ការប្រជុំអប់រំកិច្ចបំរើសំរាប់ខែឧសភា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៥ ខែឧសភា
ចំរៀង ១៣០
១០ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ សេចក្ដីជូនដំណឹងដែលជ្រើសរើសពីកិច្ចបំរើព្រះរាជាណាចក្រយើង។ ពត៌មានព្រះធិបតេយ្យ។
១២ នាទី: «ចូរកាន់តាមព្រះយេស៊ូជានិច្ច»។ សំនួរនិងចម្លើយ។ បញ្ចូលការពិសោធន៍ខ្លះៗ ពីទស្សនាវដ្ដីប៉មយាម១ មិថុនា ១៩៩៣ ទំព័រ ១២ (ភាសាអង់គ្លេស)
២៣ នាទី: «បង្ហាញការខ្វល់ខ្វាយដ៏ស្មោះដល់មនុស្សដែលមានចំណូលចិត្ត»។ ការពិភាក្សាជាមួយអ្នកស្ដាប់។ បញ្ជាក់នូវសេចក្ដីត្រូវការទៅជួបអ្នកចំណូលចិត្ត។ ឲ្យយោបល់ពីរបៀបដ៏ប៉ិនប្រសប់ខ្លះៗ ក្នុងការស្នើសុំអាស័យដ្ឋាន ពីមនុស្សដែលយើងជួបក្នុងទីសាធារណៈ ដើម្បីឲ្យយើងអាចធ្វើបន្ទាល់ដល់គេថែមទៀត។ ឲ្យអ្នកផ្សាយដែលមានសមត្ថភាព បង្ហាញនូវរបៀបផ្សាយក្នុងវគ្គ ៦-៩។ ពិនិត្យសាឡើងវិញក្នុងប្រអប់ ដែលស្តីអំពី «របៀបដែលអាចបានជោគជ័យ ក្នុងការត្រឡប់ទៅជួបគេវិញ»។ ពីទំព័រ ៣ ក្នុងសន្លឹកបន្ថែមនៃកិច្ចបំរើព្រះរាជាណាចក្រយើង ក្នុងខែមីនា ឆ្នាំ១៩៩៧ (ភាសាអង់គ្លេស) លើកទឹកចិត្តបងប្អូនទាំងអស់គ្នាឲ្យទុកចំពេលវេលាខ្លះ រៀងរាល់សប្ដាហ៍ដើម្បីត្រឡប់ទៅជួបវិញ។
ចំរៀង ១៥១ និងការអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១២ ខែឧសភា
ចំរៀង ១៣៣
១០ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ សេចក្ដីរាយការណ៍ពីគណនី។
១២ នាទី: ប្រអប់សំនួរ។ សេចក្ដីអធិប្បាយដោយអ្នកចាស់ទុំម្នាក់។
២៣ នាទី: «មហាសន្និបាតប្រចាំឆ្នាំ១៩៩៧ ចំណងជើង‹ជំនឿលើបន្ទូលរបស់ព្រះ› »។ (វគ្គ១-១៥) សំនួរនិងចម្លើយ។ សូមអានវគ្គ ៨, ១០ និង១៣។ បញ្ជាក់នូវសារៈសំខាន់ពីព្រះគម្ពីរ ក្នុងការរក្សាអាការក្រៅជាគ្រីស្ទាន និងចរិយាដ៏សុភាពរបស់យើង និងការមើលឲ្យបានត្រឹមត្រូវកូនយើង។
ចំរៀង ១៦២ និងការអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៩ ខែឧសភា
ចំរៀង ១៣៩
៧ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ ប្រកាសពីការចាត់ចែងកិច្ចផ្សាយបំរើដ៏ពិសេស សំរាប់ថ្ងៃទី២៦ ខែឧសភា។
២០ នាទី: «ដឹកនាំការបង្រៀនព្រះគម្ពីរតាមផ្ទះឲ្យលូតលាស់»។ បងប្រុសដែលមានសមត្ថភាព ពិគ្រោះអត្ថបទជាមួយអ្នកផ្សាយម្នាក់ឬក៏ពីរនាក់ ដែលមានការជោគជ័យក្នុងការបង្រៀន។ ប្រើចំណុចខ្លះៗពីសៀវភៅចំណេះជាឧទាហរណ៍ គេរៀបរាប់ពីរបៀបបង្រៀនដែលបានជួយពួកគេ ដើម្បីធ្វើឲ្យការសិក្សាជឿនទៅមុខជានិច្ច ហើយនោះអនុញ្ញាតឲ្យគេវិនិច្ឆ័យ។ អំពីអ្វីដែលសិស្សកំពុងតែរៀន។—សូមមើលសន្លឹកបន្ថែមនៃកិច្ចបំរើព្រះរាជាណាចក្រយើង ខែមិថុនា ឆ្នាំ១៩៩៦ វគ្គ ៥, ៨, ១២ និង២១ (ភាសាអង់គ្លេស)
១៨ នាទី: «មហាសន្និបាតប្រចាំឆ្នាំ១៩៩៧ ចំណងជើង‹ជំនឿលើបន្ទូលរបស់ព្រះ› »។ (វគ្គ ១៦-២២) សំនួរនិងចម្លើយ។ សូមអានវគ្គ១៦និងបទគម្ពីរទាំងឡាយដែលមានក្នុងនោះ។ បញ្ជាក់នូវសេចក្ដីត្រូវការឲ្យមានសណ្ដាប់ធ្នាប់ និងការយកចិត្តទុកដាក់ដល់អ្នកដទៃ ជាពិសេសចំពោះការរកកន្លែងអង្គុយ។
ចំរៀង ១៦៥ និងការអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៦ ខែឧសភា
ចំរៀង ១៤៨
១៥ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ សើរើការជូនឧបករណ៍ផ្សាយសំរាប់ខែមិថុនា។ ដោយប្រើសៀវភៅចំណេះ សូមពន្យល់នូវយោបល់ក្នុងវគ្គ ១៧-១៩ ទំព័រ ១០-១១ ដែលអាចយកមកប្រើដើម្បីរៀបចំរបៀបនិយាយដ៏សង្ខេប។ ចូរលើកទឹកចិត្តបងប្អូនទាំងអស់ ឲ្យខំប្រឹងបង្កបង្កើតសិស្សព្រះគម្ពីរ។ សូមបញ្ជាក់នូវសេចក្ដីត្រូវការជួយអ្នកចំណូលចិត្តឲ្យលូតលាស់យ៉ាងឆាប់រហ័ស។—សូមមើលប៉មយាម១ មេសា ១៩៩៦ ទំព័រ ២២-២៣
១២ នាទី: «ហេតុអ្វីបានជាយើងចេះតែត្រឡប់ទៅវិញដូច្នេះ»? សំនួរនិងចម្លើយ។ បញ្ចូលចំណុចខ្លះៗពីប្រអប់ក្នុងសៀវភៅProclaimers ទំព័រ ៥៧០
១៨ នាទី: សេចក្ដីត្រូវការក្នុងតំបន់។ ការអធិប្បាយដោយអ្នកចាស់ទុំម្នាក់ ឬក៏ការពិគ្រោះគ្នាដោយអ្នកចាស់ទុំពីរនាក់ សំដៅទៅលើសេចក្ដីត្រូវការខាងវិញ្ញាណនៃក្រុមជំនុំ។ សូមឲ្យការដាស់តឿននិងយោបល់ដ៏មានប្រយោជន៍ឲ្យដើម្បីឲ្យមានការរីកចំរើន។
ចំរៀង ១៧៤ និងការអធិស្ឋានបញ្ចប់។