មាតិកា
ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៤
© 2014 Watch Tower Bible and Tract Society of Pennsylvania.
សម្រាប់សិក្សា
២-៨ មិថុនា ២០១៤
ទំព័រ៣ • ចម្រៀងលេខ: ៣៣, ៤៩
៩-១៥ មិថុនា ២០១៤
តើអ្នកមើលឃើញ«លោកដែលមនុស្សមើលពុំឃើញ»ឬទេ?
ទំព័រ៨ • ចម្រៀងលេខ: ៥៤, ៤៦
១៦-២២ មិថុនា ២០១៤
គ្មានអ្នកណាអាចបម្រើម្ចាស់ពីរបានឡើយ
ទំព័រ១៧ • ចម្រៀងលេខ: ៣១, ២៧
២៣-២៩ មិថុនា ២០១៤
ចូរមានចិត្តពោរពេញទៅដោយសេចក្ដីក្លាហាន ព្រះយេហូវ៉ាជាអ្នកជួយអ្នក!
ទំព័រ២២ • ចម្រៀងលេខ: ២២, ១
៣០ មិថុនា ២០១៤–៦ កក្កដា ២០១៤
តើអ្នកដឹងគុណព្រះយេហូវ៉ាចំពោះការមើលថែរក្សារបស់លោកឬទេ?
ទំព័រ២៧ • ចម្រៀងលេខ: ១១, ៦
អត្ថបទសិក្សា
▪ ចូរធ្វើតាមជំនឿរបស់ម៉ូសេ
▪ តើអ្នកមើលឃើញ«លោកដែលមនុស្សមើលពុំឃើញ»ឬទេ?
ដោយសារជំនឿ ម៉ូសេបានឃើញឆ្ងាយជាងអ្វីដែលភ្នែករបស់គាត់អាចមើលឃើញ។ អត្ថបទទាំងនេះនឹងពិចារណាអំពីរបៀបដែលយើងអាចបង្ហាញជំនឿដូចម៉ូសេ ហើយ«បន្តស៊ូទ្រាំយ៉ាងអត់ធ្មត់ ហាក់ដូចជាមើលឃើញលោកដែលមនុស្សមើលពុំឃើញ»។—ហេ. ១១:២៧
▪ គ្មានអ្នកណាអាចបម្រើម្ចាស់ពីរបានឡើយ
▪ ចូរមានចិត្តពោរពេញទៅដោយសេចក្ដីក្លាហាន ព្រះយេហូវ៉ាជាអ្នកជួយអ្នក!
មនុស្សរាប់លាននាក់ទូទាំងពិភពលោកសម្រេចចិត្តចាកចេញពីប្រទេសរបស់ខ្លួនទៅរកការងារនៅប្រទេសផ្សេង។ ពួកគេភាគច្រើនបានបែកពីគូអាពាហ៍ពិពាហ៍និងកូនៗ។ អត្ថបទទាំងនេះនឹងជួយយើងយល់អំពីទស្សនៈដែលព្រះយេហូវ៉ាចង់ឲ្យយើងមានស្តីអំពីកាតព្វកិច្ចចំពោះក្រុមគ្រួសារ និងរបៀបដែលលោកជួយយើងបំពេញកាតព្វកិច្ចទាំងនេះ។
▪ តើអ្នកដឹងគុណព្រះយេហូវ៉ាចំពោះការមើលថែរក្សារបស់លោកឬទេ?
ពេលយើងអានថា៖ «ព្រះនេត្រនៃព្រះយេហូវ៉ានៅគ្រប់អន្លើ» បងប្អូនខ្លះប្រហែលជាមានអារម្មណ៍ថាព្រះគ្រាន់តែចង់បង្ខំយើងឲ្យធ្វើតាមច្បាប់របស់លោកប៉ុណ្ណោះ។ នេះប្រហែលជានាំឲ្យយើងមានអារម្មណ៍ភ័យខ្លាចដែលមិនត្រឹមត្រូវ។ (សុភ. ១៥:៣) ប៉ុន្តែ អត្ថបទនេះនឹងបង្ហាញវិធីប្រាំយ៉ាងដែលយើងអាចទទួលប្រយោជន៍ពីការមើលថែរក្សារបស់ព្រះយេហូវ៉ា។
ក្នុងលេខនេះក៏មាន
ក្រប: នៅក្រុងអ៊ីស្តង់ប៊ូលបងប្រុសម្នាក់ផ្សព្វផ្សាយក្រៅផ្លូវការដល់ជាងកាត់សក់ ហើយស្នើផ្ដល់សៀវភៅស្តើងដំណឹងល្អ
ទួរគី
ប្រជាជន
៧៥.៦២៧.៣៨៤
អ្នកផ្សាយ
២.៣១២
សិស្សគម្ពីរ
១.៦៣២
អត្រា
សាក្សីម្នាក់ផ្សព្វផ្សាយដល់ប្រជាជន៣២.៧១១
តាំងពីឆ្នាំ២០០៤ចំនួនអ្នកត្រួសត្រាយពេញពេលនៅប្រទេសទួរគីបានកើនឡើងដល់១៦៥ភាគរយ