បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១០/០៨ ទំ. ១-២
  • ការរៀបចំថ្មីសម្រាប់កិច្ចប្រជុំក្រុមជំនុំ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការរៀបចំថ្មីសម្រាប់កិច្ចប្រជុំក្រុមជំនុំ
  • ២០០៨ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • ចូរធ្វើតាមគោលដៅនៃកិច្ចប្រជុំផ្សព្វផ្សាយ
    ២០១៥ កិច្ចបម្រើព្រះ
  • ប្រអប់សំណួរ
    ២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • កិច្ចប្រជុំដែល«បំផុសទឹកចិត្តឲ្យមានសេចក្ដីស្រឡាញ់និងការប្រព្រឹត្តដែលល្អប្រសើរ»
    អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
  • ការ​ណែនាំ​សម្រាប់​កិច្ច​ប្រជុំ​កិច្ច​បម្រើ​និង​ជីវិត​ជា​គ្រិស្ត​សាសនិក
    ការណែនាំសម្រាប់កិច្ចប្រជុំកិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក
មើលបន្ថែមទៀត
២០០៨ កិច្ចបម្រើព្រះ
km ១០/០៨ ទំ. ១-២

ការ​រៀបចំ​ថ្មី​សម្រាប់​កិច្ចប្រជុំ​ក្រុម​ជំនុំ

១ សេចក្ដី​ប្រកាស​ជូនដំណឹង​ដែល​គួរ​ឲ្យ​រំភើប​ចិត្ត​មួយ​នៅ​សប្ដាហ៍​ថ្ងៃ​ទី​២១​ដល់​ថ្ងៃ​ទី​២៧ ខែ​មេ​សា ឆ្នាំ​២០០៨ ត្រូវ​បាន​បង​ប្អូន​នៅ​ទូ​ទាំង​ពិភព​លោក​ដឹង​ឮ។ ​«​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០០៩ ការ​សិក្សា​សៀវភៅ​តាម​ក្រុម​ជំនុំ​នឹង​លើក​មក​ប្រជុំ​នៅ​ថ្ងៃ​ជាមួយ​ប្រជុំ​សាលា​កិច្ច​បម្រើ​ផ្សាយ ហើយ​ប្រជុំ​អប់រំ​កិច្ច​បម្រើ​វិញ។ ឈ្មោះ​នៃ​ការ​សិក្សា​សៀវភៅ​តាម​ក្រុម​ជំនុំ​នឹង​ប្ដូរ​ទៅ​ហៅ​ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ​វិញ​»។

២ កម្មវិធី​ប្រជុំ​រាល់​សប្ដាហ៍ : រយៈ​ពេល​នៃ​ការ​ប្រជុំ​នេះ​រួម​បញ្ចូល​ទាំង​ការ​ច្រៀង​ចម្រៀង​និង​សេចក្ដី​អធិដ្ឋាន​គឺ ១​ម៉ោង​៤៥​នាទី។ ប្រជុំ​ចាប់ផ្ដើម​ឡើង​ដោយ​ការ​ច្រៀង​ចម្រៀង និង​សេចក្ដី​អធិដ្ឋាន (​៥​នាទី​) ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ (​២៥​នាទី​) បន្ទាប់​មក​ទៀត​មាន​ប្រជុំ​សាលា​កិច្ច​បម្រើ​ផ្សាយ (​៣០​នាទី​)។ ក្រោយ​ពី​នោះ​មាន​ច្រៀង​ចម្រៀង (​៥​នាទី​)​ក្រោយ​ច្រៀង​ចម្រៀង​មាន​ប្រជុំ​អប់រំ​កិច្ច​បម្រើ (​៣៥​នាទី​)។ បញ្ចប់​កិច្ចប្រជុំ​ដោយ​ច្រៀង​ចម្រៀង​និង​សេចក្ដី​អធិដ្ឋាន (​៥​នាទី​)។ ដើម្បី​អាច​ជួយ​អ្នក​ឲ្យ​រៀបចំ​ការ​ប្រជុំ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ ប្រជុំ​សាលា​កិច្ច​បម្រើ​ផ្សាយ និង​ប្រជុំ​អប់រំ​កិច្ច​បម្រើ​បាន យើង​មាន​កាលវិភាគ​សម្រាប់​ប្រជុំ​ទាំងនេះ​ជា​រៀង​រាល់​ខែ​នៅ​កិច្ច​បម្រើ​ព្រះ។

៣ ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ : ការ​ប្រជុំ​នេះ​នឹង​មាន​របៀប​ដឹកនាំ​ដូច​ដឹកនាំ​ការ​សិក្សា​ទស្សនាវដ្ដី​ប៉មយាម​ដែរ។ ពេល​ចាប់ផ្ដើម​មិន​ចាំបាច់​ឲ្យ​រំលឹក​ឡើង​វិញ​ពី​សប្ដាហ៍​មុន​ឡើយ។ ផ្ទុយ​ទៅ​វិញ​អ្នកដឹកនាំ​អាច​លើក​ឡើង​ពី​ចំណុច​ត្រួស​ៗ​នៃ​មេរៀន​ដែល​នឹង​ត្រូវ​សិក្សា។ ការ​ធ្វើ​ដូច្នេះ អនុញ្ញាត​ឲ្យ​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ឲ្យ​ទាំងអស់​គ្នា​អាច​ផ្ដល់​ចម្លើយ​ខ្លី​ៗ។ ប្រធាន​ត្រួត​ពិនិត្យ​នឹង​រៀបចំ​ឲ្យ​មាន​អ្នក​ចាស់ទុំ​ដែល​ជា​អ្នកដឹកនាំ​ ឆ្លាស់​គ្នា​រាល់​សប្ដាហ៍​ម្ដង។

៤ ការ​ប្រជុំ​អប់រំ​កិច្ច​បម្រើ : ការ​ប្រជុំ​អប់រំ​កិច្ច​បម្រើ​ធ្វើ​ឡើង​ដូច​ពី​មុន ប៉ុន្តែ​ខ្លី​ជាង​បន្ដិច។ សេចក្ដី​ជូនដំណឹង​ធម្មតា​មាន​តែ​ប្រាំ​នាទី​ប៉ុណ្ណោះ។ នេះ​គួរ​ល្មម​គ្រប់គ្រាន់​ដើម្បី​អាន​សំបុត្រ​ខ្លះ​ៗ និង​ជូនដំណឹង​អ្វី​ដែល​សំខាន់​ៗ​ដែល​មក​ពី​ការិយាល័យ​សាខា។ សេចក្ដី​ជូនដំណឹង​ដូច​ជា​អំពី​កិច្ច​បម្រើ​ផ្សាយ ការ​បោសសំអាត សេចក្ដី​រាយការណ៍​ពី​គណនី និង​សំបុត្រ​ដែល​មាន​ជា​ប្រចាំ​ពី​ការិយាល័យ​សាខា​នឹង​មិន​ចាំបាច់​អាន​ទេ ប៉ុន្តែ​នឹង​មាន​បិទ​នៅ​លើ​ក្ដារខៀន​ព័ត៌មាន​សម្រាប់​បង​ប្អូន​អាន។ បង​ប្រុស​ដែល​ដឹកនាំ​ផ្នែក​ប្រជុំ​អប់រំ​កិច្ច​បម្រើ គួរ​រៀបចំ​ឲ្យ​បាន​ល្អ។ គាត់​គួរ​ធ្វើ​តាម​ការ​ណែនាំ​ដែល​បាន​ផ្ដល់​ឲ្យ និង​តាម​ពេល​កំណត់។

៥ ទស្សនកិច្ច​អ្នកត្រួតពិនិត្យ​មណ្ឌល : កម្មវិធី​របស់​អ្នក​ត្រួត​ពិនិត្យ​មណ្ឌល​នឹង​មិន​កែប្រែ​ទេ។ សាលា​កិច្ច​បម្រើ​ផ្សាយ ហើយ​ការ​ប្រជុំ​អប់រំ​កិច្ច​បម្រើ​នឹង​មាននៅ​ថ្ងៃ​អង្គារ ព្រម​ទាំង​មានការ​ច្រៀង​ចម្រៀង​ដែរ។ បន្ទាប់​មក​អ្នកត្រួតពិនិត្យ​មណ្ឌល​នឹង​ថ្លែង​សុន្ទរកថា​អស់​រយៈ​៣០​នាទី។ ដូច​យើង​កំពុង​ធ្វើ​នៅ​បច្ចុប្បន្ន​នេះ ធម្មតា​ក្នុង​អំឡុង​សប្ដាហ៍​ដែល​មាន​ទស្សនកិច្ច​របស់​អ្នកត្រួតពិនិត្យ​មណ្ឌល​ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ​តែង​ប្ដូរ​ទៅ​ថ្ងៃ​ផ្សេង ហើយ​បន្ទាប់​ពី​ប្រជុំ​នោះ​មានការ​ច្រៀង​ចម្រៀង និង​សុន្ទរកថា​របស់​អ្នក​ត្រួត​ពិនិត្យ​មណ្ឌល។ ពេល​បញ្ចប់​កិច្ចប្រជុំ​មាន​ច្រៀង​ចម្រៀង​និង​សេចក្ដី​អធិដ្ឋាន។

៦ ការ​ប្រជុំ​សម្រាប់​កិច្ច​ផ្សព្វផ្សាយ : បង​ប្រុស​ដែល​ជា​អ្នក​ត្រួត​ពិនិត្យ​ក្រុម​ត្រូវ​តែងតាំង​ដោយ​ក្រុម​អ្នក​ចាស់ទុំ ដើម្បី​ជួយ​មើល​ខុស​ត្រូវ​ក្រុម​ផ្សព្វផ្សាយ​របស់​គាត់ ហើយ​ថែរក្សា​និង​ផ្ដល់​កម្លាំងចិត្ត​សមាជិក​ម្នាក់​ៗ​ក្នុង​ក្រុម​នោះ។ អ្នកងារ​ជំនួយ​ដែល​តាំង​ឲ្យ​ជំនួស​កិច្ចការ​របស់​គាត់​ក៏​ត្រូវ​ហៅ​ថា ​«​ជំនួយការ​ក្រុម​»។

៧ ដូច​យើង​បាន​ឃើញ​ច្បាស់​ស្តី​ពី​ការ​រៀបចំ​ថ្មី​សម្រាប់​កិច្ចប្រជុំ​ក្រុម​ជំនុំ គឺ​ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​យើង​អាច​ពិចារណា​ពី​ការ​បង្ហាត់បង្រៀន និង​ពី​ព័ត៌មាន​ដែល​នឹង​លើក​ទឹកចិត្ត​យើង​ឲ្យ​មាន​ចំណងមិត្តភាព​រឹង​មាំ​ជាមួយ​ព្រះ​យេហូវ៉ា។ នេះ​ផ្ដល់​ឲ្យ​យើង​មាន​សមត្ថភាព​ជា​អ្នក​ផ្សព្វផ្សាយ​និង​ជា​អ្នក​បង្រៀន​ដែល​អាច​បង្កើត​ផល​ក្នុង​កិច្ច​បម្រើ​ផ្សាយ។—អេភ. ៤:១៣, ១៤; ២ធី. ៣:១៧

៨ ការ​រៀបចំ​ជា​មុន​សម្រាប់​ប្រជុំ​ទាំងនេះ នឹង​ជួយ​យើង​ឲ្យ​ផ្ចង់​អារម្មណ៍​ទៅ​លើ​ចំណុច​ដែល​សំខាន់​ក្នុង​អំឡុង​ពេល​ប្រជុំ។ យើង​ទាំងអស់​គ្នា​មាន​ឱកាស​អាច​លើក​ដៃ​ឆ្លើយ ដើម្បី​ផ្ដល់​ការ​កម្សាន្ត​ឬ​លើក​ទឹកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ (​រ៉ូម ១:១១, ១២; ហេ. ១០:២៤​) យើង​គួរ​មាន​គោលដៅ​បង្ហាញ‹សេចក្ដី​ជំនឿន​របស់​ខ្លួន› ដោយ​«​កាត់​ស្រាយ​ព្រះ​បន្ទូល​នៃ​សេចក្ដី​ពិត​យ៉ាង​ត្រឹមត្រូវ​»។—១ធី. ៤:១៥; ២ធី. ២:​១៥

៩ យើង​មានចិត្ត​រីករាយ​ណាស់ នឹង​ការ​ផ្លាស់​ប្ដូរ​ថ្មី​នេះ ស្តី​ពី​កិច្ចប្រជុំ​ក្រុម​ជំនុំ​របស់​យើង។ សូម​ឲ្យ​យើង​ទាំងអស់​គ្នា​ព្យាយាម​ប្រឹងប្រែង​ឲ្យ​បាន​ទទួល​ប្រយោជន៍ ពី​ការ​ណែនាំ​ដែល​«​អ្នក​បំរើ​ស្មោះ​ត្រង់​»​ផ្ដល់​ឲ្យ ដើម្បី​ជួយ​យើង​ឲ្យ​នៅ​ជិត​ស្និទ្ធ​នឹង​គង្វាល​ដ៏​ឧត្តម​របស់​យើង ដែល​នឹង​ជួយ​យើង​ឲ្យ​ត្រៀម​ខ្លួន​សម្រាប់​«​សេចក្ដី​វេទនា​ជា​ខ្លាំង​»​ដែល​ជិត​មក​ដល់​ហើយ​នោះ។—ម៉ាថ. ២៤:២១, ៤៥; ហេ. ១៣:២០, ២១; វិវរ. ៧:១៤

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

១, ២​. តើ​នឹង​មានការ​ផ្លាស់​ប្ដូរ​អ្វី​ដែល​នឹង​កើតឡើង​នៅ​ដើម​ខែ​មករា ឆ្នាំ​២០០៩?

៣​. តើ​ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ​នឹង​ត្រូវ​ដឹកនាំ​ឡើង​យ៉ាង​ដូច​ម្ដេច?

៤​. តើ​ការ​ប្រជុំ​អប់រំ​កិច្ច​បម្រើ​នឹង​មានការ​ផ្លាស់​ប្ដូរ​យ៉ាង​ណា?

៥​. តើ​កិច្ចប្រជុំ​នឹង​ប្រព្រឹត្ត​ឡើង​យ៉ាង​ដូច​ម្ដេច ក្នុង​អំឡុង​សប្ដាហ៍​ដែល​មាន​ទស្សនកិច្ច​របស់​អ្នកត្រួតពិនិត្យ​មណ្ឌល?

៦​. តើ​អ្នកត្រួតពិនិត្យ​ក្រុម​មាន​ភារកិច្ច​អ្វី?

៧​. តើ​យើង​អាច​ទទួល​ប្រយោជន៍​យ៉ាង​ណា​ស្តី​ពី​ការ​រៀបចំ​ថ្មី​សម្រាប់​កិច្ចប្រជុំ​ក្រុម​ជំនុំ​យើង?

៨​. តើ​យ៉ាង​ដូច​ម្ដេច​ដែល​ការ​រៀបចំ​ជា​មុន​សម្រាប់​ប្រជុំ ជួយ​យើង​និង​អ្នក​ឯ​ទៀត​ឲ្យ​ទទួល​ប្រយោជន៍?

៩​. តើ​អ្វី​ជា​ការ​តាំងចិត្ត​របស់​យើង? ហើយ​ហេតុ​អ្វី?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក