បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១១/៩៧ ទំ. ១
  • ជួយប្ដីឬប្រពន្ធដែលមិនជឿ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ជួយប្ដីឬប្រពន្ធដែលមិនជឿ
  • ១៩៩៧ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • តើគ្រិស្តសាសនិកអាចធ្វើអ្វីខ្លះដើម្បីទទួលជោគជ័យក្នុងអាពាហ៍ពិពាហ៍?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
  • ជីវភាពគ្រួសារដែលផ្គាប់ព្រះហឫទ័យព្រះ
    តើព្រះតម្រូវអ្វីពីយើង?
  • ការធ្វើឲ្យបានជោគជ័យក្នុងជីវភាពគ្រួសារ
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • តើសាក្សីព្រះយេហូវ៉ាជាអ្នកបំបែកបំបាក់ក្រុមគ្រួសារឬជាអ្នកពង្រឹងក្រុមគ្រួសារ?
    សំណួរដែលមនុស្សជាច្រើនសួរអំពីសាក្សីព្រះយេហូវ៉ា
មើលបន្ថែមទៀត
១៩៩៧ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១១/៩៧ ទំ. ១

ជួយ​ប្ដី​ឬ​ប្រពន្ធ​ដែល​មិន​ជឿ

១ គឺ​ជា​មូល​ហេតុ​ដ៏​មាន​អំណរ​ណាស់ ពេល​ដែល​ប្ដី​ឬ​ប្រពន្ធ​បាន​រួបរួម​គ្នា​ក្នុង​ការ​ថ្វាយ​បង្គំ​សេចក្ដី​ពិត។ ប៉ុន្តែ ក្នុង​គ្រួសារ​ជា​ច្រើន​មាន​តែ​គូ​ម្ខាង​ទេ ដែល​បាន​ទទួល​ផ្លូវ​នៃ​សេចក្ដី​ពិត។ តើ​យើង​អាច​ជួយ​ប្ដី​ឬ​ប្រពន្ធ​ដែល​មិន​ជឿ ហើយ​លើក​ទឹក​ចិត្ត​គេ​ឲ្យ​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​យើង​យ៉ាង​ដូច​ម្ដេច?—ធីម៉ូថេទី១ ២:១​-​៤

២ យល់​គំនិត​របស់​គេ: ថ្វី​បើ​ប្ដី​ឬ​ប្រពន្ធ​ដែល​មិន​ជឿ​ខ្លះ​ប្រហែល​ជា​ប្រឆាំង​ក៏​ដោយ​ ជា​ច្រើន​ដង បញ្ហា​នោះ​គឺ​ការ​ព្រងើយ​កន្តើយ​ឬ​ការ​យល់​ខុស។ បុគ្គល​នោះ​អាច​មាន​អារម្មណ៍​ថា ​គ្មាន​អ្នក​ណា​យក​ចិត្ត​ទុក​ដាក់ ឬ​ក៏​ច្រណែន​នឹង​ជំនឿ​ថ្មី​របស់​ប្ដី​ឬ​ប្រពន្ធ​ខ្លួន។ ប្ដី​ម្នាក់​នឹក​ចាំ​ថា «នៅ​ផ្ទះ​ម្នាក់​ឯង ខ្ញុំ​មាន​អារម្មណ៍​ដូច​ប្រពន្ធ​រត់​ចោល»។ ម្នាក់​ទៀត​និយាយ​ថា «ខ្ញុំ​មាន​អារម្មណ៍​ដូច​ជា​ប្រពន្ធ​និង​កូន​របស់​ខ្ញុំ​បាន​បោះបង់​ខ្ញុំ​ចោល​អញ្ចឹង»។ មនុស្ស​ប្រុស​ខ្លះ​ប្រហែល​គិត​ថា ពួក​គេ​បាត់បង់​គ្រួសារ​ដោយសារ​សាសនា។ (សូម​មើល​ប៉មយាម ១៥ សីហា ១៩៩០ ទំព័រ ២០​-​៣ ភាសា​អង់គ្លេស) ដូច្នេះ ជា​ការ​ល្អ​ប្រសិន​បើ​អាច​ធ្វើ​បាន ដោយ​រួម​បញ្ចូល​ប្ដី​ជា​មួយ​ប្រពន្ធ​របស់​គាត់​ក្នុង​ការ​សិក្សា​ព្រះ​គម្ពីរ​ពី​ដំបូង។

៣ ធ្វើ​ការ​ជា​ក្រុម: ស្មរបន្ទាល់​ប្ដី​ប្រពន្ធ​មួយ​គូ​ធ្វើ​ការ​យ៉ាង​ប្រ​សិទ្ធិ​ភាព​ជា​មួយ​គ្នា ក្នុង​ការ​ជួយ​ប្ដី​ប្រពន្ធ​ឲ្យ​មាន​សេចក្ដី​ពិត។ ក្រោយ​ពី​បង​ស្រី​នោះ​បាន​ចាប់​ផ្ដើម​ការ​សិក្សា​ជា​មួយ​ប្រពន្ធ​ហើយ បង​ប្រុស​ទៅ​លេង​ជា​មួយ​នឹង​ប្ដី។ ជា​ញឹកញាប់​គាត់​តែង​ចាប់​ផ្ដើម​ការ​សិក្សា​ជា​មួយ​នឹង​ប្ដី។

៤ ចូរ​មាន​ចិត្ត​រាក់ទាក់​ហើយ​ទទួល​​ស្វាគមន៍: គ្រួសារ​ទាំង​ឡាយ​ក្នុង​ក្រុមជំនុំ​អាច​ជួយ ដោយ​យក​ចិត្ត​ទុក​ដាក់​នឹង​គ្រួសារ​ដែល​មិន​ទាន់​ជុំ​គ្នា​ក្នុង​ការ​ថ្វាយ​បង្គំ​ពិត។ កាល​ណា​ទៅ​លេង​ដោយ​រាក់ទាក់​ពីរបី​ដង ​នោះ​អាច​ជួយ​ប្ដី​ដែល​មិន​ជឿ​ឲ្យ​ឃើញ​ថា ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​មាន​ការ​កក់ក្ដៅ គឺ​គ្រីស្ទាន​ដ៏​យក​ចិត្ត​ទុក​ដាក់ ដែល​តែង​ខ្វល់ខ្វាយ​ដល់​​សុខុមាលភាព​គ្នា​ទៅ​វិញ​ទៅ​មក។

៥ ពី​ពេល​មួយ​ទៅ​ពេល​មួយ អ្នក​ចាស់​ទុំ​អាច​មើល​សា​ឡើង​វិញ​នូវ​ការ​ខំ​ប្រឹង​ថ្មីៗ ដើម្បី​ជួយ​ប្ដី​ឬ​ប្រពន្ធ​ដែល​មិន​ជឿ ហើយ​អ្វី​ទៀត​ដែល​អាច​ជួយ ដែល​សង្ឃឹម​នឹង​ជួយ​ពួក​គេ​ឲ្យ​បំរើ​ព្រះ​យេហូវ៉ា។—ពេត្រុសទី១ ៣:១

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក