ប្រអប់សំណួរ
◼ តើចម្រៀងដើម្បីបើកកម្មវិធីប្រជុំសាលាកិច្ចបម្រើផ្សាយ ប្រជុំអប់រំកិច្ចបម្រើ ប្រជុំសាធារណៈ និងការសិក្សាទស្សនាវដ្ដីប៉មយាម ត្រូវជម្រាបយ៉ាងដូចម្ដេច? ហើយដោយអ្នកណា?
ចម្រៀងដើម្បីបើកកម្មវិធីប្រជុំសាលាកិច្ចបម្រើផ្សាយរៀងរាល់សប្ដាហ៍ ត្រូវបានកត់ទុកនៅកម្មវិធីសាលាកិច្ចបម្រើផ្សាយដែលមាននៅសន្លឹកបន្ថែមកិច្ចបម្រើព្រះរាជាណាចក្រយើង ខែតុលា។ ចម្រៀងដើម្បីបើកនិងបញ្ចប់កម្មវិធីប្រជុំអប់រំកិច្ចបម្រើ ត្រូវបានកត់ទុកនៅទំព័រទីពីរនៃកិច្ចបម្រើព្រះរាជាណាចក្រយើង។ ដូចគ្នាដែរ លេខចម្រៀងសម្រាប់ការសិក្សាទស្សនាវដ្ដីប៉មយាម មាននៅទំព័រទីពីរនៃទស្សនាវដ្ដីប៉មយាមនីមួយៗ។ ចម្រៀងទាំងអស់ដែលបានជ្រើសរើស គឺទាក់ទងនឹងកិច្ចប្រជុំនោះ ហើយគួរតែជម្រាបដោយបងប្រុសដែលដឹកនាំកិច្ចប្រជុំនោះ ជាជាងដោយអ្នកបើកកម្មវិធីសម្រាប់កិច្ចប្រជុំមុន។
ជាឧទាហរណ៍ អ្នកត្រួតពិនិត្យសាលាកិច្ចបម្រើផ្សាយនឹងស្វាគមន៍អ្នកស្ដាប់ ជម្រាបចម្រៀងដំបូង ដឹកនាំសាលា ហើយបន្ទាប់មកអញ្ជើញបងប្រុសដែលជាអ្នកថ្លែងទីមួយនៃប្រជុំអប់រំកិច្ចបម្រើឡើងវេទិកា។ បងប្រុសនេះ ជាអ្នកដែលគួរជម្រាបលេខចម្រៀងដើម្បីបើកកម្មវិធីកិច្ចប្រជុំអប់រំកិច្ចបម្រើ។
ដូចគ្នាដែរ ប្រជុំសាធារណៈនឹងចាប់ផ្ដើមដោយអ្នកបើកកម្មវិធី។ គាត់នឹងស្វាគមន៍អ្នកស្ដាប់ទាំងអស់យ៉ាងកក់ក្ដៅ និងអញ្ជើញគេឲ្យចូលរួមក្នុងការច្រៀងចម្រៀងដំបូងដែលត្រូវបានជ្រើសរើសដោយអ្នកថ្លែងសុន្ទរកថា។ អ្នកបើកកម្មវិធី (ឬប្រហែលបងប្រុសម្នាក់ទៀតដែលត្រូវបានកំណត់ទុកជាមុន ហើយមានលក្ខណៈគ្រប់គ្រាន់) នឹងអធិស្ឋានបើកកម្មវិធី។ គាត់នឹងជម្រាបឈ្មោះអ្នកថ្លែង ហើយប្រធាននៃសុន្ទរកថា។ បន្ទាប់ពីសុន្ទរកថាចប់ អ្នកបើកកម្មវិធីនឹងពោលពាក្យអបអរយ៉ាងខ្លីចំពោះការបង្ហាត់បង្រៀននោះ តែគាត់មិនគួររៀបរាប់ចំណុចពីសុន្ទរកថានោះឡើងវិញទេ។ គាត់នឹងប្រកាសប្រាប់ចំណងជើងនៃសុន្ទរកថាសាធារណៈសម្រាប់សប្ដាហ៍ក្រោយ ហើយបន្ទាប់មកគាត់នឹងអញ្ជើញអ្នកស្ដាប់ទាំងអស់ឲ្យនៅសម្រាប់ការសិក្សាទស្សនាវដ្ដីប៉មយាម។ អ្នកបើកកម្មវិធីមិនសួរបើអ្នកស្ដាប់ចង់ផ្ញើសេចក្ដីស្រឡាញ់និងការនឹករលឹកទៅក្រុមជំនុំរបស់អ្នកថ្លែងសុន្ទរកថាទេ។ បន្ទាប់ពីនេះ អ្នកបើកកម្មវិធីនឹងអញ្ជើញអ្នកដឹកនាំការសិក្សាទស្សនាវដ្ដីប៉មយាមមកវេទិកា។
អ្នកដឹកនាំការសិក្សាទស្សនាវដ្ដីប៉មយាមនឹងជម្រាបចម្រៀងលើកទីមួយសម្រាប់ការសិក្សានោះ។ គាត់នឹងដឹកនាំការសិក្សាស្របតាមការណែនាំសម្រាប់អ្នកដឹកនាំទស្សនាវដ្ដី ហើយបន្ទាប់ពីនេះគាត់ជម្រាបចម្រៀងបញ្ចប់។ អ្នកដឹកនាំការសិក្សាទស្សនាវដ្ដីប៉មយាម ធម្មតាអញ្ជើញបងប្រុសដែលថ្លែងសុន្ទរកថាសាធារណៈឲ្យអធិស្ឋានបញ្ចប់។
ដោយយកចិត្តទុកដាក់ទៅលើការណែនាំជាទូទៅនេះ នឹងជួយឲ្យមានសាមគ្គីភាពក្នុងរបៀបដឹកនាំកិច្ចប្រជុំក្រុមជំនុំ។