ការសិក្សាព្រះគម្ពីរដែលនាំឲ្យមានសិស្ស
១ «តើមានអ្វីឃាត់មិនឲ្យខ្ញុំទទួលបុណ្យជ្រមុជទឹកបាន»? អ្នកកំរៀវសាសន៍អេធីយ៉ូពីបានសួរក្រោយពីភីលីព «សម្ដែងប្រាប់ដំណឹងល្អពីព្រះយេស៊ូ»។ (កិច្ចការ ៨:២៧-៣៩) ក្នុងករណីនៃអ្នកកំរៀវ គាត់មានសេចក្ដីស្រឡាញ់ដល់បន្ទូលនៃព្រះរួចមកហើយ ហើយក្រោយពីបានទទួលជំនួយខាងវិញ្ញាណពីភីលីព គាត់បានប្រុងប្រៀបដើម្បីក្លាយទៅជាសិស្សម្នាក់។ ប៉ុន្តែ មិនមែនមនុស្សទាំងអស់ជឿថា គេត្រូវការពិនិត្យមើលបទគម្ពីរសំរាប់ខ្លួនឯងនោះទេ។
២ យ៉ាងសប្បាយណាស់ ដែលអង្គការរបស់ព្រះយេហូវ៉ាបានផ្ដល់សៀវភៅស្តើងថ្មី ជាសៀវភៅសំរាប់មនុស្សទូទៅ ដើម្បីលើកទឹកចិត្តមនុស្សឲ្យពិនិត្យមើលសារព្រះគម្ពីរសំរាប់សម័យយើងនេះ។ ពត៌មាននៅក្នុងសៀវភៅស្តើងនេះគួរចាប់អារម្មណ៍ដល់មនុស្សស្មោះ ប្រហែលជាអ្នកចេះដឹង ដែលមិនសូវដឹងអំពីព្រះគម្ពីរ។ សៀវភៅដ៏ល្អនេះ បានបោះពុម្ពដើម្បីលើកទឹកចិត្តមនុស្សឲ្យពិនិត្យមើលព្រះគម្ពីរ។
៣ ពេលចាប់ផ្ដើមបង្រៀនព្រះគម្ពីរ ជាការល្អមួយ បើមើលយោបល់ល្អៗសាឡើងវិញនៅសន្លឹកបន្ថែមកិច្ចបំរើព្រះរាជាណាចក្រយើងក្នុងខែមិថុនា ១៩៩៦ នូវរបៀបការបង្រៀនដែលលូតលាស់ក្នុងសៀវភៅចំណេះ។ នៅកំឡុងមេរៀន សូមពិចារណាមើលនូវការលូតលាស់របស់សិស្ស ដើម្បីជួយអ្នកឲ្យវិនិច្ឆ័យថាតើកន្លែងណាខ្លះទៀតដែលត្រូវការយកចិត្តទុកដាក់។ សូមលើកទឹកចិត្តសិស្សឲ្យមានការរៀបចំមេរៀនរបស់គាត់ទុកជាមុន ដោយបើកមើលបទគម្ពីរ។ ការឆ្លើយចេញពីពាក្យរបស់គាត់ អាចសម្ដែងការអបអរពីដួងចិត្តចំពោះសេចក្ដីពិត។ ការលូតលាស់ឆាប់រហ័សនោះ ធម្មតាគឺពួកអ្នកដែលអានប្រកាសនវត្ថុរបស់សមាគមបន្ថែម ហើយទៅកិច្ចប្រជុំបានទៀងទាត់។ សូមលើកទឹកចិត្តគាត់ ឲ្យផ្សាយក្រៅផ្លូវការដល់អ្នកឯទៀតអំពីអ្វីដែលគាត់កំពុងតែរៀន។ ដោយសប្បុរស សូមបង្ហាញនូវអ្វីដែលគាត់ត្រូវធ្វើ ដើម្បីមានការលូតលាស់ខាងវិញ្ញាណ។ យើងមិនគួរបង្រៀនសិស្សជារហូត ជាមួយបុគ្គលដែលមានចិត្តស្ទាក់ស្ទើរនោះទេ។ សិស្សគួរតែសម្ដែងការចង់រៀន កាន់ចិត្តឲ្យបានមុតមាំចំពោះសេចក្ដីពិត ហើយត្រូវមានការលូតលាស់សំរាប់ការថ្វាយខ្លួននិងពិធីជ្រមុជទឹក។
៤ ក្នុងផ្ទះខ្លះ គឺត្រូវបង្រៀនច្រើនជាងមួយដង ជាមួយសមាជិកខុសៗគ្នា។ ប៉ុន្តែ កាលណាមានការសិក្សាក្នុងគ្រួសារឲ្យបានស្របគ្នា នោះជាការប្រសើរក្នុងករណីខ្លះ ពីព្រោះនេះអាចធ្វើឲ្យគ្រួសាររួបរួមគ្នាខាងវិញ្ញាណ។
៥ បញ្ជារបស់ព្រះយេស៊ូ គឺឲ្យយើងបញ្ចុះបញ្ចូលឲ្យមានសិស្ស។ (ម៉ាថាយ ២៨:១៩) ដើម្បីឲ្យបានសម្រេច យើងត្រូវតែបង្រៀនព្រះគម្ពីរ ដែលនឹងជួយសិស្សឲ្យលូតលាស់រហូតដល់គេសួរថា «តើមានអ្វីឃាត់មិនឲ្យខ្ញុំទទួលបុណ្យជ្រមុជទឹកបាន»?