បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w14 ១/៤ ទំ. ១៦
  • សំណួរនិងចម្លើយពីគម្ពីរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សំណួរនិងចម្លើយពីគម្ពីរ
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • អត្ថបទស្រដៀងគ្នា
  • «តើព្រះអយុត្ដិធម៌ឬ?»
    ចូរចូលទៅជិតព្រះយេហូវ៉ា
  • «ចៅក្រមនៃផែនដីទាំងមូល»តែងតែធ្វើអ្វីដែលត្រឹមត្រូវ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
  • ពេល​រង​អំពើ​អយុត្តិធម៌ តើ​ត្រូវ​ធ្វើ​យ៉ាង​ណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៤
  • តើអយុត្ដិធម៌ជាអ្វីដែលជៀសមិនរួចឬ?
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
w14 ១/៤ ទំ. ១៦

សំណួរ​និង​ចម្លើយ​ពី​គម្ពីរ

តើ​ព្រះ​ជា​បុគ្គល​បែប​ណា?

ព្រះ​គឺ​ជា​បុគ្គល​វិញ្ញាណ​ដែល​យើង​មើល​មិន​ឃើញ។ លោក​បាន​បង្កើត​មេឃ ផែន​ដី និង​អ្វី​ៗ​ទាំង​អស់​ដែល​មាន​ជីវិត។ គ្មាន​អ្នក​ណា​បាន​បង្កើត​ព្រះ​ទេ ពោល​គឺ​លោក​គ្មាន​ទី​ចាប់​ផ្ដើម​ឡើយ។ (​ទំនុក​តម្កើង ៩០:២​) ព្រះ​ចង់​ឲ្យ​មនុស្ស​ស្វែងរក​លោក​និង​ស្គាល់​សេចក្ដី​ពិត​អំពី​លោក។—សូម​អាន សកម្មភាព ១៧:២៤​-​២៧

យើង​អាច​ស្គាល់​នាម​របស់​ព្រះ​បាន។ យើង​អាច​ឃើញ​គុណ​សម្បត្ដិ​ខ្លះ​របស់​លោក​ដោយ​ពិចារណា​មើល​អ្វី​ៗ​ដែល​លោក​បាន​បង្កើត។ (​រ៉ូម ១:២០​) ប៉ុន្តែ ដើម្បី​ស្គាល់​ព្រះ​ឲ្យ​បាន​ច្បាស់ យើង​ត្រូវ​រៀន​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក។ គម្ពីរ​ជួយ​យើង​ឲ្យ​ស្គាល់​បុគ្គលិក​លក្ខណៈ​របស់​ព្រះ​ដែល​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់។—សូម​អាន ទំនុក​តម្កើង ១០៣:៧​-​១០

តើ​ព្រះ​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​អំពើ​អយុត្ដិធម៌?

ព្រះ​យេហូវ៉ា​ជា​អ្នក​បង្កើត​យើង លោក​ស្អប់​អំពើ​អយុត្ដិធម៌។ ព្រះ​ថែម​ទាំង​បាន​បង្កើត​មនុស្ស​យើង​ឲ្យ​មាន​លក្ខណៈ​ដូច​លោក។ (​ចោទិយកថា ២៥:១៦​) ហេតុ​នេះ​ហើយ យើង​ភាគ​ច្រើន​ស្អប់​អំពើ​អយុត្ដិធម៌​ដូច​លោក​ដែរ។ អំពើ​អយុត្ដិធម៌​ដែល​មាន​នៅ​ជុំ​វិញ​យើង​នោះ​មិន​មែន​មក​ពី​ព្រះ​ទេ។ ព្រះ​បាន​បង្កើត​មនុស្ស​យើង​ឲ្យ​មាន​ចិត្ត​សេរី។ តែ​គួរ​ឲ្យ​ស្ដាយ​ណាស់ មនុស្ស​ជា​ច្រើន​បាន​ប្រើ​ចិត្ត​សេរី​របស់​ពួក​គេ​ក្នុង​ផ្លូវ​ខុស និង​ធ្វើ​អ្វី​ដែល​មិន​យុត្ដិធម៌។ រឿង​នេះ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ឈឺ​ចិត្ត​ណាស់។—សូម​អាន លោកុប្បត្តិ ៦:៥, ៦; ចោទិយកថា ៣២:៤, ៥

ព្រះ​យេហូវ៉ា​ស្រឡាញ់​យុត្ដិធម៌ ហើយ​លោក​នឹង​មិន​បណ្ដោយ​ឲ្យ​មាន​អំពើ​អយុត្ដិធម៌​រហូត​ទេ។ (​ទំនុក​តម្កើង ៣៧:២៨, ២៩​) គម្ពីរ​សន្យា​ថា​ឆាប់​ៗ​ខាង​មុខ​នេះ ព្រះ​នឹង​បំបាត់​ចោល​អំពើ​អយុត្ដិធម៌​ទាំង​អស់។—សូម​អាន ពេត្រុសទី២ ៣:៧​-​៩, ១៣

សម្រាប់​ព័ត៌មាន​បន្ថែម សូម​មើល​ជំពូក​ទី​១ ក្នុង​សៀវភៅ​នេះ​ដែល បោះពុម្ព​ផ្សាយ​ដោយ សាក្សី​ព្រះ​យេហូវ៉ា

អាច​ថត​ចម្លង​តាម​គេហទំព័រwww.jw.org/km

[​រូប​ភាព​នៅ​ទំព័រ​១៦​]

គម្ពីរ​សន្យា​ថា​មិន​យូរ​ទៀត ព្រះ​នឹង​នាំ​មក​នូវ​ភាព​យុត្ដិធម៌​ដល់​មនុស្ស​ទាំង​អស់

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក