ចូរផ្ដល់សៀវភៅសុភមង្គលគ្រួសារ ដល់មនុស្សគ្រប់វ័យ
១ ក្មេងប្រុសម្នាក់អាយុ១១ឆ្នាំពីរដ្ឋកាលីហ្វ័រញ៉ា បានសម្ដែងចិត្តកតញ្ញូសម្រាប់សៀវភៅគន្លឹះនៃសុភមង្គលគ្រួសារ។ គាត់បានសរសេថា៖ «ខ្ញុំមានចិត្តអបអរចំពោះសៀវភៅនេះណាស់ ហើយខ្ញុំលើកទឹកចិត្តឲ្យក្រុមគ្រួសារឯទៀតអានសៀវភៅនេះ ពីព្រោះនេះគឺជាសៀវភៅល្អមែនទែន! សៀវភៅនេះ . . . កំពុងជួយក្រុមគ្រួសារខ្ញុំឲ្យមានសន្ដិសុខ និងសុភមង្គល»។ បទពិសោធន៍របស់ក្មេងប្រុសនេះ គួរលើកទឹកចិត្តយើងឲ្យផ្ដល់សៀវភៅសុភមង្គលគ្រួសារដល់មនុស្សគ្រប់វ័យ។ នៅខាងក្រោមនេះមានយោបល់ខ្លះៗដែលអ្នកអាចប្រើពេលផ្សព្វផ្សាយក្នុងអំឡុងខែមិថុនា។
២ ពេលជួបយុវវ័យ អ្នកអាចនិយាយថា:
◼ «មនុស្សជាច្រើនដែលមានអាយុស្របាលៗនឹងប្អូន កំពុងគិតអំពីការរៀបអាពាហ៍ពិពាហ៍។ ប៉ុន្តែតើយើងអាចរកឃើញនូវព័ត៌មានអំពីអាពាហ៍ពិពាហ៍ដែលអាចទុកចិត្តបាន នៅកន្លែងណា? [ទុកឲ្យគេឆ្លើយ] ជាច្រើនដង យុវវ័យបាននិយាយថា គេមិនដឹងបើខ្លួនគេបានប្រុងប្រៀបជាស្រេចដើម្បីរៀបអាពាហ៍ពិពាហ៍ទេ។ ខ្ញុំសូមបង្ហាញអ្វីដែលសៀវភៅនេះរៀបរាប់អំពីរឿងនេះ»។ បើកទៅទំព័រ១៤ ហើយអានវគ្គ៣ ក្នុងសៀវភៅសុភមង្គលគ្រួសារ។ បន្ទាប់មកបង្ហាញចំណងជើងតូចនីមួយៗក្នុងជំពូកនោះ។ សូមផ្ដល់សៀវភៅ ហើយណាត់ពេលត្រឡប់ទៅវិញ។
៣ ពេលនិយាយជាមួយមាតាបិតា អ្នកអាចថា:
◼ «យើងកំពុងនិយាយជាមួយមាតាបិតា អំពីការណែនាំខ្លះៗដែលមានប្រសិទ្ធភាព ក្នុងការចិញ្ចឹមអប់រំកូន។ ការណែនាំនោះត្រូវបានប្រមូលទុកក្នុងសៀវភៅនេះ ដែលហៅថាគន្លឹះនៃសុភមង្គលគ្រួសារ»។ បើកទៅទំព័រ៥៥ ហើយអានវគ្គ១០។ បន្ទាប់មកអាន ចោទិយកថា ៦:៦, ៧ នៅក្នុងវគ្គ១១។ រួចអានឃ្លាដែលជាអក្សរទ្រេតប៉ុណ្ណោះ នៅវគ្គទី១២ទៅ១៦ ហើយនិយាយថា៖ «សៀវភៅនេះបានជួយមាតាបិតាជាច្រើនឲ្យទទួលជោគជ័យថែមទៀត។ ប្រសិនបើអ្នកចង់អានសៀវភៅនេះ ខ្ញុំសប្បាយជូនមួយក្បាល»។
៤ ពេលនិយាយជាមួយមនុស្សវ័យចាស់ អ្នកអាចថា:
◼ «បន្ទាប់ពីខ្ញុំអានឃ្លានេះ សូមអញ្ជើញអ៊ំប្រាប់ពីមតិរបស់អ៊ំ»។ បើកសៀវភៅសុភមង្គលគ្រួសារទៅទំព័រ១៦៩ ហើយអានឃ្លាទីមួយ និងឃ្លាទីពីរដំបូងក្នុងវគ្គ១៧។ បន្ទាប់មកសូមអញ្ជើញឲ្យគាត់ឆ្លើយ។ អាស្រ័យទៅលើចម្លើយរបស់គាត់ អ្នកប្រហែលជាអានឃ្លាថែមទៀតពីសៀវភៅមុននឹងឲ្យគាត់មួយក្បាល។
៥ ពេលត្រឡប់ទៅជួបក្រោយពីបានជូនសៀវភៅសុភមង្គលគ្រួសារ សូមព្យាយាមចាប់ផ្ដើមការសិក្សាព្រះគម្ពីរ។ ក្នុងសៀវភៅព្រះគម្ពីរបង្រៀនជំពូកទី១៤ ប្រហែលជាសមរម្យដើម្បីចាប់ផ្ដើមការសិក្សាព្រះគម្ពីរ។ ទន្ទឹមគ្នាដែរ សូមយើងខំប្រឹងជួយមនុស្សគ្រប់វ័យ បណ្ដុះឲ្យមានជីវភាពក្រុមគ្រួសារជាគ្រិស្តសាសនិកដ៏សប្បាយ។