បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • wp16 លេខ ៣ ទំ. ៣
  • ពេលមនុស្សជាទីស្រឡាញ់ស្លាប់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ពេលមនុស្សជាទីស្រឡាញ់ស្លាប់
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៦
  • អត្ថបទស្រដៀងគ្នា
  • វិធីដែលជួយអ្នកឲ្យរសាយទុក្ខ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៦
  • អ្វីដែលនឹងកើតឡើង
    ភ្ញាក់រឭក! ២០១៨
  • តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​កុំ​ឲ្យ​កើត​ទុក្ខ​ខ្លាំង​ពេក?
    សំណួរពីយុវវ័យ
  • ពាក្យផ្ដើម
    ភ្ញាក់រឭក! ២០១៨
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៦
wp16 លេខ ៣ ទំ. ៣
ស្ដ្រីម្នាក់កំពុងកើតទុក្ខ

អត្ថបទ​អំពី​ក្រប​ទស្សនាវដ្ដី

ពេល​មនុស្ស​ជា​ទី​ស្រឡាញ់​ស្លាប់

​«​ព្រះ​ជ្រាប​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​គាត់ . . . កុំ . . . យំ​អី . . . អូន​»។

មិត្ត​ភក្ដិ​ម្នាក់​បាន​និយាយ​ពាក្យ​ទាំង​នេះ​ប្រាប់​ប៊ីប៊ី ពេល​នាង​នៅ​ក្នុង​ពិធី​បុណ្យ​សព​ឪ​ពុក​នាង​ដែល​បាន​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរ។

ប៊ីប៊ី​ជិត​ស្និទ្ធ​ខ្លាំង​ណាស់​ជា​មួយ​នឹង​ឪ​ពុក។ មិត្ត​ភក្ដិ​នាង​បាន​និយាយ​ពាក្យ​ទាំង​នោះ​ក្នុង​បំណង​សម្រាល​ទុក្ខ​នាង តែ​បែរ​ជា​ធ្វើ​ឲ្យ​នាង​កើត​ទុក្ខ​កាន់​តែ​ខ្លាំង។ ប៊ីប៊ី​និយាយ​ប្រាប់​ខ្លួន​ឯង​ម្ដង​ហើយ​ម្ដង​ទៀត​ថា​៖ ​«​ការ​ស្លាប់​របស់​ប៉ា​ខ្ញុំ​មិន​មែន​ជា​អ្វី​ដែល​ល្អ​បំផុត​នោះ​ទេ​»។ ច្រើន​ឆ្នាំ​ក្រោយ​មក ប៊ីប៊ី​បាន​រៀប​រាប់​អំពី​រឿង​ដែល​បាន​កើត​ឡើង​នោះ​ក្នុង​សៀវភៅ​មួយ​ដែល​នាង​និពន្ធ។ នេះ​បង្ហាញ​ថា​នាង​នៅ​តែ​កើត​ទុក្ខ​នៅ​ឡើយ។

ប៊ីប៊ី​យល់​ឃើញ​ថា អ្នក​ខ្លះ​ត្រូវ​ការ​ពេល​វេលា​យូរ​ដើម្បី​ធ្វើ​ចិត្ត ជា​ពិសេស​ពេល​បាត់​បង់​មនុស្ស​ដែល​ជិត​ស្និទ្ធ​បំផុត។ គម្ពីរ​ហៅ​សេចក្ដី​ស្លាប់​ថា​ជា​«​សត្រូវ​ចុង​ក្រោយ​»។ (​កូរិនថូស​ទី១ ១៥:២៦​) សេចក្ដី​ស្លាប់​អាច​កើត​ឡើង​ពេល​ណា​ក៏​បាន ហើយ​គ្មាន​អ្វី​អាច​រា​រាំង​វា​បាន​ឡើយ វា​ច្រើន​តែ​កើត​ឡើង​ពេល​ដែល​យើង​មិន​បាន​ត្រៀម​ខ្លួន​សោះ ហើយ​កញ្ឆក់​យក​ជីវិត​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង​ភ្លាម​ៗ។ គ្មាន​យើង​ណា​ម្នាក់​អាច​គេច​ផុត​ពី​ការ​ឈឺ​ចាប់​ដែល​មក​ពី​សេចក្ដី​ស្លាប់​បាន​ទេ។ ដូច្នេះ ជា​ការ​ធម្មតា​ដែល​យើង​មិន​ដឹង​ធ្វើ​យ៉ាង​ណា ពេល​មនុស្ស​ជា​ទី​ស្រឡាញ់​បាន​ស្លាប់។

អ្នក​ប្រហែល​ជា​ឆ្ងល់​ថា ‹តើ​ខ្ញុំ​ត្រូវ​ការ​ពេល​យូរ​ប៉ុន​ណា​ដើម្បី​ធ្វើ​ចិត្ត? តើ​ខ្ញុំ​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​រសាយ​ទុក្ខ? តើ​តាម​របៀប​ណា​ខ្ញុំ​អាច​សម្រាល​ទុក្ខ​អ្នក​ដែល​កើត​ទុក្ខ? តើ​មាន​សេចក្ដី​សង្ឃឹម​សម្រាប់​មនុស្ស​ជា​ទី​ស្រឡាញ់​ដែល​បាន​ស្លាប់​ទៅ​ឬ​ទេ?›។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក