ការប្រជុំអប់រំកិច្ចបំរើសំរាប់ខែកញ្ញា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១ ខែកញ្ញា
ចំរៀង២៦
១០ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ ជ្រើសរើសសេចក្ដីជូនដំណឹងពីកិច្ចបំរើព្រះរាជាណាចក្រយើង។
១៥ នាទី: «ដាក់កិច្ចការដែលសំខាន់ជាងជាទីមួយ»។ សំនួរនិងចម្លើយ។ បើមានពេលវេលា ពិគ្រោះអំពី «ទុកអ្វីដ៏សំខាន់ឲ្យបានត្រឹមត្រូវ» ដកស្រង់ពីទស្សនាវដ្ដីភ្ញាក់រឭក! ២២ កុម្ភៈ ១៩៨៧ ទំព័រ៨-៩ (ភាសាអង់គ្លេស)។
២០ នាទី: «ជួយក្មេងៗក្នុងការសរសើរព្រះយេហូវ៉ា»។ ការអធិប្បាយពីវគ្គ១-៦ និង៦, ៧។ សូមឲ្យអ្នកផ្សាយដែលមានការពិសោធពីរនាក់ បង្ហាញនូវរបៀបផ្ដល់សៀវភៅរឿងព្រះគម្ពីរ។ ការសម្ដែងទីមួយ ជាមួយអ្នកណាដែលដឹងអំពីព្រះខ្លះៗ ការសម្ដែងមួយទៀត ជាមួយអ្នកណាដែលមិនដែលស្គាល់ព្រះ។
ចំរៀង១០៧និងការអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៨ ខែកញ្ញា
ចំរៀង២៧
១០ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ សេចក្ដីរាយការណ៍ពីគណនី។
១០ នាទី: សេចក្ដីត្រូវការប្រចាំតំបន់។
១០ នាទី: «ការសិក្សាព្រះគម្ពីរដែលនាំឲ្យមានសិស្ស»។ ការអធិប្បាយ។
១៥ នាទី:អ្នកចាស់ទុំពិភាក្សា «សូមលើកទឹកចិត្តសិស្សឲ្យថ្វាយខ្លួននិងពិធីជ្រមុជទឹក» (km ៦/៩៦សន្លឹកបន្ថែម វគ្គ២០-២) (ភាសាអង់គ្លេស) ជាមួយអ្នកផ្សាយដែលមានការពិសោធបង្រៀនព្រះគម្ពីរ។
ចំរៀង១០៩និងការអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៥ ខែកញ្ញា
ចំរៀង៣០
១០ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។
១៥ នាទី: សូមយកប្រយោជន៍នៃការប្រើកាសែតវីឌីអូ។ សូមពិគ្រោះយោបល់សាឡើងវិញខ្លះ ក្នុងការប្រើកាសែតវីឌីអូរបស់សមាគម ហើយរៀបរាប់ការពិសោធប្រចាំតំបន់ ដែលបង្ហាញនូវរបៀបដែលអាចបន្ថែមការប្រើកាសែតវីឌីអូជាមួយគ្រួសារនិងនៅកិច្ចផ្សាយរបស់យើង។
២០ នាទី: ការអធិប្បាយដកស្រង់ពីទស្សនាវដ្ដីប៉មយាម ១ តុលា ១៩៨៥ ទំព័រ៣០-១ ប៉ុន្តែអធិប្បាយតាមកាលៈទេសៈប្រចាំតំបន់។
ចំរៀង១១២និងការអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២២ ខែកញ្ញា
ចំរៀង៣២
៨ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។
១៧ នាទី: របៀបដែលអាចចាប់ផ្ដើមការសន្ទនា។ ការជោគជ័យនៃកិច្ចបំរើរបស់យើងភាគច្រើន គឺពឹងពាក់លើការអាចចាប់ផ្ដើមសន្ទនាដ៏មានអត្ថន័យជាមួយអ្នកឯទៀត។ ពេលដែលយើងអាចនិយាយអ្វីដែលធ្វើឲ្យអ្នកដទៃស្ដាប់ យើងមានការជោគជ័យលើបញ្ហាដ៏ធំមួយដែលយើងតែងតែប្រឈមមុខក្នុងការផ្សាយ។ សូមពិភាក្សាចំណុចសំខាន់ៗជាមួយអ្នកស្ដាប់ដកស្រង់ពីSchool Guidebook មេរៀន១៦ វគ្គ១១-១៤។ សូមឲ្យអ្នកផ្សាយដែលមានសមត្ថភាពក្នុងការចាប់ផ្ដើមការសន្ទនា រៀបរាប់ពាក្យចាប់ផ្ដើមដែលពួកគេប្រើពេលនិយាយជាមួយមនុស្សដូចជា (១) អ្នកដើរតាមផ្លូវ (២) អ្នកជិះឡានឈ្នួល (៣) អ្នកលក់ក្រោយតុគិតលុយ (៤) បុគ្គលនៅកន្លែងធ្លាចតឡាន (៥) បុគ្គលណាអង្គុយនៅកៅអីតាមសួន និង(៦) បុគ្គលណាដែលយើងបានទាក់ទងផ្សាយតាមផ្សាយទូរស័ព្ទ។
២០ នាទី: ពិភាក្សារបាយការណ៍កិច្ចបំរើប្រចាំឆ្នាំក្រុមជំនុំ ១៩៩៧សាឡើងវិញ។ អ្នកត្រួតពិនិត្យកិច្ចបំរើលើកតំកើងក្រុមជំនុំដែលខំប្រឹងអស់ពីសមត្ថភាព ជាពិសេសក្នុងកំឡុងខែមីនា មេសា និងឧសភា។ សូមឲ្យយោបល់ពីគណៈនៃពួកអ្នកចាស់ទុំ និងរបាយការណ៍នៃទស្សនកិច្ចរបស់អ្នកត្រួតពិនិត្យមណ្ឌល សំរាប់ឲ្យមានការរីកចំរើនសកម្មភាពខាងកិច្ចផ្សាយនិងបង្រៀនព្រះគម្ពីរ។ រៀបរាប់អំពីគោលដៅដ៏មានប្រយោជន៍សំរាប់កិច្ចបំរើឆ្នាំថ្មី រួមបញ្ចូលការចាប់ផ្ដើមនិងបង្រៀនព្រះគម្ពីរ និងត្រួសត្រាយជំនួយកំឡុងខែដែលមានប្រាំសប្ដាហ៍—វិច្ឆិកា ឧសភា សីហា។
ចំរៀង១១៣និងការអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៩ ខែកញ្ញា
ចំរៀង៣៧
១៥ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ រំឭកបុគ្គលទាំងឡាយឲ្យដាក់របាយការណ៍កិច្ចផ្សាយ។ ក្នុងការរៀបចំទស្សនាវដ្ដីក្នុងខែតុលា ចូរពិភាក្សាសេចក្ដីត្រូវការដើម្បី «វែកញែកកន្លែងផ្សាយរបស់អ្នក» «ប្រុងទុកជាមុននូវពាក្យផ្ដើមរបស់អ្នក» «ត្រូវមានការប្រែប្រួលទៅតាមអ្នកម្ចាស់ផ្ទះ» ហើយ«ជួយគ្នាទៅវិញទៅមក»ដកស្រង់ពីកិច្ចបំរើព្រះរាជាណាចក្រយើង តុលា ១៩៩៦ ទំព័រ៨
១៥ នាទី: តើគ្រីស្ទាននឹងប្រព្រឹត្តយ៉ាងណា ពេលហៅសំរាប់កិច្ចគណៈវិនិច្ឆ័យ? ការអធិប្បាយដោយអ្នកចាស់ទុំពីទស្សនាវដ្ដីប៉មយាម ១ មេសា ១៩៩៧ ទំព័រ២៧-៩
១៥ នាទី: សូមដំកើងកិច្ចបំរើរបស់អ្នក។ ការពិភាក្សាចំពោះអ្នកស្ដាប់នៃសៀវភៅកិច្ចបំរើយើង ទំព័រ៨១-៣។ (ភាសាអង់គ្លេស) សូមសួរសំនួរទាំងអស់នេះ ដើម្បីរៀបរាប់ចំណុចសំខាន់ៗ៖ (១) តើយើងមានប្រយោជន៍ដោយធ្វើតាមគំរូព្រះយេស៊ូបានយ៉ាងណាដែរ? (២) តើភារកិច្ចផ្សាយរបស់យើងសំខាន់យ៉ាងណាដែរ? (៣) តើអ្វីដែលលើកទឹកចិត្តយើងឲ្យថ្វាយខ្លួនទៅព្រះយេហូវ៉ា? (៤) តើត្រូវការអាកប្បកិរិយារបៀបណា ប្រសិនបើបុគ្គលចង់បំរើព្រះ? (៥) តើយើងអាចរៀនអ្វីពីរបៀបដែលព្រះយេស៊ូផ្សាយ?
ចំរៀង១២១និងការអធិស្ឋានបញ្ចប់។