បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៩/៩៧ ទំ. ១
  • ដាក់កិច្ចការដែលសំខាន់ជាងជាទីមួយ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ដាក់កិច្ចការដែលសំខាន់ជាងជាទីមួយ
  • ១៩៩៧ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • មេគ្រួសារទាំងឡាយអើយ! ចូររក្សាឲ្យមានទំលាប់ល្អខាងវិញ្ញាណ
    ២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
  • តើអ្នកមានទម្លាប់យ៉ាងដូចម្ដេច?
    ២០១២ កិច្ចបម្រើព្រះ
  • ក្រុមគ្រួសារ ចូរលើកសរសើរព្រះ ជាផ្នែកនៃក្រុមជំនុំរបស់ទ្រង់
    ១៩៩៩ ទស្សនាវដ្ដីប៉មយាម
  • តើកិច្ចប្រជុំរបស់សាក្សីព្រះយេហូវ៉ាអាចជួយអ្នកយ៉ាងដូចម្ដេច?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
មើលបន្ថែមទៀត
១៩៩៧ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៩/៩៧ ទំ. ១

ដាក់​កិច្ចការ​ដែល​សំខាន់​ជាង​ជា​ទី​មួយ

១ តើ​អ្វី​ជា​កិច្ចការ​សំខាន់​ដែល​ជា​ការ​ចាំបាច់​ចំពោះ​សុខុមាលភាព​ខាង​វិញ្ញាណ​របស់​យើង? នេះ​ប្រាកដ​ជា​រួម​បញ្ចូល​ការ​សិក្សា​ផ្ទាល់​ខ្លួន ការ​ទៅ​កិច្ច​ប្រជុំ ការ​អធិស្ឋាន​ដ៏​ខ្ជាប់ខ្ជួន ការ​ចូល​រួម​ជា​មួយ​មនុស្ស​ល្អ និង​កិច្ច​បំរើ​គ្រីស្ទាន។ យើង​មិន​អាច​រក្សា​សុខភាព​ខាង​វិញ្ញាណ​ឲ្យ​បាន​ល្អ​ទេ បើ​មិន​គិត​នូវ​អ្វី​ដ៏​សំខាន់​ជា​ទី​មួយ​ក្នុង​ជីវិត​យើង​នោះ។

២ យ៉ាង​ណា​ក៏​ដោយ​ យើង​ទាំង​អស់​គ្នា​មាន​ការ​ប្រយុទ្ធ​នឹង​សេចក្ដី​ប៉ង​ប្រាថ្នា​ខាង​សាច់​ឈាម ហើយ​ត្រូវ​ការ​ការ​ប្រដៅ​ទូន្មាន។ (កាឡាទី ៥:១៧) យើង​មិន​គួរ​គិត​ថា យើង​នឹង​ទទួល​ប្រយោជន៍​ច្រើន ដោយ​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន​ដ៏​កំណាញ់​នោះ​ឡើយ។ (យេរេមា ១៧:៩) ដូច្នេះ ប្រសិន​បើ​យើង​ចង់​ការពារ​ចិត្ត​របស់​យើង ហើយ​ចង់​ជៀស​វាង​ការ​វង្វេង ការ​ពិនិត្យ​មើល​ខ្លួន​ឯង​ឲ្យ​បាន​ទៀងទាត់ គឺ​ជា​ការ​ចាំបាច់។—សុភាសិត ៤:២៣; កូរិនថូសទី២ ១៣:៥

៣ សូម​ពិនិត្យ​មើល​ចិត្ត​របស់​អ្នក៖ អ្នក​អាច​ធ្វើ​បែប​នេះ​ដោយ​សួរ​ខ្លួន​ឯង​នូវ​សំនួរ​ចំៗខ្លះ៖ តើ​ខ្ញុំ​មាន​ចិត្ត​ចង់​អាន​ព្រះ​គម្ពីរ​ទេ? (ពេត្រុសទី១ ២:២) តើ​ខ្ញុំ​អបអរ​នូវ​សារៈ​សំខាន់​នៃ​ការ​មក​កិច្ច​ប្រជុំ​ទាំង​អស់​ទេ? (ហេព្រើរ ១០:២៤, ២៥) តើ​ខ្ញុំ​ព្យាយាម​អធិស្ឋាន​ទេ? (រ៉ូម ១២:១២) តើ​ខ្ញុំ​ចូល​រួម​ជា​មួយ​មនុស្ស​ខាង​វិញ្ញាណ​ទេ? (រ៉ូម ១:១១, ១២) តើ​ខ្ញុំ​ដឹង​នូវ​កាតព្វកិច្ច​ផ្ទាល់​ខ្លួន ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ​ទេ? (កូរិនថូសទី១ ៩:១៦) ចម្លើយ​ដ៏​វិជ្ជមាន​នឹង​បង្ហាញ​ថា អ្នក​ចង់​ដាក់​កិច្ចការ​ដែល​សំខាន់​ជាង​ជា​ទី​មួយ។

៤ សូម​ពិនិត្យ​មើល​កិច្ចការ​ប្រចាំ​ថ្ងៃ​របស់​អ្នក៖ អ្នក​ត្រូវ​តែ​បន្ត​ការ​ពិនិត្យ​ចំណង់​ចិត្ត​របស់​អ្នក ដោយ​បង្កើត​ឲ្យ​មាន​អាទិ​ភាព​ចំពោះ​ការ​ចំណាយ​ពេល​វេលា។ នេះ​រួម​បញ្ចូល​ការ​កំណត់​ពេល​វេលា​ឲ្យ​បាន​ទៀងទាត់​សំរាប់​ការ​អាន​ព្រះ​គម្ពីរ និង​គ្រប់​ទាំង​ទស្សនាវដ្ដី​ប៉មយាម និង​ទស្សនាវដ្ដី​ភ្ញាក់រឭក! ហើយ​ត្រូវ​មាន​ការ​រៀប​ចំ​សំរាប់​កិច្ច​ប្រជុំ​ដែរ។ ក៏​ត្រូវ​លៃលក​ទុក​ពេល​វេលា សំរាប់​ការ​សិក្សា​ជា​គ្រួសារ​និង​ការ​អធិស្ឋាន​ទាំង​អស់​គ្នា។ ត្រូវ​មាន​កំរិ​ត​ក្នុង​ការ​ចំណាយ​ពេល​ប៉ុន្មាន​មើល​ទូរទស្សន៍ ឬ​ការ​ប្រើ​កុំព្យូទ័រ។ សូម​ប្ដេជ្ញា​ទៅ​គ្រប់​កិច្ច​ប្រជុំ​ទាំង​អស់ ហើយ​បើ​កាល​ណា​រៀប​ចំ​កិច្ចការ​ផ្ទាល់​របស់​អ្នក ត្រូវ​ទុក​កិច្ច​ប្រជុំ​ជា​ទី​សំខាន់​បំផុត។ សូម​រៀប​ចំ​សមាជិក​គ្រប់​គ្នា​ក្នុង​គ្រួសារ​មាន​ចំណែក​ក្នុង​កិច្ច​ផ្សាយ​រៀង​រាល់​សប្ដាហ៍។

៥ ដោយ​គ្មាន​ការ​សង្ស័យ ការ​ដាក់​កិច្ចការ​ដែល​សំខាន់​ជាង​ជា​ទី​មួយ​ក្នុង​ជីវិត​របស់​យើង នឹង​ច្បាស់​ជា​នាំ​ឲ្យ​មាន​អំណរ​មែន។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក