បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w98 ១/១១ ទំ. ៣-៤
  • តើអយុត្ដិធម៌ជាអ្វីដែលជៀសមិនរួចឬ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអយុត្ដិធម៌ជាអ្វីដែលជៀសមិនរួចឬ?
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • លក្ខណៈ​ដ៏​សាហាវ​នៃ​អយុត្ដិធម៌
  • តើ​អំពើ​អយុត្ដិធម៌​ជា​អ្វី​ដ៏​សំខាន់​ឬ​ទេ?
  • សំណួរនិងចម្លើយពីគម្ពីរ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • «ចៅក្រមនៃផែនដីទាំងមូល»តែងតែធ្វើអ្វីដែលត្រឹមត្រូវ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • ពេល​រង​អំពើ​អយុត្តិធម៌ តើ​ត្រូវ​ធ្វើ​យ៉ាង​ណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៤
  • «តើព្រះអយុត្ដិធម៌ឬ?»
    ចូរចូលទៅជិតព្រះយេហូវ៉ា
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w98 ១/១១ ទំ. ៣-៤

តើ​អយុត្ដិធម៌​ជា​អ្វី​ដែល​ជៀស​មិន​រួច​ឬ?

«ទោះ​ជា​មាន​អ្វី​ៗ​ក៏​ដោយ ខ្ញុំ​នៅ​ជឿ​ថា មនុស្ស​ពិត​ជា​មាន​ចិត្ត​ល្អ។ ខ្ញុំ​គ្រាន់​តែ​មិន​អាច​បង្កើន​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ​លើ​គ្រឹះ ដែល​មាន​ពេញ​ដោយ​ការ​វង្វេង ទុក្ខ​វេទនា ហើយ​និង​សេចក្ដី​ស្លាប់​ប៉ុណ្ណោះ»។—អែន ហ្វ្រែង

អែន ហ្វ្រែង ជា​ក្មេង​ស្រី​សាសន៍​យូដា​ដែល​មាន​អាយុ​១៥​ឆ្នាំ បាន​សរសេរ​ពាក្យ​ដ៏​ចុក​ចាប់​នេះ ក្នុង​កំណត់​ប្រចាំ​ថ្ងៃ​របស់​នាង មិន​យូរ​ប៉ុន្មាន​មុន​នឹង​នាង​ស្លាប់​ទៅ។ អស់​រយៈ​ជាង​ពីរ​ឆ្នាំ​មក​ហើយ ដែល​គ្រួសារ​របស់​នាង​បាន​ត្រូវ​លាក់​ខ្លួន រស់​នៅ​ក្នុង​បន្ទប់​ក្នុង​ដំបូល​ផ្ទះ​នៅ​ក្រុង​អែមស្ទឺដាម។ សេចក្ដី​សង្ឃឹម​របស់​នាង​អំពី​ពិភព​លោក​ដ៏​ប្រសើរ​បាន​ត្រូវ​ធ្វើ​ឲ្យ​រលត់​សូន្យ​ទៅ នៅ​ពេល​ដែល​អ្នក​ឲ្យ​ការណ៍​បាន​ក្បត់​ប្រាប់​ទី​សំចត​របស់​គេ​ទៅ​ពួក​ណាត្ស៊ី។ នៅ​ឆ្នាំ​ដដែល​នេះ គឺ​ឆ្នាំ​១៩៤៥ អែន​បាន​ស្លាប់​ដោយ​គ្រុនសន្ធំ​រោល​នៅ​ក្នុង​ជំរំ​ឃុំ​ឃាំង​ឈ្មោះ ប៊ែហ្កិន​-​ប៊ែលសិន។ ប្រជាជន​យូដា​ប្រាំ​មួយ​លាន​នាក់​ឯ​ទៀត​ក៏​បាន​រង​ទុក្ខ​ដូច្នេះ​ដែរ។

គម្រោង​ការណ៍​ដ៏​អាក្រក់​របស់​ហិត្លើ ដើម្បី​សម្លាប់​សាសន៍​មួយ​ទាំង​មូល ប្រហែល​ជា​ករណី​ដ៏​អាក្រក់​បំផុត​នៃ​អយុត្ដិធម៌​ខាង​សាសន៍ ដែល​បាន​ឃើញ​នៅ​ក្នុង​សតវត្ស​យើង​នេះ ប៉ុន្តែ​នេះ​មិន​មែន​ជា​ករណី​តែ​មួយ​នោះ​ទេ។ នៅ​ឆ្នាំ​១៩៩៤ ពួក​ធុត្ស៊ី​ជាង​ប្រាំ​សែន​នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​ប្រទេស​រ្វ៉ាន់ដា ដោយ​ព្រោះ​គេ​ជា​កុលសម្ព័ន្ធ«ផ្សេង»តែ​ប៉ុណ្ណោះ។ ហើយ​កំឡុង​សង្គ្រាម​លោក​លើក​ទី​មួយ ប្រជាជន​ជាតិ​អាម៉េនី​ជាង​មួយ​លាន​នាក់​បាន​ត្រូវ​ស្លាប់​ពី​ការ​ប្រល័យ​ពូជ​សាសន៍។

លក្ខណៈ​ដ៏​សាហាវ​នៃ​អយុត្ដិធម៌

ការ​សម្លាប់​រង្គាល​មិន​មែន​ជា​លក្ខណៈ​តែ​មួយ​នៃ​អំពើ​អយុត្ដិធម៌​នោះ​ទេ។ អយុត្ដិធម៌​ខាង​សង្គម​ធ្វើ​ឲ្យ​មួយ​ភាគ​ប្រាំ​នៃ​មនុស្ស​លោក នឹង​មាន​ភាព​ក្រី​ក្រ​មួយ​ជីវិត។ អ្វី​ដែល​អាក្រក់​ទៅ​ទៀត​គឺ​ថា គណៈ​សិទ្ធិ​មនុស្ស​ប្រឆាំង​ខាង​ទាសភាព​អន្តរជាតិ បាន​គិត​ថា​មាន​មនុស្ស​ជាង​២០០,០០០,០០០​នាក់​នៅ​ក្នុង​សេវកភាព។ ហើយ​ក៏​ប្រហែល​មាន​បាវ​ក្នុង​លោក​សព្វ​ថ្ងៃ​នេះ ច្រើន​ជាង​គ្រា​ឯ​ណា​ទៅ​ទៀត​ក្នុង​ប្រវត្ដិសាស្ត្រ។ បាវ​ទាំង​នេះ​មិន​មែន​បាន​ដាក់​តាំង​លក់​នៅ​តាម​សាធារណៈ​នោះ​ទេ ប៉ុន្តែ​ស្ថានភាព​នៃ​ការងារ​របស់​គេ គឺ​ពិបាក​ជាង​ពួក​បាវ​នៅ​គ្រា​មុន​ៗ​ទៅ​ទៀត។

អយុត្ដិធម៌​ខាង​ច្បាប់ ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​លែង​មាន​សិទ្ធិ។ សេចក្ដី​រាយ​ការណ៍​របស់​អង្គការ​និទ្ទោសកម្ម​អន្តរជាតិ​នៅ​ឆ្នាំ​១៩៩៦ បាន​ថ្លែង​ថា៖ «អំពើ​កំណាច​លើ​សិទ្ធិ​មនុស្ស​បាន​ត្រូវ​ប្រព្រឹត្ត​ឡើង​សឹង​តែ​រាល់​ថ្ងៃ នៅ​កន្លែង​ផ្សេង​ៗ​ក្នុង​ពិភព​លោក។ មនុស្ស​ភាគ​ច្រើន​ដែល​ងាយ​រង​គ្រោះ គឺ​មនុស្ស​ក្រ​ខ្សត់​និង​ពួក​ដែល​មាន​ផល​វិបាក ជា​ពិសេស ពួក​ស្ត្រី ពួក​ក្មេង និង​មនុស្ស​ចាស់​ជរា និង​ជន​ភៀស​ខ្លួន​ទាំង​ឡាយ»។ សេចក្ដី​រាយ​ការណ៍​នេះ​បាន​សង្កេត​ឃើញ​ថា៖ «នៅ​ក្នុង​ប្រទេស​ខ្លះ ទម្រង់​នៃ​ប្រជាជាតិ​ជិត​តែ​បាន​ត្រូវ​រលំ ដែល​ធ្វើ​ឲ្យ​ឥត​មាន​រាជការ​ដើម្បី​ការ​ពារ​ពួក​មនុស្ស​ខ្សោយ​ពី​ពួក​អ្នក​ខ្លាំង​នោះ​ទេ»។

ក្នុង​កំឡុង​ឆ្នាំ​១៩៩៦ មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ត្រូវ​គេ​ចាប់​ដាក់​គុក ហើយ​បាន​គេ​ធ្វើ​ទារុណកម្ម​ក្នុង​ប្រទេស​ជា​ច្រើន។ ហើយ​នៅ​ក្នុង​ឆ្នាំ​ថ្មី​ៗ​នេះ មនុស្ស​រាប់​សែន​នាក់​បាន​ត្រូវ​បាត់​ខ្លួន តាម​មើល​ទៅ​គឺ​បាន​ត្រូវ​ចាប់​ដោយ​កង​ការ​ពារ​សន្ដិសុខ​ឬ​ដោយ​គណៈ​ភេរវជន។ ពួក​គេ​ជា​ច្រើន​នាក់​បាន​ត្រូវ​ចាត់​ទុក​ថា​បាន​ស្លាប់​ទៅ​ហើយ។

ប្រាកដ​ហើយ សង្គ្រាម​គឺ​ជា​អ្វី​ដ៏​អយុត្ដិធម៌​ដែល​មិន​អាច​ជៀស​បាន ប៉ុន្តែ​សង្គ្រាម​ទាំង​នេះ​គឺ​ប្រកប​ដោយ​អយុត្ដិធម៌​កាន់​តែ​ខ្លាំង​ទៀត។ ការ​ច្បាំង​គ្នា​នៅ​សម័យ​ទំនើប​នេះ គឺ​ច្បាំង​សំដៅ​ទៅ​លើ​ប្រជាជន ដែល​រួម​បញ្ចូល​ស្ត្រី​និង​ក្មេង​ៗ​ទាំង​ឡាយ។ ហើយ​មិន​គ្រាន់​តែ​ដោយ​ការ​ទម្លាក់​គ្រាប់​បែក​លើ​ទី​ក្រុង​នោះ​ទេ។ ពួក​ស្ត្រី​និង​ក្មេង​ស្រី​ៗ​បាន​ត្រូវ​គេ​ចាប់​រំលោភ ជា​ចំណែក​ដំណើរ​ការ​ពួក​ទ័ព ហើយ​កង​កុ​ប្ប​កម្ម​ចាប់​កូន​ក្មេង​ដើម្បី​បង្រៀន​វា​ឲ្យ​ធ្វើ​ជា​អ្នក​សម្លាប់​វិញ។ ក្នុង​ការ​ធ្វើ​សេចក្ដី​សង្កេត​លើ​ការ​ប្រព្រឹត្ត​បែប​នេះ របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​អំពី«ឥទ្ធិពល​នៃ​ការ​ច្បាំង​គ្នា​លើ​កូន​ក្មេង» ថ្លែង​ថា៖ «ប្រជាជន​កាន់​តែ​ច្រើន​ឡើង​ក្នុង​ពិភព​លោក បាន​ក្លាយ​ជា​ឥត​មាន​សីលធម៌​សោះ»។

គឺ​ច្បាស់​ណាស់ ដែល​ការ​ឥត​មាន​សីលធម៌​នេះ​បាន​នាំ​ឲ្យ​ពិភព​លោក​មាន​ពេញ​ដោយ​អយុត្ដិធម៌ មិន​ថា​ខាង​ពូជ​សាសន៍ សង្គម ច្បាប់ ឬ​ខាង​ទាហាន​នោះ​ឡើយ។ ប្រាកដ​ហើយ នេះ​មិន​មែន​ជា​អ្វី​ដែល​ថ្មី​ចម្លែក​នោះ​ទេ។ ជាង​ពីរ​ពាន់​ប្រាំ​រយ​ឆ្នាំកន្លង​មក​ហើយ ដែល​ព្យាការី​សាសន៍​ហេព្រើរ​ម្នាក់​បាន​ត្អូញត្អែរ​ថា៖ «បញ្ញត្ត​ច្បាប់​បាន​អន់​ថយ​ទៅ ហើយ​សេចក្ដី​យុត្ដិធម៌​មិន​លេច​មក​ឲ្យ​ឃើញ​ឡើយ ដ្បិត​មនុស្ស​អាក្រក់​ឡោម​ព័ទ្ធ​មនុស្ស​សុចរិត បាន​ជា​សេចក្ដី​យុត្ដិធម៌​ចេញ​មក​ខូច​ហើយ»។ (ហាបាគុក ១:៤) ទោះ​ជា​អយុត្ដិធម៌​តែង​មាន​ពាស​ពេញ​ក៏​ដោយ តែ​នៅ​សតវត្ស​ទី​២០​របស់​យើង​នេះ បាន​ត្រូវ​សម្គាល់​ជា​សម័យ​ដែល​អយុត្ដិធម៌​មាន​ទំហំ​ដ៏​ខ្ពស់​បំផុត​ថ្មី។

តើ​អំពើ​អយុត្ដិធម៌​ជា​អ្វី​ដ៏​សំខាន់​ឬ​ទេ?

ជា​ការ​សំខាន់​នៅ​ពេល​ដែល​អ្នក​រង​គ្រោះ​ផ្ទាល់​ខ្លួន ដោយ​ព្រោះ​អំពើ​អយុត្ដិធម៌។ គឺ​សំខាន់​ពី​ព្រោះ​នេះ​បាន​បង្ការ​មនុស្ស​ភាគ​ច្រើន​ពី​សិទ្ធិ​របស់​គេ​ក្នុង​ការ​ទទួល​សុភមង្គល។ ហើយ​ក៏​ជា​សំខាន់​ដែរ ពី​ព្រោះ​អយុត្ដិធម៌​តែង​នាំ​ឲ្យ​មាន​ការ​ច្បាំង​ដ៏​ហូរ​ឈាម ដែល​ជា​លទ្ធផល ធ្វើ​ឲ្យ​អយុត្ដិធម៌​នៅ​តែ​មាន​ឆេះ​នៅ​ដដែល។

សន្ដិភាព​និង​សុភមង្គល​គឺ​ជាប់​ទាក់​ទង​នឹង​យុត្ដិធម៌ ប៉ុន្តែ​អយុត្ដិធម៌​ធ្វើ​ឲ្យ​បាត់​សូន្យ​នូវ​សេចក្ដី​សង្ឃឹម​ហើយ​បំបែក​សុទិដ្ឋិនិយម។ ដូច អែន ហ្វ្រែង​បាន​ឃើញ​ដោយ​ខ្លោច​ផ្សា មនុស្ស​មិន​អាច​បង្កើន​សេចក្ដី​សង្ឃឹម​របស់​គេ​លើ​គ្រឹះ ដែល​មាន​ពេញ​ដោយ​ការ​ភាន់​ច្រឡំ សេចក្ដី​វេទនា និង​សេចក្ដី​ស្លាប់​នោះ​ទេ។ ដូច​នាង យើង​គ្រប់​គ្នា​ចង់​បាន​ជា​ខ្លាំង​នូវ​អ្វី​មួយ​ដ៏​ប្រសើរ​ជាង​នេះ។

សេចក្ដី​ប្រាថ្នា​នេះ​បាន​នាំ​ឲ្យ​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ ក្នុង​ការ​ប៉ុន​ប៉ង​ឲ្យ​មាន​យុត្ដិធម៌​មួយ​កំរិត​សំរាប់​សង្គម​មនុស្ស។ ដើម្បី​នឹង​សម្រេច​គោល​ដៅ​នេះ សេចក្ដី​ប្រកាស​ទូទៅ​នៃ​សិទ្ធិ​មនុស្ស ដែល​បាន​យល់​ព្រម​នៅ​ឆ្នាំ​១៩៤៨ ក្នុង​សន្និបាត​នៃ​អង្គការ​សហប្រជាជាតិ ថ្លែង​ថា៖ «មនុស្ស​ទាំង​អស់​បាន​ត្រូវ​កើត​មក​ដោយ​មាន​សេរី​ភាព ហើយ​មាន​សេចក្ដី​ថ្លៃ​ថ្នូរ​និង​សិទ្ធិ​ស្មើ​គ្នា។ គេ​បាន​ត្រូវ​ផ្ដល់​ឲ្យ​ដោយ​វិចារណញ្ញាណ​និង​មនសិការ ហើយ​ត្រូវ​ប្រព្រឹត្ត​មក​លើ​គ្នា​តាម​គតិ​នៃ​ភាតរភាព»។

ពាក្យ​ទាំង​នេះ​ប្រាកដ​ជា​ប្រសើរ​មែន ប៉ុន្តែ​មនុស្ស​គឺ​នៅ​តែ​មិន​បាន​ទទួល​គោល​ដៅ​ដ៏​ជា​ទី​ស្រឡាញ់​នេះ​នៅ​ឡើយ​ទេ គឺ​សង្គម​ដ៏​យុត្ដិធម៌ ដែល​មនុស្ស​គ្រប់​គ្នា​មាន​សិទ្ធិ​ស្មើ​គ្នា ហើយ​មនុស្ស​គ្រប់​គ្នា​ប្រព្រឹត្ត​មក​លើ​គ្នា ដូច​ជា​បង​ប្អូន​ខ្លួន។ ការ​បំពេញ​សម្រេច​នៃ​គោល​ដៅ​នេះ ដូច​ជា​លំនាំ​ដើម​នៃ​សេចក្ដី​ប្រកាស​របស់​អ​.ស.ប.ចង្អុល​ប្រាប់​នោះ នឹង​ទៅ​ជា«គ្រឹះ​នៃ​សេរី​ភាព យុត្ដិធម៌ និង​សន្ដិភាព​ក្នុង​ពិភព​លោក»។

តើ​អំពើ​អយុត្ដិធម៌​ជា​ចំណែក​នៃ​ទម្រង់​សង្គម​មនុស្ស​ដល់​ម្ល៉េះ ដែល​វា​នឹង​មិន​ត្រូវ​បំបាត់​ចោល​បាន​ឬ? ឬ​ក៏​តើ​គ្រឹះ​ដ៏​មុត​មាំ​ចំពោះ​សេរី​ភាព យុត្ដិធម៌ និង​សន្ដិភាព​នឹង​បាន​ត្រូវ​ស្ថាបនា​បាន​ទេ? ប្រសិន​បើ​អាច​ធ្វើ​បាន តើ​អ្នក​ណា​ដែល​អាច​ស្ថាបនា​គ្រឹះ​បែប​នេះ ហើយ​ធានា​រ៉ាប់​រង​ថា​មនុស្ស​ទាំង​អស់​នឹង​ទទួល​បាន​ផល​ប្រយោជន៍​នោះ?

[អ្នក​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រើ​រូប​ភាព​នៅ​ទំព័រ​៣]

UPI/Corbis​-​Bettmann

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក