បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • wp17 លេខ ៤ ទំ. ៦
  • តើមានទេវតាអាក្រក់ឬទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើមានទេវតាអាក្រក់ឬទេ?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៧
  • អត្ថបទស្រដៀងគ្នា
  • ពួកទេវតា តើពួកគេមានអានុភាពលើជីវិតយើងយ៉ាងណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • ទេវតាទាំងឡាយជា«វិញ្ញាណដែលបំពេញកិច្ចបម្រើសាធារណៈ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
  • សេចក្ដីពិតអំពីទេវតានិងពួកវិញ្ញាណកំណាច
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • ការបះបោរក្នុងវិស័យវិញ្ញាណ
    វិញ្ញាណនៃមនុស្សស្លាប់—តើគេអាចជួយអ្នក ឬក៏ធ្វើទុក្ខដល់អ្នក? តើពិតជាមានវិញ្ញាណនែមនុស្សស្លាប់មៃនឬ?
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៧
wp17 លេខ ៤ ទំ. ៦
ទេវតាអាក្រក់ឬ វិញ្ញាណកំណាច

អត្ថបទ​អំពី​ក្រប​ទស្សនាវដ្ដី | ទេវតា តើ​ពិត​ជា​មាន​ឬ​ទេ? ហេតុ​អ្វី​សំណួរ​នេះ​សំខាន់?

តើ​មាន​ទេវតា​អាក្រក់​ឬ​ទេ?

គឺ​មាន​ទេវតា​អាក្រក់​មែន! តើ​ពួក​គេ​មក​ពី​ណា? សូម​ចាំ​ថា​ព្រះ​បាន​បង្កើត​ទេវតា​ឲ្យ​មាន​ចិត្ត​សេរី។ មិន​យូរ​ក្រោយ​ពី​ព្រះ​បាន​បង្កើត​អាដាម​និង​អេវ៉ា​ដែល​ជា​បុរស​ស្ត្រី​ដំបូង មាន​ទេវតា​ល្អ​ឥត​ខ្ចោះ​មួយ​រូប​បាន​ប្រើ​សេរី​ភាព​របស់​ខ្លួន​ក្នុង​ផ្លូវ​ខុស ហើយ​បាន​ធ្វើ​ឲ្យ​មាន​ការ​បះ​បោរ​ប្រឆាំង​នៅ​ផែន​ដី។ វា​បាន​ជោគ​ជ័យ​ក្នុង​ការ​ធ្វើ​ឲ្យ​អាដាម​និង​អេវ៉ា​បះ​បោរ​ប្រឆាំង​ព្រះ។ (​លោកុប្បត្តិ ៣:១​-​៧; ការ​បើក​បង្ហាញ ១២:៩​) គម្ពីរ​មិន​បាន​ប្រាប់​ឈ្មោះ​ឬ​ក៏​ប្រាប់​អំពី​ឋានៈ​របស់​ទេវតា​នោះ មុន​វា​បះ​បោរ​ប្រឆាំង​ព្រះ​ឡើយ។ ប៉ុន្តែ ក្រោយ​វា​បាន​បះ​បោរ គម្ពីរ​បាន​ហៅ​វា​ថា​សាថាន ដែល​មាន​ន័យ​ថា​«​អ្នក​ប្រឆាំង​»​ ហើយ​ម្យ៉ាង​ទៀត​វា​ក៏​បាន​ត្រូវ​ហៅ​ថា​មេ​កំណាច ដែល​មាន​ន័យ​ថា​«​អ្នក​បង្កាច់​បង្ខូច​»។—ម៉ាថាយ ៤:៨​-​១១

គួរ​ឲ្យ​ស្ដាយ​មែន ការ​បះ​បោរ​ប្រឆាំង​ព្រះ​មិន​បាន​ចប់​នៅ​ត្រឹម​នេះ​ទេ។ នៅ​សម័យ​ណូអេ ទេវតា​ខ្លះ​បាន​បោះ​បង់​«​ស្ថាន​ដែល​ខ្លួន​ត្រូវ​នៅ​»​ក្នុង​ក្រុម​គ្រួសារ​របស់​ព្រះ​នៅ​ស្ថាន​សួគ៌។ ពួក​គេ​បាន​ចុះ​មក​ផែន​ដី ហើយ​បាន​កាឡា​ខ្លួន​ជា​មនុស្ស​ដើម្បី​បំពេញ​បំណង​ប្រាថ្នា​ខុស​ឆ្គង​ដោយ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។ នេះ​ខុស​ពី​គោល​បំណង​របស់​ព្រះ​សម្រាប់​ពួក​ទេវតា។—យូដាស ៦; លោកុប្បត្តិ ៦:១​-​៤; ពេត្រុស​ទី១ ៣:១៩, ២០

តើ​អ្វី​បាន​កើត​ឡើង​ចំពោះ​ទេវតា​អាក្រក់​ទាំង​នោះ? ពេល​ព្រះ​បាន​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ជន់​លិច​ផែន​ដី​ទាំង​មូល​ដើម្បី​បំផ្លាញ​មនុស្ស​អាក្រក់​ចោល ទេវតា​អាក្រក់​ទាំង​នោះ​បាន​កាឡា​ខ្លួន​ត្រឡប់​ទៅ​ស្ថាន​សួគ៌​វិញ។ ប៉ុន្តែ ព្រះ​មិន​បាន​អនុញ្ញាត​ឲ្យ​ទេវតា​ដែល​មិន​ស្ដាប់​បង្គាប់​ទាំង​នេះ​ត្រឡប់​មក​«​សភាព​ដើម​»​របស់​ពួក​គេ​វិញ​ឡើយ។ ផ្ទុយ​ទៅ​វិញ ព្រះ​បាន​ឲ្យ​ពួក​គេ​នៅ​សភាព​អាប់​ឱន​ទាប​ថោក ហើយ​មិន​អាច​ទទួល​ការ​បំភ្លឺ​ពី​លោក ប្រៀប​ដូច​ជា​ឃុំ​ពួក​គេ​ក្នុង​«​ភាព​ងងឹត​សូន្យសុង​»។ ស្ថានភាព​នេះ​បាន​ត្រូវ​ហៅ​ថា​ឋាឋារ៉ុស។ (​យូដាស ៦; ពេត្រុស​ទី២ ២:៤​) វិញ្ញាណ​កំណាច​ទាំង​នេះ​ស្ដាប់​បង្គាប់​សាថាន​ដែល​ជា​មេ​កំណាច ហើយ​សាថាន​ជា​«​អ្នក​គ្រប់​គ្រង​វិញ្ញាណ​កំណាច​»​ និង​«​ចេះ​តែ​ក្លែង​ខ្លួន​ជា​ទេវតា​នៃ​ពន្លឺ​»។—ម៉ាថាយ ១២:២៤; កូរិនថូស​ទី២ ១១:១៤

គម្ពីរ​បង្រៀន​ថា​រាជាណាចក្រ​ព្រះ​ដែល​គ្រប់​គ្រង​ដោយ​មេស្ស៊ី ពោល​គឺ​រដ្ឋាភិបាល​នៅ​ស្ថាន​សួគ៌ បាន​ត្រូវ​ស្ថាបនា​នៅ​ឆ្នាំ​១៩១៤។a ដោយ​សារ​ហេតុ​ការណ៍​ដ៏​សំខាន់​នោះ សាថាន​និង​វិញ្ញាណ​កំណាច​របស់​វា​បាន​ត្រូវ​បណ្ដេញ​ចេញ​ពី​ស្ថាន​សួគ៌ ហើយ​បាន​ត្រូវ​បោះ​ទម្លាក់​មក​ផែន​ដី។ ពួក​វា​ខឹង​យ៉ាង​ខ្លាំង ហើយ​ចង់​បំផ្លាញ​មនុស្សជាតិ​និង​ផែន​ដី។ ដូច្នេះ អំពើ​ទុច្ចរិត​និង​អំពើ​ប្រាស​ចាក​សីលធម៌​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​ដែល​មាន​ពេញ​ផែន​ដី គឺ​ជា​ភ័ស្តុតាង​ដែល​បង្ហាញ​អំពី​ឥទ្ធិពល​របស់​ពួក​វា។—ការ​បើក​បង្ហាញ ១២:៩​-​១២

ទោះ​ជា​យ៉ាង​នេះ​ក្ដី ការ​កើន​ឡើង​នៃ​អំពើ​អាក្រក់​និង​អំពើ​ឃោរ​ឃៅ​យង់ឃ្នង បញ្ជាក់​ថា​ការ​គ្រប់​គ្រង​ដ៏​អាក្រក់​របស់​ពួក​វិញ្ញាណ​កំណាច​គឺ​ជិត​ចប់​ហើយ។ មិន​យូរ​ទៀត នឹង​លែង​មាន​ពួក​វិញ្ញាណ​អាក្រក់​គ្រប់​គ្រង​លើ​មនុស្ស​ទៀត។ ក្រោយ​រាជាណាចក្រ​ព្រះ​គ្រប់​គ្រង​មក​លើ​ផែន​ដី​ដែល​ជា​សួន​ឧទ្យាន​អស់​រយៈ​ពេល​១​ពាន់​ឆ្នាំ ពួក​វិញ្ញាណ​អាក្រក់​ទាំង​នោះ​នឹង​ត្រូវ​ដោះ​លែង​មួយ​រយៈ​ពេល​ខ្លី​ជា​ឱកាស​ចុង​ក្រោយ​ដើម្បី​ល្បង​ល​មនុស្សជាតិ។ រួច​ពួក​វា​នឹង​ត្រូវ​បំផ្លាញ​ចោល​ជា​រៀង​រហូត។—ម៉ាថាយ ២៥:៤១; ការ​បើក​បង្ហាញ ២០:១​-​៣, ៧​-​១០

a ដើម្បី​ដឹង​ថែម​ទៀត​អំពី​រាជាណាចក្រ​ព្រះ សូម​មើលជំពូក​ទី​៨​នៃ​សៀវភៅ​តើ​គម្ពីរ​អាច​បង្រៀន​យើង​អំពី​អ្វី?ដែល​បោះ​ពុម្ព​ដោយ​សាក្សី​ព្រះ​យេហូវ៉ា។ លោក​អ្នក​ក៏​អាច​ថត​ចម្លង​ក្នុង​គេហទំព័រ​www.jw.org/km។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក