ការប្រជុំអប់រំកិច្ចបំរើសំរាប់ខែមេសា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៧ ខែមេសា
ចំរៀង ១០០
១២នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ សេចក្ដីជូនដំណឹងដែលជ្រើសរើសពីកិច្ចបំរើព្រះរាជាណាចក្រយើង។ រៀបរាប់ចំណុចសំខាន់ៗក្នុងទស្សនាវដ្ដី។ ពត៌មានព្រះធិបតេយ្យ។
១៥នាទី: «មនុស្សជាច្រើនកំពុងតែបានរួមបញ្ចូល»។ សំនួរនិងចម្លើយ។ សូមពិនិត្យសាឡើងវិញនូវចំណុចសំខាន់ៗក្នុងប៉មយាម ១៥ សីហា ១៩៩៣ ទំព័រ ១២-១៧។
១៨នាទី: «ជួយពួកអ្នកដែលឥតមានការពិសោធឲ្យយល់»។ សំនួរនិងចម្លើយ។ សូមពិនិត្យសាឡើងវិញពីសៀវភៅស្តើង តម្រូវ៖ វិធីសិក្សាដែលបានសម្រួល សំនួរត្រូវពេល រូបភាពដ៏ចាប់អារម្មណ៍ បទគម្ពីរយោងជាច្រើន។ សូមបញ្ជាក់ពីគោលដៅនៃការចាប់ផ្ដើមបង្រៀនព្រះគម្ពីរ ដែលនៅទីបំផុតនឹងនាំទៅដល់សៀវភៅ ចំណេះ។ ចូរឲ្យអ្នកផ្សាយដែលមានសមត្ថភាពម្នាក់បង្ហាញនូវរបៀបចាប់ផ្ដើមការសិក្សាព្រះគម្ពីរ ដោយប្រើការផ្ដើមនិយាយក្នុងវគ្គ៤។ ចូរលើកទឹកចិត្តឪពុកម្ដាយទាំងអស់ក្នុងក្រុមជំនុំ ឲ្យសិក្សាសៀវភៅស្តើងនេះជាមួយកូនរបស់គេ។
ចំរៀង ១៣០ និងការអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៤ ខែមេសា
ចំរៀង ១០៧
១០នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ សេចក្ដីរាយការណ៍គណនី។ បើមានពេល សូមរៀបរាប់ការពិសោធនៃការផ្សាយក្នុងតំបន់ អំពីការជូនសៀវភៅស្តើង តម្រូវ ឬពីការចាប់ផ្ដើមសិក្សាព្រះគម្ពីរដោយប្រើឧបករណ៍នេះ។
១៥នាទី: «ដឹកនាំសិស្សឲ្យស្គាល់អង្គការដែលគាំទ្រឈ្មោះរបស់យើង»។ (វគ្គ ១-៦) សំនួរនិងចម្លើយ។ សូមអានវគ្គ ៥-៦ និងបទគម្ពីរដែលបង្ហាញមកនោះ។ សូមរៀបរាប់ការពិសោធក្នុងតំបន់អំពីប្រតិកម្មរបស់សិស្សព្រះគម្ពីរ ដែលបានឃើញខ្សែអាត់វីឌីអូ ស្មរបន្ទាល់ព្រះយេហូវ៉ា—អង្គការដែលគាំទ្រឈ្មោះនោះ។
២០នាទី: «បង្រៀនអ្នកដទៃពីអ្វីដែលព្រះតម្រូវ»។ ការពិគ្រោះជាមួយពួកអ្នកស្ដាប់ពីវគ្គ ១-៤។ សូមសម្ដែងការផ្ដើមពាក្យនៅក្នុងវគ្គ ៥ ដើម្បីបង្ហាញនូវរបៀបនិយាយ ដោយប្រើស្ថានការណ៍បួនយ៉ាង—នៅតាមផ្លូវ តាមផ្ទះ កន្លែងធ្វើការ និងតាមសួន។ សូមរំឭកបងប្អូនឲ្យមកយកសៀវភៅស្តើងនិងទស្សនាវដ្ដីប៉មយាម សំរាប់កិច្ចផ្សាយមុននឹងចាកចេញពីសាលព្រះរាជាណាចក្រយប់នេះ។
ចំរៀង ១២៦ និងការអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២១ ខែមេសា
ចំរៀង ១១៣
១៥នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ សូមពន្យល់ថាមិនទាន់ហួសពេលទេ ក្នុងការដាក់ពាក្យសុំធ្វើជាអ្នកត្រួសត្រាយជំនួយក្នុងខែឧសភា។ សូមសើរើប្រអប់សំនួរ ហើយប្រាប់ក្រុមជំនុំឲ្យដឹងនូវសៀវភៅណាខ្លះ ដែលត្រូវការដាក់តាំងក្នុងបណ្ណាល័យ ក្នុងសាលព្រះរាជាណាចក្រ។
១៥នាទី: «ដឹកនាំសិស្សឲ្យស្គាល់អង្គការដែលគាំទ្រឈ្មោះរបស់យើង»។ (វគ្គ ៧-១៤) សំនួរនិងចម្លើយ។ សូមឲ្យអ្នកបង្ហាត់ដែលមានសមត្ថភាពម្នាក់បង្ហាញនូវរបៀបពិគ្រោះដ៏ស្មោះពីចិត្តជាមួយសិស្សអំពីសេចក្ដីត្រូវការមកកិច្ចប្រជុំ។
១៥នាទី: ចូរឆ្លៀតយកប្រយោជន៍ពីប្រកាសនវត្ថុរបស់យើង។ សេចក្ដីអធិប្បាយដោយអ្នកចាស់ទុំម្នាក់។ (សូមមើល កិច្ចបំរើព្រះរាជាណាចក្រយើង នៅខែកញ្ញា១៩៩៥ ទំព័រ ៣-៥) របាយការណ៍បង្ហាញថា ជាធម្មតាក្រុមជំនុំទាំងឡាយបានទិញទស្សនាវដ្ដីច្រើនជាងគេអាចចែកចាយរៀងរាល់ខែ។ ដល់ទៅ៥០ភាគរយមិនបានរាយការណ៍ថាបានលក់ដាច់។ (បង្ហាញចំនួនក្នុងតំបន់) តើមានអ្វីកើតឡើងដល់ទស្សនាវដ្ដីទាំងនេះ? ទស្សនាវដ្ដីជាច្រើនត្រូវបានដាក់លើធ្នើរ ឬក៏បោះចោល។ តើនេះអាចជៀសវាងយ៉ាងណាបាន? អ្នកផ្សាយនិមួយៗត្រូវប៉ាន់ស្មានសេចក្ដីត្រូវការរបស់ខ្លួនឲ្យបានប្រយ័ត្នប្រយែង ហើយទិញតែអ្វីដែលអាចលក់ចេញបាន។ ចូរផ្ដល់ទស្សនាវដ្ដី ដល់មនុស្សទាំងឡាយដែលយើងជួប។ កុំឲ្យទុកចោលទស្សនាវដ្ដីចាស់ឲ្យសោះ។ ចូរចូលរួមក្នុងកិច្ចបំរើផ្សាយទស្សនាវដ្ដីនៅថ្ងៃសៅរ៍ទីមួយនិងទីបី។
ចំរៀង ១២៨ និងការអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៨ ខែមេសា
ចំរៀង ១២១
១៥នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ រំឭកបុគ្គលទាំងឡាយឲ្យដាក់របាយការណ៍កិច្ចផ្សាយសំរាប់ខែមេសា។ សូមប្រកាសឈ្មោះបុគ្គលដែលនឹងបំរើជាអ្នកត្រួសត្រាយជំនួយក្នុងខែឧសភា។ សូមប្រាប់ពីការរៀបចំបន្ថែមដែលធ្វើឡើងសំរាប់ការប្រជុំសំរាប់ផ្សាយ។ ក្នុងកំឡុងខែឧសភា ត្រូវការខំប្រឹងជាពិសេសដើម្បីត្រឡប់ទៅពួកអ្នកដែលយកសៀវភៅស្តើង ដោយមានបំណងចាប់ផ្ដើមសិក្សាព្រះគម្ពីរ។ សូមឲ្យយោបល់យ៉ាងសង្ខេប នូវរបៀបដែលយើងអាចសុំឈ្មោះនិងអាស័យដ្ឋាននៃមនុស្សដែលយើងផ្សាយក្រៅផ្លូវការ។ អ្នកអាចឲ្យឈ្មោះនិងអាស័យដ្ឋានរបស់អ្នក ហើយសួរគេបើមានទូរស័ព្ទ ដែលយើងអាចទូរស័ព្ទទៅគេបាន។ សូមអញ្ជើញអ្នកស្ដាប់ឲ្យផ្ដល់យោបល់ដែលមានប្រសិទ្ធិភាពចំពោះគេ។
១៥នាទី: «ហេតុអ្វីក៏គេធ្វើដូច្នេះ»? អ្នកចាស់ទុំពិគ្រោះអត្ថបទជាមួយអ្នកត្រួសត្រាយពេញពេលពីរឬបីនាក់។ (បើឥតមាន ចូរប្រើបុគ្គលដែលចុះឈ្មោះផ្សាយជាអ្នកត្រួសត្រាយជំនួយ)។ សូមរួមបញ្ចូលចំណុចសំខាន់ៗពីអត្ថបទ «អ្នកត្រួសត្រាយផ្ដល់ឲ្យនិងទទួលពរ» ក្នុងប៉មយាម នៃ ១៥ មករា ១៩៩៤។ សូមឲ្យបុគ្គលម្នាក់ៗពន្យល់នូវមូលហេតុដែលគាត់បានចាប់ធ្វើកិច្ចបំរើត្រួសត្រាយ។ សួរឲ្យគេរៀបរាប់ពីការពិសោធដែលបង្ហាញថាគេបានទទួលពរពីការធ្វើដូច្នេះ។
១៥ នាទី: សេចក្ដីត្រូវការក្នុងតំបន់។ ពួកចាស់ទុំអាចប្រើពេលនេះដើម្បីបង្ហាញពត៌មានខាងកិច្ចបំរើស្តីអំពីសេចក្ដីត្រូវការណាមួយក្នុងតំបន់។
ចំរៀង ១២៩ និងការអធិស្ឋានបញ្ចប់។