បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១១/៩៧ ទំ. ៣
  • សេចក្ដីជូនដំណឹង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីជូនដំណឹង
  • ១៩៩៧ កិច្ចបំរើព្រះរាជាណាចក្រយើង
១៩៩៧ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១១/៩៧ ទំ. ៣

សេចក្ដី​ជូន​ដំណឹង

▪ ឧបករណ៍​ផ្សាយ​ប្រើ​សំរាប់​ខែ​វិច្ឆិកា: ការ​ចែក​ចាយ​នៃ​ដំណឹង​ល្អ​ព្រះ​រាជាណាចក្រ​លេខ​៣៥​នឹង​មាន​បន្ត។ ក្រុមជំនុំ​ដែល​បាន​ទៅ​ជួប​អ្នក​ផ្ទះ​ក្នុង​តំបន់​របស់​គេ​អស់​ហើយ ឬ​បាន​ឲ្យ​សន្លឹក​មួយ​នៃ​ដំណឹង​ល្អ​ព្រះ​រាជាណាចក្រ​លេខ​៣៥ អាច​ប្រើ​សៀវភៅ​រស់​នៅ​ជា​និរន្តរ៍។ ធ្នូ: អ្នក​អាច​រស់​នៅ​ជា​និរន្តរ៍​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី។

▪ ក្រោយ​ពី​ប្រតិបត្ដិ​ការ​ផ្សាយ​ប្រកាស​ពិសេស​បាន​ចប់​នៅ​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា ក្រុមជំនុំ​ដែល​មាន​ប្រកាសនវត្ថុ​នៃ​ដំណឹង​ល្អ​ព្រះ​រាជាណាចក្រ​លេខ​៣៥​នៅ​ឡើយ នោះ​អាច​លើក​ទឹក​ចិត្ត​អ្នក​ផ្សាយ​ឲ្យ​ប្រើ​ប្រកាសនវត្ថុ​ទាំង​នេះ ស្រដៀង​នឹង​របៀប​ដែល​បាន​ប្រើ​ខិត្តប័ណ្ណ មិន​ថា​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ឬ​តាម​កន្លែង​ផ្សេងៗក៏​ដោយ​។ ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន អ្នក​ផ្សាយ​អាច​ទុក​មួយ​សន្លឹក​នៅ​ផ្ទះ​ណា​ដែល​ម្ចាស់​ឥត​នៅ​ផ្ទះ ចេញ​ពី​ភ្នែក​នៃ​ពួក​អ្នក​ដើរ​តាម​ផ្លូវ។ គួរ​ខំ​ប្រឹង​ដើម្បី​​ចែក​ចាយ​សន្លឹក​នៅ​សល់​នៃ​សារ​ដ៏​សំខាន់​ទាំង​នេះ។

▪ ក្រុមជំនុំ​គួរ​ចាប់​ផ្ដើម​សុំ​ស្នើ សៀវភៅ​ប្រចាំ​ឆ្នាំ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ១៩៩៨ ជា​មួយ​ការ​សុំ​ស្នើ​ប្រកាសនវត្ថុ​ខែ​វិច្ឆិកា។ សៀវភៅ​ប្រចាំ​ឆ្នាំ​នឹង​មាន​ជា​ភាសា អារ៉ាប់ ចិន អង់គ្លេស បារាំង អាល្លឺម៉ង់ ក្រិក ហុងហ្គ្រី អ៊ីតាលី ជប៉ុន កូរ៉េ ប៉ូឡូញ ព័រទុយហ្គេល រុស្សី ​អេស្ប៉ាញ និង​ស៊្វិដិន។ សៀវភៅ​ប្រចាំ​ឆ្នាំ​គឺ​ជា​វត្ថុ​សុំ​ស្នើ​ពិសេស ហើយ​នឹង​មាន​ជា​«ព្យួរ​ទុក»​លើ​បញ្ជី​ក្រុមជំនុំ ទាល់តែ​បាន​ផ្ញើ​ហើយ។

▪ មាន​ខ្សែ​អាត់​វីឌីអូ​ថ្មី:

ណូអេ—លោក​បាន​ដើរ​ជា​មួយ​ព្រះ—ភាសា​អង់គ្លេស

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក