ដាក់កិច្ចការដែលសំខាន់ជាងជាទីមួយ
១ តើអ្វីជាកិច្ចការសំខាន់ដែលជាការចាំបាច់ចំពោះសុខុមាលភាពខាងវិញ្ញាណរបស់យើង? នេះប្រាកដជារួមបញ្ចូលការសិក្សាផ្ទាល់ខ្លួន ការទៅកិច្ចប្រជុំ ការអធិស្ឋានដ៏ខ្ជាប់ខ្ជួន ការចូលរួមជាមួយមនុស្សល្អ និងកិច្ចបំរើគ្រីស្ទាន។ យើងមិនអាចរក្សាសុខភាពខាងវិញ្ញាណឲ្យបានល្អទេ បើមិនគិតនូវអ្វីដ៏សំខាន់ជាទីមួយក្នុងជីវិតយើងនោះ។
២ យ៉ាងណាក៏ដោយ យើងទាំងអស់គ្នាមានការប្រយុទ្ធនឹងសេចក្ដីប៉ងប្រាថ្នាខាងសាច់ឈាម ហើយត្រូវការការប្រដៅទូន្មាន។ (កាឡាទី ៥:១៧) យើងមិនគួរគិតថា យើងនឹងទទួលប្រយោជន៍ច្រើន ដោយស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនដ៏កំណាញ់នោះឡើយ។ (យេរេមា ១៧:៩) ដូច្នេះ ប្រសិនបើយើងចង់ការពារចិត្តរបស់យើង ហើយចង់ជៀសវាងការវង្វេង ការពិនិត្យមើលខ្លួនឯងឲ្យបានទៀងទាត់ គឺជាការចាំបាច់។—សុភាសិត ៤:២៣; កូរិនថូសទី២ ១៣:៥
៣ សូមពិនិត្យមើលចិត្តរបស់អ្នក៖ អ្នកអាចធ្វើបែបនេះដោយសួរខ្លួនឯងនូវសំនួរចំៗខ្លះ៖ តើខ្ញុំមានចិត្តចង់អានព្រះគម្ពីរទេ? (ពេត្រុសទី១ ២:២) តើខ្ញុំអបអរនូវសារៈសំខាន់នៃការមកកិច្ចប្រជុំទាំងអស់ទេ? (ហេព្រើរ ១០:២៤, ២៥) តើខ្ញុំព្យាយាមអធិស្ឋានទេ? (រ៉ូម ១២:១២) តើខ្ញុំចូលរួមជាមួយមនុស្សខាងវិញ្ញាណទេ? (រ៉ូម ១:១១, ១២) តើខ្ញុំដឹងនូវកាតព្វកិច្ចផ្ទាល់ខ្លួន ក្នុងការផ្សាយដំណឹងល្អទេ? (កូរិនថូសទី១ ៩:១៦) ចម្លើយដ៏វិជ្ជមាននឹងបង្ហាញថា អ្នកចង់ដាក់កិច្ចការដែលសំខាន់ជាងជាទីមួយ។
៤ សូមពិនិត្យមើលកិច្ចការប្រចាំថ្ងៃរបស់អ្នក៖ អ្នកត្រូវតែបន្តការពិនិត្យចំណង់ចិត្តរបស់អ្នក ដោយបង្កើតឲ្យមានអាទិភាពចំពោះការចំណាយពេលវេលា។ នេះរួមបញ្ចូលការកំណត់ពេលវេលាឲ្យបានទៀងទាត់សំរាប់ការអានព្រះគម្ពីរ និងគ្រប់ទាំងទស្សនាវដ្ដីប៉មយាម និងទស្សនាវដ្ដីភ្ញាក់រឭក! ហើយត្រូវមានការរៀបចំសំរាប់កិច្ចប្រជុំដែរ។ ក៏ត្រូវលៃលកទុកពេលវេលា សំរាប់ការសិក្សាជាគ្រួសារនិងការអធិស្ឋានទាំងអស់គ្នា។ ត្រូវមានកំរិតក្នុងការចំណាយពេលប៉ុន្មានមើលទូរទស្សន៍ ឬការប្រើកុំព្យូទ័រ។ សូមប្ដេជ្ញាទៅគ្រប់កិច្ចប្រជុំទាំងអស់ ហើយបើកាលណារៀបចំកិច្ចការផ្ទាល់របស់អ្នក ត្រូវទុកកិច្ចប្រជុំជាទីសំខាន់បំផុត។ សូមរៀបចំសមាជិកគ្រប់គ្នាក្នុងគ្រួសារមានចំណែកក្នុងកិច្ចផ្សាយរៀងរាល់សប្ដាហ៍។
៥ ដោយគ្មានការសង្ស័យ ការដាក់កិច្ចការដែលសំខាន់ជាងជាទីមួយក្នុងជីវិតរបស់យើង នឹងច្បាស់ជានាំឲ្យមានអំណរមែន។