បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៦/៩៧ ទំ. ៣-៤
  • ចំណេះពីព្រះឆ្លើយសំនួរជាច្រើន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចំណេះពីព្រះឆ្លើយសំនួរជាច្រើន
  • ១៩៩៧ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • គំរូអំពីក្យផ្សាយ
    ២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ក្យផ្សាយសម្រាប់ចែកសៀវភៅព្រះគម្ពីរបង្រៀន
    ២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • ព្រះគម្ពីរ—សេចក្ដីណែនាំរបស់ព្រះសំរាប់មនុស្សទាំងអស់
    ១៩៩៧ កិច្ចបំរើព្រះរាជាណាចក្រយើង
  • បំក់បំប៉នអ្នកឯទៀតអំពីសេចក្ដីសង្ឃឹមនៃជីវិតអស់កល្បជានិច្ច
    ១៩៩៨ កិច្ចបំរើព្រះរាជាណាចក្រយើង
១៩៩៧ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៦/៩៧ ទំ. ៣-៤

ចំណេះ​ពី​ព្រះ​ឆ្លើយ​សំនួរ​ជា​ច្រើន

១ មុន​ដែល​អ្នក​រក​ឃើញ​ចំណេះ​ត្រឹម​ត្រូវ​នៃ​សេចក្ដី​ពិត អ្នក​ប្រហែល​ជា​មាន​សំនួរ​ច្រើន​អំពី​ជីវិត​ ដែល​អ្នក​មិន​អាច​ឆ្លើយ​ដោយ​ខ្លួន​ឯង​បាន។ អ្នក​សប្បាយ​ចិត្ត​ណាស់ ពេល​ដែល​បាន​ទទួល​នូវ​ចម្លើយ​ពី​ព្រះ​គម្ពីរ​ចំពោះ​សំនួរ​ទាំង​អស់​នោះ! ឥឡូវ​នេះ អ្នក​អាច​ជួយ​អ្នក​ដទៃ​ដើម្បី​​ស្វែង​រក​ចម្លើយ​ទាំង​នោះ​ដែរ។ (ប្រៀបធៀប ធីម៉ូថេទី២ ២:២) អ្នក​អាច​ចែក​ប្រាប់​គេ​នូវ​ចំណេះ​នៃ​ព្រះ ដែល​នឹង​នាំ​ឲ្យ​មាន​ជីវិត​អស់កល្ប​ជានិច្ច។ (យ៉ូហាន ១៧:៣) ប៉ុន្តែ តើ​អ្នក​ធ្វើ​យ៉ាង​ណា ដើម្បី​ជួយ​ឲ្យ​គេ​អបអរ​នឹង​តម្លៃ​នៃ​ចំណេះ​នេះ? បើ​អញ្ចឹង សូម​គិត​នូវ​សំនួរ​ដែល​សេចក្ដី​ពិត​បាន​ឆ្លើយ​ចំពោះ​អ្នក។ តើ​អ្វី​ទៅ ដែល​ពួក​អ្នក​ស្វែង​រក​សេចក្ដី​ពិត​ចង់​ដឹង​នោះ? ដោយ​មាន​គំនិត​បែប​នេះ អាច​ជួយ​អ្នក​ផ្ដល់​នូវ​សៀវភៅ​អ្នក​អាច​រស់​នៅ​ជា​និរន្តរ៍​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី។ យោបល់​ត​ទៅ​នេះ នឹង​ជួយ​អ្នក​ពេល​រៀប​ចំ​ផ្សាយ​ក្នុង​កំឡុង​ខែ​មិថុនា។

២ ដោយសារ​មនុស្ស​ជា​ច្រើន​ឆ្ងល់​នូវ​ហេតុ​អ្វី​ការ​ឈឺ​ចាប់​មាន​ច្រើន​ម្ល៉េះ​ក្នុង​ពិភពលោក របៀប​មួយ​នេះ​អាច​មាន​លទ្ធផល​ល្អ៖

▪ «ពេល​មាន​មហន្តរាយ​កើត​ឡើង ឬ​ពេល​មាន​បទ​ឧក្រិដ្ឋ​និង​អំពើ​ឃោរឃៅ​កាន់​តែ​ច្រើន​ឡើង មនុស្ស​តែង​តែ​សួរ​ហេតុ​អ្វី​ការ​អាក្រក់​ទាំង​នេះ​កើត​មាន​ឡើង។ តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា​ដែរ»? អនុញ្ញាត​ឲ្យ​គាត់​ឆ្លើយ​ហើយ​ទទួល​ព្រម​នឹង​ចម្លើយ​គាត់។ បន្ទាប់​មក បើក​ទៅ​ជំពូក​១១​ក្នុង​សៀវភៅ​រស់​នៅ​ជា​និរន្តរ៍ ហើយ​បង្ហាញ​អ្វី​ដែល​វគ្គ​១​បាន​ថ្លែង​មក។ ចូរ​ពន្យល់​ថា សៀវភៅ​នេះ​ផ្ដល់​នូវ​ការ​ពន្យល់​ពី​ព្រះ​គម្ពីរ ថា​ហេតុ​អ្វី​បាន​ជា​មាន​អំពើ​អាក្រក់​កើត​ឡើង រួច​ហើយ​និយាយ​ថា៖ «អ្នក​អាច​យក​​សៀវភៅ​មួយ​ក្បាល​នេះ​ជា​របស់​អ្នក ដោយ​​វិភាគទាន​តែ​៤.០០០​រៀល​ប៉ុណ្ណោះ»។

៣ ពេល​ដែល​អ្នក​ត្រឡប់​ទៅ​ជួប​វិញ​នៅ​កន្លែង​ដែល​អ្នក​បាន​ឲ្យ​សៀវភៅ​«រស់​នា​ជា​និរន្តរ៍» អ្នក​អាច​និយាយ​ថា៖

▪ «ខ្ញុំ​ចាប់​អារម្មណ៍​នូវ​សេចក្ដី​សន្និដ្ឋាន​របស់​អ្នក អំពី​ហេតុ​អ្វី​មាន​ការ​​ឈឺ​ចាប់​ច្រើន​ម្ល៉េះ​ក្នុង​ពិភពលោក។ តើ​អ្នក​យល់​ស្រប​នឹង​ចម្លើយ​ដែល​ព្រះ​គម្ពីរ​បាន​ចែង​មក ដូច​នៅ​ក្នុង​សៀវភៅ​នេះ​ទេ»? អនុញ្ញាត​ឲ្យ​គេ​ឆ្លើយ។ សូម​អាន​វគ្គ​៣​នៅ​ទំព័រ​៩៩​ក្នុង​សៀវភៅ​រស់​នៅ​ជា​និរន្តរ៍ ហើយ​សុំ​សេចក្ដី​អនុញ្ញាត​ពី​គេ​ឲ្យ​យើង​អាន រ៉ូម ៥:១២​ពី​ព្រះ​គម្ពីរ​របស់​អ្នក​ម្ចាស់​ផ្ទះ។ បន្ទាប់​មក​និយាយ​ថា៖ «ដំណឹង​ល្អ​គឺ​ថា មិន​មែន​ព្រះ​ទេ​ដែល​ជា​អ្នក​បង្ក​បង្កើត​ការ​ឈឺ​ចាប់​និង​សេចក្ដី​វេទនា។ ទ្រង់​បាន​សន្យា​ថា នឹង​ឲ្យ​យើង​នូវ​ជីវិត​អស់កល្ប​ជានិច្ច​ប្រកប​ដោយ​សន្ដិភាព​និង​សុភមង្គល។ នៅ​ជំពូក​ទី​មួយ​ក្នុង​សៀវភៅ​នេះ ដែល​មាន​ចំណង​ជើង​ថា​‹ការ​រស់​នៅ​ជា​និរន្តរ៍​មិន​មែន​គ្រាន់​តែ​ជា​ការ​យល់សប្ដិ​ប៉ុណ្ណោះ​ទេ› ខ្ញុំ​ចង់​ពន្យល់​នូវ​របៀប​ដែល​ការ​នេះ​អាច​ទៅ​ជា​ការ​ពិត​បាន​ចំពោះ​អ្នក​និង​បុគ្គល​ដ៏​ជា​ទី​ស្រឡាញ់​របស់​អ្នក»។ សូម​បើក​ទៅ​ជំពូក​ទី​១ ហើយ​បង្ហាញ​នូវ​របៀប​បង្រៀន​របស់​យើង។ សូម​រៀប​រាប់​ប្រាប់​ឲ្យ​បាន​ច្រើន​ក្នុង​ជំពូក​នេះ ដោយ​យល់​ដល់​​កាលៈទេសៈ​របស់​គេ។

៤ អ្នក​ប្រហែល​ចង់​រើស​របៀប​ចាប់​ផ្ដើម​និយាយ នៅ​ទំព័រ​១៤​ក្នុង​សៀវភៅ​Reasoning នៅ​ក្រោម​ចំណង​ជើង​«ចាស់​ជរា/សេចក្ដី​ស្លាប់»:

▪ «តើ​អ្នក​ធ្លាប់​សួរ​ថា៖ តើ​សេចក្ដី​ស្លាប់​ជា​ទីបញ្ចប់​នៃ​អ្វីៗទាំង​អស់​ឬ? ឬ​ក៏​មាន​អ្វី​ក្រោយ​ពី​ស្លាប់? [អនុញ្ញាត​ឲ្យ​គេ​ឆ្លើយ]។ ព្រះ​គម្ពីរ​ពន្យល់​ប្រាប់​យ៉ាង​ច្បាស់​ពី​សំនួរ​ណា​ដែល​យើង​ឆ្ងល់​អំពី​សេចក្ដី​ស្លាប់។ [សូម​អាន​សាស្ដា ៩:៥, ១០]។ នេះ​ក៏​បង្ហាញ​នូវ​សេចក្ដី​សង្ឃឹម​ដ៏​ពិត​ចំពោះ​អ្នក​ណា​ដែល​មាន​ជំនឿ។ [សូម​បើក​ទៅ​វគ្គ​១៤​នៅ​ទំព័រ​៨០​ក្នុង​សៀវភៅ​រស់​នៅ​ជា​និរន្តរ៍ ក្រោយ​ពី​អាន​វគ្គ​នោះ​រួច​ហើយ សូម​អាន​ហើយ​ពន្យល់​បន្ទូល​របស់​ព្រះ​យេស៊ូ​នៅ​យ៉ូហាន ៥:២៨]។ ជំពូក​ទាំង​មូល​នេះ​នឹង​ឆ្លើយ​នូវ​សំនួរ តើ​មាន​អ្វី​កើត​ឡើង​ក្រោយ​ពី​ស្លាប់? ប្រសិន​បើ​អ្នក​ចង់​អាន​​សៀវភៅ​នេះ ខ្ញុំ​អាច​ទុក​សៀវភៅ​មួយ​ក្បាល​នេះ​ជូន​អ្នក»។

៥ ពេល​ដែល​ត្រឡប់​ទៅ​ជួប​វិញ អ្នក​អាច​មាន​គំនាប់​គ្នា​ជា​ថ្មី​ឡើង​វិញ រួច​និយាយ​ថា៖

▪ «ពេល​មុន យើង​បាន​និយាយ​អំពី​អ្វី​ដែល​កើត​ឡើង​ក្រោយ​ពី​មនុស្ស​ស្លាប់​ទៅ។ មនុស្ស​ជា​ច្រើន​មាន​ជំនឿ​ថា ជីវិត​ក្រោយ​ពី​ស្លាប់​នឹង​ទៅ​ស្ថានសួគ៌​ឬ​ទៅ​ស្ថាន​នរក។ ប៉ុន្តែ តើ​អ្នក​មាន​ដែល​គិត​ថា មនុស្ស​ស្លាប់​អាច​រស់​ឡើង​វិញ​នៅ​ផែនដី​នេះ​ទេ? [អនុញ្ញាត​ឲ្យ​គេ​ឆ្លើយ]។ តាម​ព្រះ​គម្ពីរ អ្នក​ណា​ដែល​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ គឺ​ក្នុង​ចំណោម​មនុស្ស​រាបសា ដែល​នឹង​បាន​ផែនដី​ជា​មរ​ដក។ [សូម​អាន​​ទំនុកដំកើង ៣៧:១១, ២៩, ហើយ​ពិគ្រោះ​វគ្គ​២០ នៅ​ទំព័រ​១៦៥ ក្នុង​សៀវភៅ​រស់​នៅ​​ជា​និរន្តរ៍]។ សេចក្ដី​សង្ឃឹម​នោះ​ផ្ដល់​ឲ្យ​អត្ថន័យ​និង​គោល​បំណង​ថ្មី ដល់​ជីវិត​នៃ​មនុស្ស​រាប់​លាន​នាក់ ដែល​រស់​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់។ សៀវភៅ​នេះ​នឹង​ជួយ​អ្នក​ឲ្យ​យល់​អំពី​រឿង​នេះ​ថែម​ទៀត។ តើ​ចង់​ឲ្យ​ខ្ញុំ​បង្ហាញ​នូវ​របៀប​រៀន​បាន​ទេ»?

៦ ប្រសិន​បើ​អ្នក​ចង់​បាន​ការ​សម្ដែង​ស្រួល​ជាង​នេះ អ្នក​អាច​សាក​របៀប​មួយ​នេះ៖

▪ «ខ្ញុំ​ចង់​បង្ហាញ​អ្នក​រូបភាព​ក្នុង​​សៀវភៅ​អ្នក​អាច​រស់​នៅ​ជា​និរន្តរ៍​ក្នុង​​សួន​មនោរម្យ​នៅ​លើ​ផែនដី។ រូប​នេះ​ស្អាត​ស្រស់​ល្អ​ណាស់​មែន​ទេ»? សូម​បើក​សៀវភៅ ដើម្បី​ឲ្យ​អ្នក​ផ្ទះ​អាច​ឃើញ​ទំព័រ​១២​-​១៣។ អនុញ្ញាត​ឲ្យ​គាត់​ឆ្លើយ។ រួច​ហើយ សូម​អាន​វគ្គ​១​និង​២​នៅ​ទំព័រ​៧។ បញ្ចប់​ដោយ​និយាយ​ថា៖ «អ្នក​អាច​យក​សៀវភៅ​នេះ​សំរាប់​អាន​ដោយ​ខ្លួន​ឯង​ចុះ។ មាន​​វិភាគទាន​តែ​៤.០០០​រៀល​ទេ»។ រក​ពេល​វេលា​ណា​ដែល​សមរម្យ​ជា​មួយ​អ្នក​ម្ចាស់​ផ្ទះ ដើម្បី​ត្រឡប់​ទៅ​បន្ត​ការ​ពិភាក្សា​នោះ​ទៀត។

៧ យើង​មាន​ចំណេះ​ពី​ព្រះ​ដែល​ឆ្លើយ​សំនួរ​ដ៏​សំខាន់ៗនៃ​ជីវិត​។ ចូរ​រៀប​ចំ​ដោយ​យក​ចិត្ត​ទុក​ដាក់ ហើយ​ព្រះ​យេហូវ៉ា​នឹង​ប្រទាន​ពរ​ដល់​ការ​ខំ​ប្រឹង​របស់​អ្នក ដើម្បី​ផ្សាយ​ដំណឹង​ដែល​ផ្ដល់​ឲ្យ​ជីវិត​ដល់​អ្នក​ដែល​ស្វែង​រក​សេចក្ដី​ពិត។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក