សេចក្ដីជូនដំណឹង
◼ ឧបករណ៍ផ្សាយប្រើសំរាប់ខែកញ្ញា: សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ។ តុលា: ការជាវនៃទស្សនាវដ្ដីប៉មយាមនិងភ្ញាក់រឭក! ពីចុងខែ ពត៌មានព្រះរាជាណាចក្រ លេខ៣៥នឹងត្រូវចែកចាយ។ វិច្ឆិកា: ការចែកចាយនៃពត៌មានព្រះរាជាណាចក្រ លេខ៣៥នឹងបន្ត។ ក្រុមជំនុំដែលបានសម្រេចកន្លែងផ្សាយរបស់គេ ដោយបានជួបអ្នកផ្ទះនិមួយ ឬបានឲ្យពត៌មានព្រះរាជាណាចក្រ លេខ៣៥ហើយ នោះអាចប្រើសៀវភៅរស់នៅជានិរន្តរ៍។
◼ ប្រធានត្រួតពិនិត្យ ឬបុគ្គលម្នាក់ដែលគាត់ រើសត្រូវជំរះគណនីក្រុមថ្ងៃទី១ ខែកញ្ញា ឬក៏ធ្វើយ៉ាងណាឲ្យបានឆាប់រហ័ស។ សូមប្រកាសសេចក្ដីជូនដំណឹងទៅក្រុមជំនុំពេលធ្វើរួចហើយ។
◼ ពួកអ្នកចាស់ទុំបានត្រូវរំឭកឲ្យធ្វើតាមមេរៀននៅទំព័រ២១-៣ នៃទស្សនាវដ្ដីប៉មយាម ១៥ មេសា ១៩៩១ ទំព័រ២១-៣ ចំពោះបុគ្គលត្រូវបណ្ដាច់មិត្តភាព ឬបុគ្គលដកខ្លួនចេញ ជាអ្នកដែលប្រហែលមានចិត្តចង់ត្រឡប់មកវិញ។
◼ ពួកអ្នកដែលនៅតាមក្រុមជំនុំ ត្រូវផ្ញើការជាវថ្មីឬចាស់ទាំងអស់សំរាប់ទស្សនាវដ្ដីប៉មយាមនិងភ្ញាក់រឭក! រួមបញ្ចូលការជាវផ្ទាល់ខ្លួនតាមក្រុមជំនុំ។
◼ សមាគមមិនបំពេញសេចក្ដីស្នើសុំឧបករណ៍ផ្សាយរបស់បុគ្គលម្នាក់ៗទេ។ អ្នកប្រធានត្រួតពិនិត្យគួររៀបចំសេចក្ដីជូនដំណឹងក្នុងខែនិមួយៗ មុនពេលក្រុមជំនុំផ្ញើសេចក្ដីស្នើសុំឧបករណ៍រាល់ខែទៅសមាគម ដើម្បីឲ្យអ្នកណាដែលចង់បានប្រកាសនវត្ថុផ្ទាល់ខ្លួន អាចប្រាប់បងប្រុសដែលមើលខុសត្រូវខាងប្រកាសនវត្ថុនោះ។ សូមចាំទុកថា តើប្រកាសនវត្ថុមួយណាដែលស្នើសុំជាពិសេស។
◼ នៅខែឧសភា ១៩៩៧ កិច្ចបំរើព្រះរាជាណាចក្រយើង «សំនួរប្រអប់» (ភាសាអង់គ្លេស) បានប្រាប់ឲ្យយើងប្រយ័ត្នប្រយែងពេលទៅផ្សាយជាមួយអ្នកផ្សាយភេទខុសគ្នា។ គឺមានមូលហេតុល្អសំរាប់ទាំងអស់គ្នាក្នុងការប្រើវិនិច្ឆ័យល្អក្នុងរឿងនេះ។ នេះមិនមែនមានន័យថា អ្នកធ្វើដំណើរត្រួតពិនិត្យឬក៏បងប្អូនប្រុសឯទៀតមិនអាចទៅផ្សាយជាមួយបងប្អូនស្រីនោះទេ។ ប៉ុន្តែផ្ទុយទៅវិញ គឺចង់និយាយថា មិនជាការល្អប៉ុន្មានទេ ដែលបងប្អូនប្រុសចំណាយពេលជារឿយៗតែពីរនាក់ ជាមួយបុគ្គលដដែលនៃភេទខុសគ្នា ដែលមិនជាប់សាច់ញាតិនឹងគាត់នោះ។
◼ ប្រកាសនវត្ថុថ្មី:
សវភៅសំរាប់មនុស្សទូទៅ—ភាសាចិន ភាសាចិនដែលធ្វើឲ្យបានស្រួល ភាសាអង់គ្លេស ភាសាបារាំង ភាសាក្រិក ភាសាអ៊ីតាលី ភាសាកូរ៉េ ភាសាព័រទុយហ្គេល ភាសាអេស្ប៉ាញ៉ុល ភាសាវៀតណាម
ស្មរបន្ទាល់ព្រះយេហូវ៉ាក្នុងសតវតទី២០នេះ—ភាសាវៀតណាម
លិបិក្រមប្រកាសនវត្ថុប៉មយាម ១៩៩៦—ភាសាអង់គ្លេស