ភាគទី១: តើការសិក្សាព្រះគម្ពីរជាអ្វី?
ដឹកនាំការសិក្សាព្រះគម្ពីរដែលរីកចំរើន
១ នៅទូទាំងពិភពលោក រាស្ត្ររបស់ព្រះដឹកនាំការសិក្សាព្រះគម្ពីរប្រហែលប្រាំមួយលាននាក់ជារៀងរាល់ខែ។ ដោយប្រើវិធីបង្រៀនដែលមានប្រសិទ្ធភាព នោះយើងអាចជួយសិស្សព្រះគម្ពីរឲ្យរីកចំរើនរហូតដល់ពួកគេអាចឧទ្ទិសថ្វាយខ្លួនដល់ព្រះនិងទទួលបុណ្យជ្រមុជទឹក ហើយឲ្យមានសមត្ថភាព«បង្វឹកបង្រៀនតទៅអ្នកឯទៀតដែរ»។ (២ធី. ២:២) តើអ្នកចង់ជួយសិស្សរបស់អ្នកឲ្យរីកចំរើនឬទេ? ចាប់ផ្ដើមពីខែនេះទៅក្នុងកិច្ចបំរើព្រះរាជាណាចក្រយើង នឹងមានអត្ថបទបន្តភាគដែលពន្យល់នូវទិដ្ឋភាពសំខាន់ៗចំពោះការដឹកនាំការសិក្សាព្រះគម្ពីរឲ្យបានរីកចំរើន។
២ ពេលដែលអាចរាយការណ៍អំពីការសិក្សាព្រះគម្ពីរ: ប្រសិនបើអ្នកមានការពិគ្រោះអំពីបទគម្ពីរ ដោយប្រើព្រះគម្ពីររួមបញ្ចូលនឹងប្រកាសនវត្ថុដែលត្រូវប្រាប់ឲ្យប្រើ ទោះជាខ្លីក៏ដោយឲ្យតែទៀងទាត់ នោះអ្នកកំពុងតែដឹកនាំការសិក្សាព្រះគម្ពីរហើយ។ សូម្បីធ្វើឡើងនៅមាត់ទ្វារម្ចាស់ផ្ទះឬតាមរយៈទូរស័ព្ទ ក៏អ្នកកំពុងតែដឹកនាំការសិក្សាព្រះគម្ពីរដែរ។ យើងអាចរាយការណ៍អំពីការសិក្សានោះ បើបានសិក្សាពីរដង និងបានបង្ហាញអំពីរបៀបសិក្សា ហើយបើយើងគិតថា បុគ្គលនោះនឹងត្រូវបន្តសិក្សាទៀត។
៣ សៀវភៅស្តើងតម្រូវនិងសៀវភៅចំណេះជាសៀវភៅដែលត្រូវប្រើដើម្បីដឹកនាំការសិក្សាព្រះគម្ពីរជាច្រើន។ ក្រោយពីសិក្សាសៀវភៅទាំងនោះចប់ បើឃើញជាក់ស្តែងថាបុគ្គលនោះកំពុងរីកចំរើន ទោះជារីកចំរើនយឺតៗក៏ដោយ ហើយបើគាត់មានចិត្តអបអរចំពោះអ្វីដែលគាត់កំពុងតែរៀន នោះអាចបន្តការសិក្សាដោយប្រើសៀវភៅចូរថ្វាយបង្គំព្រះ។ ចំពោះបុគ្គលដែលមានកំរិតវប្បធម៌ទាប ឬក៏មិនសូវចេះអក្សរ នោះយើងអាចប្រើសៀវភៅស្តើង លោកអ្នកអាចធ្វើជាមិត្តសំឡាញ់របស់ព្រះ!
៤ កិច្ចការដឹកនាំការសិក្សាព្រះគម្ពីរមានប្រសិទ្ធភាពក្នុងការជួយមនុស្សច្រើនលាននាក់ឲ្យក្លាយទៅជាសិស្សដ៏ពិតរបស់ព្រះយេស៊ូគ្រីស្ទ។ (ម៉ាថ. ២៨:១៩, ២០) អ្នកអាចដឹកនាំការសិក្សាព្រះគម្ពីរឲ្យរីកចំរើនបាន ដោយធ្វើតាមយោបល់ក្នុងអត្ថបទផ្សេងៗដែលនឹងមាននៅពេលក្រោយៗទៀត។