បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៣/០៩ ទំ. ១១
  • ប្រអប់សំណួរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ប្រអប់សំណួរ
  • ២០០៩ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • ប្រអប់សំណួរ
    ២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
២០០៩ កិច្ចបម្រើព្រះ
km ៣/០៩ ទំ. ១១

ប្រអប់​សំណួរ

◼ ប្រសិនបើ​អ្នក​ថ្លែង​សុន្ទរកថា​សាធារណៈ​មក​មិន​ទាន់​ម៉ោង​ប្រជុំ តើ​ត្រូវ​ធ្វើ​យ៉ាង​ណា?

យូរ​ៗ​ម្ដង មាន​កាលៈទេសៈ​ដែល​ធ្វើ​ឲ្យ​បង​ប្រុស​មក​មិន​ទាន់​ម៉ោង​ប្រជុំ ដើម្បី​ថ្លែង​សុន្ទរកថា​របស់​គាត់។ ប្រសិនបើ​មាន​មូលហេតុ​ឲ្យ​ជឿ​ថា បន្ដិច​ទៀត​គាត់​នឹង​មក​ដល់ ពួក​អ្នក​ចាស់​ទុំ​អាច​សម្រេច​ចិត្ត​សិក្សា​ទស្សនាវដ្ដី​ប៉ម​យាម​មុន​សិន។ បន្ទាប់​មក គាត់​អាច​ថ្លែង​សុន្ទរកថា​សាធារណៈ​របស់​គាត់។ ចុះ​យ៉ាង​ណា​វិញ បើ​ដឹង​ច្បាស់​ថា អ្នក​ថ្លែង​នោះ​មិន​មក​ទេ? ប្រហែលជា​ចាស់​ទុំ​ម្នាក់​ក្នុង​ក្រុម​ជំនុំ អាច​ថ្លែង​សុន្ទរកថា​ណា​មួយ ដែល​គាត់​បាន​រៀប​ចំ​រួច​ហើយ។

ធម្មតា ការ​គ្រោង​ទុក​ជា​មុន​យ៉ាង​ដិត​ដល់​នឹង​បង្ការ​បញ្ហា​នេះ។ អ្នក​ចាត់​ចែង​សុន្ទរកថា​សាធារណៈ​គួរ​ទាក់​ទង​អ្នក​ថ្លែង​នីមួយ​ៗ​ យ៉ាង​ហោច​ណាស់​មួយ​អាទិត្យ​មុន ដើម្បី​រំលឹក​គាត់​អំពី​រឿង​នេះ។ គាត់​គួរ​រំលឹក​អ្នក​ថ្លែង​នោះ​អំពី​ម៉ោង​ប្រជុំ អាសយដ្ឋាន​នៃ​សាល​ប្រជុំ និង​លេខ​ទូរស័ព្ទ ហើយ​ប្រាប់​ឲ្យ​ច្បាស់​នូវ​របៀប​រក​សាល​ប្រជុំ។ អ្នក​ថ្លែង​នោះ​គួរ​កត់​ព័ត៌មាន​នោះ​ឲ្យ​បាន​ត្រឹម​ត្រូវ។ គាត់​គួរ​យក​ចិត្ត​ទុក​ដាក់​នឹង​ភារកិច្ច​នេះ ដោយ​ខំ​ធ្វើ​ការ​កែ​សម្រួល​ក្នុង​កិច្ចការ​ផ្ទាល់​ខ្លួន​របស់​គាត់ ដើម្បី​ឲ្យ​គាត់​អាច​បំពេញ​ភារកិច្ច​របស់​ខ្លួន។ ប្រសិនបើ​មាន​អ្វី​ដែល​នឹង​រារាំង​គាត់​មិន​ឲ្យ​បំពេញ​ភារកិច្ច​នេះ គាត់​គួរ​ទាក់​ទង​អ្នក​ចាត់​ចែង​សុន្ទរកថា​សាធារណៈ​ឲ្យ​បាន​ឆាប់​រហ័ស ដើម្បី​ឲ្យ​មាន​អ្នក​ថ្លែង​ផ្សេង​ទៀត​មក​ជំនួស​វិញ។ គាត់​គួរ​ខំ​ប្រឹង​ជៀស​វាង​លុប​ចោល​ការ​ថ្លែង​សុន្ទរកថា​ពេល​ជិត​ដល់​ថ្ងៃ​ថ្លែង​សុន្ទរកថា​នោះ។ ប្រសិនបើ​មាន​អ្វី​ធ្វើ​ឲ្យ​អ្នក​ថ្លែង​មក​យឺត ហើយ​នឹង​មក​ដល់​បី​បួន​នាទី​ទៀត គាត់​គួរ​ទូរស័ព្ទ​ទៅ​សាល​ប្រជុំ ដើម្បី​ឲ្យ​បង​ប្អូន​នៅ​ក្រុម​ជំនុំ​ដឹង​ថា​ត្រូវ​ចាត់​ចែង​ធ្វើ​យ៉ាង​ណា។

ការ​អបអរ​ចំពោះ​ភារកិច្ច​ថ្លែង​សុន្ទរកថា​សាធារណៈ ការ​គ្រោង​ទុក​ជា​មុន និង​ការ​រំលឹក ហើយ​ការ​មើល​ត្រួត​ពិនិត្យ​ឲ្យ​បាន​ដិត​ដល់ នឹង​ធ្វើ​ឲ្យ​ក្រុម​ជំនុំ​អាច​មាន​សុន្ទរកថា​សាធារណៈ​ដែល​មាន​ប្រយោជន៍​រៀង​រាល់​សប្ដាហ៍។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក