទៅដោយសេចក្ដីស្រឡាញ់។—សូមអាន ទំនុកតម្កើង ១០៣:៧-១០
តើព្រះមានអារម្មណ៍យ៉ាងណាចំពោះអំពើអយុត្ដិធម៌?
ព្រះយេហូវ៉ាជាអ្នកបង្កើតយើង លោកស្អប់អំពើអយុត្ដិធម៌។ ព្រះថែមទាំងបានបង្កើតមនុស្សយើងឲ្យមានលក្ខណៈដូចលោក។ (ចោទិយកថា ២៥:១៦) ហេតុនេះហើយ យើងភាគច្រើនស្អប់អំពើអយុត្ដិធម៌ដូចលោកដែរ។ អំពើអយុត្ដិធម៌ដែលមាននៅជុំវិញយើងនោះមិនមែនមកពីព្រះទេ។ ព្រះបានបង្កើតមនុស្សយើងឲ្យមានចិត្តសេរី។ តែគួរឲ្យស្ដាយណាស់ មនុស្សជាច្រើនបានប្រើចិត្តសេរីរបស់ពួកគេក្នុងផ្លូវខុស និងធ្វើអ្វីដែលមិនយុត្ដិធម៌។ រឿងនេះធ្វើឲ្យព្រះយេហូវ៉ាឈឺចិត្តណាស់។—សូមអាន លោកុប្បត្តិ ៦:៥, ៦; ចោទិយកថា ៣២:៤, ៥
ព្រះយេហូវ៉ាស្រឡាញ់យុត្ដិធម៌ ហើយលោកនឹងមិនបណ្ដោយឲ្យមានអំពើអយុត្ដិធម៌រហូតទេ។ (ទំនុកតម្កើង ៣៧:២៨, ២៩) គម្ពីរសន្យាថាឆាប់ៗខាងមុខនេះ ព្រះនឹងបំបាត់ចោលអំពើអយុត្ដិធម៌ទាំងអស់។—សូមអាន ពេត្រុសទី២ ៣:៧-៩, ១៣
សម្រាប់ព័ត៌មានបន្ថែម សូមមើលជំពូកទី១ ក្នុងសៀវភៅនេះដែល បោះពុម្ពផ្សាយដោយ សាក្សីព្រះយេហូវ៉ា
អាចថតចម្លងតាមគេហទំព័រwww.jw.org/km
[រូបភាពនៅទំព័រ១៦]
គម្ពីរសន្យាថាមិនយូរទៀត ព្រះនឹងនាំមកនូវភាពយុត្ដិធម៌ដល់មនុស្សទាំងអស់