ព្រះគម្ពីរ—សេចក្ដីណែនាំរបស់ព្រះសំរាប់មនុស្សទាំងអស់
១ ប្រមាណ៤,០០០,០០០,០០០ព្រះគម្ពីរបានបោះពុម្ពក្នុងជាង២១០០ភាសានិងគ្រាមភាសា ដែលធ្វើឲ្យមនុស្សនៅលើផែនដីជាង៩០ភាគរយមានបន្ទូលរបស់ព្រះ។ ប៉ុន្តែ មានអំណត់ក្នុងពិភពលោកចំពោះ«ការឮព្រះបន្ទូលនៃព្រះយេហូវ៉ា»។ (អេម៉ុស ៨:១១) មនុស្សជាច្រើនដែលមានព្រះគម្ពីរ តែឥតអានទេ ឬក៏មិនយល់ពីសាច់រឿងផង។ តើយើងអាចលើកទឹកចិត្តពួកគេតាមរបៀបណា ដើម្បីឲ្យប្រើព្រះគម្ពីរ ជាសេចក្ដីណែនាំដ៏មានប្រយោជន៍ក្នុងជីវិតរបស់គេ?
២ ក្នុងខែធ្នូយើងនឹងផ្ដល់សៀវភៅព្រះគម្ពីរ—បន្ទូលនៃព្រះ ឬក៏ពាក្យសំដីនៃមនុស្ស? កាលណារកឃើញអ្នកចាប់អារម្មណ៍ យើងអាចផ្ដល់ព្រះគម្ពីរដែរ។ យើងនឹងសម្ដែងសេចក្ដីអបអរដល់អំណោយនេះពីព្រះយេហូវ៉ា ដោយជួយអ្នកដទៃយ៉ាងសាទរ ដើម្បីឲ្យទទួលយកព្រះគម្ពីរ ជាសេចក្ដីណែនាំនៃព្រះសំរាប់មនុស្សទាំងអស់។
៣ អ្នកអាចចាប់ផ្ដើមការនិយាយដោយប្រើខិត្តប័ណ្ណ «ហេតុអ្វីបានជាអ្នកអាចទុកចិត្តលើព្រះគម្ពីរ»។ អ្នកប្រហែលអាចនិយាយថា៖
▪ «ទោះបីជាង៩០ភាគរយនៃមនុស្សនៅលើផែនដីមានព្រះគម្ពីរក៏ដោយ មានមនុស្សតិចណាស់ដែលអានព្រះគម្ពីរជារឿយៗ។ តើអ្នកគិតថាអ្វីជាមូលហេតុ»? សូមអានវគ្គពីរដំបូងនៃខិត្តប័ណ្ណ ហើយធីម៉ូថេទី២ ៣:១៦ រួចផ្ដល់សៀវភៅបន្ទូលនៃព្រះ។ បើសិនជាគេទទួលយកសៀវភៅ សូមរៀបរាប់ប្រាប់អំពីវិភាគទាន។ បើសិនមិនទទួលយកសៀវភៅទេ សូមប្រាប់អ្នកម្ចាស់ផ្ទះឲ្យអានខិត្តប័ណ្ណឲ្យបានចប់ ពេលដែលគាត់មានឱកាស។ សូមបង្ហាញចំណងជើងចុងក្រោយ«ការទាយអំពីអនាគត»។
៤ ពេលត្រឡប់ទៅជួបអ្នកណាដែលអ្នកបានទុកខិត្តប័ណ្ណ«មូលហេតុដែលលោកអ្នកអាចទុកចិត្តលើព្រះគម្ពីរ» អ្នកអាចនិយាយបែបនេះ៖
▪ ក្រោយពីបានជំរាបសួរហើយ អានវគ្គពីរចុងក្រោយនៃខិត្តប័ណ្ណ។ សូមសួរអ្នកម្ចាស់ផ្ទះថាតើគាត់ដែលគិតអំពីការអាចរស់នៅជានិរន្តរ៍នៅលើផែនដី។ ក្រោយពីគាត់បានឆ្លើយហើយ និយាយថា៖ «ស្មរបន្ទាល់ព្រះយេហូវ៉ាដឹងប្រាកដថា ទំនាយព្រះគម្ពីរទាំងអស់នឹងសម្រេច រួមបញ្ចូលនឹងទំនាយដែលទាយអំពីអនាគតដ៏ល្អសំរាប់មនុស្សទូទៅ ដែលធ្វើតាមសេចក្ដីតម្រូវរបស់ព្រះ»។ សូមបង្ហាញរូបភាពនៅទំព័រ១៣ ក្នុងសៀវភៅស្តើងតម្រូវ បើកទៅមេរៀនទី៥ ហើយសូមពិគ្រោះចម្លើយសំរាប់សំនួរទាំងនេះ ដោយហេតុនេះ គឺចាប់ផ្ដើមការសិក្សា។
៥ នៅតាមតំបន់ដែលមានមនុស្សកាន់សាសនា អ្នកអាចសាកល្បងរបៀបដំបូងនេះ៖
▪ «យើងកំពុងលើកទឹកចិត្តឲ្យមនុស្សមានសេចក្ដីគោរពនឹងព្រះគម្ពីរ។ គ្រួសារតិចណាស់ដែលមានព្រះគម្ពីរ ប៉ុន្តែ គេក៏មិនសូវរកយោបល់ពីព្រះគម្ពីរក្នុងកាលមានបញ្ហាដ៏ធ្ងន់ធ្ងរ។ ប្រហែលជាគេគិតថាព្រះគម្ពីរមិនទាន់សម័យទេ។ សៀវភៅនេះ ព្រះគម្ពីរ—បន្ទូលនៃព្រះ ឬក៏ពាក្យសំដីនៃមនុស្ស? ផ្ដល់ឲ្យភស្តុតាងដ៏ជាក់ស្តែងដែលថាព្រះគម្ពីរគឺមានភាពទៀងត្រូវខាងវិទ្យាសាស្ត្រ ហើយក៏ផ្ដល់ការដោះស្រាយដ៏មានប្រយោជន៍សំរាប់បញ្ហាដ៏ពិបាកសព្វថ្ងៃនេះដែរ»។ សូមបង្ហាញចំណុចសំខាន់ខ្លះៗពីជំពូក៨ ឬពីជំពូក១២ ហើយរួចមកផ្ដល់ឲ្យសៀវភៅ។
៦ ពេលដែលត្រឡប់ទៅជួបអ្នកដែលយកសៀវភៅ«បន្ទូលនៃព្រះ» អ្នកអាចនិយាយថា៖
▪ «ពេលដែលខ្ញុំបានមកជួបអ្នកមុនដំបូង យើងបានពិគ្រោះអំពីរបៀបព្រះគម្ពីរជួយដោះស្រាយបញ្ហាដ៏ស្មុគស្មាញសព្វថ្ងៃនេះ។ ចំពោះពួកអ្នកដែលទទួលស្គាល់ព្រះគម្ពីរជាបន្ទូលរបស់ព្រះ ក៏បានទទួលជំនួយឲ្យមានជីវិតដ៏សប្បាយកាន់តែខ្លាំងឡើង។ ខ្ញុំចង់បង្ហាញអ្នកពីគោលការណ៍ព្រះគម្ពីរដ៏មានប្រយោជន៍មួយ ដែលបានពន្យល់នៅក្នុងសៀវភៅដែលខ្ញុំបានទុកឲ្យអ្នក»។ សូមពិគ្រោះបទគម្ពីរនៅជំពូក១២ វគ្គ៣-៦ ហើយបញ្ចប់ដោយអានវគ្គ៧។ បើសិនជាមានការចាប់អារម្មណ៍ ផ្ដល់ការសិក្សាពីសៀវភៅរស់នៅជានិរន្តរ៍ ឬសៀវភៅស្តើងតម្រូវ។
៧ របៀបនិយាយបន្ទាប់នេះអាចធ្វើឲ្យចាប់អារម្មណ៍ដល់មនុស្សចាស់ៗ៖
▪ «តើអ្នកយល់ស្របថា សីលធម៌នៅសព្វថ្ងៃនេះគឺកំពុងតែអាប់ឱនទៅទេ? [អនុញ្ញាតឲ្យគេឆ្លើយ]។ តើអ្នកធ្លាប់ឮព្រះគម្ពីរទេ? នេះជាសៀវភៅដ៏ចាស់ជាងគេបំផុត ដែលមានសំរាប់មនុស្សទាំងឡាយ ហើយព្រះគម្ពីរជួយមនុស្សគ្រប់គ្នា ឲ្យបានក្លាយទៅជាបុគ្គលដ៏ល្អ។ ជំពូក១៣នៃសៀវភៅនេះ ព្រះគម្ពីរ—បន្ទូលនៃព្រះ ឬក៏ពាក្យសំដីនៃមនុស្ស? បង្ហាញរឿងពិសោធពិតនៃបុគ្គលបីនាក់ ដែលជីវិតរបស់គេបានផ្លាស់ប្ដូរដ៏ល្អ ក្រោយពីបានរៀនព្រះគម្ពីរ។ បើសិនជាអ្នកចង់អាននូវរបៀបដែលកម្លាំងនៃបន្ទូលរបស់ព្រះបានជួយពួកគេ ខ្ញុំមានចិត្តសប្បាយរីករាយនឹងទុកសៀវភៅនេះជូនអ្នក»។
៨ ពេលត្រឡប់ទៅជួបម្ដងទៀត អ្នកអាចនិយាយថា៖
▪ «ពេលដែលយើងបាននិយាយពីលើកដំបូង យើងបានយល់ស្របថាគោលការណ៍សីលធម៌ព្រះគម្ពីរ គឺគ្មាននរណាអើពើក្នុងសង្គមនេះទេ។ តើនេះមិនធ្វើឲ្យយើងព្រួយបារម្ភទេឬ? [អនុញ្ញាតឲ្យគេឆ្លើយ]។ ព្រះយេស៊ូគ្រីស្ទបានចាត់ទុកថាមានតម្លៃខ្ពស់ណាស់ ក្នុងការយកចំណេះព្រះគម្ពីរ»។ សូមអានយ៉ូហាន ១៧:៣ រួចហើយបង្ហាញវគ្គ១៩នៃជំពូក១ក្នុងសៀវភៅរស់នៅជានិរន្តរ៍។ សូមពន្យល់អំពីកម្មវិធីសិក្សាព្រះគម្ពីរដ៏ឥតគិតថ្លៃ ហើយបង្ហាញរបៀបសិក្សា។
៩ សូមអធិស្ឋានឲ្យព្រះយេហូវ៉ាប្រទានពរដល់ការខំប្រឹងរបស់អ្នក ឲ្យគេយកចិត្តទុកដាក់ដល់ព្រះគម្ពីរ—ជាសេចក្ដីណែនាំនៃព្រះសំរាប់មនុស្សទាំងអស់។