ការប្រជុំអប់រំកិច្ចបំរើសំរាប់ខែវិច្ឆិកា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៣ ខែវិច្ឆិកា
ចំរៀង៤៨
១០ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ ជ្រើសរើសសេចក្ដីជូនដំណឹងពីកិច្ចបំរើព្រះរាជាណាចក្រយើង។ រៀបរាប់របាយការណ៍នៃកិច្ចផ្សាយបំរើក្នុងខែសីហាសំរាប់ក្រុមជំនុំ។
១៥ នាទី: «ទ្វារបើកចំហយ៉ាងធំសំរាប់សកម្មភាព»។ ការពិគ្រោះដោយអ្នកចាស់ទុំជាមួយពួកអ្នកស្ដាប់។ សូមលើកទឹកចិត្តអ្នកណាដែលអាចបន្ថែមការផ្សាយឲ្យបានច្រើន។ រួមបញ្ចូលឱវាទខ្លះៗពីប៉មយាម ១៥ សីហា ១៩៩៨ ទំព័រ ២២ (ភាសាអង់គ្លេស)
២០ នាទី: «សូមត្រឡប់ទៅជួបពួកអ្នកចាប់អារម្មណ៍ ដោយប្រើ ដំណឹងល្អព្រះរាជាណាចក្រ»។ សំនួរនិងចម្លើយ។ សូមបង្ហាញនូវរបៀបនិយាយក្នុងវគ្គ៦។ ក្នុងរបៀបនិយាយមួយ សូមបង្ហាញនូវការចាប់ផ្ដើមនៃការសិក្សាព្រះគម្ពីរ។
ចំរៀង ១៤៤ និងការអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១០ ខែវិច្ឆិកា
ចំរៀង៥១
១០ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ សេចក្ដីរាយការណ៍គណនី។ សូមប្រាប់ក្រុមជំនុំនៃតំបន់ ដែលត្រូវការផ្សាយដោយប្រើដំណឹងល្អព្រះរាជាណាចក្រលេខ៣៥។ សូមលើកទឹកចិត្តអ្នកទាំងឡាយឲ្យមានការចូលរួមការផ្សាយឲ្យបានពេញលេញ ក្នុងសប្ដាហ៍ចុងបញ្ចប់នៃប្រតិបត្ដិការផ្សាយដ៏ពិសេសនេះ។
១៥ នាទី: សេចក្ដីត្រូវការប្រចាំតំបន់។
២០ នាទី: «ជួយប្ដីឬប្រពន្ធដែលមិនជឿ»។ ការពិភាក្សារវាងអ្នកចាស់ទុំពីរនាក់ ដែលយកចិត្តទុកដាក់ឲ្យបានស្គាល់ប្ដីឬប្រពន្ធដែលមិនជឿ ផ្ទាល់ខ្លួនតែម្ដង។ ពួកគេក៏ពិគ្រោះយោបល់ពីប៉មយាម ១៥ ឧសភា ១៩៨៩ ទំព័រ១៧-១៨ វគ្គ ៦-៩ (ភាសាអង់គ្លេស)។ រួមបញ្ចូលការពិសោធពីប៉មយាម ១ តុលា ១៩៩៥ ទំព័រ១០-១១ វគ្គ ១១-១២។
ចំរៀង ១៤៨ និងការអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៧ ខែវិច្ឆិកា
ចំរៀង៥៣
១០ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ រៀបចំពេលវេលាកិច្ចផ្សាយបំរើពិសេសសំរាប់ថ្ងៃទី២៧ ខែវិច្ឆិកា។ សូមរួមការពិសោធប្រចាំតំបន់ខ្លះៗ ពីការប្រតិបត្ដិការផ្សាយប្រកាសដំណឹងល្អព្រះរាជាណាចក្រលេខ៣៥។
២០ នាទី: ស្វែងរកឱកាសដ៏ពិសេសនេះ! ការអធិប្បាយដែលដកស្រង់ពីប៉មយាម ១៥ វិច្ឆិកា ១៩៩៦ ទំព័រ ២១-៣។
១៥ នាទី: «តើខ្ញុំនឹងនិយាយអ្វី»? ការពិគ្រោះជាមួយពួកអ្នកស្ដាប់។ សូមអានវគ្គ៨នៃសៀវភៅ Reasoning ពន្យល់នូវរបៀបសៀវភៅបានរៀបចំ ដើម្បីជួយយើងក្នុងការផ្សាយដ៏ប្រសិទ្ធិភាពពីប្រធានព្រះគម្ពីរ។ សូមបង្ហាញរបៀបនិយាយមួយឬក៏ពីរ។
ចំរៀង ១៥១ និងការអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៤ ខែវិច្ឆិកា
ចំរៀង៥៦
៨ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។
១៥ នាទី: អាកប្បកិរិយាល្អនៅឯការសិក្សាតាមក្រុមជំនុំ។ យើងអបអរការស្វាគមន៍នៃគ្រួសារដែលមានផ្ទះទំនេរសំរាប់ក្រុមសិក្សា។ នេះប្រហែលមានការរៀបចំច្រើនហើយរំខានទៀត។ ពេលទៅប្រជុំ យើងគួរមានអាកប្បកិរិយាល្អ ហើយបង្ហាញការគោរពហើយការយល់ ដែលនៅបន្តទៅនេះ៖ (១) យើងគួរជូតជើងរបស់យើងឲ្យបានស្អាតមុនពេលចូល ដើម្បីកុំឲ្យដីប្រឡាក់កម្រាលឬព្រំ។ (២) ឪពុកម្ដាយត្រូវមើលខុសត្រូវកូនរបស់ខ្លួន មើលគេឲ្យបានស្រួលបួល ហើយឲ្យវានៅមួយកន្លែងដែលបានចាត់ទុកសំរាប់ក្រុមសិក្សា។ (៣) ទោះបីក្រុមតូចហើយបរិយាកាសជាឥតផ្លូវការក្ដី នេះជាកន្លែងកិច្ចប្រជុំក្រុមជំនុំ ហើយយើងគួរស្លៀកពាក់ដូចដែលយើងទៅសាលព្រះរាជាណាចក្រ។ (៤) ការនិយាយលេងក្រោយពីប្រជុំ គឺត្រូវឲ្យខ្លីដើម្បីអ្នកម្ចាស់អាចមានពេលសំរាប់គេផង។ (៥) នៅផ្ទះអ្នកម្ចាស់ដែលមានក្រុមសិក្សា យូរៗម្ដងមានអាហារបន្ដិចបន្តួចក្រោយការសិក្សា អ្នកទាំងឡាយគួរយល់ថាឱកាសបែបនេះ មិនត្រូវរង់ចាំឬក៏តម្រូវពីគេឡើយ។
២២ នាទី: ធ្វើឲ្យមានសិស្ស បង្រៀនពួកគេ។ អ្នកចាស់ទំពិភាក្សាជាមួយក្រុមបីឬបួននាក់ ឆ្លើយសំនួរដែលបានដកស្រង់ពីសៀវភៅ Our Ministry ទំព័រ ៨៨-៩២៖ (១) ហេតុអ្វីបានជាការត្រឡប់ទៅជួបវិញជាការសំខាន់សំរាប់កិច្ចបំរើ ដើម្បីឲ្យបានជោគជ័យ? តើតាមរបៀបណាដែលយើងអាចមានការជោគជ័យនៃការត្រឡប់ទៅជួបវិញ? (២) ហេតុអ្វីក៏យើងបញ្ជាក់អំពីការចាប់ផ្ដើមសិក្សាព្រះគម្ពីរជាច្រើនម្ល៉េះ? តើតាមរបៀបណាដែលអ្នកអាចទៅជាប៉ិនប្រសប់ក្នុងការបង្រៀន? (៣) ហេតុអ្វីក៏សំខាន់ម្ល៉េះ ក្នុងការណែនាំសិស្សឲ្យដឹងអំពីអង្គការ? តើយើងអាចធ្វើយ៉ាងណាបាន? ពួកអ្នកពិភាក្សារៀបរាប់នូវរបៀបដែលសន្លឹកបន្ថែមកិច្ចបំរើព្រះរាជាណាចក្រយើងខែមិថុនា ១៩៩៦ និងខែមីនានិងខែមេសា ១៩៩៧ បានជួយពួកគេក្នុងរឿងនេះ។
ចំរៀង ១៦០ និងការអធិស្ឋានបញ្ចប់។